ត្រី Bong - ម្ហូបអាហារដ៏ឆ្ងាញ់ពិសាររបស់ជនជាតិ Tay នៅខេត្ត Yen Bai

Chia sẻ

(VOVWORLD) - ប្រជាជនជាជនជាតិ Tay នៅស្រុក Luc Yen ខេត្ត Yen Bai ល្បីល្បាញតាំងពី យូរណាស់មកហើយ ដោយមានម្ហូបអាហារដ៏ឆ្ងាញ់ពិសារជាច្រើនមុខ។ ក្នុងនោះ មិន អាចមិននិយាយដល់ម្ហូបអាហារដែលបានកែច្នៃពី ត្រី Bong។ ម្ហូបអាហារធ្វើពីត្រី Bong បាន ក្លាយទៅជាម្ហូបប្រចាំតំបន់ ដែលមិនអាចខ្វះបានចំពោះភ្ញៀរទេសចរនៅពេល មកដល់ទីនេះម្ដងៗ។

ត្រី Bong - ម្ហូបអាហារដ៏ឆ្ងាញ់ពិសាររបស់ជនជាតិ Tay នៅខេត្ត Yen Bai - ảnh 1ត្រី Bong ធំធាត់យ៉ាងយឺតយ៉ាវណាស់។ (រូបថត៖ VOV)
ត្រី Bong ជាប្រភេទត្រីដែលមានរូបរាងស្រដៀងនឹងត្រីគល់រាំង ប៉ុន្តែ ស្បែកត្រីមាន ពណ៌ខៀវ ខណៈដែលព្រុយនិងកន្ទុយមានពណ៌ក្រហមព្រឿង។ នេះជាប្រភេទត្រី ដែលត្រូវបានប្រជាជនជាជនជាតិ Tay នៅស្រុក Luc Yen ខេត្ត Yen Bai នាំគ្នាចិញ្ចឹមច្រើន។ ស្រះចិញ្ចឹមត្រី Bong ត្រូវមានទឹកស្អាត ហើយទឹកហូរចេញចូល ជានិច្ចកាលមានសីតុណ្ហភាពនៅកម្រិត ២០អង្សារសេ ផងដែរ។ លោក Hoang Duc Cat នៅភូមិ Tong Pang ឃុំ Lam Thuong ឲ្យដឹងថា៖ “ត្រី Bong ស្និទ្ធស្នាលជាមួយមនុស្សណាស់។ បងប្អូនយើងខ្ញុំ ពេលទៅធ្វើស្រែចម្ការ មកផ្ទះវិញ តែងតែនាំយកស្មៅ បន្លែ តាមខ្លួនធ្វើជាចំណីសម្រាប់ត្រីស៊ីនៅពេលយើងលាងដៃជើងនៅស្រះ។ ប្រភេទត្រីនេះមើលទៅស្អាតណាស់។
ត្រី Bong ងាយចិញ្ចឹម ដោយសារវាស៊ីចំណីដ៏សម្បូរបែបដូចជា ស្មៅឬអាហារនៅ សល់របស់គ្រួសារ។ ប៉ុន្តែ ត្រីធំធាត់យឺត ចិញ្ចឹមបាន២ឆ្នាំទើបមានទំហំស្មើនឹងម្រាមដៃ ២ ប៉ុណ្ណោះ សម្បីតែចិញ្ចឹមបាន៣០ដល់៤០ឆ្នាំ ក៏មានទម្ងន់តែជាង២០គីឡូដែរ។ ដោយសារត្រីធំធាត់យ៉ាងយឺតអញ្ចឹង បានជាត្រឹមតែក្នុងឱកាសដ៏សំខាន់ពិសេសដូចជាបុណ្យតេត ឬពិធីរៀបអាពាហ៍ពិពាហ៍ប៉ុណ្ណោះ ទើបអ្នកភូមិបានចាប់ត្រីសម្រាប់ធ្វើម្ហូប ទទួលភ្ញៀវ។លោក Hoang Ta Ngo នៅឃុំ Lam Thuong ឲ្យដឹងថា៖         “កាលពីមុន ជីដូនជីតាចូលចិត្តត្រី Bong នេះណាស់។ ពេលទទួលភ្ញៀវ ពិសេសមកលេងផ្ទះ ទើបកាប់ត្រី ឬក៏មានអ្នកធ្លាក់ខ្លួនឈឺ ឬស្ត្រីៗក្រោយពីសម្រាលកូន ទើប ចាប់ត្រីឲ្យទទួលទានប៉ុណ្ណោះ។ ជាពិសេសគឺ ពេលមនុស្សចាស់លាចាកលោកទៅ គ្រួសារ ធ្វើពិធីសែនគឺត្រូវមានត្រីនេះ។ ប្រសិនបើគ្រួសារណាមិនមាន ទើបបានប្រើប្រាស់ត្រីគល់រាំង សាមញ្ញជំនួសវិញ”។
ត្រី Bong - ម្ហូបអាហារដ៏ឆ្ងាញ់ពិសាររបស់ជនជាតិ Tay នៅខេត្ត Yen Bai - ảnh 2ម្ហូបត្រីឆៅជាម្ហូបអាហារដ៏ឆ្ងាញ់ពិសារដែលពិបាកបំភ្លេចចំពោះអ្នកដែលទទួលទានជាលើកដំបូង។
ត្រី Bong ត្រូវបានកែច្នៃជាម្ហូបអាហារយ៉ាងច្រើនប្រភេទ ប៉ុន្តែឆ្ងាញ់និងសំខាន់បំផុតគឺ ជាម្ហូបត្រីឆៅ។ ត្រីត្រូវបានកាត់ចំណិតស្ដើងៗ លាយជាមួយបន្លែច្រើនប្រភេទ។ ឆ្អឹងត្រី ត្រូវបានចិញ្ច្រាំម៉ត់ លីងដល់ពេលមានពណ៌មាស យកលាយបញ្ចូលជាមួយសាច់ត្រីឆៅ។ សាច់ត្រីឆៅ ពេលទទួលទាន ត្រូវបានរុំជាមួយជីគ្រប់ប្រភេទ និងទឹកជ្រលក់ពិសេស របស់ប្រជាជនប្រចាំតំបន់។លោកHoang Dong Hoi នៅឃុំ Lam Thuong ជាកន្លែង មួយក្នុងចំណោមកន្លែងដែលមានបទពិសោធន៍ជាច្រើនក្នុងការកែច្នៃត្រី Bong បានឲ្យ ដឹងថា៖ “និយាយអំពីត្រី Bong ដំបូងបង្អស់គឺត្រូវនិយាយដល់ម្ហូបត្រីឆៅ បន្ទាប់មកគឺម្ហូប ត្រីអាំង។ ធ្វើមិនសូវពិបាកពេកទេ ប៉ុន្តែអ្នកធ្វើត្រូវចេះរបៀបត្រឹមត្រូវទើបធ្វើបានម្ហូប ឆ្ងាញ់ពិសារ។ ការជ្រើសរើសគ្រឿងទេស និងបន្លែ ត្រូវសមស្របនឹងរសជាតិត្រី។ ប្រសិនបើជ្រើសរើសបន្លែមិនសមស្រប ត្រីនឹងមានក្លិនប្លែក ហើយមិនមានរសជាតិ ឆ្ងាញ់ទៀតទេ”។
ត្រី Bong ថែមទាំងត្រូវបានប្រជាជនកែច្នៃជាម្ហូបផ្សេងៗជាច្រើនទៀតដូចជា ត្រីអាំង ញាំត្រី ក្បាលត្រីធ្វើសម្លម្ជូរ ត្រីចំហុយ ឬព្រុយត្រីចៀន ជាដើម។លោក Do Huy នៅទីក្រុង Yen Bai ដែលទទួលទានត្រី Bong នៅស្រុក Luc Yen ជាលើកដំបូង បានចែករំលែកថា៖ “ត្រី Bong នេះ មានរសជាតិខុសប្លែកទាំងស្រុងបើធៀបនឹងប្រភេទត្រីផ្សេងៗ ទៀត។ សាច់ត្រីផ្អែម មិនឆ្អាប ហើយស្វិតណាស់។ ខ្ញុំចាប់អារម្មណ៍ខ្លាំងបំផុតចំពោះ ញាំត្រីនិងត្រីអាំង”។
នាបច្ចុប្បន្ន ត្រី Bong ត្រូវបានចិញ្ចឹមនៅឃុំជាច្រើន ក្នុងគោលដៅតាំងលំអរផង ព្រមទាំងធ្វើជាម្ហូបនិងជួយបង្កើនប្រាក់ចំណូលទៀតផង។ អាជ្ញាធរមូលដ្ឋានបានលើក ទឹកចិត្ត ចលនាប្រជាជន ចិញ្ចឹមប្រភេទត្រីនេះ ដើម្បីបង្កើនប្រាក់ចំណូល អភិវឌ្ឍសេដ្ឋ កិច្ច។ លោក Hoang Khi Phach អនុប្រធានគណៈកម្មាធិការប្រជាជនជុំ Lam Thuong ស្រុក Luc Yen បានឲ្យដឹងថា៖ “នាបច្ចុប្បន្ន ប្រជាជនចិញ្ចឹមត្រី Bong តាមលក្ខណៈគ្រួសារប៉ុណ្ណោះ ដើម្បីតាំង លំអរ និងធ្វើម្ហូបទទួលភ្ញៀវ ដោយសារត្រីនេះឆ្ងាញ់ណាស់ មិនឆ្អាបដូចប្រភេទត្រី ផ្សេងៗឡើយ។ នាពេលខាងមុខ អាជ្ញាធរមូលដ្ឋាននឹងលើកទឹកចិត្តប្រជាជនចិញ្ចឹមត្រី Bong តាមវិធីសាស្ត្រចិញ្ចឹម ប្រមូលផ្ដុំ ដើម្បីឆ្លើយតបបាននូវតម្រូវការទីផ្សារ តាមនោះ លើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន”។
មកដល់ Luc Yen ក្រៅពីការទៅទស្សនាគោលដៅទេសចរណ៍គួរឲ្យទាក់ទាញ រមណីយដ្ឋានស្រស់ស្អាត ឬស្វែងយល់ពីវប្បធម៌របស់បណ្ដាជនជាតិនៅទីនេះ ភ្ញៀវ ទេសចរមិនអាចរំលងឱកាសទទួលទានម្ហូបអាហារដ៏វិសេសវិសាលប្រចាំតំបន់បានឡើយ ក្នុងនោះមានម្ហូបត្រី Bong របស់ជនជាតិ Tay នៅតំបន់ព្រៃភ្នំភាគពាយ័ព្យ៕

ប្រតិកម្មទៅវិញ