|
ជនរួមជាតិ M’Nong នៅដំបន់ Tay Nguyen (dulich.chudu24.com) |
Vovworld-ជនរួមជាតិ M’Nong ជាជនជាតិភាគតិចនៅវៀតណាមដោយមានចំនួនប្រជាជន១០៣ពាន់នាក់រស់នៅខេត្តជាច្រើននៅដំបន់ Tay Nguyen ដំបន់ខ្ពង់រាបភាគកណ្ដាលវៀតណាមដូចជា Dac Lac, Dac Nong, Binh Phuoc,
Quang Nam, Lam Dong។ ក្នុងសហគមន៍ជនរួមជាតិ M’Nong បានបែងចែកជាក្រុមៗស្នាក់នៅបណ្ដាដំបន់។ ប៉ុន្តែជនរួមជាតិ M’Nong ច្រើនរស់នៅប្រមូលផ្ដុំ
ច្រើនបំផុតនៅបណ្ដាស្រុកចំណុះខេត្ត Dac Lac និង Dac Nong។ លោកស្រី Luong
Thanh Son នាយិការសារមន្ទីជនជាតិវិទ្យាខេត្ត Dac Lac បានឲ្យដឹងថា៖
“ជនរួមជាតិ M’Nong នៅ Dac Lac ស្នាក់នៅជាច្រើននៅភូមិ Don ស្រុក Lac, Krong
Bong ហើយក្នុងស្រុកទាំងបីនោះ នៅភូមិ Don មានជនរួមជាតិ M’Nong Bu Dang
នៅស្រុក Krong Bong មានជនរួមជាតិ M’Nong Kuenh, M’Nong Prang Gar ជាដើម។”
ក្នុងសហគមន៍សង្គមជនរួមជាតិ M’Nong រស់នៅប្រមូលផ្ដុំតាមបណ្ដា Bon
(រឺបានហៅថាភូមិ)។ ភូមិនីមួយៗរួមមានគ្រួសារជាច្រើនមានទំនាក់ទំនងអ្នកជិត
ខាង ទំនាក់ទំនងសាច់សារណេហិតជិតស្និទ្ធ ក្នុងនោះស្លាក់ស្នាមរបស់របបត្រកូល
ខាងម្ដាយនៅតែដកជាប់ក្នុងគ្រប់ទំនាក់ទំនងនៅភូមិ។ ភូមិរបស់ជនរួមជាតិ M’Nong
រួមមានផ្ទះរាប់សិបខ្នងនិងស្របតាមដំបន់នីមួយៗក្រុមជនរួមជាតិ M’Nong ដែលគេ
បានសាងសង់ផ្ទះលើដីរឺផ្ទះផុតពីដី។ ប៉ុន្តែទោះបីជាផ្ទះធម្មតារឺផ្ទះផុតពីដីក្តីប៉ុន្តែដំបូល
នៅតែប្រក់ស្បូវ ទ្រុងផ្ទះត្រូវបានរួមផ្សំវត្ថុធាតុចំនួន២ប្រភេទគឺឬស្សីនិងព្រៃឈើ។ ជន
រួមជាតិ M’Nong ច្រើនតែសាងសង់ផ្ទះរស់នៅនៅកន្លែងរាបស្មើរនិងរស់នៅជិតទន្លេ
បឹងស្រៈ។
ជនរួមជាតិ M’Nong រស់នៅផ្សាភ្ជាប់ជាមួយធម្មជាតិព្រៃព្រឹក្សា ដោយហេតុនេះ
តាំងពីយូរមកបានបង្កើតទំនាក់ទំនងស្មារតីជាមួយព្រៃ។ ជនរួមជាតិ M’Nong បាន
និយាយថា ព្រៃជាដំបូលថែរក្សាឲ្យជនរួមជាតិ M’Nong ព្រៃក៏ជាកន្លែងរបស់ទេវតា
ដែលជនរួមជាតិ M’Nong អាចបួងសួងសូមឲ្យថែរក្សាក្នុងពេលជួបការលំបាកក្នុង
ជីវភាពរស់នៅ។ ជាពិសេស តាំងពីយូរយាមក ជនរួមជាតិ M’Nong មានរបរបបាញ់
សត្វនិងចិញ្ចឹមដំរីព្រៃ ជនរួមជាតិបានបង្វឹកហាត់ដំរីដើម្បីធ្វើជាមធ្យោបាយដឹកជញ្ជូន
បំរើផលិតកម្ម។មានជនរួមជាតិ M’Nong នៅជិតបឹងទន្លេបានរស់នៅដោយរបរដាំស្រូវ
ទឹក។ លោក Ama Phong ជនជាតិ M’Nong Rlam នៅស្រុក Lac ខេត្ត Dac Lac បានឲ្យដឹង
ថា៖
“ជនរួមជាតិ M’Nong នៅទីនេះរស់នៅដោយរបរដាំស្រូវទឹក។ ជនរួមជាតិ M’Nong នៅទីនេះជាជនជាតិ M’Nong Rlam, M’Nong Gar, M’Nong Chil ជាដើមមានវប្បធម៍ដាំ
ស្រូវទឹក។ ជនជាតិ M’Nong Rlam មុននេះមិនធ្វើចម្ការ រស់នៅឆ្នេរបឹងដាំស្រូវទឹកនិង
នេសាទបរបាញ់សត្វ។”
ជនរួមជាតិ M’Nong និយាយរួមមានខឿនវប្បធម៍សិល្បៈពហុបែបនិងពោពេញទៅ
ដោយអត្តសញ្ញាណ។ ឃ្លាំងរឿងព្រេងបុរាណចម្រៀងប្រជាប្រិយនិងពិសេសគឺទំនៀម
ទំលាប់និទានវីរកថារបស់ជនរួមជាតិ M’Nong មានតំលៃវប្បធម៍ដ៏ថ្លៃថ្លា។ ជាមួយរាល់
តំលៃវប្បធម៍ដោយឡែក ជនរួមជាតិ M’Nong បាននិងកំពុងរួមចំណែករួមដៃជាមួយ
សហគមន៍ជនជាតិទាំង៥៤ជាភាតរៈកសាងនិងការពារមាតុប្រទេសវៀតណាមសង្គម
និយម៕