របបត្រកូលខាងម្ដាយរបស់ជនជាតិ E de

NGA ANH Theo VOVWORLD -
Chia sẻ
Vovworld-ចំណុចវិសេសវិសាល
នៃរបបត្រកូលខាងម្ដាយក្នុងសង្គម
ប្រពៃណី​របស់​ជនរួមជាតិជាជន
ជាតិ E de បានបង្ហាញគ្រប់ជ្រុង
ជ្រោយក្នុងជីវភាព​រស់នៅ ពីទំនាក់
ទំនងក្នុងគ្រួសារសង្គមដល់
ស្ថាប័ត្យកម្មផ្ទះនិងឧបករតូរតន្ត្រី
ជា​ដើម។ ក្នុងនោះចំណុចពិសេស
បំផុតគឺរបបត្រកូលខាងម្ដាយបាន
បង្ហាញក្នុង​ជីវភាព​រស់នៅក្នុងគ្រួសារ។
របបត្រកូលខាងម្ដាយរបស់ជនជាតិ E de - ảnh 1
របបត្រកូលខាងម្ដាយរបស់ជនជាតិ E de (VOV)

        Vovworld-តាមប្រពៃណីពីយូរយាមក ហើយអ្នកមានសិទ្ធិអំណាចបំផុតក្នុង​
គ្រួសារ​របស់ជនជាតិ E de គឺស្ត្រី។ តាមបណ្ឌិត Nguyen Duy Thieu នាយករង​
សារមន្ទីជនជាតិវិទ្យាថា សង្គមត្រកូលខាងម្ដាយរបស់ជនជាតិ​ E de គឺសង្គម​ដោយយកស្ត្រីធ្វើជាម្ចាស់។​ ពេលបុត្រប្រសូត្រមកត្រូវយកត្រកូលម្ដាយ។

        “នារីធ្វើជាម្ចាស់ក្នុងអាពាហ៍ពិអាហ៍។​ គេពេញចិត្តអ្នកណាគេនឹងប្រាប់ម្ដាយ គ្រួសារដើម្បីរៀបការជាមួយអ្នកដែលគេស្រឡាញ់។ បុរសដែលបានរៀបការ​នោះនឹងរស់នៅខាងផ្ទះប្រពន្ធ។ ប្រសិនបើប្រពន្ធគាត់ស្លាប់ទៅនោះ គ្រួសារខាង
ប្រពន្ធ​រឺត្រកូលប្រពន្ធនឹងរកនារីម្នាក់ដើម្បីរៀបការជាមួយគាត់។ ជនជាតិ Kinh
បាន​ហៅ​ថាទម្លាប់បន្តខ្សែ។ ជនជាតិ E de បានហៅថាទម្លាប់ Chue nue។”

        ទម្លាប់បន្តខ្សែរបស់ជនជាតិ E de លើជ្រុងមួយមានចរិតលក្ខណៈ​មនុស្ស​
សាស្ត្រ។ ក្នុងគ្រួសារទោះបីជាស្ត្រីជាមេផ្ទះ ប៉ុន្តែបុរសក៏ដើរតួនាទីពិត​ប្រាកដ​ក្នុង
គ្រួសារដែរ។ លោក Thieu បានឲ្យដឹងថា៖

        “ពិតប្រាកដថាស្ត្រីសំរេចចិត្ត ប៉ុន្តែរាល់ការសំរេចចិត្តនោះត្រូវតាមរយៈតួនាទី
របស់​បុរស។ ឧទាហណ៍ក្នុងវីរកថា Dam San ជាដើម។ ក្នុងពេលដែល Dam San ធ្វើ
ជា​មេកុលសម្ព័ន្ធ ប្រពន្ធគាត់បានបង្ហាញសិទ្ធិអំណាចចេញទៅខាងក្រៅ ពីព្រោះ
គាត់ជាប្រពន្ធមេកុលសម្ព័ន្ធ។ ការបញ្ជាក្នុងសង្គ្រាម ក្នុងសហគមន៍គឺបុរស មិនម៉ែន
ជា​នារីទេ។”

        សង្គមត្រកូលខាងម្ដាយនៅឌិតជាប់លើផ្ទះវែង។ នោះជាផ្ទះផុតពីដី ធ្វើដោយ
ឈើរឺឬស្សី។ លោកស្រី Hrol នៅភូមិ Ki សង្កាត់ Thanh Nhat ទីក្រុង Buon Ma Thuot​
ខេត្ត Dac Lac បាននិទានប្រាប់អំពីការរៀបចំខាងក្នុងផ្ទះវែងរបស់ជនជាតិ E de ថា៖

        “ផ្ទះវែងត្រូវបានចែកជា២ផ្នែក។ ផ្នែក Gah គេបានហៅថា បន្ទប់ភ្ញៀវ។ នៅ​ទី
នោះមានផ្នែកដែលហៅថា Tul Gah គឺបន្ទប់សំរាប់កំលោះ ដែលមិនទាន់យក​ប្រពន្ធ។
ផ្នែក Ok គឺសំរាប់តែប្តីប្រពន្ធ ផ្នែក Tul Ok សំរាប់អ្នកមិនទាន់​យកប្តីរឺភ្ញៀវជានារីស្នាក់
នៅ។”

        របបត្រកូលខាងម្ដាយរបស់ជនជាតិ E de បានឌិតជាប់ក្នុងស្ថាប័ត្យកម្មនិង​ការ​
តុប​តែងសិល្បៈក្នុងផ្ទះវែង។ ក្នុងពេលឡើងជណ្ដើរឡើងផ្ទះ គេបានឃើញគូរ​ដោះ
ស្ត្រីមួយគូរនិងរូបព្រះច័ន្ទមួយចំនិត នឹងរូបភាពដ៏រស់រវើសរបស់នារី។ ផ្ទះវែងរបស់
ជនជាតិ E de មានជណ្ដើរចំនួន២ នោះជាជណ្ដើបានិងជណ្ដើរមេ។ ជណ្ដើរមេដាក់
នៅខាង​មុខផ្ទះសំរាប់ភ្ញៀវនិងបុរសកំលោះ។ ជណ្ដើរបានៅខាងក្រោយផ្ទះសំរាប់
ស្ត្រីក្នុងផ្ទះ។

        នារី E de មិនត្រឹមតែជាមេគ្រួសារប៉ុណ្ណោះទេ ថែមទាំងជាមេភូមិទៀត ផង។
ជនជាតិ E de បានហៅថា Po lan។ Po lan ជាអ្នកដំណាងឲ្យការគ្រប់គ្រងដីធ្លី​របស់​
វង់ត្រកូលភូមិ ក៏ជាអ្នកដោះស្រាយជំលោះក្នុងផ្ទៃក្នុងភូមិនិងជាមួយភូមិ​ដ៏ទៃទៀត។
បណ្ឌិត Nguyen Duy Thieu បានឲ្យដឹងថា មេភូមិជាអ្នកពូកែការធ្វើ​សក្ការ​បូជា ខាង
ជួញដូរ ត្រូវបានប្រជាជនភូមិទុកចិត្តនិងគោរពរាប់អាន។

        “តួនាទីរបស់មេភូមិជាស្ត្រី ស្ត្រីរូបនោះជាម្ចាស់ដី។ ជារៀងរាល់ឆ្នាំគាត់បាន​នាំ​អ្នកបំរើទៅប្រមូលប្រាក់ដីនិងត្រួតពិនិត្យសហគមន៍ប្រព្រឹត្តយ៉ាងម៉េចជាមួយ​នឹងដីធ្លី ដើម្បីត្រឡប់មករៀបចំពិធីសែនព្រេន។ ក្នុងយន្តការសង្គមថ្មី គ្រប់ភូមិអំពីយន្តការ
រដ្ឋបាលដោយសារប្រជាជនជ្រើសរើស អាចជាបុរស អាចជានារី។ ប៉ុន្តែមេដឹកនាំ
ប្រពៃណីមានចរិតលក្ខណស្វ័យយត្នក្នុងទម្លាប់របស់ត្រកូលនោះស្ត្រីគឺជាមេ។”

        សង្គមត្រកូលខាងម្ដាយរបស់ជនជាតិ E de នៅតែបានវាយតំលៃជាសង្គម​ត្រកូលខាងម្ដាយគំរូនៅវៀតណាម។ តាមការរីកចំរើនរបស់ជីវភាពរស់នៅ​ក្នុង
សង្គម របបត្រកូលខាងម្ដាយរបស់ជនជាតិ E de ក៏កំពុងមានការ​ប្រែប្រួល​យ៉ាង​ច្រើនដោយសារការជួបប្រាស្រ័យនិងទទួលវប្បធម៍នៅពេលសហគមន៍បណ្ដាជន
ជាតិរស់នៅចំរុះ ក្នុងពេលដែលការផ្ដោសប្តូរពាណិជ្ជកម្មមានការអភិវឌ្ឍន៍យ៉ាង​ខ្លាំងក្លារវាងដំបន់នានា៕

ប្រតិកម្មទៅវិញ