ចង្ក្រានភ្លើងក្នុងជីវភាពរស់នៅខាងវប្បធម៍ព្រលឹងរបស់ជនរួមជាតិ Dao Khau

CHEO THU
Chia sẻ

Vovworld-នៅខេត្ត Lai Chau ជនរួម
ជាតិ Dao Khau ភាគច្រើនរស់នៅ
​ដំបន់ Sin Ho។ ជនរួមជាតិ Dao
Khau បានចាត់ទុកចង្ក្រានភ្លើងមិន
ត្រឹមតែជា​កន្លែងដាំបាយប៉ុណ្ណោះទេ​
ថែមទាំងមានតួនាទីសំខាន់ក្នុង
ជីវភាពខាងវប្បធម៍​ព្រលឹងទៀត
ផង។ មកដល់បច្ចុប្បន្ននេះ ទោះបីជា
ជីវភាពខាងវប្បធម៍មានការផ្លាស់ប្តូរ
​ជាច្រើនក្តី ប៉ុន្តែការប្រើប្រាស់ចង្ក្រាន
ភ្លើងនៅតែបានជនរួមជាតិ Dao Khau
រក្សា​ដូចជាផ្នែកវប្បធម៍ប្រពៃណី
វិសេសវិសាលរបស់ជនជាតិខ្លួន។

ចង្ក្រានភ្លើងក្នុងជីវភាពរស់នៅខាងវប្បធម៍ព្រលឹងរបស់ជនរួមជាតិ Dao Khau - ảnh 1
ស្ថិតនៅខាងឆ្វេង ចង្ក្រានធំទីមួយមានឈ្មោះថា Tom Do (VOV)


        Vovworld-តាមទស្សនាទានប្រពៃណី ផ្ទះរបស់ជនរួមជាតិ Dao Khau នៅ Sin
Ho ខេត្ត Lai Chau រួមមាន៣ល្វែង ចង្ក្រាន៣។ ​ ស្ថិតនៅខាងឆ្វេង ចង្ក្រានធំទីមួយ
មានឈ្មោះថា Tom Do ដើម្បីដាំចំណីឲ្យជ្រូក ដាំស្រា ជា​ដើម។ ចង្ក្រានតូចទី២ Do
ton ត្រូវបានដាក់នៅខាងក្នុងផ្ទះ។ ចង្ក្រាននេះបានប្រើប្រាស់ដើម្បីដាំបាយបំរើ
ជីវភាពរស់នៅ​ប្រចាំថ្ងៃ។ ចង្ក្រានតូចទី៣ Do lao បានដាក់នៅខាងស្ដាំផ្ទះ។ ចង្ក្រាន
នេះបំរើឲ្យការដាំទឹក។ ក្នុងចំណោមចង្ក្រានទាំង៣នោះ ចង្ក្រាន​ទី​២សំខាន់បំផុត ត្រូវបានចាត់ទុកជាចង្ក្រានពិសិដ្ឋជាកន្លែងដែលទេវតាចង្ក្រានស្នាក់នៅ។ លោក
ស្រី Tan Coai Loang នៅភូមិ Hoang Ho ឃុំ Phang Xo Lin ស្រុក Sin Ho បានឲ្យដឹងថា៖

        “នេះជាកន្លែងស្នាក់នៅរបស់ទេវតាចង្ក្រានដោយហេតុនេះដាំ​បាយត្រូវស្អាត
បាត។ ជនរួមជាតិ Dao Khau មានតំណមណាស់ មិនត្រូវដាក់​កន្ទបរបស់ទារកខិត
មកជិតចង្ក្រានហាលទេ នារីមិនត្រូវអង្គុយទល់មុខផ្ទាល់នឹង​ទ្វាចង្ក្រានទេ។ អ្នក
ធំក្នុងគ្រួសារត្រូវបង្រៀនឲ្យកូនចៅដើម្បីក្រោយនេះពួកគេ​បាន​ស្គាល់ដល់
អត្តសញ្ញាណវប្បធម៍របស់ជនជាតិខ្លួន”

ចង្ក្រានភ្លើងក្នុងជីវភាពរស់នៅខាងវប្បធម៍ព្រលឹងរបស់ជនរួមជាតិ Dao Khau - ảnh 2
ចង្ក្រានតូចទី២ Do ton ត្រូវបានដាក់នៅខាងក្នុងផ្ទះ (VOV)


        ដើម្បីធ្វើចង្ក្រានទី២ ជនរួមជាតិ Dao Khau ត្រូវជ្រើសរើសថ្ងៃជាពេលវេលាល្អ។ ជាធម្មតាគឺថ្ងៃទី៩ ទី១៩និងទី២៩ប្រចាំខែតាមច័ន្ទគតិរឺខែទី​១២ដល់ខែទី២តាម
ច័ន្ទគតិក្នុងបំណងថា ថ្ងៃនោះទេវតាចង្ក្រាននឹងឡើងទៅកាន់ឋានលើ។ ចង្ក្រានមាន
រាង៤ជ្រុង​ទ្រវែង​មានកំពស់០,៥ម៉ែត្រត្រូវបានបង្កើតដោយបានធ្កៀលប្រហោង
ចំនួន២ដើម្បីដាក់ឆ្នាំងនិងទ្វាចង្ក្រានចំនួន២បានធ្កៀលល្មម។​ចង្ក្រានរបស់ជនរួម
ជាតិ Dao Khau អាចប្រើពី១៥ដល់២០ឆ្នាំ។ លោកស្រី Cheo Nai Menh នៅភូមិ Ta Phin
ឃុំ Ta Phin ស្រុក Sin Ho បានឲ្យដឹងថា៖

        “ធ្វើចង្ក្រាន គ្រួសារខ្ញុំត្រូវជ្រើសថ្ងៃល្អដើម្បីធ្វើ។ ធ្វើចង្ក្រានត្រូវជ្រើសរើស​ដីអិដ្ឋ
​ព័រ​លឿង មិនលាយថ្មដើម្បីថ្វើចង្ក្រានទើបប្រើប្រាស់បានយូរអង្វែង។ ធ្វើ​ម៉ត់ចត់
ដូច្នេះទើបមិនខាតអូសប្រើបានយូរអង្វែងនិងទើបទេវតាចង្ក្រានបានជួយថែរក្សា
គ្រួសារកូនចៅមានសុខភាពសម្បូរធូធា។”

ចង្ក្រានភ្លើងក្នុងជីវភាពរស់នៅខាងវប្បធម៍ព្រលឹងរបស់ជនរួមជាតិ Dao Khau - ảnh 3
នារីមិនត្រូវអង្គុយទល់មុខផ្ទាល់នឹងទ្វាចង្ក្រានទេ (VOV)


        ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ជនរួមជាតិ Dao Khau ការងារធំៗ​ទាំង​អស់​សុទ្ធតែបានរៀបចំនៅល្វែងចង្ក្រានទី២នេះ។ ពិសេសគឺក្នុងឱកាសបុណ្យ​តេត​​​ចង្ក្រាននេះត្រូវបានដុតភ្លើងជានិច្ច។ លោក Tan Kim Phu សិប្បករ​ស្រាវជ្រាវ​វប្បធម៍
Dao នៅស្រុក Sin Ho បានឲ្យដឹងថា៖

        “នៅ Sin Ho របៀបធ្វើចង្ក្រាននេះត្រឹមតែជនរួមជាតិ Dao Khau មានតែ​ប៉ុណ្ណោះ។ មិនត្រឹមតែងាយស្រួលក្នុងជីវភាពរស់នៅប៉ុណ្ណោះទេ​ថែមទាំងមាន​អត្ថន័យព្រលឹងដ៏ជ្រាលជ្រៅក្នុងសហគមន៍ទៀតផង។ នោះជាផ្នែកវប្បធម៍​ដោយ​ឡែករបស់ជនរួមជាតិ Dao Khau ដែលមានតាំងពីយូរមក។”

        ទស្សនាទានផ្ទះ៣ល្វែង ចង្ក្រាន៣គ្រឿងនៅតែបានជនរួមជាតិ Dao Khau នៅ
ស្រុក Sin Ho ខេត្ត Lai Chau រក្សាដល់ថ្ងៃនេះ។ ចង្ក្រាននីមួយៗសុទ្ធតែមាន​ទម្លាប់
បង្ហាញក្នុងនោះជាវប្បធម៍ដោយឡែកមិនលាយជាមួយជនជាតិណាមួយឡើយ។ ក្នុងឱកាសបុណ្យតេតមកដល់ម្ដងៗ គ្រួសារជនរួមជាតិ Dao Khau បាន​ជួបជុំគ្នានៅ
ក្បែរចង្ក្រានភ្លើង។ បណ្ដារឿងនិទាននៅក្បែរចង្ក្រានភ្លើង វីរកថា រឿង​​បុរាណ ចង្វាក់
ចម្រៀងប្រជាប្រិយរបស់ជនរួមជាតិ Dao Khau ត្រូវបាន​បញ្ជូន​ពីជំនាន់មួយទៅជំនាន់
មួយ៕

ប្រតិកម្មទៅវិញ