សិប្បការិនី H'Binh កំពុងត្បាញចរបាប់។ (រូបថត៖ VOV) |
អ្នកស្រី H’Binh អាយុ៣៣ឆ្នាំ នៅឃុំ Dak Nia ទីក្រុង Gia Nghia ខេត្ត Dak Nong បានចែករំលែកថា ជនជាតិ Ma ប៉ាក់ក្បូរក្បាច់រចនា ដោយមិនត្រូវការប្រើប្រាស់ម្ជុលប៉ាក់ទេ។ នេះ ក៏ជាលក្ខណៈពិសេសមួយនៃផលិតផលចរបាប់ Ma។ ខុសពីជនជាតិដទៃនៅ តំបន់ Tay Nguyen ជនជាតិ Ma តែងតែជ្រើសរើសពណ៌សជាពណ៌ស្នូល ដើម្បីបង្កើត ផ្ទៃខាងក្រោយដ៏លេចធ្លោសម្រាប់ផ្ទាំងក្រណាត់ចរបាប់។ ហេតុដូច្នេះហើយ ក្រណាត់ ចរបាប់នៅទីនេះមានពណ៌ស្រស់ឆើតឆាយ ទទួលបានការពេញនិយមពី សំណាក់ភ្ញៀវទេសចរ។
អ្នកស្រី H’Binh ឲ្យដឹងថា ត្រូវការចំណាយរយៈពេលប្រមាណ១សប្ដាហ៍សម្រាប់ ត្បាញសម្លៀកបំពាក់ចរបាប់មួយឈុត។ ផលិតផលតម្បាញចរបាប់ ត្រូវបានភ្ញៀវ ទេសចរនិយមចូលចិត្ត ទោះជាមានតម្លៃថ្លៃបង្គួរក៏ដោយ។ ត្រូវតែស្វែងរកវិធីកែលម្អ ផលិតផលឲ្យមានតម្លៃសមរម្យជាង ដើម្បីទាក់ទាញអតិថិជនឲ្យបានច្រើនថែមទៀត។ នោះគឺរបៀបដែលអ្នកស្រី H’Binh បានប្រើប្រាស់ក្នុងគោលបំណង សំដៅថែរក្សារបរផង ព្រមទាំងនាំ មកនូវប្រភពប្រាក់ចំណូលសម្រាប់បងប្អូនកម្មការិនីទៀតផង។ អ្នកស្រី H’Binh ចែករំលែកថា៖ “នាងខ្ញុំរៀនរបរត្បាញចរបាប់នេះ ក្នុងបំណងជួយថែរក្សាវប្បធម៌ប្រពៃណីរបស់ ជនជាតិខ្លួន។ បន្ទាប់ពីត្បាញបានស្ទាត់ហើយ នាងខ្ញុំបន្តបង្រៀនឲ្យបងប្អូននារីក្នុងភូមិ ហើយចូលរួមវគ្គបណ្ដុះបណ្ដាលដើម្បីរៀនរបៀបលក់ផលិតផល ក៏ដូចជារៀនធ្វើយ៉ាង ណាទាក់ទាញអតិថិជន”។
ផលិតផលចរបាប់ប្រពៃណីរបស់ជនជាតិ Ma។ |
នៅឆ្នាំ២០១៨ អ្នកស្រី H’Binh រួមជាមួយបងប្អូននារីចំនួន ៧ នាក់ទៀត ក្នុងភូមិ បានបង្កើតឡើងក្រុមសហការត្បាញចរបាប់ Dak Nia។ ក្នុងនាមជាអ្នកដឹកនាំ អ្នកស្រី H’Binh ចាត់ទុកថា ត្រូវឧទ្ទេសនាម ផ្សព្វផ្សាយ ក៏ដូចជាមានភាពជាម្ចាស់ការក្នុងការស្វែងរក ដៃគូ មិនអាចអង្គុយរង់ចាំបានឡើយ។ ហើយការខិតខំរបស់គាត់មួយនេះមិន ខកចិត្តនោះទេ។ រហូតមកដល់ពេលនេះ ផលិតផលចរបាប់ត្រូវបានដៃគូជាច្រើននៅ ទីក្រុងហូជីមិញ ដាណាំង និងឡឹមដុង បញ្ជាទិញជាបន្តបន្ទាប់ ប្រាក់ចំណូលរបស់បង ប្អូននារីក៏កើនឡើងជាបណ្ដើរៗផងដែរ។ លោកស្រី H’Mot សមាជិកាម្នាក់នៃក្រុម សហការត្បាញចរបាប់ Dak Nia ឲ្យដឹងថា៖ “ចាប់តាំងពីចូលរួមក្រុមត្បាញចរបាប់មក គ្រួសារខ្ញុំមានជីវភាពល្អប្រសើរជាង មុន។ ខ្ញុំក៏មានបំណងថា ក្រុមសហប្រតិបត្តិការនឹងនាំមកនូវប្រាក់ចំណូលបន្ថែមទៀត សម្រាប់បងប្អូននារី ព្រមទាំងជាទីកន្លែងថែរក្សាលក្ខណៈវប្បធម៌ប្រពៃណីផងដែរ”។
នៅពេលជាប់មមាញឹកដោយសារមានការបញ្ជាទិញជាច្រើន សិប្បករត្បាញ ចរបាប់ជាង២០នាក់ក្នុងភូមិ ត្រូវបានគៀងគរទាំងស្រុង។ សិប្បការិនី H’ Bach ដែលជាម្ដាយ អ្នកស្រី H’Binh ទោះបីជាមានអាយុ៧០ឆ្នាំក៏ដោយ ប៉ុន្តែស្នាដៃត្បាញរបស់គាត់នៅតែមានភាពប៉ិនប្រសព ណាស់។ លោកស្រី H’Bach ក៏ជាអ្នកដែលបានបង្រៀនមុខរបរនេះជូនដល់ក្មេងជំនាន់ក្រោយ នៅភូមិ Nrieng ផងដែរ។ លោកស្រីឲ្យដឹងថា៖ “នាងខ្ញុំចេះត្បាញចរបាប់ចាប់តាំងពីនៅក្មេង រហូតមកដល់ពេលនេះបានជាង៣០ឆ្នាំ ហើយ។ ខ្ញុំក៏បានបង្រៀនរបរនេះឲ្យកូនចៅក្នុងអំឡុងពេល១០ឆ្នាំមកហើយ។ ក្បូរក្បាច់រចនាលើផ្ទាំងក្រណាត់ចរបាប់នេះ គឺជាក្បូរក្បាច់រចនាប្រពៃណីតាំងពីយូរ លង់ណាស់មកហើយ ហេតុដូច្នេះ ខ្ញុំចង់បង្រៀនឲ្យកូនចៅដើម្បីបន្តថែរក្សាវប្បធម៌ ប្រពៃណីរបស់ជនជាតិខ្លួន”។
សម្លៀកបំពាក់ជាច្រើនឈុតរបស់ក្រុមសហការត្បាញចរបាប់ Dak Nia ត្រូវបានសម្ដែងនៅកម្មវិធី ការតាំងពិព័រណ៍នានានៃពិធីបុណ្យចរបាប់វៀតណាម នៅ ខេត្ត Dak Nong ដែលជួយឲ្យផលិតផលចរបាប់របស់ពួកគេខិតជិតមកភ្ញៀវទេសចរ បន្ថែមទៀត។ លោក Nguyen Thai Ban អនុប្រធានគណៈកម្មាធិការឃុំ Dak Nia ឲ្យ ដឹងថា អាជ្ញាធរមូលដ្ឋានកំពុងមានគោលនយោបាយដើម្បីជួយបងប្អូនអាចថែរក្សានិង ពង្រីករបរត្បាញនេះ ព្រមទាំងមានប្រាក់ចំណូលបន្ថែមទៀតផងដែរ។ លោកឲ្យដឹងថា៖ “នាពេលខាងមុខ ឃុំនឹងបន្តសហការជាមួយស្ថាប័នពាក់ព័ន្ធនានា ដើម្បីបង្ក លក្ខណៈងាយស្រួល ជួយឧបត្ថម្ភដល់ការផ្សព្វផ្សាយ។ នេះក៏ជាចំណុចសំខាន់មួយក្នុង ការទាក់ទាញការវិនិយោគលើមណ្ឌលទេសចរណ៍អេកូឡូស៊ីល្បាក់ទឹក Lieng Lung នាពេលខាងមុខផងដែរ។ យើងនឹងបន្តរក្សារឹងមាំនូវអត្តសញ្ញាណវប្បធម៌ផង ព្រមទាំង បង្កើតរបររកស៊ីសម្រាប់ប្រជាជនផង។ ក្រៅពីនោះ ឃុំនឹងយកចិត្តទុកដាក់ថែមទៀត ដល់ការបង្កើនបរិមាណសមាជិកនាពេលខាងមុខ ដើម្បីប្រតិបត្តិការឲ្យមានប្រសិទ្ធភាពជាង”។
សិប្បការិនីវ័យក្មេង H’Binh និងបណ្ដាសមាជិកាក្នុងក្រុមសហប្រតិបត្តិការត្បាញ ចរបាប់ Dak Nia កំពុងខិតខំខ្នះខ្នែងដើម្បីអនុវត្តន៍ក្ដីសុបិន នាំផលិតផលចរបាប់របស់ ជនជាតិ Ma បោះពូយឆ្ងាយទៅកាន់ទីផ្សារទាំងក្នុងនិងក្រៅប្រទេស ដើម្បីចូលរួមចំណែកលើក តម្កើងភាពស្រស់ស្អាតដ៏ពោរពេញទៅដោយអត្តសញ្ញាណរបស់បណ្ដាជនជាតិនៅ តំបន់ Tay Nguyen៕