|
ផ្នែកមួយចំនួនអំពីជនជាតិ San Chi (Image: vovworld) |
Vovworld-ជនជាតិ San Chi រស់នៅប្រមូលផ្ដុំជាភូមិតូចៗនៅដំបន់ព្រៃភ្នំខ្ពស់។
ផ្ទះឈើដំបូល៤រឹងមាំជាប្រភេទផ្ទះវិសេសរបស់គេ។ ប៉ុន្តែផ្ទះនៅរបស់ជនជាតិ
San Chi ក៏មានការផ្លាស់ប្តូរទៅតាមដំបន់នីមួយៗ។ នៅ Cao Bang, Tuyen Quang,
Lang Son រស់នៅក្នុងផ្ទះឈើ រីឯនៅខេត្ត Quang Ninh គេស្នាក់នៅផ្ទះជញ្ជាំងដីឬ
សាងសង់ដោយអិដ្ឋវិញ។ នាបច្ចុប្បន្នគ្រួសារ San Chi ជាច្រើនបានសាងសង់ផ្ទះ
ច្រើនជាន់ដំបូលបេតុងរឹងមាំដូចជាជនជាតិ Kinh ដែរ។
ជនជាតិ San Chi ភាគច្រើនធ្វើស្រែ។ នេះជារបរស្នូលនាំមកនូវចំណូល
សំរាប់គ្រួសារ San Chi និមួយៗ។ ទន្ទឹមនឹងនោះគេក៏មានរបរសប្បកម្មដូចជា
ធ្វើគ្រឿងឈើ ត្បាញផ្ដៅឬស្សីជាដើម។ របរសិប្បកម្មជាច្រើននាបច្ចុប្បន្ននៅ
តែបានជនជាតិ San Chi រក្សានិងអភិវឌ្ឍន៍។ លោកស្រី Dang Thi Trinh ជនជាតិ
San Chi នៅ Mong Cai ខេត្ត Quang Ninh បានឲ្យដឹងថា៖
“ជនជាតិ San Chi ចិញ្ចឹមជ្រូកទៅព្រៃដាំដុះដើមឈើ។ ជនជាតិ San Chi
មិនចេះទិញលក់ទំនិញទេ ត្រឹមតែចេះដាំដុះចិញ្ចឹមសត្វ ប្រសិនបើប្រើប្រាស់
មិនអស់គឺយកទៅលក់។ ត្រឹមតែធ្វើតូចតាចតែប៉ុណ្ណោះ។ ចិញ្ចឹមក្របីគឺប៉ុន្មាន
ឆ្នាំទើបលក់បាន។ គេធ្វើសេដ្ឋកិច្ចឬជុញដូរធំៗទើបមានប្រាក់ច្រើន។”
សំលៀកបំពាក់របស់ជនជាតិ San Chi ដោយបាតដៃប៉ិនប្រសពរបស់នារី
San Chi ធ្វើឡើងសាមញ្ញនិងមិនច្រើនព័ណ៌ដូចជាសម្លៀកបំពាក់របស់ជនជាតិ
Mong, Dao ទេប៉ុន្តែនៅមានចំណុចវិសេសវិសាលដោយឡែក។ ស្លៀកពាក់
សម្លៀកបំពាក់ប្រពៃណីជនជាតិ នារី San Chi ត្រូវបួងសក់ពាក់កន្សែងព័ណ៌ខ្មៅ
និងមានពាក់គ្រឿងអលង្ការដូចជាកង់ករ កង់ដៃជាប្រាក់។ សម្លៀកបំពាក់របស់
បុរសសាមញ្ញជាងប៉ុន្តែនូវបង្ហាញសម្រស់ខ្លាំងក្លាដោយអាវព័ណ៌ខៀវាចាស់មាន
ហៅប៉ៅទូលាយចំនួន២ខោវែងជើងខោទូលាយដើម្បីងាយស្រួលឡើងភ្នំទួល។
លោកស្រី Dang Thi Trinh បានឲ្យដឹងបន្ថែមទៀតថា៖
“ជនជាតិ San Chi ត្រឹមតែស្លៀកពាក់សំពត់បួងសក់។ មុននេះលោកតាលោក
យាយច្រើនតែស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីប៉ុន្តែឥឡូវនេះស្លៀកពាក់ខោ
អាវសាមញ្ញហើយ។ ឥឡូវនេះទៅចូលរួមពិធីច្រៀងឬអាពាហ៍-ពិពាហ៍បុណ្យ
ទានទើបស្លៀកពាក់សម្លៀកបំពាក់ជនជាតិប៉ុណ្ណោះ។”
ជនជាតិ San Chi និយមច្រៀងបទចម្រៀងណាស់។ រាល់ចង្វាក់ចម្រៀង
ប្រជាប្រិយត្រូវបានសហគមន៍និពន្ធនិងបញ្ជូនលើមូលដ្ឋានវប្បធម៍ដោយឡែក
របស់ជនជាតិទំនៀមទំលាប់និងតាមរយៈការធ្វើពលកម្ម។
ភាពសម្បូរបែបអំពីចង្វាក់ប្រជាប្រិយរបស់ជនជាតិ San Chi ផ្សាភ្ជាប់នឹងការ
ប៉ិនប្រសពក្នុងការច្រៀងឆ្លើយឆ្លងនិពន្ធពាក្យពេជ្យថ្មី។ លោក Lam Minh ជនជាតិ
San Chi នៅ Mong Cai ខេត្ត Quang Ninh បានឲ្យដឹងថា៖
“ច្រៀងចំរៀងប្រជាប្រិយដូច្នេះលោកតាលោកយាយមុននេះចេះច្រើនជាង។
មុននេះឪពុកម្ដាយខ្ញុំស្គាល់។ ពេលយប់ជនគ្រប់រូបក្នុងភូមិមកជួបប្រាស្រ័យច្រៀង
ពេលខ្លះបានច្រៀងទល់ដល់ភ្លឺ។ ពីអាយុប្រមាណ៣០ក៏មិនច្រៀងបានច្រើនពី
ព្រោះមិនចាំទំនុកច្រៀងពេជ្រនិងសម្លេងមិនគ្រប់គ្រាន់ដើម្បីច្រៀងឡើយ។”
ការច្រៀងរាំចំពោះជនរួមចាតិ San Chi គឺជាមុខម្ហូបខាងស្មារតីមិនអាចខ្វះ
បានដោយសារវាមានឥទ្ធិពលលើកទឹកចិត្តជួយឲ្យមនុស្សខិតមកជិតគ្នាស្នេ
ហាស្រុកកំណើតភូមិឃុំរបស់ខ្លួនជាង៕