|
ជនរួមជាតិ Mong នៅភូមិ Na Tau ជាមួយទម្លាប់បុកនុំ day (dienbientv.com) |
Vovworld-ក្នុងពេលនិទានជាមួយយើងខ្ញុំ Giang A Cho នៅឃុំ Na Tau ស្រុក
Dien Bien ខេត្ត Dien Bien នៅតែសប្បាយរីករាយដោយសារកូនកំលោះកូនក្រមុំ
ចំនួន៨នាក់របស់ Na Tau ដែលចូលរួមការប្រឡងបុកនុំ Day ក្នុងទិវាមហោស្រព
វប្បធម៍បណ្ដាជនជាតិ Dien Bien ទើបនឹងបានដណ្ដើមចំណាត់ថ្នាក់ទី១នៃការ
ប្រឡង។ លោកបានឲ្យដឹងថា ក្រុមប្រឡងបុកនុំ Day របស់ Na Tau បានចូលរួម
ការប្រឡងដូច្នេះជាច្រើនដងហើយ។ លោកបានរៀបរាប់អំពីទម្លាប់បុកនុំ Day
ដោយភាសាវៀតណាមនិងភាសា Mong ថា៖
“ជីដូនជីតាមិនបង្រៀនអ្វីនោះទេ ប៉ុន្តែធំដឹងឡើងក្តីគឺយើងខ្ញុំបានចេះបុកនុំ
Day ជាទំនៀមទម្លាប់របស់ជនជាតិ Mong។ ក្នុងឱកាសបុណ្យតេតមកដល់ម្ដងៗ ថ្ងៃទី២៩ខែ១២តាមច័ន្ទគតិគឺត្រាំអង្ករ បុកនុំ Day។ នុំ Day អ្នកណាក៏ចូលចិត្តដែរ។
នុំ Day នេះទុកបានយូរប្រមាណ១ខែ។”
ក្នុងភូមិជនរួមជាតិ Mong ផ្ទះណាក៏ធ្វើនុំ Day ដែរ។ ជាប្រភេទនុំធ្វើពីអង្ករ
ដំណើប បុក ហើយសូន្យជារូបមូល បន្ទាប់នោះដាក់លើស្លឹកប្រទាលខៀវនេះក៏ត្រូវបានចាត់ទុកដូចជាម្ហូបអាហារប្រចាំថ្ងៃដែលជនរួមជាតិ Mong យកទៅស្រែ
ចម្ការ។ ជូនកាលធ្វើនុំក្នុងទិវាសែនអ្នកស្លាប់។ Giang A Cho បានសំណេះសំណាល
ថា៖
“ទំនៀមទំលាប់សំខាន់ដែលទាក់ទិនដល់នុំ Day គឺបុក នុំ Dayដើម្បីសែនព្រេនជីដូនជីតាឪពុកម្ដាយ។ ធ្វើនុំ Day ដើម្បីអញ្ចើញជីដូនជីតាដែលបានស្លាប់មកចូល រួមសប្បាយជាមួយគ្រួសារក្នុងបុណ្យតេត។ យើងសែននុំ Day លើតុសក្ការបូជាដើម្បីអញ្ចើញពួកគាត់។ ទំនៀមទំលាប់របស់យើងគឺក្នុងថ្ងៃរំលឹកគុណឪពុកម្ដាយ ជីដូនជីតាក៏ត្រូវបុកនុំ Day ដែរ។”
រឿងធ្វើនុំ Day ក៏ពិបាកចំណាយពេលវេលាជាច្រើនដែរ។ Giang Thi Khia ជា អ្នកដែលចូលរួមក្រុមប្រឡងបុកនុំ Day របស់ឃុំ Na Tau បានថ្លែងថា ត្រូវកិនអង្ករ
ត្រាំអង្ករ ដាំបាយដំណើប បុកនុំហើយទើបសូន្យនុំបាន។ អស់រយៈពេល១ថ្ងៃទើប
ធ្វើនុំបាន។ Giang Thi Khia បានឲ្យដឹងថា៖
“របៀបធ្វើនុំ Dayឆ្ងាញនោះមុនបង្អស់ត្រូវជ្រើសរើសអង្ករ។ អង្ករល្អគឺអង្ករដំណើបមានគ្រាប់ធំប៉ិនគ្នា ក្នុងពេលដាំឡើងវាស្អិតរមួត។ យើងបានត្រាំអង្ករក្នុង
១ថ្ងៃ ក្នុងពេលដាំក៏ត្រូវយូរដែរ ប្រមាណ១ម៉ោងដើម្បីបាយឆ្អិន។ ក្នុងពេលត្រៀម
បុកគឺជ្រើសរើសល្ង លីងនិងបុក។ ត្រូវស្ងោរពង យកតែផ្នែកនៅក្នុងដើម្បីលាបលើដៃនិងបណ្ដាឧបករដើម្បីសូន្យនុំដែលមិនស្អិត។ ដាំបាយហើយត្រូវយកទៅបុកភ្លាមក្នុងពេលនៅក្តៅ។បុករួចហើយត្រូវសូន្យនុំភ្លាម ប្រសិនបើទុកឲ្យកក់គឺមិនអាច សូន្យបានឡើយ។”
បុកនុំ Day មិនត្រឹមតែជារឿងក្នុងគ្រួសារជនរួមជាតិ Mong នីមួយៗនៅ Na Tau
ឡើយ។ ឃុំវប្បធម៍នេះឥឡូវនេះមានក្រុមរាប់សិបជំនាញបុកនុំ Day និងត្រូវបាន អញ្ចើញទៅសម្ដែងឧទ្ទេសនាមអំពីទំនៀមទំលាប់បុកនុំ Day ក្នុងបណ្ដាទិវាបុណ្យ វប្បធម៍បណ្ដាជនជាតិរបស់ខេត្តទៀតផង។
ក្នុងពេលដែលនុំ Day នៅជាវត្ថុសែនព្រេន នៅជាមុខម្ហូបប្រពៃណីរបស់ជនរួម
ជាតិ Mong កំលោះក្រមុំជនជាតិ Mong នៅ Na Tau នៅតែបុកនុំ Day៕