ទំនៀមទម្លាប់ចាប់ប្តីនិងជីវិតអាពាហ៍ពិពាហ៍របស់ជនជាតិ K’ho

Chia sẻ

(VOVworld)-រក្សារបបមាតាធិបតេយ្យរួមជាមួយទំ
នៀមទម្លាប់ “ចាប់យកប្តី” ពោលគឺ នារីមានសិទ្ធិ
ម្ចាស់ការក្នុងអាពាហ៍ពិពាហ៍ជាលក្ខណៈវប្បធម៌
វិសេសវិសាលរបស់ជន ជាតិ K’ho តាំងពីយូរណាស់
មកហើយ។ ក្នុងស្ថានភាពបច្ចុប្បន្ន  ទំនៀមទម្លាប់មួយចំ នួននៅតែបាន
រក្សា ប៉ុន្តែអាពាហ៍ពិពាហ៍តាមបែបសម័យទំនើបគឺត្រូវបានគូស្វាម៉ីភរិយា
ជនជាតិ K’ho និយមចូលចិត្តជាង។

(VOVworld)-រក្សារបបមាតាធិបតេយ្យរួមជាមួយទំនៀមទម្លាប់ “ចាប់យកប្តី”
ពោលគឺ នារីមានសិទ្ធិម្ចាស់ការក្នុងអាពាហ៍ពិពាហ៍ជាលក្ខណៈវប្បធម៌វិសេស
វិសាលរបស់ជន ជាតិ K’ho តាំងពីយូរណាស់មកហើយ។ ក្នុងស្ថានភាពបច្ចុប្បន្ន 
 ទំនៀមទម្លាប់មួយចំ នួននៅតែបានរក្សា ប៉ុន្តែអាពាហ៍ពិពាហ៍តាមបែបសម័យ
ទំនើបគឺត្រូវបានគូស្វាម៉ីភរិយា ជនជាតិ K’ho និយមចូលចិត្តជាង។

ទំនៀមទម្លាប់ចាប់ប្តីនិងជីវិតអាពាហ៍ពិពាហ៍របស់ជនជាតិ K’ho - ảnh 1
នារីជនជាតិ K'ho


        មិនដឹងច្បាស់ថាទម្លាប់ចាប់យកប្តីរបស់ជនជាតិ K’ho មានតាំងពីពេល
ណាមក គ្រាន់តែដឹងថា ទម្លាប់នេះនៅរហូតដល់បច្ចុប្បន្ន។ តាមទំនៀមទម្លាប់នេះ
 ភាពម្ចាស់ការ ក្នុងអាពាហ៍ពិពាហ៍គឺអាស្រ័យខាងកូនក្រមុំ។ ប្រសិនបើ នារីនោះ
ពេញចិត្តនឹងបុរស ណាក្នុងភូមិឬនៅក្រៅភូមិ នាងនឹងជូនដំណឹងប្រាប់ឪពុកម្តាយ
រកមេអណ្តើតទៅ ប្រាប់ខាងប្រុសនោះថានាងចង់យកបុរសនោះធ្វើជាប្តី។ ប្រសិន
បើបុរសរូប នោះយល់ព្រមរួច ខាងនារីនឹងរើសថ្ងៃចូលស្តីដណ្តឹង។​ប៉ុន្តែ បើខាង
បុរសមិន យល់ព្រមឲ្យនារីនោះ យកជាប្តីទេ បុរសនោះនឹងយកលេសបដិសេដ
ដោយទារបណ្ណាការខ្ពស់ មិនអាចដោះស្រាយបានបោះបង់គំនិត។ តាមទស្សន
ទានរបស់ជនជាតិ K’ho មាឌធំមាំមួននិងលទ្ធភាពធ្វើពលកម្មរបស់បុរសម្នាក់ជា
ទ្រពសម្បត្តិរបស់គ្រួសារនីមួយៗ តាមនោះខាងបុរសមានសិទ្ធិទារបណ្ណាការ។​
ហើយ បុរសកាន់តែមានសុខភាពល្អ និងមានទេពកោសល្យ គឺមានសិទ្ធទារ
បណ្ណាការកាន់តែខ្ពស់។ មុននេះ បណ្ណាការ អាចជាមាន់ ស្រាពាង ហើយជាង
នេះទៅទៀត គឺគោ គង ឃ្មោះ ពិសេសគឺឃ្មោះ Dong La មួយឈុត ។ ប៉ុន្តែ
បច្ចុ​ប្បន្ន ការទារជំនូនបណ្ណាការនៅបន្តមាន ប៉ុន្តែ មានភាពសាមញ្ញជាង។
លោកស្រី K’Nam ជនជាតិ K’ho បានឲ្យដឹងថា៖

        “តាំងពីមុនមក គឺត្រូវមានចំណងដៃទើបកូនក្រមុំអាចយកប្តីបាន ដូច្នេះ
គឺពិបាក ណាស់។​បច្ចុប្បន្ន ការទារជំនូនបណ្ណាការនៅមានដដែល ប៉ុន្តែ គេទារ
ជាប្រាក់ចំនួនពី៣០ ទៅដល់៥០លានដុង។ ជាក់ស្តែងគឺ បុរសណាមានការងារ
ល្អគឺគេទារប្រាក់ចំនួន៥០ លានដុង។ ហើយបុរសធម្មតាវិញគឺគេទារប្រាក់ប្រ
ហែល៣០លានដុង”។

        នៅពេលដែលខាងក្រមុំយល់ព្រមនឹងជំនូនបណ្តាការនោះ គឺនៅថ្ងៃរៀប
មង្គលការនឹងយកទៅផ្ទះកូនកំលោះ។ ខាងកូនកំលោះនឹងយកជំនូនដែល
ខាងកូនក្រមុំប្រគល់ទៅដាក់លើទីស្ការបូជាជីដូនជីតា។​ ពិធីសែនចប់សព្ថគ្រប់
 ខាងកូនក្រមុំនិងជូនកូនកំលោះមកផ្ទះរបស់ខ្លួនហើយរៀបមង្គលការនៅទៅ
នោះ។ មេភូមិនិងសាច់ញាត្តិខាងកំលោះបានប្រសិទ្ធិពរជូនឲ្យគូរស្រកររស់នៅ
ប្រកបដោយ សេចក្តីសុខសុភមង្គល។ បន្តទៀតគឺពិធីជប់លៀងសប្បាយរីករាយ
អបអរមង្គលការរបស់ គូរកំលោះក្រមុំ។ ចប់ជាស្ថាពរហើយ កូនកំលោះនឹងរស់
នៅខាងផ្ទះកូនក្រមុំ។ ប្រការគួរ ឲ្យកត់សម្គាល់គឺ ពីមុន ប្រសិនបើខាងកូនស្រី
មិនទាន់យកជំនូនមកគ្រប់គ្រាន់ គឺកូនកំលោះនិងកូនក្រមុំនឹងរស់នៅផ្ទះរបស់
កូនកំលោះ រហូតដល់ពេលដែល សងអស់ជំនូនបណ្ណាការទើបកូនកំលោះទៅ
រស់នៅផ្ទះរបស់ប្រពន្ធ។ ដោយកាន់របបមាតាធិបតេយ្យជាប្រពៃណី ដូច្នេះ កូន
កើតមកត្រូវយកតាមត្រកូលម្តាយ។

        ទោះបីជាមានទម្លាប់ចាស់អំពីការរៀបអាពាហ៍ពិពាហ៍ក៏ដោយ ប៉ុន្តែជនជាតិ
 K’ho បច្ចុប្បន្ន មានទស្សនៈទូលាយជាងអំពីអាពាហ៍ពិពាហ៍គ្រួសារ។ លោក
K’jan ជនជាតិ K’ho បានឲ្យដឹងថា៖

        “បច្ចុប្បន្ន ជនរួមជាតិ K’ho មានឱកាសជួបប្រាស្រ័យជាមួយជនជាតិដទៃ
ច្រើន។ ប៉ុន្តែ​នៅរក្សាតាមទំនៀមទម្លាម់គឺខាងកូនស្រីនាំជំនូនបណ្ណាការទៅស្តី
ដណ្តឹងកូន ប្រុស។ ខាងប្រុសមានសិទ្ធិទារបណ្ណារការប៉ុន្តែអាស្រ័យទៅតាមជីវ
ភាពរបស់គ្រួសារគឺមិន​ចាំបាច់ត្រូវតែមានបណ្ណាការទើបអាចរៀបការនោះទេ។​
ទោះជាយ៉ាងណាក៏ដោយ បង្គលការគឺត្រូវតែរៀបចំ”។

        បច្ចុប្បន្ន ជនរួមជាតិ K’ho ចេះប្រើប្រាស់លក្ខណៈវប្បធម៌ពិសេសរបស់ជន
ជាតិ ខ្លួនទៅក្នុងការរក្សាសភមង្គលគ្រួសារនិងការពារការផ្សាភ្ជាប់ក្នុងសហគមន៍។
 ទំនៀម ទម្លាប់ក៏បានលើកកំពស់ភាពស្មោះត្រង់របស់គូស្វាមីភរិយា ហើយករណី
ក្បត់គឺត្រូវ សហគមន៍ថ្កោលទោសយ៉ាងធ្ងន់ធ្ងរ។ នេះជាការកំណត់តឹងរឹងប៉ុន្តែ
មានភាពជឿនលឿនដែលមានតាំងពីយូរមករបស់សហគមន៍ជនជាតិ K’ho៕

ប្រតិកម្មទៅវិញ