ម្ហូបអាហាររបស់ជនជាតិ Nung

TO TUAN
Chia sẻ

(VOVworld)-ជនជាតិ Nung ធ្លាប់រស់នៅតំបន់ភ្នំខ្ពស់
 ហើយជីវភាពរស់នៅផ្សា ភ្ជាប់ជាមួយធម្មជាតិនិងមាន
ទំនៀមទម្លាប់ផ្គត់ផ្គងដោយខ្លួនឯង។ តាមរយៈ ដំណើរ
វិវឌ្ឍន៍ ជនជាតិ Nung មានការច្នៃប្រឌិតនូវម្ហូបអាហារ
វិសេសវិសាលជា ច្រើន បង្កើតឡើងលក្ខណៈខុសដោយឡែករបស់ខ្លួន។
បច្ចុប្បន្ន មុខម្ហូបរបស់ ជនជាតិ Nung មួយចំនួនបានក្លាយទៅជា “ពាណិជ្ជ
សញ្ញា” ទេសចរណ៍សម្រាប់ តំបន់​ខេត្ត Lang Son ជាកន្លែងដែលមានជន
ជាតិ Nung រស់នៅច្រើនកុះករ។

(VOVworld)-ជនជាតិ Nung ធ្លាប់រស់នៅតំបន់ភ្នំខ្ពស់ ហើយជីវភាពរស់នៅផ្សាភ្ជាប់
ជាមួយធម្មជាតិនិងមានទំនៀមទម្លាប់ផ្គត់ផ្គងដោយខ្លួនឯង។ តាមរយៈ ដំណើរ
វិវឌ្ឍន៍ ជនជាតិ Nung មានការច្នៃប្រឌិតនូវម្ហូបអាហារវិសេសវិសាលជា ច្រើន
បង្កើតឡើងលក្ខណៈខុសដោយឡែករបស់ខ្លួន។ បច្ចុប្បន្ន មុខម្ហូបរបស់ ជនជាតិ
 Nung មួយចំនួនបានក្លាយទៅជា “ពាណិជ្ជសញ្ញា” ទេសចរណ៍សម្រាប់ តំបន់​ខេត្ត
 Lang Son ជាកន្លែងដែលមានជនជាតិ Nung រស់នៅច្រើនកុះករ។

        ក្នុងជីវភាពធ្វើផលិតកម្មនោះ ជនជាតិ Nung តែងតែដាំស្រូវគ្រប់ប្រភេទ។
ពេលបាយប្រចាំថ្ងៃ ជនជាតិ Nung ហូបបាយជាមួយសណ្តែកនិងបន្លែធម្មជាតិ។​នា
រដូវបារាំង ពេលបាយថ្ងៃរបស់គ្រួសារជនជាតិ Nung ក្រៅពីបាយនៅមានបន្ថែម
ឆ្នាំងបបរខាប់មួយដែរ។​ បាយដំណើបក៏ជាចំណីដែលបានជនជាតិ Nung និយម
 ចូលចិត្ត។​ក្នុងឆ្នាំ ជនជាតិ Nung មានពិធីបុណ្យជាច្រើន ហើយនៅពិធីបុណ្យ
នីមួយៗនេះ ជនជាតិនេះតែងតែដាំបាយដំណើបនិងវិចនុំគ្រប់ប្រភេទពោរពេញ
ទោដោយរស់ជាតិដោយឡែករបស់ខ្លួន។ ជនជាតិ Nung មិនសូវចូលចិត្តម្ហូបស្ងោ
ទេ ហើយបន្លែនិងមឺមគឺត្រូវបានពួកគេឆាជាមួយខ្លាញ់។​ហើយម្ហូបធ្វើពីសាច់និងត្រី
គឺបាន ជនជាតិ Nung យកមកចៀន ជាពិសេស ជនជាតិ Nung មិនហូបសាច់គោ
និងក្របីឡើយ។

        លក្ខណៈវប្បធម៌ម្ហូបអាហាររបស់ជនជាតិ Nung បានបង្ហាញច្បាស់ក្នុងស្ពក
អាហារទទួលបុណ្យចូលឆ្នាំថ្មីជាពិសេសគឺក្នុងពេលបាយជួបជ្រុំគ្រួសារថ្ងៃចុងឆ្នាំ
សំដៅលុបបំបាត់ចោលចង្រៃអាក្រក់។ នេះជាទំនៀមទម្លាប់ប្រពៃណីរបស់ជន ជាតិ
 Nung ។ ស្ពកអាហារថ្ងៃចុងឆ្នាំរបស់ជនជាតិ Nung Phan Sinh នៅខេត្ត Lang Son
តែងតែមានទំពាំង មានបន្លែ និងមានសាចច្រើន ប៉ុន្តែមិនអាចខ្វះបាន ឡើយមុខ
ម្ហូបធ្វើពីសាច់ទា។ លោក Luong Van Bach ជនជាតិ Nung នៅខេត្ត Lang Son បាន
ឲ្យដឹងថា៖

        “ជនជាតិ Nung Phan Sinh នៅខេត្ត Lang Son ទទួលបុណ្យតេតប្រពៃណី
 ដោយនៅរក្សាបានទំនៀមទម្លាប់ពីយូរយាណាស់មកហើយ។ ស្ពកអាហារថ្ងៃចុង
ឆ្នាំមានម្ហូបច្រើនមុខ ប៉ុន្តែនៅពេលណាៗទាំងអស់ក៏មានមុខម្ហូបធ្វើពីសាចទាដែរ 
ដោយពួកគាត់មានទស្សនទានថា សាច់ទាជាម្ហូបមួយសម្រាប់បញ្ចប់ឆ្នាំ។ ហើយ
ជនជាតិ Nung ហូបសាច់ទាក្នុងបំណងលុបបំបាត់នូវចង្រៃអាក្រក់និងឈានដល់
ឆ្នាំថ្មីទទួលបានភ័ព្វសំណាងច្រើន” ។

ម្ហូបអាហាររបស់ជនជាតិ Nung  - ảnh 1
ម្ហូបពិសេស Khau Nhuc របស់ជនជាតិ Nung នៅខេត្ត Lang Son


        ម្ហូបធ្វើពីសាច់ទាក្នុងស្ពកអាហារថ្ងៃចុងឆ្នាំរបស់ជនជាតិ Nung បានធ្វើជា មុខ
ម្ហូបខុសពីគ្នា ប៉ុន្តែពេញនិយមបំផុតគឺមុខម្ហូបសាច់ទាដាំជាមួយទំពាំជូរ។​ មាន មុខ
ម្ហូបខ្លះ មានប្រភពពីជនជាតិ Tayនិង Nung ហើយបច្ចុប្បន្នបានក្លាយទៅជា ម្ហូប
ពិសេស ដូចជា  Khau Nhuc។ Khau Nhuc ជាម្ហូបដែលធ្វើពីសាច់ជ្រូក៣ជាន់ ។​ម្ហូប
នេះមានលក្ខណៈស្រដៀងនឹងម្ហូបសាច់ជ្រូកខ ប៉ុន្តែត្រូវបានចំហុយដោយប្រឡាក់
គ្រឿងទេសច្រើនមុខ។​ Khau Nhuc ជាមុខម្ហូបមិនអាចខ្វះបានក្នុងពេល បាយ
អញ្ជើញភ្ញៀវ ឬនៅក្នុងស្ពកអាហារអាពារហ៍ពិពារហ៍ ពិធីបុណ្យសព ឬពិធីចម្រើន
អាយុរបស់ជនជាតិ Nung ទេ។

        ក៏ដូចជាជនជាតិតំបន់ភ្នំដទៃភាគខាងជើងវៀតណាមដែរ និយាយដល់ម្ហូប
ពិសេសរបស់ជនជាតិ Nung វិញ គេតែងតែនឹកដល់មុខម្ហូបទាខ្វៃ សាច់ជ្រូកខ្វៃដ៏
ល្បីឈ្មោះដែលបានញាត់ក្នុងស្លឹកនិងផ្លែដើម Mac mat ជាប្រភេទដើមគ្រឿង
ទេសដែលមានច្រើននៅខេត្ត Lang Son។ ដើម Mac Mat តាមភាសា Nung ជា “ស្លឹក
ផ្លែផ្អែម”នោះ បានក្លាយទៅជាគ្រឿងទេសមិនអាចខ្វះបាននៅក្នុងពេលធ្វើ ម្ហូបអា
ហាររបស់ជនជាតិ Nung នៅខេត្ត Lang Son ទេ។ ក្លិនក្រអូបធម្មាជាតិ របស់ស្លឹក
Mac Mat បានបង្កើតឡើង ពាណិជ្ជសញ្ញាឲ្យមុខម្ហូបទាខ្វៃ Lang Son ។​លោក Nong
Van Chi ជនជាតិ Nung នៅខេត្ត Lang Son បានឲ្យដឹងថា៖

        “ស្លឹក Mac Mat មិនអាចខ្វះបានក្នុងមុខម្ហូបខ្វៃ ជាពិសេសគឺសាច់ជ្រូកខ្វៃ
សាច់ទាខ្វៃ ដោយសារស្លឹកមួយប្រភេទនេះមានក្លិនឆ្ងុយឆ្ងាញ់ណាស់។បើសាច់
ជ្រូកខ្វៃខ្វះស្លឹកនេះដូចជាមិនឆ្ងាញ់ទេ ហើយទាំងស្លឹកឬផ្លែរបស់ Mac Mat ដាក់
ញាត់ចូលក្នុងសាច់ជ្រូកនៅពេលចម្អិនគឺបង្កើតឡើងក្លិនពិសេស”។

        ទោះបីជាឆ្លងកាត់ពេលវេលាជាច្រើនក៏ដោយ ក៏ជនជាតិ Nung នៅរក្សាបាន
អត្តសញ្ញាណវប្បធម៌ម្ហូបអាហាររសន់ខ្លូនដដែល។ ក្នុងសម័យធ្វើសមាហរណកម្ម​
 បច្ចុប្បន្ន តម្លៃនោះរបស់ជនជាតិ Nung នៅបានពង្រីកពីមួយថ្ងៃទៅមួយថ្ងៃ។
លក្ខណៈវិសេសវិសាលក្នុងវប្បធម៌ម្ហូបអាហាររបស់ជនជាតិ Nung នៅតែរួម
ចំណែកបង្កើតឡើង “ពាណិជ្ជសញ្ញា” ទេសចរណ៍របស់ខេត្ត Lang Son និងរបស់
ប្រទេសជាតិទាំងមូលទៀតផង៕

ប្រតិកម្មទៅវិញ