ពិធីកាប់ក្របីជប់លៀងបូជាទេវតាអំណររដូវថ្មីរបស់ជនជាតិ Ma

VOVworld
Chia sẻ
(VOVWORLD) -ពិធីបុណ្យ “កាប់ក្របីដាក់ដង្វាយទេវតាសូមទទួលបានស្រូវរាប់ពាន់ កាផា” ជាសកម្មភាព វប្បធម៌ ជំនឿដ៏សំខាន់បំផុតសម្រាប់ជនជាតិ Ma នៅស្រុក Cat Tien (ខេត្ត Lam Dong)។ ពិធីបុណ្យនេះបានរៀបចំឡើង សំដៅដាក់ដង្វាយទេវតា ដែលប្រទាន ពរនូវរដូវ អំណោយផលស្រូវពេញជង្រុក។
ពិធីកាប់ក្របីជប់លៀងបូជាទេវតាអំណររដូវថ្មីរបស់ជនជាតិ Ma - ảnh 1 ជនជាតិ Ma សប្បាយរីករាយទទួលភ្ញៀវ (រូបថតៈ អិនធឺណិត)

តាមទំនៀមទម្លាប់ប្រពៃណីតាំងពីយូរណាស់មកហើយរបស់ជន ជាតិ Ma គឺ បន្តាប់ពីការប្រមូលផលស្រូវ ខណៈដែលស្រូវពេញជង្រុក គឺពិធីបុណ្យ “Tăk năng nhô sa rpu hrak ទេវតា dul rbo xah còi” (ជាពិធីកាប់ក្របីជប់លៀងថ្វាយទេវតារ អំណររដូវថ្មី) ត្រូវបានរៀបចំឡើង សំដៅដង្វាយទេវតា ដែលប្រទានពររដូវអំណោយ ផល បួងសួងសូមឲ្យអ្នកភូមិជួបតែសេចក្តីសុខ សម្បូរធូធារនៅរដូវកាលក្រោយៗ ហើយនេះជាពិធីបុណ្យសប្បាយរីករាយមួយរបស់ជនជាតិ Mạ។ ក្នុងនោះ ពិធីកាប់ ក្របីជប់លៀងជាពិធីសំខាន់មួយដែលមិនអាចខ្វះបានឡើយសម្រាប់អ្នកភូមិ។ លោក Nguyen  Huy Cao កម្មាភិបាលវប្បធម៌ស្រុក Cat Tien ខេត្ត Lam Dong ជា ជនម្នាក់ដែលចំណាយពេលវេលាជាច្រើនទៅកាន់ភូមិស្រុកនីមួយៗរបស់ជនជាតិ Mạ ដើម្បីជួយឲ្យជនរួមជាតិរៀបចំឡើងវិញពិធីបុណ្យកាប់ក្របីជប់លៀងថ្វាយទេវតអំណររដូវថ្មី បានចែក រំលែកថា៖

        “ក្នុងពិធីបុណ្យរបស់ជនជាតិ Mạ គឺប្រកបអត្ថន័យថ្វាយទេវតា ដោយយក ក្របីធ្វើជាសត្វសម្រាប់ដាក់ដង្វាយ។ ជនជាតិនេះគេមានទស្សនទានថា មនុស្សបិរភាគអ្វីគឺ តែងតែថ្វាយសែនទេវតា ដើម្បីសូមទេវតាប្រទានពរភាពសុខសាន្តត្រាន សុភមង្គល ជូនអ្នកភូមិគ្រប់រូប”។

        ពិធីបុណ្យ “កាប់ក្របីថ្វាយទេវតាឲ្យទទួលបានស្រូវរាប់ពាន់កាផា” ដែលតាមភាសា Mạ ថា “Tăk năng nhô sa rpu hrak ទេវតា dul rbo xah còi”។ ពិធីនេះត្រូវ បានរៀបចំឡើងក្រោយពីប្រជាជននៅទីនេះប្រមូល ផលស្រូវហើយទុកនៅក្នុង ជង្រុកជារួចរាល់។ ផ្តើមចេញពីទស្សនៈជំ នឿបូជាពហុទេវតា ជនជាតិ Mạ មាន ជំនឿថា រដូវអំណោយផល អ្នកភូមិរស់នៅក្នុងភាពសុដុមរមនា គឺសុទ្ធតែដោយ បានទេវតាប្រទានពរ។ តាមនោះ ត្រូវរៀបចំគ្រឿងដង្វាយសែនទេវតានិងបូងសួង សួមទេវតាបន្តប្រទានពររដូវអំណោយផលសម្រាប់អ្នកភូមិ ហើយនេះក៏ជាឱកាស សម្រាប់ជប់លៀងអំណររដូវអំណោយផល។ សិប្បករ Điểu Kboi នៅ ឃុំ Dong Nai Thuong ស្រុក Cat Tien ខេត្ត Lam Dong បានឲ្យដឹងថា៖

        “ដល់ខែធ្នូជា ខណៈដែលប្រមូលផលរួចរាល់ហើយ មេភូមិនឹងប្រមូលផ្តុំ ហើយសួរថា តើជង្រុកមួយនេះផ្ទុកបានស្រូវប៉ុន្មានកាផា។ ប្រសិនបើ ដោកទាំងអស់គឺសុទ្ធតែផ្ទុកបានស្រូវ១០០កាផា ហើយបូកសរុប គ្រប់១ពាន់កាផា កាលនោះ មេភូមិនឹងពិភាក្សាបែងចែកលក់៥០%សម្រាប់ទិញក្របីអំណរស្រូវថ្មី”។

        មុននេះ ពិធីបុណ្យអំណរស្រូវថ្មីត្រឹមតែប្រព្រឹត្តទៅតាមលក្ខណៈគ្រួសារនិង ត្រកូលតែប៉ុណ្ណោះ។ ប៉ុន្តែឥឡូវនេះ ពិធីបុណ្យអំណរស្រូវថ្មីបានក្លាយទៅជាពិធី បុណ្យសប្បាយរីករាយរបស់អ្នកភូមិទាំងអស់។ ទីតាំងសម្រាប់រៀបចំពិធីគឺនៅផ្ទះ របស់មេភូមិ ឬនៅតាមផ្ទះសហគមន៍របស់ភូមិ។ ពេលដែលជ្រើសរើសបានថ្ងៃល្អ ដើម្បីអនុវត្តពិធីបុណ្យ គឺតាំងពីព្រឹកព្រលឹម ព្រឹទ្ធាចារ្យភូមិ យុវជនក្នុងភូមិនឹងនាំគ្នាត្រៀមរៀបចំប្រដាប់ប្រដាចំបាច់សម្រាប់ពិធី។ រីឯនារីវិញ គឺត្រៀមនូវសម្លៀក បំពាក់ស្អាតបាត បោសសំអាតផ្ទះនិងត្រៀមរៀបចំទទួលភ្ញៀវ។

        ជនជាតិ Ma ចាប់ផ្តើមពិធីបុណ្យតាមរយៈការទទួលភ្ញៀវ ពោលគឺពេលភ្ញៀវ មកដល់គឺនឹងមានពិធីសម្តែងចំណងសាមគ្គី ដែលក្នុងនោះ មានម្សៅអង្កនិងស្រាដែលជាវត្ថុមិនអាចខ្វះបានសម្រាប់ទទួលភ្ញៀវ។ នារាត្រី អ្នកភូមិនិងភ្ញៀវជិតឆ្ងាយ នឹងនាំគ្នា វាយគងឃ្មោះ រាំនិងច្រៀងចម្រៀងសប្បាយ។ ដល់ព្រឹកព្រលឹមថ្ងៃបន្ទាប់  មេភូមិនឹងប្រមូលអ្នកភូមិទាំងអស់នៅកន្លែងរៀបចំពិធីបុណ្យ។ ក្រោយពេលបាន ថ្លែងពាក្យសោកស្រាយចំពោះក្របីមក ពិធីនានានឹងបានអនុវត្តជាបន្ត។

        ពិធីបានបញ្ចប់ អ្នកភូមិនឹងកាប់ក្របីចែកសាច់ឲ្យគ្នាសប្បាយរីក រាយជាមួយ ពិធីបុណ្យ។ ទន្ទឹមនឹងពិធីសែន នៅក្នុងពិធីបុណ្យក៏បានប្រព្រឹត្តទៅសកម្មភាពវាយ គងឃ្មោះ ច្រៀងចម្រៀងរវាងភូមិនិមួយៗ។ លើសពីនេះទៅទៀតនៅមានសកម្ម ភាពម្ហូបអាហារ ត្បាញ់ចរបាប់ និងលេងល្បែងប្រជាប្រិយជាដើម។ នេះជា លក្ខណៈស្អាតក្នុងជីវភាពវប្បធម៌ប្រពៃណីរបស់ជនជាតិ Mạ នៅខេត្ត Lam Dong ផងដែរ៕

ប្រតិកម្មទៅវិញ