ជនជាតិ Mong នៅខេត្ត Ha Giang ជាមួយនឹងបច្ចេកទេសដាំដំណាំតាមក្រហូងថ្ម

Chia sẻ
(VOVWORLD) - ខ្ពង់រាបថ្ម Dong Van ស្ថិតនៅតំបន់ភ្នំ ភាគខាងជើងខេត្ត Ha Giang នៃប្រទេសវៀតណាម ដែលត្រូវបានអង្គការ UNESCO ទទួលស្គាល់ជាប្រព័ន្ធភូគព្ភ សាស្ដ្រសកលលោក។ ផ្លូវទៅកាន់ខ្ពង់រាបថ្មដ៏អស្ចារ្យនេះ គឺគ្រោះថ្នាក់ណាស់ដោយមានជម្រាលគួឲ្យរន្ធត់ ពោលគឺត្រឹម តែឃើញដុំថ្មដែលគរលើគ្នាតែប៉ុណ្ណោះ។ ប៉ុន្តែ នៅចន្លោះភ្នំថ្មធំតូចរកេតរកូត គេនៅតែឃើញពាសពេញទៅដោយដំណាំ ពោតពណ៌បៃតងនិងផ្កា Tam giac mach  ដែលកំពុងបង្អួតសម្រស់ដ៏ស្អាតត្រកាលគួរឲ្យចង់គយគន់។ 
ជនជាតិ Mong នៅខេត្ត Ha Giang ជាមួយនឹងបច្ចេកទេសដាំដំណាំតាមក្រហូងថ្ម - ảnh 1ពីក្រហូងថ្ម ជនជាតិ Mong គេដាំដំណាំពោតសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ 

ផ្ទាំងទស្សនីយភាពដ៏ស្រស់ស្អាតនោះ មិនត្រឹមតែដោយសារធម្មជាតិប្រទានពរប៉ុណ្ណោះទេ ថែមទាំងដោយបាតដៃ និងបញ្ញារបស់មនុស្សបង្កើតឡើងទៀតផង ក្នុងនោះមានទាំងបច្ចេកទេសនៃការដាំដុះនៅលើក្រហូងថ្មរបស់ជនរួមជាតិ Mong  ទៀត ផង។

ពេលដែលមកដល់ខ្ពង់រាបថ្មជាលើកដំបូង មនុស្សជាច្រើនតែងតែសួរថា: ហេតុអ្វីបានជា នៅលើភ្នំថ្ម សុទ្ធតែមានពណ៌ខៀវស្រងាត់គ្របដណ្តប់ដូច្នេះ? តើមានអ្វីជាកម្លាំងដើម្បីជំរុញឲ្យបងប្អូនជនជាតិ អាចរស់នៅប្រកបដោយផាសុខភាពនៅឯ “វាលថ្ម”នេះ។ ចម្លើយហាក់ដូចជាមិនមានការពិបាកទេ ដោយសារយើងនឹងឃើញតាមដងផ្លូវ មានជនជាតិ Mong ច្រើនរូបកំពុងស្ពាយដីចាកចូលក្រហូងថ្ម- វាពិបាកនឹងជឿប៉ុន្តែនោះជាការពិតណា។ ភ្នំថ្មមុតស្រួចអាចចាក់មុតជើងមនុស្ស ធ្វើឲ្យអ្នកឃើញរន្ធត់ណាស់! ប៉ុន្ដែពួកគេបានបង្កើតឡើងអព្ភូតហេតុហើយគួរឱ្យកោតសរសើរ នោះគឺពន្លកបៃតងដុះចេញពីក្រហូងថ្ម។ សាស្ត្រាចារ្យបណ្ឌិត Tran Huu Son អ្នកស្រាវ ជ្រាវជនជាតិបានពន្យល់ថា៖ “ជនជាតិ Mong ជាជនជាតិភាគតិច ដែលមកជ្រក កោននៅមកវៀតណាមយឺតជាងគេ ហេតុដូច្នេះ ដីស្រែល្អនិងងាយដាំដុះត្រូវបានជនជាតិដទៃគេគ្រប់គ្រងនិងប្រើប្រាស់អស់ហើយ តាមនោះជនរួមជាតិ Mong ត្រូវបង្ខំចិត្តឱ្យរស់នៅតំបន់ភ្នំខ្ពស់ ដីស្ងួតហែងនៅសេសសល់ប៉ុណ្ណោះ។ ដោយសារការរស់នៅក្នុងអាកាសធាតុមិនអំណោយផល ការប្រមូលផលដំឡូងត្រូវបានតិចទៅៗ អ្នកភូមិត្រូវពឹងផ្អែកលើការដាំដុះពីតំបន់ថ្មប៉ុណ្ណោះ។ ពីការលំបាកនោះ ពួកគេបានបង្កើតសិល្បៈនៃការដាំដុះនៅលើថ្ម ហើយសព្វថ្ងៃនេះគេហៅថា “ដាំដុះលើក្រហូងថ្ម” តែម្តង”។

ជនជាតិ Mong នៅខេត្ត Ha Giang ជាមួយនឹងបច្ចេកទេសដាំដំណាំតាមក្រហូងថ្ម - ảnh 2ទិដ្ឋភាពនៃការដាំដុះនៅលើជួរភ្នំ 

ស្វែងយល់អំពីវិធីដាំដុះលើក្រហូងថ្ម គឺត្រូវបានដឹងថា នេះជាបច្ចេកទេសដាំដុះប្រពៃ ណី ហើយវាមានលក្ខណៈពិសេសដោយសារតែដាំនៅតំបន់ដែលមានថ្មច្រើនជាងដី។ អ្នកស្រី Giang Thi Ly ជនជាតិ  Mong នៅទីរួមស្រុក Meo Vac ស្រុក Meo Vac ខេត្ត Ha Giang បានឱ្យដឹងថា៖ “ដោយសារលក្ខខណ្ឌអាកាសធាតុនិងដីនៅតំបន់ភ្នំមានការលំបាកយ៉ាងខ្លាំង ខណៈដែលមនុស្សរស់នៅដោយយកកសិកម្មជាចម្បង ហេតុដូច្នេះ អ្នកស្រុកយើងខ្ញុំបានជ្រើសរើសវិធីចាក់ដីក្នុងក្រហូងថ្មដើម្បីដាំពោត សម្រាប់កែលំអជីវភាពរបស់នៅរបស់អ្នកភូមិយើងខ្ញុំ”។

ជាទូទៅ អ្នកភូមិស្រុកតែងតែជ្រើសរើសយកក្រហូងថ្មធម្មជាតិ មានរន្ធថ្មតូចៗប្រ ហែល ១០ ដល់ ២០ សង់ទីម៉ែត្រ ដែលធំជាងគេគឺប្រហែល ០,៥ម៉ែត្រ បន្ទាប់មកគេរៀបដំថ្មជុំវិញទៅជាក្រហូង ជារៀងរាល់ថ្ងៃ អ្នកភូមិជនជាតិ Mong គេតែងតែប្រមូលយកដីពីតំបន់ទាបដើម្បីចាក់ចូលក្រហូង ដរាបណាដីពេញហើយ  គេនឹងដាំគ្រាប់ពោតមួយចំនួន។ ក៏ដោយសារ ពោតគឺជារុក្ខជាតិដ៏រឹងមាំបន្សំាបានជាមួយអាកាសធាតុ បានជាវាអាចលូតលាស់ល្អនៅលើភ្នំខ្ពស់ផងដែរ។ សូម្បីតែនៅក្នុងក្រ ហូងថ្មតែមួយ ក៏អាចដាំរុក្ខជាតិជាច្រើនប្រភេទដែរ ហើយអាចដុះលូតលាស់បានល្អ។

នៅឯតំបន់ខ្ពង់រាបថ្ម Dong Van  នានិទាឃរដូវជាវេលាដែលអាកាសធាតុអំណោយ ផល  អ្នកភូមិបាននាំគ្នា ដកស្មៅនិងរៀបថ្មធ្វើជារបង។ សម្រាប់ដីឡូតិ៍ខ្នាតតូចរាបស្មើនិងត្រូវភ្ជួររាស់ឲ្យដីជ្រោយ។ សម្រាប់ក្រហូងថ្មីខ្ពស់ យើងត្រូវជីកដីចាក់ចូល ដើម្បីឱ្យដំណាំដុះលូតលាស់កាន់តែខ្ពស់ឡើងៗ។ លោក Sung Kinh Du ជនជាតិ Mong នៅ Dong Van បានសំណេះសំណាលថា៖ “នៅពេលដាំរុក្ខជាតិ យើងបានយកដីហើយដាក់ វាចូលទៅក្នុងក្រហូងថ្ម បន្ទាប់មកដាក់ជីដោយដាក់ដីបន្ថែម។ នៅពេលដាំដុះ យើងអាចប្រើសំរាមនិងស្លឹកដើម្បីធ្វើជាជី ដូច្នេះខ្ញុំឡើងចុះជារៀងរាល់ថ្ងៃ ដោយមិនមានថ្ងៃណាខានឡើយ។ ពោលគឺ រូបខ្ញុំផ្ទាល់អាចឡើងចុះ ពេញមួយជីវិតក៏គ្មានអ្វីថាជាពិបាកទេ”។

បច្ចេកទេសនេះបានក្លាយទៅជាសិល្បៈនៃ “ការដាំដុះនៅលើក្រហូងថ្ម” ដែលបង្ហាញនូវកម្លាំងរស់យ៉ាងខ្លាំងក្លា ស្មារតីនៃការរក្សាភូមិ រក្សាស្រុក ទោះបីបញ្ហាវាលំបាកក៏ដោយ ប៉ុន្តែបណ្តាជនជាតិនៅតែព្យាយាមបង្កបង្កើនផលនិងថែរក្សាជីវភាពរស់នៅ ឈានដល់ការលុបបំបាត់ភាពអត់ឃ្លាននិងកាត់បន្ថយភាពក្រីក្រ។ ពីអត្ថន័យសេដ្ឋកិច្ច និងវប្បធម៌ទាំងនេះ សារមន្ទីរខេត្ត Ha Giang កំពុងរៀបចំឯកសារស្នើសុំក្រសួងវប្ប ធម៌កីឡានិងទេសចរណ៍វៀតណាម ដើម្បីដាក់បេតិកភណ្ឌតំបន់ខ្ពង់រាបថ្ម Dong Van នេះទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាតិ។ នេះគឺជាបេតិកភ័ណ្ឌវប្បធម៌ ដែលឆ្លុះបញ្ចាំងយ៉ាងពេញលេញបំផុតពីបច្ចេកទេសនៃការរៀបដុំថ្ម ឆ្លៀតយកក្រហូងថ្ម ចាក់ ដីចូលក្រហូងថ្ម ដើម្បីដាំដំណាំសម្រាប់បម្រើជីវភាពប្រចាំថ្ងៃរបស់ប្រជាជននៅតំបន់ខ្ពង់រាបថ្ម Dong Van៕

ប្រតិកម្មទៅវិញ