ចាប៉ី Tinh - ឧបករណ៍តន្រ្តីប្រពៃណីរបស់ជនរួមជាតិ Tay នៅខេត្ត Quang Ninh

Chia sẻ
(VOVWORLD) - ក្រុមជនរួមជាតិ Tay នៅខេត្ត Quang Ninh មានជីវភាពរស់នៅខាងវិញ្ញាណដ៏សម្បូរបែប តាមរយៈទំនៀមទម្លាប់ ដូចជា៖ ពិធីមង្គលការ ពិធីបុណ្យ Long Tong  ពិធីចម្រើនព្រះជន្ន ពិធីបួងសួងសុំដំណាំទទួលបានផលល្អ និងពិធីឡើងផ្ទះថ្មី។ 
ចាប៉ី Tinh - ឧបករណ៍តន្រ្តីប្រពៃណីរបស់ជនរួមជាតិ Tay នៅខេត្ត Quang Ninh - ảnh 1សកម្មភាពសម្ដែងចាប៉ី Tinh  

លេចធ្លោជាងនេះទៅទៀត គឺប្រភេទចម្រៀងប្រជាប្រិយ ដែលក្នុងនោះមានប្រភេទ Lượn, phongslư, lượn slương, lượn then គឺជា ប្រភេទចម្រៀងសារសងរវាងបុរស និងនារី ដែលមានប្រជាប្រិយភាពនៅតំបន់ជាច្រើន។ក្នុងឃ្លាំងសិល្បះ ចាប៉ី Tinh គឺជាឧបករណ៍តន្ត្រីលេចធ្លោ ដែលបានផ្សារភ្ជាប់នឹងជីវភាពរស់នៅខាងវិញ្ញាណរបស់ជនរួមជាតិ Tay។

ជាតំបន់ព្រៃភ្នំនៅខេត្ត Quang Ninh ស្រុក  Binh Lieu មិនត្រូវតែបានស្គាល់ដល់ដោយមានទេសភាពស្រស់បំព្រងប៉ុណ្ណោះទេ ថែមទាំងល្បីឈ្មោះដោយមានចម្រៀង Then និងរបរធ្វើចាប៉ី Tinh ប្រពៃណី របស់ជនរួមជាតិ Tay ទៀតផង។ លោក To Anh Hieu នាយករង មជ្ឈមណ្ឌលវប្បធម៌ស្រុក Binh Lieu ខេត្ត Quang Ninh បានឲ្យដឹងថា៖ “នៅពេលនិយាយដល់ប្រជាជន Tay គឺគេបានរំលឹកដល់ចម្រៀង Then និង ចាប៉ីTinh។ កាលពីមុន ចម្រៀង Then ត្រូវបានសម្ដែងក្នុងពិធិបុណ្យនានា ហើយនាបច្ចុប្បន្ននេះ ចម្រៀង Then ត្រូវបានកែលម្អឲ្យស្របតាមការអភិវឌ្ឍន៍ក្នុងជីវភាពរស់នៅ។ ចម្រៀង Then និង ចាប៉ីTinh គឺជាចំណីដែលមិនអាចខ្វះបានរបស់ជនរួមជាតិ Tay និយាយដោយ ឡែក និងរបស់ប្រជាជនnOស្រុក Binh Lieu និយាយរួម”។

មិនដឹងថាចាប៉ី Tinh មានវត្តមាននៅពេលណាឡើយ ប៉ុន្តែមានរឿនព្រេងអំពីចាប៉ី Tinh បាននិទានថា កាលពីព្រេងនាយ មានមាណពម្នាក់ ដែលមានសុខភាពខ្លាំងមាំមូន ឈ្មោះថា  Xien Can ហើយមានប្រេជ្ញាខាងច្រៀងចាប៉ី។ មាណពរូបនេះមានអាយុច្រើនហើយ ប៉ុន្តែដោយសារគ្រួសារក្រីក្រហើយហូបបាយច្រើនពេក ទើបមិនទាន់មានប្រពន្ធឡើយ។ ហេតុដូច្នេះហើយ Xien Can បានតំរៀបផ្ទាំងថ្នឡើងសួរទេវតា (អ្នកម្ដាយ Hoa) ។ អ្នកម្ដាយ Hoa បានប្រទានឲ្យមាណប ចាប៉ី Tinh មួយ ដែលមានខ្សែចំនួន ៧ សរសៃ ធ្វើពីសសៃសក់ចំនួន ៧ របស់ទេពអប្សរ។ នៅពេលមាណបវាយចាប៉ី បានចេញមកនូវបន្ទាយ ស្រូវអង្ករ និងទេពធីតាដ៏ស្រស់ស្អាត។ អាស្រ័យហេតុនេះ Xien Can មានប្រពន្ធ ប៉ុន្តែ ស្នូរចាប៉ីរបស់មាណពធ្វើឲ្យមនុស្សម្នាជក់ចិត្តដិតអារម្មណ៍ ហើយបោះបង់ចោលការងារស្រែចំការ។ ដោយឃើញរឿងរ៉ាវទាំងនេះ អ្នកម្ដាយ Hoa បានចុះមកឋានកណ្ដាល ដក់សសៃសក់ទាំង ៧ របស់ទេពអប្សរ ដោយជំនួសឲ្យសសៃសូត្រចំនួន ៣ ដែលមានឈ្មោះថា សសៃមេ (ជានិមិត្តរូបនៃប្រទេសជាតិសម្បូរធូធារ) សសៃបង (កម្លាំងការពារប្រទេសជាតិ) និងសសៃប្អូន(សេចក្ដីស្នេហាររបស់បុរស និងនារី)។ ហេតុដូច្នេះហើយ ចាប៉ី Tinh មានខ្សែចំនួន ៣ សសៃតាំងពីនោះមក។

ចំពោះចម្រៀង Then ប្រសិនបើគ្មាន ចាប៉ី Tinh គឺចង្វាក់ Then របស់ជនរួមជាតិ Tay មិនអាចពិរោះរណ្ដាំបានឡើយ។ សិល្បករប្រជាប្រិយវៀតណាម លោក Luong Thiem Phu  ប្រធានក្លឹបចម្រៀង Then ចាប៉ី Tinh ឃុំ Tinh Huc ស្រុក Binh Lieu ខេត្ត Quang Ninh បានអោយដឹងថា៖ “កាលពីមុនខ្ញុំក៏បានច្រៀងចម្រៀង Then ប៉ុន្តែ ខណៈដែលបានស្ដាប់ស្នូរចាប៉ី Tinh មក ខ្ញុំពិតជាជក់ចិត្តណាស់ បានជានៅពេលធ្វើការនៅសម្ព័ន្ធយុវជន ថ្នាក់ឃុំនោះ ខ្ញុំបានចាប់ផ្ដើមស្វែងយល់ និងស្ដារ ចាប៉ី Tinh ឡើងវិញ ។ ទោះបី មានវ័យជរាហើយក៏ដោយ ប៉ុន្តែខ្ញុំនៅតែជក់ចិត្តនឹងចាប៉ី Tinh ដដែលផងដែរ“។

ជាធម្មតា ចាប៉ី Tinh មានប្រវែង ១១៧ សង់ទីម៉ែត្រ និងមានទន្ទឹង ១៦ សង់ទីម៉ែត្រ ហើយមានផ្នែកដូចជា៖ ស្នូកចាប៉ី ដងចាប៉ី និងខ្សែចាប៉ី។ ដើម្បីធ្វើចាប៉ីនោះ ផ្នែកសំខាន់បំផុតគឺត្រូវរកស្នូកចាប៉ី ដែលធ្វើពីផ្លែឃ្លោក។ ផ្លែឃ្លោកត្រូវមានរាងមូល សំបករលងដែលគ្មានដង្កូវស៊ី។ តាមបទពិសោធន៍របស់ដូនតាមរតកមក ផ្លែឃ្លោកត្រូវមានទំហំ ២ ចំអាម គឺគ្រប់គ្រាន់។ នៅពេលបេះផ្លែឃ្លោគមក ត្រូវត្រាំទឹកឲ្យរលួយស្នូល ក្នុងរយៈពេលពី ៨ ដល់ ១០ ថ្ងៃ ហើយលាងឲ្យស្អាត រួចយកទៅហាលកំដៅថ្ងៃ។ ក្រោយមក កាត់ទទឹងប្រមាណ ១ ភាគ ៣ ពីទងដល់ពាក់កណ្ដាល នៃផ្លែឃ្លោក ដើម្បីបង្កើតផ្ទៃរាបស្មើ ហើយបិទបន្ទះឈើទៅលើ ដើម្បីធ្វើផ្ទៃចាប៉ីឃ្លោក។

ដោយមានបំណងចង់នាំស្នូរចាប៉ី Tinh និងចង្វាក់ភ្លេង Then ទៅកាន់មនុស្សយ៉ាងច្រើនកុះករ ជាពិសេសគឺយុវជនវ័យក្មេងនោះ ជារៀងរាល់ចុងសប្តាហ៍លោក Luong Thien Phu បានបង្រៀនរបៀបលេងចាប៉ី និង ច្រៀង Then ដល់កុមារនៅឃុំ Tinh Huc។

ចង្វាក់ភ្លេង Then និង ចាប៉ី Tinh គឺជាលក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់ក្រុមជនជាតិ Tay នៅស្រុក Binh Lieu ។ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះដោយមានការយកចិត្តទុកដាក់ពីក្រសួង ស្ថាប័នគ្រប់ជាន់ថ្នាក់ និងជនរួមជាតិក្នុងស្រុក នោះ ការអភិរក្សនិងពង្រីកមរតក Then ត្រូវបានទទួលស្គាល់។ ពិធី Then ត្រូវបានក្រសួងវប្បធម៌កីឡានិងទេសចរណ៍ទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៌អរូបីជាតិ ហើយសិប្បករជាច្រើនត្រូវបានប្រគល់កិត្តិនាមកិត្តយសថ្នាក់ជាតិជាសិល្បករឆ្នើម សិល្បករប្រជាប្រិយវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ