ទំនៀមទម្លាប់សូមអភ័យទោសនាព្រឹកព្រលឹមរបស់ជនជាតិ Xo Dang

NHAT LISA-TO TUAN
Chia sẻ
(VOVWORLD) -ក្នុងជីវភាពប្រចាំថ្ងៃគឺមិនអាចជៀស ផុតពីការយល់ច្រឡំទាស់ទែងគ្នាឡើយ ហេតុដូច្នេះ បានជា តាំងពីយូណាស់មកហើយ ជនជាតិ Xo Dang មានទំនៀមទម្លាប់សូមអភ័យ ទោស ដើម្បីដោះស្រាយទំនាស់រវាងបុគ្គល គ្រួសារនិងអ្នកភូមិ។ ជាពិសេស ការសូម អភ័យទោសត្រូវបានប្រតិបត្តិនាពេលព្រឹកព្រ លឹម។ ទោះបីជារឿងនោះជារឿងធំឬតូច ក៏ដោយ ឲ្យតែបានប្រតិបត្តិចំពេលព្រឹកព្រលឹមគឺទំនាស់នោះនឹងត្រូវបានដោះស្រាយទាំងអស់។
ទំនៀមទម្លាប់សូមអភ័យទោសនាព្រឹកព្រលឹមរបស់ជនជាតិ Xo Dang - ảnh 1ជនជាតិ Xo Dang 

លោក A Djoa នៅឃុំ Tan Canh ស្រុក Dak Toខេត្ត Kon Tum បានឲ្យដឹងថា ក្នុង ជីវភាពប្រចាំថ្ងៃ ជនជាតិ Xo Dang តែងតែបានជួបប្រាស្រ័យទាក់ទងជាមួយគ្នានៅ ពេលសម្រាក ពេលទៅស្រែចំការ ពេលចូលកាប់អុសជាដើម។ ហេតុដូច្នេះបាន ជាមិនអាចជៀសផុតពីការតមាត់ឬទំនាស់នឹងគ្នាឡើយ។ នៅកណ្តាលអធ្រាត្រទើបនឹក ឃើញថា ៖ ទង្វើរបស់ខ្លួនមុននោះ គឺប៉ះពាល់ដល់មិត្តភក្តិនិងអ្នកជិតខាងដែរ។ លោក A Djoa បានចែករំលែកថា៖

   “ថ្ងៃមុន មានម្នាក់ក្នុងភូមិដែលផឹកស្រារហូតដល់ស្រវឹងទៅជេរប្រទេចអ្នកជិត ខាង ហើយព្រឹកព្រលឹក អ្នកភូមិម្នាក់នោះត្រូវទៅផ្ទះសូមទោសគេដែរ។ តាមទំនៀម ទម្លាប់របស់អ្នកភូមិ ការសូមទោសគឺសំខាន់ណាស់។ ប្រសើបើមិនសូមទោសនោះ  គេនឹងមិនដែលកិតថាយើងល្អទេ ដោយសារមានសម្តីប្រមាថដល់គេ”។

        តាមទំនៀមទម្លាប់របស់ជនជាតិ Xo Dang ការសូមទោសត្រូវប្រតិបត្តិក្នុងព្រឹក ព្រលឹម ដោយមានការសម្របសម្រួលរបស់ព្រឹទ្ធចារ្យរភូមិ។ លោកស្រី Y Ui នៅភូមិ Tea Dje Kram ឃុំ Dak Ronga ស្រុក Dak To ខេត្ត Kon Tum ឲ្យដឹងថា៖

        “តាមទំនៀមទម្លាប់ប្រពៃណី ប្រសិនបើក្នុងភូមិមានរឿងទំនាស់ គឺត្រូវទៅសូម ទោសគ្នានាពេលព្រឹកព្រលឹម។ អ្នកបង្កទំនាស់ត្រូវទៅសូមការអភ័យទោស ពីអ្នកត្រូវ គេបំពាន។ គេយកមាន់អាំងធ្វើជាគ្រឿងសម្រាប់សូមទោស។ អ្នកសម្របសម្រួលគឺ ព្រឹទ្ធាចារ្យភូមិ ដែលមានតួនាទីបកស្រាយកំហុសរបស់ភាគីនីមួយៗ ភាគីណាមានកំ ហុសគឺត្រូវសូមទោសភាគីម្ខាង” ។

        ធ្វើការបកស្រាយអំពីទំនៀមទម្លាប់សូមទោសពេលព្រឹកព្រលឹមរបស់ជន ជាតិ Xo Dang នោះ  លោក Aluo ព្រឹទ្ធាចារ្យភូមិ Kon Pau ឃុំ Ea Yieng ស្រុក Krong Pach ខេត្ត Dak Lak បានឲ្យដឹងថា ៖ ពេលព្រឹកព្រលឹមជាពេលវេនា ពោរពេញទៅដោយអត្ថន័យសម្រាប់ការសម្រុះសម្រួល។ ម្យ៉ាងមួយទៀត នៅពេល ព្រឹកព្រលឹមចិត្តគំនិតរបស់មនុស្សគឺភ្លឺស្វាង ដែលគឹជឿថា សម្តីនឹងស្តែងចេញ ពីបេះដូង។ ដោយអត្ថន័យដូច្នេះបានជាការសូមអភ៏យទោសពេលព្រឹកព្រលឹមតែងទទួលបាន ជោគជ័យ លុបបំបាត់ទំនាស់រវាងបុគ្គលម្នាក់ៗ និងធ្វើឲ្យសហ គមន៍ជន Xo Dang កាន់តែជិតស្និទ្ធនឹងគ្នា។

        បច្ចុប្បន្ន ទោះបីជាមានការផ្លាស់ប្តូរជាច្រើនក៏ដោយ ប៉ុន្តែជនជាតិ Xo Dang នៅរក្សាបានទំនៀមទម្លាប់សូមទោសនាព្រឹកព្រលឹមដដែល។លោក Athin ភូមិ Tea Roxa  ឃុំ Dak Tram ស្រុក Dak To ខេត្ត Kon Tum បានចែករំលែកថា៖

        “ប្រសិនបើមានកំហុសគឺយើងត្រូវសូមទោសគេដើម្បីជៀសវាងទំនាស់។ នោះជាភារកិច្ចរបស់មនុស្សម្នាក់ក្នុងភូមិ។ មនុស្សយើងមិនអាចរស់ដាច់ដោយ ឡែក ហើយគ្មានសហគមន៍ឡើយ។ ជីដូនជីតានិងឪពុកម្តាយមានភារកិច្ចប្រដៅកូនចៅ ឲ្យចេះរក្សាទំនាក់ទំនងមនោសញ្ចេតនាក្នុងគ្រួសារក៏ដូចជាចំពោះអ្នកភូមិ ” ។

        ក្នុងទំនៀមទម្លាប់សូមទោសរបស់ជនជាតិ Xo Dang គឺបង្ហាញនូវវិប្បដិសារីដោយស្មោះទើបនឹងបានសហគមន៍ទទួលស្គាល់។ ចេះដឹងកំហុសរបស់ខ្លួន ដក បទពិសោធន៍កុំឲ្យកើតមានឡើងម្តងទៀត ហើយនចេះអធ្យាស្រ័យឲ្យញគ្នា នេះជាលក្ខណៈវប្បធម៌ប្រតិបត្តិយ៉ាង ល្អប្រសើររបស់ជនជាតិ Xo Dang នៅតំបន់ Tay Nguyen ៕

ប្រតិកម្មទៅវិញ