ហាងកាហ្វេចល័តតាមដងវិថី

VANDO Theo VOV WORLD -
Chia sẻ

(VOVWorld)_មានសភាព​អ៊ូអរសស្រាក់    
សស្រាំ​និងសម្បូររុងរឿ​ង​ជា​បណ្ដាចំ 
ណុចលេច​ធ្លោនៅ​ពេលដែលនិយាយ 
អំពីរដ្ឋធានីហាណូយ។ ​ប៉ុន្តែទន្ទឹមនឹង 
នោះហាណូយនៅមានចំណុចជ្រាល 
ជ្រៅ​អណ្ដែតអណ្ដូង​ធ្វើអោយអ្នកផង
ទាំងពួងពេលដែលឃ្លាតឆ្ងាយនៅតែ 
អាឡោះអាល័យជា​និច្ច។​ នោះគឺ​សំ 
ណង់ស្ថាប័ត្យកម្ម ផ្កាយីហ៊ុប ឬពេល 
ផឹក​កាហ្វេជាមួយមិត្ត​ភក្តិ។ ​និងក្នុង 
នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់នេះ 
យើងខ្ញុំសូមឧទ្ទេសនាម​ជាមួយអស់ 
លោកអ្នកនាងអំពីរបៀបទាក់ទងថ្មី 
១របស់ជនហាណូយជា​មួយគ្រាប់កា 
ហ្វេ៖នោះគឺហាងកាហ្វេចល័តតាមដងវិថី។

(VOV World)_មានសភាព​អ៊ូអរ សស្រាក់សស្រាំ​ និងសម្បូររុងរឿ​ង​ជា​បណ្ដា
ចំណុចលេច​ធ្លោនៅ​ពេលដែលនិយាយអំពីរដ្ឋធានីហាណូយ(ប្រទេសវៀតណាម)​។ ​ប៉ុន្តែ ទន្ទឹមនឹងនោះ ហាណូយនៅមានចំណុចដ៏ជ្រាលជ្រៅ​អណ្ដែតអណ្ដូង​ធ្វើអោយ អ្នកផងទាំងពួងពេលដែលឃ្លាតឆ្ងាយនៅតែអាឡោះអាល័យជា​និច្ច។​ នោះគឺ​សំ
ណង់ ស្ថាប័ត្យកម្ម ផ្កាយីហ៊ុប ឬពេលផឹក​កាហ្វេជាមួយមិត្ត​ភក្តិ។ ​ 

ហាងកាហ្វេចល័តតាមដងវិថី - ảnh 1
ហាងកាហ្វេចល័តតាមដងវិថី

          ក៏មកពីគ្រាប់កាហ្វេ Buon Me Thuot ចាតំបន់ខ្ពង់រាបភាគកណ្ដាលវៀតណាម​​ ប៉ុន្តែ ហាងកាហ្វេច​ល័ត​មិនជ្រើសរើសទីកន្លែងដូចហាងកាហ្វេប្រពៃណីដែល​បរិ
យា​កាស​ស្ងៀមស្ងាត មានការតុបតែងលំអរទេ​។ ហាងកាហ្វេចល័តនេះបាននាំរស់
​ជាតិកាហ្វេ​ឈ្ងុយឆ្ងាញ់​ទៅដល់គ្រប់ដងវិថីហាណូយ ដោយរទេះ​សណ្ដោង​ ឬកង់
 ​ដោយមានផ្ទុក​គ្រប់របស់របរផ្សេងៗ។​បង Nguyen Duc Trung ជនមួយនាក់នៅ មណ្ឌលនគរ Thang Long - សង្កាត់ Yen Hoa ខ័ណ្ឌ Cau Giay បានអោយដឹងថា៖

          “ ខ្ញុំឃើញថា៖ផឹកកាហ្វេតាមរបៀបនេះសន្សំសំចៃ​ពេលវេលាបាន​ច្រើន 
ដោយ​សារ​យើងត្រូវរង់ចាំអស់តែប៉ុន្មាននាទី។ បន្ទាប់នោះ អាច​ផឹកកាហ្វេនេះនៅ
ក្នុង​ការិយាល័យរបស់ខ្លួន ឬក្នុងពេលដើរ​។ ទីពីរគឺតំលៃ​ថោក ស្មើនឹងពាក់កណ្ដាល  បើប្រៀបនឹងកាហ្វេក្នុងហាង។”

          ប្រសិនបើ ​កាហ្វេមួយកែវនៅក្នុងហាងមានតំលៃគិតជាមធ្យមពី២០ដល់២
៥​​ពាន់​ដុងវៀតណាម នោះ ឥឡូវនេះ គ្រាន់តែចំណាយមួយម៉ឹន​​ដល់​មួយ​ម៉ឹនប្រាំ​ពាន់ដុងវៀតណាម មិត្តអាចពិសារកាហ្វេ​ក្តៅឈ្ងុយ១កែវក្នុង​រដូវត្រជាក់ឬ​កាហ្វេ​
ទឹកកក់នៅរដូវ​ក្តៅហើយ។ ដូច្នេះ កាហ្វេ​ចល័តនេះ​បាន​ឆ្ពោះទៅបណ្ដា​មុខសញ្ញា
ជាអ្នក មានចំណូលទាប ដូចជា៖និស្សិត ​ពលករទូទៅ ​ឬអ្នក​ជាប់រវល់កិច្ចការ…។ល។

ហាងកាហ្វេចល័តតាមដងវិថី - ảnh 2
ហាងកាហ្វេចល័តនាំរស់ជាតិកាហ្វេឈ្ងុយឆ្ងាញ់ទៅដល់គ្រប់ដងវិថីហាណូយ

          Arobi កាហ្វេ, Rome កាហ្វេឬ Double កាហ្វេជាបណ្ដា​ពាណិជ្ជ​សញ្ញា​កាហ្វេ​ដែលបានពេញនិយមជាច្រើនក្នុងរបៀប​លក់ចល័ត។​ កាហ្វេចល័ត​ត្រូវបាន ដាក់
ក្នុងកែវ ជ័រយកទៅពិសារ ឬពិសារនៅ​នឹងកន្លែងក៏បានដែរ។ មិនគ្រាន់តែប៉ុណ្ណោះ
ទេ  អតិថិជនអាចទិញកាហ្វេ​តាមការហៅទូរស័ព្ទទៀតផង។

បង Nguyen Van Duy -នាយកសាខាប្រចាំនៅភាគខាង​ជើង​វៀត​ណាម-នៃ ពាណិជ្ជសញ្ញា Arobi កាហ្វេបានចែករំឡែកថា៖

“ ក្នុងរយៈពេលខាងមុខនេះ យើងខ្ញុំមានផែនការជំរុញការអភិវឌ្ឍន៍​អោយ​ខ្លាំងក្លាជាងទៀត នៅទីក្រុង Bien Hoa និងរដ្ឋធានីហាណូយ។ ​យើង​ខ្ញុំ​បានដាក់ គោលដៅលក់់ដាច់៤៥ពាន់កែវក្នុង១ខែ ដើម្បីនាំ Arobi ក្លាយទៅ​ជា​ពាណិជ្ជ
សញ្ញា ដ៏ល្បីឈ្មោះនៅក្នុងនិងក្រៅប្រទេស។”

កាហ្វេចល័តបានមានវត្តមាននៅប្រទេសជាច្រើនលើពិភពលោក។ ​និងនៅ រដ្ឋធានីហាណូយ កាហ្វេចល័តបានរួមចំណែកចូលក្នុងឃ្លាំងម្ហូប​អាហារតាមដង
វិថី  នាំមកនូវរូបភាព​ទាក់ទាញ​​ជាច្រើនថែមទៀតចំពោះ​ជន​វៀតណាម​ និងជន បរទេសទៀតផង៕

ប្រតិកម្មទៅវិញ