|
ការរៀនសូត្ររបស់ជនជាតិ Mong នៅ Hua Nhan, Son La (VOV) |
Vovworld-កំណាត់ផ្លូវប្រវែង១៥គីឡូម៉ែត្រដែលតភ្ជាប់ឃុំជាមួយផ្លូវជាតិហាក់ ដូចជាគ្មានចប់ដុងសំរាប់អ្នកណាដែលឆ្លងកាត់ជាលើកដំបូង។ មេឃភ្លៀង ភួកលិចជ្រៅធ្វើឲ្យការធ្វើដំណើរជួបការលំបាកណាស់។ មធ្យោបាយតែមួយគត់ធ្វើដំណើរ
បានគឺម៉ូតូ។ ការធ្វើដំណើរលំបាកដូច្នេះ ទើបការធ្វើចម្ការស្រែកាន់តែលំបាកថែម
ទៀត។ ប្រជាជន Hua Nhan ត្រូវច្បាមចន្លោះដីចន្លោះថ្មដើម្បីដាំពោត។ ស្បៀងអាហារ សំខាន់នៅទីនេះគឺពោត។ គ្រួសារមួយចំនួនចញ្ចឹមបន្ថែមសត្វពពែ ជ្រូក ម៉ាន់ដើម្បីបង្កា
ទុកទុកពេលគ្រួសារមានពិធីផ្សេងៗ។ ជីវភាពរស់នៅរបស់ជនជាតិ Mong នៅ Hua Nhan មានការលំបាកជាច្រើន ដោយហេតុនេះគេមិនសូវយកចិត្តទុកដាក់ដល់ការបញ្ជូនកូន
ចៅទៅរៀនសូត្រ។ អ្នកពេញវ័យលៃទុកពេលវេលាដើម្បីរកស៊ី កូមារបានប្រសូត្រ
ចេញនិងធំដឹងក្តីដូចជាដើមឈើដុះក្នុងព្រៃ។ លោក Giang A Lenh លេខាគណៈកម្មាធិការ
បក្សឃុំ Hua Nhan បានឲ្យដឹងថា៖
“ជនរួមជាតិ Mong មុននេះមិនឲ្យកូនស្រីទៅរៀនឡើយ។ ប៉ុន្តែដល់ឥឡូវនេះកូនស្រី
ក៏ដូចជាកូនប្រុសដែរបានទៅរៀនទាំងអស់។ ជនរួមជាតិ Mong រំពឹងគិតថា កូនស្រីទៅ
រៀនក្រោយនេះពិបាករកបានការងារធ្វើហើយមកធ្វើចម្ការស្រែក៏មិនចេះដែរ។”
ទោះបីជាហេដ្ឋានរចនាសម្ព័ន្ធមិនទាន់ស្អាតបាតសមសួននៅឡើយ ប៉ុន្តែដោយ
ការជួយឧបត្ថម្ភរបស់អគ្គក្រុមហ៊ុនក្រដាស់វៀតណាម នាពេលថ្មីៗនេះឃុំបានកសាងបានសាលាអនុវិទ្យាល័យអន្តេវាសិកដ្ឋានស្អាតបាតសំរាប់សិស្សានុសិស្សជាង២រយនាក់។ ប៉ុន្តែប្អូនៗជាច្រើនផ្ទះនៅឆ្ងាយសាលាដល់៤០គីឡូម៉ែត្រ ដោយហេតុនេះពីសាលាមក
ផ្ទះត្រូវចំណាយពេលអស់មួយថ្ងៃ។ បើចង់រៀនវិទ្យាល័យ ប្អូនៗត្រូវមកស្រុកនិងខេត្តដើម្បី
រៀន។ រីឯសាលាមត្តេយ្យសាលានិងសាលាបថមសិក្សា ភាកច្រើននៅជាបន្ទប់រៀន
បណ្ដោះអាសន្ន ខ្វះខាតសម្ភារៈបង្រៀននិងរៀនសូត្រ។ប៉ុន្តែលោកគ្រូអ្នកគ្រូនិងសិស្សា
នុស្សិសបានឈានឡើងលើការលំបាកនោះដើម្បីរក្សាការបង្រៀននិងរៀនសូត្រ។ អ្នកគ្រូ
Do Thi Lan នាយិការមត្តេយ្យសាលា Hua Nhan បានឲ្យដឹងថា ដើម្បីទាក់ទាញប្អូនៗ
សិស្សានុស្សិសចំនួន៤០០នាក់នៅវ័យមត្តេយ្យទៅសាលានោះ លោកគ្រូអ្នកគ្រូបាន
សហការជាមួយរដ្ឋអំណាចមកគ្រួសារនីមួយៗចលនាក្នុងរយៈពេលដ៏វែងមួយ។
“ពិបាកណាស់ដើម្បីកូនៗទៅសាលារៀន។ អ្នកគ្រូទាំងអស់ត្រូវមកគ្រួសារនីមួយៗដើម្បីនាំប្អូនៗទៅរៀន។ ការដំណើរមានការលំបាកប៉ុន្តែដើម្បីចលនាក៏ពិបាកដែរ។ ដោយការយកចិត្តទុកដាក់បណ្ដាអ្នកគ្រូបានមកដល់ផ្ទះនីមួយៗចលនាឃោសនាជា
មួយឪពុកម្ដាយដើម្បីឲ្យប្អូនៗទៅរៀន។”
នាពេលកន្លងមកដោយការឃោសនារបស់រដ្ឋអំណាចឃុំក៏ដូចជាលោកគ្រូអ្នកគ្រូ ទស្សនាទានអំពីការរៀនសូត្ររបស់ជនជាតិ Mong នៅឃុំ Hua Nhan បានផ្លាស់ប្តូរ។
លោក Giang A Lenh លេខាគណៈកម្មាធិការបក្សឃុំ Hua Nhan បានឲ្យដឹងថា៖
“ការចលនាប្អូនៗគ្រប់វ័យទៅសាលានាបច្ចុប្បន្នខ្ពស់ជាងប៉ុន្មានឆ្នាំមុន ដោយសារ
បក្សនិងរដ្ឋបានយកចិត្តទុកដាក់ដល់កូនចៅក្នុងឃុំ ឪពុកម្ដាយសិស្សានុស្សិសនិងគេ
មានការយល់ដឹងទទយលខុសត្រូវជាងក្នុងការឲ្យកូនចៅទៅរៀនគ្រប់គ្រាន់។ រដ្ឋអំណាច
បានឃោសនាជាមួយប្រជាជនថា ទៅរៀនមិនមែនដើម្បីធ្វើកម្មាភិបាលទេ ប៉ុន្តែចេះអក្សរ
គឺធ្វើអ្វីក៏បានដែរនិងប្រសិទ្ធភាពជាង។”
នាពេលថ្មីៗនេះ ប្អូនកុមារមត្តេយ្យជាង៤០នាក់ត្រូវបានរៀនក្នុងបន្ទប់ស្អាតបាតជា
មួយឧបកររៀនសូត្រជាច្រើនដោយសមាគមកុមារភាពនិងសុខភាព (Vinaes-សាធារណៈ
រដ្ឋបារាំង) ជួយឧបត្ថម្ភ។ លោក Nguyen Huu Nghia ដំណាងសមាគមកុមារភាពនិង
សុខភាពប្រចាំនៅវៀតណាមក្នុងពិធីប្រគល់សំណង់បានចែករំលែកថា៖
“ជាលើកដំបូងខ្ញុំបានមកទីនេះឃើញថា ជីវភាបរស់នៅសុខសាន្តត្រាណប៉ុន្តែលំបាក
ណាស់ ដោយហេតុនេះចង់រួមចំណែកជាមួយដំបន់ថែទាំឲ្យបុព្វហេតុអប់រំសំរាប់ប្អូនៗ។ ក្នុងដំណើរការអនុវត្ត ថ្ងៃនេះជាលទ្ធផលរបស់សម្ព័ន្ធក្រុមហ៊ុន សមាគមនិងរដ្ឋអំណាច
ដំបន់និងប្រជាជនឃុំ Hua Nhan។ សង្ឃឹមថាដំបន់ប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពសំណង់
និងលើកកំពស់គុណភាពអប់រំរបស់ឃុំយើង។”
បណ្ដាកុមារបានច្រៀងលាន់រន្ទឺប៉ុន្តែទឹកមុខមិនអាចលាក់ភាពចម្លែកនិងសប្បាយក្នុង
ពេលបានអង្គុយនៅបន្ទប់រៀនស្អាតបាត។ ឃើញកុមារសប្បាយរីករាយ លោក Vang A Lenh និងលោកគ្រូអ្នកគ្រូនានាសុទ្ធតែរំភើបចិត្ត។ ការរួមដៃរបស់សហគមន៍បានរួមចំណែក
ឲ្យសប្បាយចិត្តកូនចៅជនជាតិ Mong និងចលនាលោកគ្រូអ្នកគ្រូផ្សាភ្ជាប់នឹងបុព្វហេតុបណ្ដុះ
បណ្ដាលមនុស្សនៅដំបន់ឆ្ងាយដូចជា Hua Nhan នេះ៕