ម្ហូបត្រីជូររបស់ជនជាតិ Thai ភាគពាយព្យ - ម្ហូបសាមញ្ញតែឆ្ងាញ់ពិសារ

Chia sẻ

(VOVWORLD) - បងប្អូនជនជាតិ Thai ភាគពាយព្យមានឃ្លាថា “ពេលពិសារត្រី ត្រូវតែផឹកសា្រ” ដែលបង្ហាញពីសារសំខាន់នៃមុខម្ហូបធ្វើពីត្រីក្នុង វប្បធម៌ម្ហូបអាហាររបស់ជនជាតិខ្លួន។ ត្រីត្រូវបាន ជនជាតិ Thai អាចកែច្នៃ ទៅជាម្ហូបផ្សេងៗគ្នាជាច្រើនមុខ ក្នុងនោះត្រូវនិយាយដល់ម្ហូបត្រីជូរ ដែលជា ម្ហូបសាមញ្ញមួយតែប្លែកមាត់ត្រូវបានមនុស្សជាច្រើននិយម ចូលចិត្ត។

ម្ហូបត្រីជូររបស់ជនជាតិ Thai ភាគពាយព្យ - ម្ហូបសាមញ្ញតែឆ្ងាញ់ពិសារ - ảnh 1ត្រីត្រូវបានហាន់ជាបន្ទះល្មមមាត់ យកទៅលាងឲ្យស្អាតរួច ទុកឲ្យស្ងួត។ (រូបថត៖ VOV)
ដើម្បីធ្វើបានមុខម្ហូបត្រីជូរដ៏ឈ្ងុយឆ្ងាញ់ គឺការជ្រើសរើសត្រីនិង វិធីកែច្នៃមានសារសំខាន់ណាស់។ បងប្អូនជនជាតិ Thai តែងតែជ្រើស រើសត្រីធម្មជាតិនៅបឹង ទន្លេ ឬត្រីត្រូវបានចិញ្ចឹមក្នុងស្រះផ្ទះ។ គ្រឿង ផ្សំដើមធ្វើម្ហូបត្រីជូរ រួមមានត្រីកាប ត្រីគល់រាំងដែលមានទំហំស្មើពីរ បី ម្រាមដៃ ឬត្រីកាបធំ។ ជាធម្មតា សាច់ត្រីធំគឺរឹងហើយឆ្ងាញ់ ជាង ដែលត្រូវបានប្រឡាក់ជាមួយគ្រឿងទេសដូចជា រំដេង ខ្ទឹមស អំបិល និងកន្ទក់។
ត្រីធំបន្ទាប់ពីហាន់ជាបន្ទះល្មមមាត់ បោះឆ្អឹងចោល យក មកលាងឲ្យស្អាតរួច ដាក់ក្នុងកន្ត្រកឲ្យស្ងួតទឹក ប្រសិនបើលាងមិន ស្អាតទេ នឹងសល់ក្លិនឆ្អាប ហើយធ្វើត្រីជូរមិនឆ្ងាញ់ទេ។ ចំពោះម្ហូប ត្រីជូរនេះ កន្ទក់ជាគ្រឿងផ្សំដែលមិនអាចខ្វះបានឡើយ។ កន្ទក់ត្រូវ បានធ្វើពីអង្ករដំណើប យកទៅលីងរហូតដល់ប្រែក្លាយទៅជាពណ៌ លឿង មានក្លិនក្រអូបឈ្ងុយរួច ទុកឲ្យត្រជាក់ បន្ទាប់នោះកិន ឲ្យម៉ត់។ បន្ទាប់ពីត្រៀមរៀបចំគ្រឿងផ្សំរួចរាល់ គេប្រឡាក់កន្ទក់ ជាមួយគ្រឿងទេសដូចជារំដេង ខ្ទឹមស អំបិល ហើយប្រឡាក់ជាមួយ ត្រី។ លោក Luong Van Muon នៅភូមិ Lau សង្កាត់ Chieng Le ទីក្រុង Son La បានឲ្យដឹងថា៖ “ប្រឡាក់គ្រឿងទេសជាមួយកន្ទក់សិន ទើបយកមកប្រឡាក់ ជាមួយត្រី ដោយសារធ្វើយ៉ាងដូច្នេះ គ្រឿងទេសនឹងជ្រាបចូលត្រីបាន ស្មើគ្នា។ បើចង់ឲ្យត្រីឡើងដំបែលឿនជាង យើងអាចដាក់ស្ករបន្តិចចូល”។
ម្ហូបត្រីជូររបស់ជនជាតិ Thai ភាគពាយព្យ - ម្ហូបសាមញ្ញតែឆ្ងាញ់ពិសារ - ảnh 2ត្រីត្រូវបានប្រឡាក់ជាមួយកន្ទក់លីងនិងគ្រឿងទេស។
បន្ទាប់ពីប្រឡាក់ត្រីជាមួយកន្ទក់និងគ្រឿងទេសរួច គេដាក់ត្រី ចូលក្នុងពាង ផ្អាប់រយៈពេលប្រមាណ១សប្ដាហ៍គឺពិសារបាន។ នៅ ពេលនោះ ត្រីឡើងដំបែជូរ ហើយមិនមានក្លិបឆ្អាបទៀតឡើយ។ លោក Luong Van Muon ឲ្យដឹងបន្ថែមទៀតថា៖ “កាលពីមុននេះ យើងទុកមួយពីរខែដើម្បីញ៉ាំបន្តិចម្ដងៗ ដោយ សារទុកកាន់តែយូរ រសជាតិកាន់តែឆ្ងាញ់។ ប៉ុន្តែ ប្រសិនបើចង់ទុកត្រី ជូរបានយូរ ត្រូវ យកចិត្តទុកដាក់ដល់បរិមាណអំបិលប្រឡាក់ជាមួយ ត្រី។ អំបិលតិច គឺត្រីមិនអាចទុកបានយូរទេ ហេតុដូច្នេះត្រូវដាក់អំបិល ឲ្យបានគ្រប់គ្រាន់ចូល”។
កាលពីមុននេះ សាច់ ត្រីមិនមានស្រាប់ដូចបច្ចុប្បន្នទេ។ ដូច្នេះ នៅពេលចាប់បានត្រីធំនៅតាមបឹង ទន្លេ ម្ដងៗ បងប្អូនជនជាតិ Thai តែងតែធ្វើម្ហូបត្រីជូរដើម្បីធ្វើជាអាហារបម្រុងទុក។ នាសព្វថ្ងៃនេះ ត្រី ជូរមិនត្រឹមតែជាមុខម្ហូបសម្រាប់គ្រួសារប៉ុណ្ណោះទេ ថែមទាំងគេក៏ធ្វើ តាមការបញ្ជាទិញទៀត ផង។ ហេតុដូច្នេះ មុខម្ហូបនេះត្រូវបានស្គាល់ ដល់កាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ លោកស្រី Tran Thi Hiep ស្រុកកំណើតនៅ Ha Tinh មករស់នៅខេត្ត Son La អស់រយៈ ពេលច្រើនឆ្នាំ បានសម្ដែងចំណាប់អារម្មណ៍អំពីម្ហូបត្រីជូរយ៉ាងដូច្នេះថា៖ “នាងខ្ញុំរស់នៅទីនេះអស់រយៈពេលច្រើនឆ្នាំហើយ បានទទួល ទានម្ហូបអាហារធ្វើពីត្រីជាច្រើនមុខរបស់បងប្អូនជនជាតិ Thai។ មុខម្ហូប នីមួយៗ មានរសជាតិដោយឡែក ឈ្ងុយឆ្ងាញ់ណាស់។ ចំពោះម្ហូបត្រី ជូរនេះ ពេលទទួលទានមានរសជាតិផ្អែមរបស់ត្រី ដោយលាយឡំ ជាមួយក្លិបឈ្ងុយនៃកន្ទក់ រំដេង ពិតជាចម្លែកមាត់និងឆ្ងាញ់ពិសារណាស់”។
នៅពេលមកទស្សនាភូមិស្រុករបស់ជនជាតិ Thai ភាគពាយព្យ ម្ដងៗ ភ្ញៀវទេសចរកុំភ្លេចសាកភ្លក់មុខម្ហូបធ្វើពីត្រីរបស់ប្រជាជន នៅទីនេះ ក្នុងនោះមានម្ហូបត្រីជូរដ៏វិសេសវិសាលមួយនេះ៕

ប្រតិកម្មទៅវិញ