ក្រុមអ្នកបង្កើត Website សិក្សារៀនសូត្រភាសា និងអក្សរសរសេររបស់ជនជាតិ Thai (រូបថត៖baodantoc.vn) |
នេះក៏ជារូបសណ្ឋាន ដែលទទួលបានពានរង្វាន់ជើងឯកក្នុងការប្រឡងគំនិតច្នៃប្រឌិតយុវជន និងកុមារថ្នាក់ជាតិលើកទី ១៥ ឆ្នាំ ២០១៩ ហើយត្រូវបានវាយតម្លៃថានឹងនាំមកនូវប្រសិទ្ធិភាពជាក់ស្តែង។
តាមរយៈការសិក្សាស្វែងយល់ពីសារព័ត៌មាន និងតាមរយៈការអនុវត្តជាក់ស្ដែង ហើយបានឃើញថាស្ថានភាពភាសានិយាយ និងអក្សររបស់ជនជាតិខ្លួនកំពុង សាបសូន្យបន្តិចម្ដងៗនោះ ដូច្នេះចាប់ពីចូលរៀនថ្នាក់ទី ១០ ប្អូន Lo Thi Kim ជនជាតិ Thai ដែលជាសិស្សថ្នាក់ទី ១២ C១ នៃសាលា វិទ្យាល័យជនជាតិខេត្ត Dien Bien បាន រក្សាទុកនូវគំនិតផ្ដូចផ្ដើមបង្កើតកម្មវិធីផ្នែកទន់ជួយសម្រួលការសិក្សារៀនសូត្រភាសាថៃដោយខ្លួនឯង។
អស់រយៈពេលជិត ២ ឆ្នាំ បន្ទាប់ពីបាន រួមជាមួយមិត្តភក្កិក្នុងសាលា បង្កើតក្លិបស្រឡាញ់ភាសាថៃ នោះ ប្អូន Lo Thi Kim ទទួលបានការជួយសម្រួលរបស់លោកគ្រូ និងអ្នកគ្រូក្នុងសាលា ដើម្បីអនុវត្តន៍ជាក់ស្ដែងនូវក្តីសុបិនរបស់ខ្លួន។ ដូច្នេះ គម្រោងជួយសម្រួលសកម្មភាពសិក្សារៀនសូត្រភាសាជនជាតិ Thai តាមរយៈ គេហទំព័រ៖“ hocchuthai.com” ដែលត្រូវបានបង្កើតឡើងហើយបានសុក្រឹតជាបណ្ដើរៗ។ ដោយមានការជួយសម្រួលពីសំណាក់អ្នកស្រាវជ្រាវវប្បធម៌ Thai នៅខេត្ត ក្លិបនេះបានធ្វើការសិក្សាស្រាវជ្រាវ រចនា និងចងក្រងឯកសារស្រាវជ្រាវសិក្សាភាសា Thai ដោយខ្លួនឯងនៅលើគេហទំព័រហើយត្រូវបានវាយតម្លៃថាសមស្រប រស់រវើក ដោយផ្សារភ្ជាប់នឹងវិធីសាស្ត្រសិក្សារៀនសូត្រទំនើប នឹងនាំមកនូវប្រសិទ្ធភាពជាក់ស្ដែង។ ប្អូន Lo Thi Kim បានចែករំលែកថា៖
“ប្អូនបានផ្តោតសំខាន់ទៅលើមុខសញ្ញាសំខាន់គឺជាជនជាតិ Thai។ មិត្តទាំងនេះភាគច្រើនចេះបញ្ចេញសំឡេង ហើយចេះប្រាស្រ័យទាក់ទងគ្នាជាភាសា Thai យ៉ាងល្អប្រសើរគឺគ្រាន់តែមិត្តទាំងនេះអាចបកប្រែពីភាសាវៀតណាមទៅជាភាសា Thai ព្រមទាំងសិក្សារៀនសូត្រភាសា Thai និងវេយ្យករណ៍នានា គឺអាចចេះសរសេរអក្សរបស់ជនជាតិ Thai ដោយខ្លួនឯង។ សម្រាប់សិស្សានុសិស្សដែលមិនមែនជាជនជាតិ Thai ហើយមានគោលបំណងសិក្សារៀនសូត្រភាសា និងអក្សរ Thai គឺប្អូនបានបង្កើត គេហទំព័របង្រៀនភាសា និង អក្សរ Thai ចាប់ពីថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់ជាន់ខ្ពស់ផងដែរ“។
គេហទំព័រ“ hocchuthai.com” (រូបថត៖ dienbientv.vn ) |
គេហទំព័រ“ hocchuthai.com” ដែលមានប្រធានបទ“ស្រឡាញ់អក្សរជនជាតិ Thai វៀតណាម” ត្រូវបានបង្កើតឡើង ដើម្បីជួយសម្រួលដល់អ្នកសិក្សាចូលរួមវគ្គសិក្សាអក្ខរក្រម វគ្គសិក្សាមូលដ្ឋាន ជាន់ខ្ពស់ និងសិក្សារៀនសូត្រតាមប្រធានបទ។ បន្ទាប់ពីរយៈពេលដំណើរការជិត ១ ឆ្នាំ មក គេហទំព័រនេះ ទាក់ទាញបានអ្នកចូលរួមជិត ១០០ នាក់។ តាមរយៈគេហទំព័រ “ hochuthai.com” មិនត្រឹមតែសិស្សានុសិស្សជនជាតិThai ប៉ុណ្ណោះទេ ថែមទាំងមនុស្សគ្រប់រូប ដែលមានតម្រូវការសិក្សារៀនសូត្រភាសាជនជាតិនេះ គឺសុទ្ធតែអាចសិក្សារៀនសូត្រតាមអនឡាញ ដោយឥតគិតថ្លៃជាមួយកុំព្យួទ័រនិងស្មាតហ្វូនផងដែរ។ តាមរយៈការសិក្សារៀនសូត្រនេះ អ្នកសិក្សាអាចអភិក្រម និងស្វែងយល់អំពីផ្នត់វប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិ Thai ។ អាស្រ័យហេតុនេះ អ្នកសិក្សាអាចយល់ដឹងបន្ថែមអំពីអត្ថន័យ ហើយមានការយល់ដឹងក្នុងការរក្សា និងពង្រីក អត្តសញ្ញាណវប្បធម៌ជាតិ។
លោកគ្រូ Le Thanh Long គ្រូបង្រៀនកុំព្យូទ័រមួយរូប នៃវិទ្យាល័យជនជាតិខេត្ត Dien Bien បានឲ្យដឹងថា៖ គម្រោងជួយសម្រួលសកម្មភាពសិក្សារៀនសូត្រអក្សរជនជាតិ Thai បានអះអាងនូវអត្ថន័យ និងសកម្មភាពជាក់ស្ដែង ហើយបង្ហាញនូវគំនិតច្នៃប្រឌិត ខណៈដែលទទួលបានពានរង្វាន់ថ្នាក់ A ក្នុងការប្រឡងគំនិតច្នៃប្រឌិតយុវជន និងកុមារខេត្ត Dien Bien ឆ្នាំ២០១៩ ហើយជាគំរូឆ្នើម ដែលទទួលបានពានរង្វាន់ជើងឯកក្នុងការប្រឡងគំនិតច្នៃប្រឌិតយុវជន កុមារទូទាំងប្រទេសលើកទី ១៥ ឆ្នាំ ២០១៩។ នាពេលខាងមុខ លោកគ្រូ Le Thanh Long រួមទាំងសិស្សានុសិស្សនឹងបន្តសុក្រឹតគេហទំព័រសម្រាប់បម្រើអ្នកសិក្សានៅក្នុង និងក្រៅខេត្ត។ លោកគ្រូ Le Thanh Long បានសំណេះសំណាលថា៖
“ថវិកាដើម្បីបង្កើតគេហទំព័រនេះត្រូវបានសាលា និងបុគ្គលនានាជួយឧបត្ថម្ភប៉ុណ្ណោះ ដូច្នេះយើងខ្ញុំជួបការលំបាកជាច្រើន ដោយសារប្រភពធនធាននៅមានកម្រិត។ នាពេលខាងមុខ យើងខ្ញុំមានក្ដីសង្ឃឹមថា សប្បុរសជននឹងចូលរួមមតិ ធនធាននិងថរិការ ដើម្បីអភិវឌ្ឍន៍គេហទំព័រនេះទៅកាន់សហគមន៍ ក៏ដូចជារីកសាយភាយមិនត្រឹមតែសម្រាប់ខេត្ត Dien Bien ប៉ុណ្ណោះទេ ថែមទាំងសហគមន៍ជនជាតិ Thai របស់វៀតណាមនិយាយរួមទៀតផង“។
ឆ្នាំសិក្សា ២០១៩-២០២០ វិទ្យាល័យជនជាតិខេត្ត Dien Bien មានសិស្សានុសិស្សចំនួន ៥៩១ នាក់ មកពីជនជាតិចំនួន ១៧ ដែលក្នុងនោះមានសិស្សានុសិស្សចំនួន ២៨៤ នាក់ជាជនជាតិ Thai ពោលគឺស្រូបយក ៤៨ % នៃសិស្សានុសិស្សសរុបនៃសាលា។ វាយតម្លៃអំពី គេហទំព័រ“ hocchuthai.com” អ្នកគ្រូ Pham Le Thanh នាយិការសាលាវិទ្យាល័យជនជាតិ ខេត្ត Dien Bien បានឲ្យដឹងថា៖
“នៅពេលគេហទំព័រនេះទើបបានបង្កើតមក គឺមាន អ្នកចូលរួមតិចតូចណាស់ ពោលគឺមានត្រឹមតែក្លិបរបស់ប្អូនសិស្សានុសិស្សប៉ុណ្ណោះទេ។ ប៉ុន្តែ នៅពេលដាក់ឱ្យដំណើរការ ដែលមានការផ្សព្វផ្សាយរបស់សិស្សានុសិស្សក្នុងក្លិបនេះ គឺទាក់ទាញបានការចូលរួមរបស់សិស្សានុសិស្សគួរឲ្យកត់សម្គាល់ក្នុងសាលា។ គណនាយកសាលា ក៏ដូចជាក្រុមសិស្សានុសិស្ស ដែលបានបង្កើតគេហទំព័រនេះមានក្ដីសង្ឃឹមថា នឹងទទួលបានការជួយឧបត្តម្ភថវិកាពីអង្គភាព និងស្ថាប័ននានា ដើម្បីរក្សាដំណើរការនៃគេហទំព័រនេះផងដែរ“។
តួអក្សរថៃពិបាកចងចាំ ពិបាកសិក្សារៀនសូត្រ និងពិបាកសរសេរ ហើយ ប្រជាជន Thai ភាគច្រើនប្រើភាសានិយាយតែប៉ុណ្ណោះ ពោលគឺមិនសូវសរសេរឡើយ ទើបមិនចេះសរសេរ នឹងងាយមិនចេះអក្សរ បន្ទាប់ពីសិក្សារៀនសូត្ររួចមក។ នេះគឺជាការអះអាងជាទូទៅរបស់អ្នកសិក្សាជាច្រើន មុនពេលចូលរួមសិក្សារៀនសូត្រនៅលើគេហទំព័រ“ hocchuthai.com” ។ ប៉ុន្តែ ដោយត្រឹមតែប្រើប្រាស់កុំព្យួទ័រ ការសិក្សារៀនសូត្រ ការយល់ដឹង និងការថែរក្សាភាសា Thai បានក្លាយទៅជាជារឿងងាយស្រួល សម្រាប់អ្នកសិក្សាភាសាជនជាតិ Thai ហើយ៕