គ្រូសែនធ្វើពិធីអរព្រះគុណព្រះអាទិទេពព្រៃនៅក្នុងផ្ទះ។ |
រដូវវស្សាចូលមកដល់ ទឹកចូលអូរពេញហូរហៀរ ដើមឈើរីកស្គុះស្គាយ ក៏ជាពេល វេលាដែលជនជាតិ Ma ប្រារព្ធពិធីអរព្រះគុណព្រះអាទិទេពព្រៃដែរ។ លោក Nguyen Huy Cao នីមជ្ឈមណ្ឌលវប្បធម៌សារព័ត៌មាននិងកីឡាស្រុក Cat Tien ខេត្ត Lam Dong បានឲ្យដឹងថា៖
“ពិធីអរព្រះគុណមានតាំងពីជនជាតិ Ma ដើមបានកើតហើយរស់នៅទីនោះ។ នៅក្នុងដំណើរការផ្លាស់ប្តូរ គេនៅតែរក្សាបាននូវលក្ខណៈសំខាន់ៗ នោះគឺការធ្វើពិធីសែន អរព្រះគុណ។ ក្នុងពិធីអរព្រះគុណនោះ ប្រាកដជាត្រូវកាប់សត្វបូជាហើយវាយគង ឃ្មោះ។ នោះគឺជាលក្ខណៈសំខាន់ៗដែលគេនៅតែរក្សាបានរក្សារហូតមកដល់សព្វ ថ្ងៃនេះ”។
ពិធីអរព្រះគុណព្រះអាទិទេពព្រៃរបស់ជនជាតិ Ma អាចធ្វើដោយឡែកពីគ្នាក្នុងគ្រួសារ វង្សត្រកូល ឬភូមិទាំងមូល។ ប៉ុន្តែគេត្រឹមតែប្រារព្ធពិធីក្នុងទ្រង់ទ្រាយភូមិទាំង មូល នៅឆ្នាំណាដែលមានគ្រោះធម្មជាតិ ទឹកជំនន់ គ្រោះរាំងស្ងួត ឬមានអ្នកស្លាប់ក្នុងព្រៃ ប៉ុណ្ណោះ។ លោក Nguyen Huy Cao បានចែករំលែកថា៖
“អាស្រ័យលើស្ថានភាពសេដ្ឋកិច្ច។ ជាឧទាហរណ៍ ប្រសិនបើសហគមន៍មួយ ធ្វើពិធី គេកាប់ក្របីហូបមួយក្បាលអស់។ បើគ្រួសារអ្នកមាន ក៏កាប់ក្របីហូបមួយក្បាល បានដែរ ចំណែកគ្រួសារធំមួយ ដែល ២-៣ ជំនាន់រស់នៅជាមួយគ្នាក្នុងផ្ទះវែង ជា ធម្មតាគេញ៉ាំជ្រូក ឬពពែ ប៉ុន្តែសត្វបូជាត្រូវតែមានមាន់ ឬសត្វ ៤ ជើងមួយ”។
បុរស នារីនៅក្នុងភូមិវាយគងឃ្មោះ និងរាំរបាំប្រជាប្រិយ។ រូបថត៖ VOV |
តាមរយៈពិធីអរព្រះគុណព្រះអាទិទេពព្រៃ ជនជាតិ Ma មានគោលបំណងចង់មានជីវភាពរស់នៅពោរពេញដោយភាពចម្រុងចម្រើន និងសុខសាន្ត ដូចការពន្យល់របស់លោក Dieu Cac Khu នៅភូមិ Ngo ស្រុក Cat Tien អញ្ចឹង។
“ការសែនព្រែនគឺដើម្បីឲ្យភូមិស្រុករបស់ខ្លួន មានជំងឺឈឺថ្កាត់តិចតួច។ យើងទៅព្រៃ ទៅភ្នំបានរលូន មិនជួបបញ្ហាអ្វីទេ។ អញ្ចឹងយើងអរព្រះគុណព្រះអាទិទេពព្រៃភ្នំដើម្បីព្រះអង្គប្រទានពរជ័យភូមិស្រុកទាំងមូល មិនមែនតែយើងទេ”។
ពិធីអរព្រះគុណព្រះអាទិទេពព្រៃ មិនត្រឹមតែជាពិធីខាងវិញ្ញាណប៉ុណ្ណោះទេ ថែម ទាំងបង្កប់នូវអត្តសញ្ញាណវប្បធម៌របស់ជនជាតិ Ma ទៀតផង។ រាល់ការងារសម្រាប់ពិធីអរព្រះគុណព្រះអាទិទេពព្រៃ ត្រូវបានគ្រួសារ វង្សត្រកូល ឬភូមិទាំងមូល ត្រៀម រៀបចំរហូតដល់មួយខែជាមុន។ ព្រឹទ្ធាចារ្យភូមិ K Ban នៅភូមិ Ngo ទីរួមស្រុក Cat Tien បានឲ្យដឹងថា៖
“អ្នកភូមិ នារីក៏ចូលរួមទាំងអស់គ្នា។ មានបាយបំពង់ បាយដំណើប សាច់របស់ ជនជាតិដែលធ្វើជាគ្រឿងសំណែន។ នៅក្នុងផ្ទះធ្វើស្ពកបាយតូច។ នៅខាងក្រៅវាល ធ្វើស្ពកសែនដែលមានប្រវែងពី ៣ ទៅ ៤ ម៉ែត្រ។ បើអត់មានទេ បងប្អូននឹងបរិច្ឆាគ បម្ថែន មានមាន់ជួយមាន់ មានជ្រូកជួយជ្រូក។ ហើយវិភាគទានរួមគឺក្របីមួយក្បាល”។
នៅក្នុងពិធីអរព្រះគុណរបស់ជនជាតិ Ma ដើម neu គឺជាកត្តាដ៏សែនសំខាន់មួយ ព្រោះវាជាកន្លែងសម្រាប់ព្រះអាទិទេពស្នាក់នៅហើយទទួលការបូជា។ មានដើម neu នៅទីណា ពោលគឺមានព្រះអាទិទេពនៅទីនោះ។ ដើម neu ដែលប្រើប្រាស់ក្នុងពិធីអរព្រះគុណព្រះអាទិទេពព្រៃរបស់ជនជាតិ Ma មាន២ដើម។ ដើម ១ ដោតនៅកណ្តាលផ្ទះ ដើម ១ ទៀត ដោតនៅលើទីធ្លា ។ បើតាមលោក Nguyen Huy Cao មូលហេតុដែលជនជាតិ Ma ត្រូវធ្វើដើម neu ២ ដើម គឺដោយសារ៖
“ដើម neu របស់ប្រជាជនតំបន់ Tay Nguyen គឺជាមធ្យោបាយដើម្បីតភ្ជាប់ជាមួយនឹងព្រះអាទិទេព។ Giang (ព្រះអាទិទេព) នឹងដើរតាមដើម neu នោះដើម្បីចូលទៅក្នុងផ្ទះ។ បើនៅក្នុងផ្ទះ Giang ស្នាក់នៅទីនោះដើម្បីផឹកស្រាពាង ហើយទទួលទានគ្រឿងសំណែននៅក្នុងផ្ទះ។ ចំណែកឯដើម neu នៅខាងក្រៅផ្ទះវិញ ជាធម្មតាពេលគេធ្វើពិធីកាប់ក្របី គេនឹងចងក្របីចូល”។
ដើម្បីចាប់ផ្តើមពិធីអរព្រះគុណព្រះអាទិទេពព្រៃ ម្ចាស់ពិធី ឈរនៅទ្វារផ្ទះដើម្បី ស្វាគមន៍ភ្ញៀវមកពីឆ្ងាយនិងអ្នកភូមិដែលមកចូលរួមពិធី។ រួមជាមួយនឹងម្ចាស់ពិធី ក៏មានកំលោះក្រមុំនៅក្នុងភូមិ ដែលវាយគងឃ្មោះ ហើយរាំរបាំប្រជាប្រិយ ដើម្បី ស្វាគមន៍ភ្ញៀវផងដែរ។
ពិធីអរព្រះគុណព្រះអាទិទេពរបស់ជនជាតិ Ma គឺជាវប្បធម៌ជំនឿ ដែលមានតាំង ពីយូរយារណាស់មកហើយ ដែលបញ្ជាក់ពីភាពស្អិតរមួតរវាងសហគមន៍ជាមួយនឹង ធម្មជាតិ ការគោរព និងការការពារធម្មជាតិ។ អាស្រ័យហេតុនេះ ការរៀបចំពិធីអរព្រះ គុណព្រះអាទិទេពព្រៃ បានរួមចំណែកជួយបងប្អូនជនជាតិ Ma លើកកម្ពស់ការយល់ ដឹង ក្នុងការថែរក្សាអត្តសញ្ញាណវប្បធម៌ ប្រពៃណីរបស់ជនជាតិខ្លួន ក៏ដូចជាលើក កម្ពស់ស្មារតីសាមគ្គីភាពក្នុងសហគមន៍ផងដែរ៕