|
ជនរួមជាតិ Dao Khau រស់នៅប្រមូលផ្ដុំនៅខេត្ត Lai Chau ភាគខាងជើងវៀតណាម (dulichvn.org.vn) |
Vovworld-ជនរួមជាតិ Dao Khau រស់នៅប្រមូលផ្ដុំនៅខេត្ត Lai Chau ភាគខាង
ជើងវៀតណាមជាពិសេសគឺដំបន់ Sin Ho ឃុំ Ta Phin, Phang So Lin, Ta Ngao, Lang
Mo, Huoi Luong ស្រុក Sin Ho។ ស្ដីពីប្រភពដើមនៃឈ្មោះជនជាតិ Dao Khau លោក
ស្រី Tan Mi Van នៅឃុំ Ta Phin បានបក់ស្រាយថា៖
“ជនរួមជាតិ Dao យើងមុននេះគ្មានអ្នកណាធ្វើតម្បាញធ្វើអំបោះឡើយ។ មាន
តែជនរួមជាតិ Lan Ten, Thai, Lu ធ្វើតែប៉ុណ្ណោះ យើងទិញមកប៉ាក់។ មិនចេះត្បាញ
ត្រឹមតែចេះដេរខោអាវដោយហេតុនេះគេហៅថា Dao Khau។”
ប៉ុន្តែតាមការស្រាវជ្រាវរបស់បណ្ឌិត Vi Van An ប្រធានការិយាល័យស្រាវជ្រាវនិងសម្រាំងដំបន់អាស៊ី-អាគ្នេយ៍ ចំណុះសារៈមន្ទីជនជាតិវិទ្យាវៀតណាមថា Dao
Khau ត្រឹមតែជាឈ្មោះរបស់ជនរួមជាតិ Dao នៅដំបន់ Sin Ho តែប៉ុណ្ណោះទេ។ ជាក់
ស្ដែងគឺ ជនជាតិនេះចំណុះក្រុម Dao Do។
“គេបក់ស្រាយថាជនរួមជាតិ Dao នៅទីនេះគឺដេររាល់ថ្ងៃ។ បណ្ដាអ្នកជនជាតិ
វិទ្យារៀបជនជាតិ Dao Khau ក្នុងក្រុម Dao Do។ អាវរបស់នារីមានរូបផ្កាក្រហមនៅ
ជាយករ។ ប៉ុន្តែពេលទទួលក្រុមខ្លួនឯង គេមិនទទួលស្គាល់ជា Dao Do ទេ បែជាទទួលស្គាល់ថាខ្លួនជាជនជាតិ Dao Khau។”
ស្រុក Sin Ho ខេត្ត Lai Chau ជាកន្លែងមានជនជាតិ Dao រស់នៅច្រើនបំផុត
ពិសេសគឺក្រុម Dao Khau។ Sin Ho តាមភាសាដំបន់មានន័យថា ជាកន្លែងមាន
ជ្រោះជាច្រើន។ ក្នុង១ថ្ងៃ Sin Ho មានអាកាសធាតុគ្រប់៤រដូវ កំដៅធម្យមក្នុងឆ្នាំពី
២០ដល់២២អង្សារ C។ លក្ខណៈអាកាសធាតុនោះបានកំណត់របៀប វត្ថុធាតុធ្វើផ្ទះ
របស់ជនជាតិ Dao Khau។បណ្ឌិត Vi Van An បានឲ្យដឹងថា៖
“មុននេះគេធ្វើផ្ទះដោយដើមឈើ ឬស្សីនិងដំបូលប្រក់ស្បូវ។ ផ្ទះទាបមិនសូវ
មានច្រើនបង្អួចឡើយ។ ឥឡូវនេះ គេសាងសង់ដោយឥដ្ឋប្រក់ filbrociment រឺប្រក់
ក្បឿង។ តុសក្ការបូជាដាក់នៅល្វែងកណ្ដាល។”
ក្នុងពេលដែលក្រុមជនរួមជាតិ Dao ដាំពោតនោះ ជនរួមជាតិ Dao Khau ភាគ
ច្រើនដាំស្រូវទឹក។ គេចិញ្ចឹមសត្វពាហនៈភាគច្រើនគឺគោក្របី ពិសេសគឺចិញ្ចឹម
ហ្វួងសត្វពពែរ។
សម្លៀកបំពាក់ប្រពៃណីរបស់ជនរួមជាតិ Dao Khau ច្រើនប្រើពណ៌ធ្លះ។ នារី
ជនជាតិ Dao ស្លៀកពាក់អាវវែង ជាយអាវបានបទឡើងវិញនិងមានខ្សែក្រវាត់។
នារីជនជាតិ Dao Khau ពាក់កន្សែងខ្មៅលើក្បាល។ កន្សែងជាក្រណាត់វែងមាន
ទទឹងពី២៥ដល់៣០ cm។
ជីវភាពរស់នៅរបស់ជនរួមជាតិ Dao Khau បានធ្វើសមាហរណកម្មជាមួយការអភិវឌ្ឍន៍របស់សង្គម បច្ចេកទេសកសិកម្មជឿនលឿនត្រូវបានជនរួមជាតិ Dao
Khau អនុវត្តក្នុងការដាំដុះចិញ្ចឹមសត្វពាហនៈ។ ប៉ុន្តែពេលមកស្រុកកំណើតម្ដងៗ បងប្អូននារីនៅតែនិយមបាក់សម្លៀកបំពាក់នៅមុខផ្ទះប្រពៃណី។ រូបភាពនោះបានបញ្ជាក់ភាពវិសេសវិសាលខាងជីវភាពរស់នៅក្នុងខឿនវប្បធម៍ប្រពៃណីរបស់ជន
រួមជាតិ Dao និយាយរួមនិងជនជាតិ Dao Khau និយាយដោយឡែក៕