ឃ្មោះឫស្សី-លក្ខណៈវិសេសវិសាលដោយឡែករបស់ជនជាតិ Ê đê

H’Zawut
Chia sẻ
(VOVWORLD) -Ching kram (ឃ្មោះប្ញស្សី)ជាប្រភេទឧបករណ៍តន្ត្រីប្រពៃណីដោយឡែករបស់ ជនជាតិ E de ដែលធ្វើឡើងពីបំពង់ប្ញស្សីនិងបំពង់ពកនៅតាមព្រៃភ្នំ Tay Nguyen ។ សម្លេងចេញពីឃ្មោះប្ញស្សីនេះគឺលាន់រំពងនិងសប្បាយពុះកញ្ជ្រោល មានរបៀបសម្តែងយ៉ាងសាមញ្ញ ហើយវត្ថុធាតុដើមសម្រាប់ផលិតវាគឺងាយស្រួលរកណាស់  តាមនោះ Ching kram មានតួនាទីសំខាន់ក្នុងជីវភាពវប្បធម៌របស់សហគមន៍ជន ជាតិ E de។  
ឃ្មោះឫស្សី-លក្ខណៈវិសេសវិសាលដោយឡែករបស់ជនជាតិ Ê đê - ảnh 1ថ្នាក់រៀនធ្វើឃ្មោះប្ញស្សីនៅ Dak Lak (រូបថតៈ អិនធឺណិត) 

នេះជាសម្លែងគួឲ្យទាក់ទាញនៅតំបន់ព្រៃភ្នំ Tay Nguyen លាន់រំពងតាម រយៈ Ching kram របស់ជនជាតិ E de នៅពេលមានពិធីបុណ្យមកដល់ម្តងៗ។ សម្រាប់ជនជាតិ E de សម្លែងរបស់ Ching kram គឺជិតស្និទ្ធជាមួយជីវភាពរស់នៅប្រចាំថ្ងៃរបស់អ្នកភូមិផង ហើយសម្លែង នេះក៏ហាក់ដូចជាពញ្ញាក់ចំណងចំណូលចិត្តរបស់ អ្នកភូមិផងដែរ។ Ching kram មួយឈុតគឺត្រូវបានរាប់តាមលេខសេស ពោលគឺ មានពី ៥,៧ទៅដល់៩គ្រឿង ហើយក៏អាចឡើងទៅ១៩គ្រឿងទៀតផង។ យោងតាមសិប្បកម្ម Ae Áp នៅឃុំ Ea Tul ស្រុក Cư Mgar ខេត្ត Dak Lak ថា ផលិតបាន Ching kram មួយឈុតគឺមិនងាយស្រួលទេ។ សិប្ប ករត្រូវចូលក្នុងព្រៃជ្រើសរើស   ប្ញស្សីដែលចាស់ល្មម កាប់មកហើយ ហាលក្រោមកំដៅថ្ងៃក្នុងរយៈពេលពីរខែ។ ប្រវែង បំពង់ឫស្សីគឺពី២៩ ដល់៤៥សង់ទីម៉ែត្រអង្កត់ផ្ចិតពី៧ដល់សង់ទីម៉ែត្រ។ សិប្បករ រូបនេះបានចែករំលែកថា របៀបធ្វើឧបករណ៍ Ching kram ដូចជាប្រភេទឧបករណ៍សិល្បៈ មួយដែលមិនមែនថាគ្រប់គ្នាអាចធ្វើបានឡើយ៖

        “កាប់ប្ញស្ស៊ីមកហើយ ច្រៀកឲ្យទៅជាកំណាត់មួយហើយហាលថ្ងៃឲ្យស្ងួត។ហាលរយៈពេលល្មម សម្លេង Ching kram ទើបលាន់លឺរពង។ បន្ទះឫស្សីត្រូវចិត ឲ្យស្មើគ្នា ប៉ុន្តែ ប្រវែងអាចវែងឬខ្លីតាមសូរសម្លេង។ ពេលដែលកាត់និងចិតរួច ហើយ ត្រូវហៅមនុស្សពីរនាក់មកគោះលើបន្ទះប្ញស្សីមួយៗមើលសម្លេងស្មើគ្នា ដែរឬទេ”។

        Ching kram នីមួយៗគឺមានសម្លេងផ្សេងគ្នា តាមនោះសិប្បករជាអ្នកផលិត នោះ គឺគប្បីជាអ្នកចេះអំពីតូរ្យតន្ត្រីផង។ ខណៈដែល ធ្វើសម្រេចបាន Ching kram មួយគ្រឿងត្រូវចំណាយរយៈពេល៥ខែដើម្បី សាកពិសោធន៍សម្លេងរបស់វា ព្រោះ ប្ញស្សីនឹងមានការផ្លាស់ប្តូរតាមអាកាសធាតុ។ សិប្បករ Ami Hroi នៅឃុំ Ea Tul ស្រុក Cư Mgar ខេត្ត Dak Lak សំណេះសំណាលថា Ching kram ជាផលិតផល តូរ្យតន្ត្រីពិសេសដោយឡែករបស់ជនជាតិ E de៖

        “Ching kram បានធ្វើដោយខ្លួនឯង។ ខ្ញុំចូលចិត្តសម្លេងរបស់ Ching kram។ Ching kram គឺសមល្មមហើយសម្លេងលាន់លឺរំពង។ ថ្វីត្បិត ឃ្មោះសំរិទ្ធិថ្លៃផង និង ទាមទារឲ្យមានការប៉ិនប្រសពក្នុងការវាយឲ្យវាចេញសម្លេងពិរោះទៀតផង”។

        Ching kram មួយឈុតគឺមានចង្វាក់ដូចទៅនឹងឃ្មោះសំរិទ្ធដែរ។ ប៉ុន្តែ Ching kram គឺជិតស្និទ្ធជាមួយជីវភាពរស់នៅរបស់ជនជាតិ E de ជាង ព្រោះភាពសាមញ្ញ ក្នុងការសម្តែង ហើយវត្ថុសម្រាប់ផលិតវាគឺងាយស្រួលរកណាស់។ សិប្បករ Aê Zim នៅភូមិ Kniet ឃុំ Ea Ktur ស្រុក Cư Kuin ខេត្ត Dak Lak បានឲ្យដឹងថា៖

“សម្រាប់ឃ្មោះធ្វើពីសំសិទ្ធវិញគឺត្រូវបានប្រើប្រាស់ក្នុងពិធីសែនឬនៅពេលដែលគ្រួសារមានពិធីបុណ្យសពទើបយកមកប្រើ។ សម្រាប់ ching kram វិញគឺ ចូលចិត្តលេងពេលណាគឺអាចលេងពេលនោះបានដែរ ហើយគេចាត់ទុកប្រភេទ ឧបករណ៍តន្ត្រីនេះគឺមានចរិតលក្ខណៈកំសាន្តដូចជាឧបករណ៍តន្ត្រី goong និង taktar ផងដែរ។ Ching kram ក៏អាចលេងបានច្រើនបទដូចជាឃ្មោះសំរឹទ្ធិដែរ។ សំខាន់បំផុតគឺឃ្មោះសំរិទ្ធគឺត្រូវការទិញ ហើយឃ្មោះប្ញស្សីគឺអាចធ្វើដោយខ្លួន ឯងបាន”។

        ដោយមានចង្វាក់ប្រគុំសម្បូរបែបយ៉ាងសប្បាយរីករាយ សម្លេង ching kram មិនត្រឹមតែជាសម្លេងតូរ្យតន្ត្រីសំសាន្តបន្ទាប់ពីពេលវេលាហត់ឡើយនឹងការងារ ពលកម្មប៉ុណ្ណោះទេ ថែមទាំងជាភាសាដ៏អស្ចារ្យមួយ តភ្ជាប់សភាពដួងចិត្តរបស់ មនុស្សជាមួយពិភពព្រលឹង។ តាមនោះបានជា ching kram ត្រូវបានអនុវត្តយ៉ាងទូលាយក្នុងពិធីបុណ្យទាំងអស់របស់អ្នកភូមិនិងក្នុងពិធីសែននានារបស់គ្រួសារ ជនជាតិ E de ផងដែរ៕

ប្រតិកម្មទៅវិញ