ពិធីបុណ្យ Hang Ping ក្នុងឱកាសព្រះច័ន្ទពេញវង់របស់ជនជាតិ Tay - Nung នៅខេត្ត Lang Son

Chia sẻ
(VOVWORLD) - ជារៀងរាល់ឆ្នាំ នាថ្ងៃទី ១២ កើត ខែ ៨  តាមច័ន្ទគតិ ជនជាតិ Tay  - Nung បានចូលរួម ពិធីបុណ្យ Hang Ping យ៉ាងសប្បាយរីយរាយ ឬហៅថា“ពិធីបុណ្យនំដុត”។ ក្នុងពិធីបុណ្យ Hang Ping នោះ ជនជាតិ Tay  - Nung មិនត្រឹមតែបានទិញនំ ដើម្បីសំពះព្រះខែ និងជូនជីដូន (លោកយាយ Tai ) ដើម្បីដើម្បីបង្ហាញកតញ្ញូតាធម៌ប៉ុណ្ណោះទេ ថែមទាំងសម្ដែងការច្រៀងសារសងវាចារគ្នាទៀតផង។
ពិធីបុណ្យ Hang Ping ក្នុងឱកាសព្រះច័ន្ទពេញវង់របស់ជនជាតិ Tay  - Nung នៅខេត្ត Lang Son - ảnh 1 អ្នកភូមិច្រៀងឆ្លើយឆ្លងគ្នា

ចាប់ពីថ្ងៃទី ១២ កើត ដល់ថ្ងៃទី ១៥កើត  ខែទី ៨ តាមច័ន្ទគតិមនុស្សជាច្រើននាក់បានចូលទីក្រុង Lang Son ដើម្បីចូលរួមពិធីបុណ្យ Hang Ping។ កាលពីមុន ពិធីបុណ្យនេះបានប្រព្រឹត្តទៅនៅផ្សារណាត់ Ky Lua តែប៉ុណ្ណោះ ប៉ុន្តែនាបច្ចុប្បន្ន បរិយាកាសនេះត្រូវបានពង្រីកនៅមណ្ឌលឧទ្យានរូបសំណាកសមមិត្ត Hoang Van Thu (សង្កាត់ Chi Lang ទីក្រុង Lang Son)។ អ្នកចូលរួមរាប់ពាន់នាក់ដែលភាគច្រើនជាជនជាតិ Tay  - Nung ដែលបានស្លៀកពាក់ សំលៀក បំពាក់តាមបែបប្រពៃណីរបស់ខ្លួន។ លោកស្រី  Ngo Thi Liem ជានជាតិ Tay មួយរូប បានសំណេះ សំណាលថា៖

“ខ្ញុំតែងតែចូលរួមពិធីបុណ្យ Hang Ping ក្នុងឱកាសបុណ្យសំពះព្រះខែ។ ជា រៀងរាល់ឆ្នាំ ពិធីបុណ្យ Hang Ping ពិតជាសប្បាយរីយរាយណាស់ ដោយសារមានមនុស្សរាប់ពាន់នាក់បានមកប្រមូលផ្ដុំគ្នានៅផ្សារ Ky Lua  ឬនៅជំវិញបរិវេណរូបសំណាក Hoang Van Thu ដើម្បីទទួលទាននំសំពះព្រះខែ ច្រៀងចម្រៀងប្រជាប្រិយយ៉ាងសប្បាយរីយរាយតាំង ពីព្រឹករហូតដល់ យប់ជ្រៅ។ នេះជាឱកាសសម្រាប់ខ្ញុំស្លៀកពាក់សំលៀកបំពាក់ ប្រពៃណី របស់ ជនជាតិ Tay ជួបសំណេះសំណាលជាមួយមិត្តចាស់ ច្រៀងចម្រៀង sli  និង luon ក៏ដូចជាដើម្បីផ្លាស់ប្ដូរចំណេះដឹង ក្នុងការបង្រៀនចង្វាក់ចម្រៀងប្រជាប្រិយរបស់ខ្ញុំផងដែរ”។

ពិធីបុណ្យ Hang Ping ត្រូវបានចាប់ផ្ដើមតាមរយៈស្នូរចម្រៀង sli និងចម្រៀង luon របស់កូនកំលោះ និងកូនក្រមុំជន Tay Nung។ ខ្លឹមសារនៃទំនុកចម្រៀងគឺដើម្បីក្នុងន័យច្រៀងឆ្លើយឆ្លងគ្នា និងសុំស្គាល់រាប់អានគ្នាជាមិត្តនឹងគ្នា បន្ទាប់មកគឺចែករំលែកមនោសញ្ចេតនាល្អៗ និង បច្ចេកទេសរបៀបរកស៊ីរវាងភូមិស្រុកនានា។ ក្នុងពិធីបុណ្យ Hang Ping នោះ អ្នកភូមិបានច្រៀងសារសង់គ្នារហូតដល់យប់ជ្រៅ ហើយកូនកំលោះ និងកូនប្រមុំជាច្រើនបានក្លាយទៅជាគូស្វាមី ភរិយាតាមរយៈបទចម្រៀងទាំងនេះ។ សិប្បការិនីឆ្នើម Ha Mai Ven ជនជាតិ Nung Chao មួយរូប នៅឃុំ Thuy Hung ស្រុក Cao Loc  ដែលមានឈ្មោះបោះសម្លេងជាមួយទេពកោសល្យច្រៀង sli ហើយជាសិប្បការិនីឆ្នើមវ័យក្មេងបំផុតនៅខេត្ត Lang Son បានឲ្យដឹងថា៖ “តាំងពីពិធីបុណ្យ Hang Ping រៀបចំឡើងមានអ្នកភូមិជាច្រើននាក់បានរៀបការជាមួយគ្នា។ ដោយសារតែឆ្នាំនេះអ្នកភូមិបានច្រៀងសាកសួរសុខទុក្ខគ្នា សុំស្គាល់រាប់អានធ្វើជាមិត្តនឹងគ្នា ហើយណាត់ជួបគ្នាក្នុងឱកាសពិធីបុណ្យឆ្នាំក្រោយដើម្បីស្វែងយល់ពីចិត្តថ្លមគ្នា ហើយបានគ្នាជាគូស្រករ។ ប៉ុន្តែ មានកូនកំលោះ និងកូនក្រមុំជាច្រើនមិនបានរៀបការជាមួយគ្នាទេ ហើយពួកគេត្រឹមតែ

ពិធីបុណ្យ Hang Ping ក្នុងឱកាសព្រះច័ន្ទពេញវង់របស់ជនជាតិ Tay  - Nung នៅខេត្ត Lang Son - ảnh 2  អ្នកភូមិច្រៀងឆ្លើយឆ្លងគ្នា

រាប់អានគ្នាជាមិត្តភក្តិ ដើម្បីជួយគ្នាទៅវិញទៅមក។ នៅពេលមានធុរៈរវល់ អ្នកភូមិបានជួយយកអាសាគ្នាទៅវិញទៅមក។ ប្រការនេះបានសរឲ្យឃើញនូវសាមគ្គីភាពរវាងជនជាតិ Tay និង Nung ផងដែរ”។

ពិធីបុណ្យ Hang Ping គឺជាលក្ខណៈវប្បធម៌ ដ៏ស្រស់ស្អាត ហើយជាឆ្នត់នៃជីវភាពរស់នៅដែលមានលក្ខណៈសហគមន៍ ដែលទាក់ទាញការចូលរួមរបស់បងប្អូនជនជាតិយ៉ាងច្រើនកុះករ។ ការរៀបចំកម្មវិធីជួបសំណេះសំណាល ច្រៀងបទចម្រៀងប្រជាប្រិយ ក្នុងឱកាសបុណ្យសំពះព្រះខេបានបង្កើតបរិយាសកាសសប្បាយរីយរាយសម្រាប់សហគមន៍ ហើយតាមនោះចូលរួមចំណែកថែរក្សា ពង្រីក និងលើកតំកើងរាល់វប្បធម៌ប្រពៃណីរបស់ជនជាតិ ជាពិសេសគឺបណ្ដាពិធីបុណ្យដែលមានលក្ខណៈដ៏វិសេសវិសាលរបស់បណ្ដាជនជាតិនៅខេត្ត Lang Son ដើម្បីឧទ្ទេសនាមដល់ប្រជាជនគ្រប់រូបនៅក្នុង និងក្រៅខេត្តផងដែរ។

នៅឆ្នាំ ២០១៩ ក្រសួងវប្បធម៌កីឡានិងទេសចរណ៍បានដាក់បញ្ជូលចម្រៀង Sli របស់ ជនជាតិ Nung ទៅក្នុងបញ្ជី បេតិកភណ្ឌ វប្បធម៌អរូបីថ្នាក់ជាតិ។ លោក Hoang Huy Am  តន្ត្រីករ និងជាអ្នកស្រាវជ្រាវវប្បធម៌ប្រជាប្រិយបានឲ្យដឹងថា៖ “ខ្ញុំគិតថា ការអភិរក្សនិងលើកកម្ពស់តម្លៃវប្បធម៌អរូបីគឺពិតជាចាំបាច់ណាស់ បើមិនអញ្ចឹងទេ វានឹងសាបសូន្យនូវតម្លៃដ៏ថ្លាថ្លានេះ។ ដូច្នេះ យើងចាំបាច់ត្រូវ រក្សាទុកឃ្លាំងឯកសារសម្រាប់ជំនាន់ក្រោយៗ។ ជាក់ស្ដែង ត្រូវរៀបរាងឯកសារដើម្បីដក់បញ្ជូលទៅក្នុងកម្មវិធីសិក្សនៅតាមសាលាជនជាតិឲ្យសមស្របនឹងសិស្សានុសិស្ស។ ទន្ទឹមនឹងនេះ យើងត្រូវរៀបចំកិច្ចសន្ទនា សិក្ខាសាលា ស្ដីពីតន្ត្រីឲ្យបានច្រើនថែមទៀតផងដែរ”។

បើមានឱកាសមកកាន់ខេត្ត Lang Son ក្នុងអំឡុងពេលពិធីសំពះព្រះខែ នាខែ ៨ តាមច័ន្ទគតិនោះ សូមអញ្ជើញមិត្តចូលរួមពិធីបុណ្យ Hang Ping របស់ជនជាតិ Tay  Nung។ ទំនុកចម្រៀង Sli  Luon ដែលពោរពេញទៅដោយមនោសច្ចេតនាបានលាន់លឺនៅគ្រប់ទីកន្លែង ចាប់ពីដើមផ្សារ Ly Lua ក្បែរមាត់ទន្លេរ Ky Cung លាតសន្ធឹងដល់ជើងភ្នំ Sai Ho លាតសន្ធឹងដល់ចំណោត Sai Ho ចំណោត Sai Ho ហាក់ដូចជាចំណាប់អារម្មណ៍ដ៏ពិសេសមួយ ដែលមិនអាចបំភ្លេចបាននៅខេត្ត Lang Son - ទឹកដីព្រំដែននៃមាតុភូមិ៕

ប្រតិកម្មទៅវិញ