លោក Mo Muong ជាអ្នកដឹកនាំពិធីសែននានារបស់ជនជាតិ Muong។ (រូបថត៖ baodantoc.vn) |
តាំងពីយូរលង់ណាស់មកហើយ ជនជាតិ Muong មានមនសិការប ង្កើតអក្សរសរសេរដោយឡែករបស់ខ្លួន សម្រាប់កត់ត្រាភាសានិយាយរបស់បុព្វបុរស។ ក្រោយឆ្នាំ១៩៤៥ វៀតណាមបានប្រើប្រាស់អក្សរសកលជាផ្លូវការ។ ចាប់ពីពេល នេះតទៅ បញ្ញាវ័ន្តជនជាតិ Muong ក៏បានចាប់ផ្ដើមប្រើប្រាស់អក្សរសកលសម្រាប់កត់ត្រា ភាសានិយាយរបស់ជនជាតិ Muong ផងដែរ។ អាស្រ័យហេតុនេះ បទកំណាព្យ Mo Muong រាប់មិនអស់ត្រូវបាននិពន្ធឡើង យកមកបោះពុម្ភផ្សាយជាសៀវភៅ ហើយបានឈានចូលក្នុងជីវភាពរស់នៅជាក់ស្ដែងរបស់សហគមន៍ រួមចំណែក ដល់ការថែរក្សាភាសា Muong។
Mo Muong គឺជាបេតិកភណ្ឌវប្បធម៌វិសេសវិសាលយ៉ាងពិតប្រាកដ ដែល ឆ្លុះបញ្ចាំងនូវជីវទស្សនៈនិងលោកទស្សនៈដ៏ពិសេសដោយឡែករបស់ជនជាតិ Muong ព្រមទាំងបង្កប់នូវអត្ថន័យជាច្រើនក្នុងការអប់រំសហគមន៍ ក៏ដូចជាពោរ ពេញទៅដោយតម្លៃខាងភាសានិយាយនិងអក្សរសរសេររបស់ជនជាតិ Muong ផងដែរ។ តួនាទីរបស់លោក Mo (គ្រូអក្សរ) បានផ្សាភ្ជាប់នឹងវដ្ដជីវិតរបស់មនុស្ស។ ចាប់ពី ពេលទើបតែប្រសូត្រមក លោក Mo បានបួងសួងសុំឲ្យទារកមានសុខភាពល្អ កម្លាំងខ្លាំងក្លាឆាប់ធំដឹងក្ដី។ នៅពេលដែលកុមារឈឺ លោក Mo ធ្វើពិធីសែនសុំឲ្យកូនឆាប់ បានជាសះស្បើយរហ័សរហួន និងមានប្រាជ្ញាឈ្លាសវៃ។ ប្រសិនបើមនុស្សពេញ វ័យធ្លាក់ខ្លួនឈឺ លោក Mo នឹងធ្វើពិធីសែនរំដោះគ្រោះ កម្ចាត់ខ្មោចបិសាចចង្រៃ។ តួនាទី របស់លោក Mo ថែមទាំងត្រូវបានបង្ហាញនៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍ ពិធី ឡើងផ្ទះថ្មី រហូតដល់ពិធីបួងសួងសុំឲ្យមានសេចក្ដីសុខចម្រើនទៀតផង។ នៅពេលមានអ្នកចែក ឋានទៅ លោក Mo ដើរតួនាទីជាអ្នកជូនដំណើរព្រលឹងរបស់អ្នកស្លាប់ឆ្លងទៅពិភព ផ្សេងទៀត។ លោក Dinh Cong Tien លោក Mo Muong ម្នាក់នៅស្រុក Tan Lac ខេត្ត Hoa Binh បានឲ្យដឹងថា៖ “ខ្ញុំរៀន Mo ចាប់ពីពេលដែលខ្ញុំជាប្រធានសហករណ៍មក។ ពេលនោះ ខ្ញុំបានសរសេរឡើងវិញបទ Mo Muong ទាំងអស់កាលពីឆ្នាំ១៩៧១ ១៩៧២ ចូលក្នុងសៀវភៅដើម្បីរៀន ហើយដើរតាមលោកតាលោកយាយអនុវត្តក្នុង ជីវភាពជាក់ស្ដែង ហេតុដូច្នេះ Mo បានជ្រួតជ្រាបចូលក្នុងខ្លួនខ្ញុំយ៉ាងងាយណាស់។ Mo Muong គឺជា បេតិកភណ្ឌរបស់ជនជាតិ Muong”។
ការច្រៀងបទចម្រៀងប្រជាប្រិយគឺជាម្ហូបអាហារខាងស្មារតីមិនអាចខ្វះបាននៅក្នុងពិធីបុណ្យនានារបស់ជនជាតិ Muong។ (រូបថត៖ baohoabinh.com.vn) |
ភាសា Muong មិនត្រឹមតែគងវង្សនៅក្នុងបទ Mo Muong ប៉ុណ្ណោះទេ ថែមទាំងគងវង្សនៅក្នុងរតនៈសម្បត្តិវប្បធម៌ជនជាតិ Muong និយាយរួម និង បទចម្រៀងប្រជាប្រិយរបស់ជនជាតិ Muong និយាយដោយឡែកទៀតផង។ នៅឆ្នាំ២០១៧ ជាលើកដំបូងដែលក្លឹបអភិរក្សអត្តសញ្ញាណវប្បធម៌ជនជាតិ Muong ត្រូវបានបង្កើតឡើងនៅភូមិ Ngoi ឃុំ Suoi Hoa ស្រុក Tan Lac ខេត្ត Hoa Binh។ ដល់ឆ្នាំ២០១៩ មានក្លឹបមួយទៀតនៅភូមិ Dinh ទីរួមខេត្ត Man Duc។ រាល់ក្លឹបបែបនេះបានជំរុញយ៉ាងខ្លាំងនូវការបង្ហាត់បង្រៀនការវ័យគងឃ្មោះ ការ ច្រៀងបទចម្រៀងប្រជាប្រិយ បទចម្រៀងឆ្លើយឆ្លងប្រពៃណី ការស្លៀកពាក់ សម្លៀកបំពាក់ជនជាតិ តាមនោះថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ Muong។ សិប្បករ Bui Van Yeu នៅស្រុក Tan Lac ខេត្ត Hoa Binh បានឲ្យដឹងថា៖ “ការច្រៀងបែបឆ្លើយឆ្លងបានដិតជាប់ក្នុងជីវភាពខាងស្មារតីរបស់ជនជាតិ Muong គ្រប់វ័យអាយុតាំងពីយូរណាស់មកហើយ។ ពីព្រោះថា វាកើតចេញពី ការងារជាក់ស្ដែងប្រចាំថ្ងៃ ពិធីរៀបអាពាហ៍ ពិពាហ៍ ពិធីសែន ឬពិធីបុណ្យទាន នានារបស់ជនជាតិ Muong។ ក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍ ឬថ្ងៃសែន មនុស្សគ្រប់ គ្នាតែងតែច្រៀងយ៉ាងសប្បាយរីករាយណាស់។ ខ្ញុំខ្លាចថា ដល់ថ្ងៃណាមួយ លក្ខណៈវប្បធម៌នេះនឹងត្រូវរលាយសាបសូន្យទៅ។ ហេតុដូច្នេះ ពេលដែលនរណាម្នាក់ ចង់រៀន ខ្ញុំតែងតែត្រៀមខ្លួនជាស្រេចបង្រៀនឲ្យគេ សំដៅបន្តអភិរក្សវប្បធម៌ របស់ជនជាតិ Muong”។
នាបច្ចុប្បន្ន ខេត្ត Hoa Binh មានចំនួនប្រជាជនជាង៦៣%ជាបងប្អូនជនជាតិ Muong។ ទន្ទឹមនឹងការដែលសិប្បករនិងសហគមន៍ជនជាតិ Muong ខិតខំថែរក្សា ភាសាកំណើតផ្ទាល់ខ្លួននោះ ខេត្ត Hoa Binh ក៏បានចេញផ្សាយគម្រោង “បង្រៀននិងរៀនភាសានិយាយ ភាសាសរសេររបស់ជនជាតិ Muong” ដែល បើកក្ដីសង្ឃឹមជាច្រើនសម្រាប់ការថែរក្សាអត្តសញ្ញាណវប្បធម៌ក៏ដូចជាពង្រីក សក្ដានុពលនៃវប្បធម៌ប្រពៃណីរបស់ជនជាតិ Muong ផងដែរ៕