ជនជាតិ Thai នៅ Muong Lay រក្សាអត្តសញ្ញាណវប្បធម៍ជនជាតិរបស់ខ្លួន។

LE PHUONG Theo VOVWORLD -
Chia sẻ
Vovworld-វប្បធម៍តែងតែផ្សាភ្ជាប់នឹង
ជីវភាពរស់នៅនិងការអភិវឌ្ឍន៍របស់​
សង្គម របស់ប្រជាជាតិ។ វប្បធម៍
ប្រពៃណីរបស់ជនជាតិនីមួយៗបាន
បង្ហាញដ៏រស់​រវើសរាល់ភាពវិសេស
វិសាល អត្តសញ្ញាណរបស់ជនជាតិ
នោះ។ សង្គមកាន់តែ​បាន​អភិវឌ្ឍន៍
វប្បធម៍ប្រពៃណីរបស់ជនជាតិនីមួយៗ​
ប្រឈមមុខនឹងការសាបសូន្យបាត់
ទៅ។ ប៉ុន្តែសហគមន៍ជនជាតិ Thai
នៅទីរួមខេត្ត Muong Lay ខេត្ត Dien Bien
ភាគខាងជើងវៀតណាមមានរបៀប
ដោយឡែកដើម្បីរក្សារាល់ប្រការល្អ
ភាព​ស្អាតក្នុងវប្បធម៍របស់ជនជាតិខ្លួន។
ជនជាតិ Thai នៅ Muong Lay រក្សាអត្តសញ្ញាណវប្បធម៍ជនជាតិរបស់ខ្លួន។ - ảnh 1
ជនជាតិ Thai នៅ Muong Lay រក្សាអត្តសញ្ញាណវប្បធម៍ជនជាតិរបស់ខ្លួន។ (vietnamculture.com.vn

        Vovworld-យើងខ្ញុំបានមកដល់សង្កាត់ Na​ Lay ទីរួមខេត្ត Muong Lay ខេត្ត
Dien Bien ចំឱកាសដំបន់កំពុងរៀបចំការប្រឡងបង្ហាញសម្លៀកបំពាក់ប្រពៃណី
គ្រឿងប្រដាប់ប្រដាប្រើប្រាស់ក្នុងគ្រួសារ សំរាប់ជនរួមជាតិជាជនជាតិ Thai។ បណ្ដាយុវជនក្នុងសម្លៀកបំពាក់អាវ cham យុវនារី​ពាក់​អាវ Com កំពុងត្រៀមរៀបចំ
គ្រឿងប្រដាប់ប្រដាប្រើប្រាស់ក្នុងគ្រួសារជនជាតិ Thai រងចាំដល់​ពេលមកសម្ដែង។
បង Lo Van Manh កម្មាភិបាលវប្បធម៍សង្កាត់ Na Lay បានឲ្យ​ដឹងថា៖

        “នេះជាកម្មវិធីដែលយើងខ្ញុំរៀបចំជាលើកដំបូង។ តាមរយៈការប្រឡង យើង​ខ្ញុំចង់ស្ដារាល់គ្រឿងប្រដាប់ប្រដាក្នុងជីវភាពរស់នៅរបស់ជនជាតិ Thai ពីមុនមក។ ការងារត្រៀមរៀបចំរបស់​បណ្ដាភូមិល្អណាស់។ ជនគ្រប់រូបសុទ្ធតែបានជ្រោមជ្រែង
ចលនានេះ។”

        ការប្រឡងបង្ហាញសម្លៀកបំពាក់ប្រពៃណីនិងគ្រឿងប្រដាប់ប្រដាប្រើប្រាស់
ក្នុងគ្រួសារឆ្នាំ២០១៣នេះ​ជាសកម្មភាពមួយក្នុងចំណោមសកម្មភាពចំណុះ គំរោងការអភិរក្សនិងអភិវឌ្ឍន៍​វប្បធម៍បណ្ដាជនជាតិ ក្នុងនោះមានជនជាតិ Thai
ផង លើភូមិសាស្ត្រទីរួមខេត្ត​ផ្សាភ្ជាប់​នឹងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដំណាក់កាល
២០១១-២០១៥ កំណត់​ទិស​ដៅដល់ឆ្នាំ២០២០។ គំរោងការត្រូវបានរដ្ឋអំណាចទីរួម
ខេត្ត Muong Lay អនុវត្ត​សំដៅរក្សាអភិរក្សនិងពង្រីកវប្បធម៍បណ្ដាជនជាតិលើភូមិ
សាស្ត្រទីរួមខេត្ត។ បង​ស្រី Tran Thi Huong Giang ប្រធានការិយាល័យវប្បធម៍ព័ត៌មាន
ទីរួមខេត្ត Muong Lay បានឲ្យដឹងថា៖

        “គោលដៅរបស់យើងខ្ញុំគឺការពារវប្បធម៍ប្រពៃណីដ៏យូរអង្វែងរបស់ជនជាតិ Thai លើភូមិសាស្ត្រ។​ ត្រូវធ្វើយ៉ាងម៉េចសំរាប់ប្រជាជនរក្សាអប់រំប្រពៃណី​សំរាប់​ជំនាន់
វ័យក្មេងចេះអភិរក្សវប្បធម៍របស់ជនជាតិខ្លួន មិនត្រូវទុកឲ្យ​សាបរលាកបាត់ទៅ។”

        ផែនការលាតត្រដាងអនុវត្តគំរោងការពោលខាងលើត្រូវបានការិយាល័យ​វប្បធម៍ព័ត៌មានទីរួមខេត្ត Muong Lay អនុវត្តតាមឆ្នាំនីមួយៗ ដំណាក់កាល​នីមួយៗ។
ក្នុងនោះ ការរៀបចំប្រលងត្រូវបានចាត់ទុកជាសកម្មភាពមានប្រសិទ្ធភាពខ្ពស់បំផុត
ដើម្បីឃោសនាឲ្យប្រជាជនយល់នូវសារសំខាន់នៃការរក្សាអត្តសញ្ញាណវប្បធម៍
របស់ជនជាតិ ពីនោះលើកកំពស់មនៈសិការក្នុងការ​អភិរក្ស​និងពង្រីកអត្តសញ្ញាណ
វប្បធម៍របស់ជនជាតិ Thai។ បងស្រី Lo Thi Lien នៅសង្កាត់ Na Lay បានចែករំលែកថា៖

        “យើងនៅផ្ទះនិយាយភាសា Thai រីឯពេលទៅធ្វើការជួបសំណេះសំណាលជាមួយ​អ្នកក្រៅគឺយើងនិយាយភាសា​ Kinh។ ដើម្បីរក្សាចរិតលក្ខណៈវប្បធម៍ប្រពៃណីរបស់​
ជន​ជាតិ​ខ្លួននោះ កូនៗរបស់ខ្លួនទោះបីជានៅតូចបាននិយាយភាសា​Thai ដើម្បីវាមិនត្រូវ​សាបសូន្យបាត់ទៅ។”

        ប្អូនៗកុមារសិស្សានុស្សិសជនជាតិ​ Thai នៅទីរួមខេត្ត Muong Lay ត្រូវបានកំណត់
ជាមុខសញ្ញាសំខាន់ដើម្បីអប់រំប្រពៃណីវប្បធម៍ជនជាតិ។ រវាង​គ្រួសារនិងសាលាមាន
កិច្ចសហការបង្ហាតបង្រៀនដើម្បីប្អូនៗយល់បានអំពីជនជាតិខ្លួន។​ បងស្រី Tran Thi
Huong Giang ប្រធានការិយាល័យវប្បធម៍ព័ត៌មានទីរួមខេត្ត Muong Lay បានឲ្យដឹងបន្ថែម
ទៀតថា៖

        “យើងខ្ញុំបានចលនាគ្រួសារនានាកាត់ដេរឲ្យកូនចៅនូវសម្លៀកបំបាក់ប្រពៃណី
ដើម្បីប្អូនៗបានស្លៀកពាក់ក្នុងឱកាសបុណ្យទាននិងបុណ្យតេត។ រីឯថ្ងៃសុក្រ​នៅសាលា សិស្សានុស្សិសទាំងឡាយស្លៀកពាក់សម្លៀកបំពាក់ប្រពៃណី។ ទន្ទឹមនឹងនោះរៀបចំការ សំណេះសំណាល​រឿងប្រជាប្រិយនៅដំបន់សំដៅអប់រំ មោទនភាពប្រពៃណីជនជាតិ
ដើម្បីជំនាន់វ័យក្មេងយល់ដឹងអំពីទំនៀមទំលាប់របស់ជនជាតិខ្លួន។”

        រួមជាមួយនោះការរក្សាអក្សររបស់ជនជាតិ Thai ក៏ត្រូវបានរដ្ឋអំណាចដំបន់​យក​ចិត្តទុកដាក់ផងដែរ។ បងស្រី Tran Thi Huong Giang បានឲ្យដឹងថែម​ទៀត​ថា៖

        “មន្ទីអប់រំក៏បានលាតត្រដាងអនុវត្តគំរោងការបង្រៀនអក្សរ Thai ក្នុង​សាលា
ចំណេះទូទៅ។​ ឆ្នាំសិក្សា២០១២-២០១៣ មន្ទីអប់រំបានអនុវត្តពិសោធន៍​បង្រៀន​អក្សរ
Thai សំរាប់កុមារថ្នាក់ទី៣របស់ឃុំ Lay Nua និងកុមារចំនួន៦៥នាក់បានចេះ​អក្សរ Thai។ ឆ្នាំនេះយើងខ្ញុំក៏លាតត្រដាងឲ្យថ្នាក់ទី៤។”

        ជនជាតិ Thai នៅ​ Muong Lay និងយាយដោយឡែកនិងដំបន់ពាយ័ព្យ​និយាយ​រួមជាជនជាតិមានខឿនវប្បធម៍ដ៏សម្បូរបែបដ៏យូរអង្វែងងវិសេស​វិសាល។ ​ដូច្នេះបណ្ដា
ភាពស្អាតក្នុងវប្បធម៍របស់ជនជាតិនេះត្រូវបានរក្សា។ ជា​មួយ​របៀបធ្វើរបស់ទីរួមខេត្ត
Muong Lay នេះ​រាល់ភាពវិសេសវិសាលវប្បធម៍​របស់ជនជាតិ Thai នឹងបន្តបានជំនាន់
ក្រោយៗបន្តនិងពង្រីក ជាក្តីមោទនភាព​ជានិច្ច​​របស់ដំបន់ពាយ័ព្យ៕

ប្រតិកម្មទៅវិញ