(VOVworld)-ច្រៀងចម្រៀង Then ជាប្រភេទតន្ត្រីសាសនាយូរអង្វែងរបស់ជន
ជាតិ Nung។ពិធីច្រៀងចម្រៀងThen មិនត្រឹមតែសម្តែងនូវជីវភាពរស់នៅខាង
ព្រលឹងដ៏សម្បូរបែបប៉ុណ្ណោះទេ ថែមទាំងជា ជីវភាពខាងវប្បធម៌សិល្បៈ
វិសេសវិសាលទៀតផង។
|
ច្រៀងចម្រៀង Then ដ៏វិសេសវិសាលរបស់ជនជាតិ Nung |
តាមទំនៀមទម្លាប់តាំងពីយូរណាស់មកហើយ នៅក្នុងជីវភាពរស់នៅបាន
ជួបប្រទះ បាតុភូតចម្លែកៗ ដែលជនជាតិ Nung តែងតែរៀបចំពិធីសែនព្រេន
បួងសួងសុំឲ្យគ្រួសារជួបតែ សេចក្តីសុខសាន្តត្រាន។ដើម្បីអនុវត្តពិធីសែននេះ
ជនជាតិ Nung បានអញ្ជើញលោកយាយ Then ដើម្បីស្តាប់លោកយាយច្រៀង។
តាមទស្សនទានរបស់ជនជាតិ Nung គឺ យាយ Then ដូចជាទេវតាដេញចាបី
ច្រៀងចម្រៀង Then លាន់លឺពេញមេឃ។ដោយសម្លេងពិរោះរបស់ខ្លួន យាយ
Then បាននាំបំណងប្រាថ្នារបស់អ្នកភូមិ ទៅជូនទេវតា ដើម្បីប្រែបំណងប្រាថ្នា
នោះឲ្យក្លាយទៅជាការពិត។ឆ្លងតាមពេលវេលា ពិធីច្រៀងចម្រៀង Then បាន
ជ្រាបចូល ជីវភាពរស់នៅវប្បធម៌សហគមន៍របស់ជនជាតិ Nung ផងដែរ។
ជាធម្មតាពិធីសែនព្រេនបានប្រព្រឹត្តទៅក្នុងរយៈពេល២យប់២ថ្ងៃ ដោយ
មានកម្មវិធី ជាច្រើន ដូចជា ពិធីសែនព្រេនដូនតា ពិធីសម្អាតផ្លូវជូនទេវតា ។
ក្នុងពិធីនេះ ច្រៀងចម្រៀង Then ជាការសម្តែងវីរកថាមួយមានលក្ខណៈសាស
នាដែលបានដំណាលពីដំណើរទៅកាន់ ឋានសួគ៌ ដើម្បីសូមព្រះដោះស្រាយនូវ
បញ្ហាមួយចំនួនជូនអ្នកបន់ស្រន់។ លោកHoang Van Pao អ្នកស្រាវជ្រាវវប្បធម៌
ប្រជាប្រិយខេត្ត Lang Son បានឲ្យដឹងថា៖
“នៅពេលច្រៀងចម្រៀង Then ត្រូវមានចាបី Tính នឹងផ្លិតមួយ។ដើម
ឡើយវាភ្ជាប់នឹង កត្តាព្រលឹង ពោលគឺសែនព្រេនសូមការជួយឲ្យសះស្បើយ
ជំងឺ។ប៉ុន្តែក្រោយមក ដល់ឆ្នាំ ១៩៥៦ ចម្រៀង Then មិនត្រឹមតែបម្រើសកម្ម
ភាពព្រលឹងប៉ុណ្ណោះទេ ថែមទាំងបានអភិវឌ្ឍន៍ ទៅជាប្រភេទវប្បធម៌សហគម
ន៍។បច្ចុប្បន្នមានចម្រៀង Then បុរាណនិងចម្រៀង Then ទំនើប។ ច្រៀង Then
គឺអាស្រ័យលើលក្ខការណ៍រួម គឺក្នុងពិធីណាគេនឹងមានការច្នៃប្រឌិត ឲ្យស្រប
ទៅនឹងពិធីនោះ”។
ឆ្លងតាមរយៈដំណាក់កាលបង្កើតនិងអភិវឌ្ឍន៍ ចម្រៀង Then បានក្លាយ
ទៅជាប្រភេទ សិល្បៈសម្តែងប្រជាប្រិយដំណាលរឿងសាសនាតាមរយៈតន្ត្រី។
សិល្បៈច្រៀងចម្រៀង Then ជាការប្រគុំពីសិល្បៈច្រើនប្រភេទនិងទំនៀមទម្លាប់
ដូចជាច្រៀង រាំរបាំនិងដេញចាបីជាដើម។ នៅផ្នែកសាសនាវិញ ជនរួមជាតិ
Nung ជឿថា ពិធីច្រៀងចម្រៀង Then មានលទ្ធភាពព្យាល ជំងឺ នាំមកនូវភាព
សុខសាន្តត្រាននិងសុទិដ្ឋិនិយមក្នុងជីវភាពរស់នៅ។ រីឯផ្នែកសិល្បៈវិញ ច្រៀង
ចម្រៀង Then បានផ្សាភ្ជាប់ជាមួយរូបភាពចាបី Tính ហើយបានក្លាយទៅជា
អត្តសញ្ញា ណវប្បធម៌របស់សហគមន៍ជនជាតិទាំងមូល។
រឿងដំណាលតាមរយៈច្រៀងចម្រៀង Then ជាបទចម្រៀងអមតរបស់ជន
រួមជាតិជា ជនជាតិភាគតិច ដែលបានឆ្លុះបណ្ជាំងនូវជីវភាពរស់នៅទាំងខាង
សម្ភារៈនិងខាងស្មារតី ពី ប្រវត្តិសាស្ត្រទៅដល់ទម្លាប់រស់នៅប្រចាំថ្ងៃ។ នា
បច្ចុប្បន្ន សិល្បៈច្រៀងចម្រៀង Then បាន រីកសាយភាយទូទាំងសហគមន៍
និងក្លាយទៅជាទ្រពសម្បត្តវប្បធម៌ក្នុងឃ្លាំងវប្បធម៌សិល្បៈ នៃបណ្តាជនជាតិ
វៀតណាម ។ តំបន់នីមួយៗមានប្រភេទចម្រៀង Then ខុសពីគ្នា ប៉ុន្តែមាន
ចម្រៀង Then គឺទាក់ទាញអារម្មណ៍អ្នកស្តាប់ណាស់។
តាមរយៈភូមិស្រុកនីមួយៗរបស់ជនជាតិ Nungនៅខេត្ត Lang Son តែងតែ
ប្រទះឃើញ នូវសម្លេងច្រៀងចម្រៀង Then ប្រពៃណី។រួមជាមួយភាពស្រស់
ស្អាតរបស់ព្រៃភ្នំវៀតណាម នោះ សម្លេងចាបី Tính ចម្រៀង Then របស់ជន
ជាតិ Nung ដូចជាប្រគុំជាមួយសម្លេងខ្យល់ បក់ និងសម្លេងស្លឹកឈើព្រៃធ្លាក់ឭ
ស្រោកស្រាក។ ចង្វាក់ច្រៀងចម្រៀង Then កាន់តែបង្កើត ឡើងភាពស្ងប់ស្ងាត់
និងលក្ខណៈវប្បធម៌វិសេសវិសាលរបស់ជនរួមជាតិនៅទីនេះ៕