ទស្សនានៅតំបន់ខ្ពង់រាប Moc Chau

PHUONG LIEN
Chia sẻ

(VOVworld) – ក្នុងសប្តាហ៍កន្លងទៅកាណាល់
ផ្សាយជា ភាសាបរទេសជាតិនៃវិទ្យុសម្លេងវៀត
ណាមទទួលបានសំបុត្រនិងទូរស័ព្ទចំនួន ១៧១
របស់ មិត្តអ្នកស្តាប់មកពីប្រទេសនានាលើពិភព
លោក។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់ពេល
 នេះ កាណាលផ្សាយជាភាសាខ្មែរសូមអញ្ចើញលោក
អ្នកនាងទៅទស្សនានៅតំបន់ខ្ពង់ រាប Moc Chau
ហើយរកឃើញបណ្ដាល្បែងកំសាន្តគួរឲ្យចាប់អារម្មណ៍
នៅទីនេះ។

ទស្សនានៅតំបន់ខ្ពង់រាប Moc Chau - ảnh 1
ទស្សនានៅតំបន់ខ្ពង់រាប Moc Chau (Image: connguoi.laodong.com.vn)


(VOVworld) – លោកអ្នកនាងជាទីមេត្រី! ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជា
ភាសាបរទេសជាតិនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រនិងទូរស័ព្ទចំនួន ១៧១
របស់ មិត្តអ្នកស្តាប់មកពីប្រទេសនានាលើពិភពលោក។ ក្នុងនាទីប្រអប់សំបុត្រមិត្ត
អ្នកស្តាប់ពេល នេះ កាណាលផ្សាយជាភាសាខ្មែរសូមអញ្ចើញលោកអ្នកនាងទៅទស្សនា
នៅតំបន់ខ្ពង់ រាប Moc Chau ហើយរកឃើញបណ្ដាល្បែងកំសាន្តគួរឲ្យចាប់អារម្មណ៍
នៅទីនេះ។

ស្ថិតនៅចម្ងាយ ២០០ គីឡូម៉ែត្រពីទីក្រុងហាណូយតាមផ្លូវជាតិទី ៦ តំបន់ខ្ពង់
រាប Moc Chau ចំណុះស្រុក Moc Chau ខេត្ត Son La ប៉ែកខាងជើងវៀតណាមដែល
មានកំពស់ពីនី វូទឹកសមុទ្រ ១០៥០ ម៉ែត្រនិងអាកាសធាតុត្រជាក់ស្រួលណាស់រួម
ជាមួយដីស្រែមានជីជាតិល្អដែលមានលក្ខណៈងាយស្រួលដើម្បីអភិវឌ្ឍន៍ការដាំដុះ
ដំណាំតែ ផ្លែ man ផ្លែម៉ាកខៃនិងការចិញ្ចឹមគោយកទឹកដោះ។

រដូវក្តៅគឺជាពេលវេលាប្រមូលផលផ្លែ man និងផ្លែម៉ាកខៃ។ មកដលទីនេះ
លោកអ្នក នាងអាចទៅទស្សនាចម្ការផ្លែឈើដើម្បីទទួលទានផ្លែ man ទុំដើម ឬ
បេះផ្លែដោយខ្លួងឯង។ ទីកន្លែងដាំដុះ​ផ្លែ man និងផ្លែម៉ាកខៃច្រើនបំផុតនៅ
តំបន់ខ្ពង់រាប Moc Chau គឺអនុតំបន់ Co Do ភូមិ Na Ka។ នាថ្ងៃទី ២៨ ឧសភា
 កន្លងទៅ ទិវាបុណ្យបេះផ្លែឈើ Moc Chau លើកទី ៣ ទើបនឹងប្រព្រឹត្តទៅនៅទី
នេះដែលបានទាក់ទាញការចូលរួមរបស់ភ្ញៀវទេសចរជាច្រើនកុះករ។ កញ្ញា  
Nguyen Dang Thuy និស្សិតឆ្នាំទី ២ មហាវិទ្យាល័យពហុវិជ្ជាហាណូយបានចែក
រំលែកថា៖                                            

        «នេះគឺជាលើកដំបូងដែលខ្ញុំចូលរួមទិវាបេះផ្លែឈើនេះ។ ខ្ញុំចូលចិត្តណាស់
 ជាពិសេសក្នុង ពេលមើលអ្នកណាបេះផ្លែច្រើនជាងគេ។ បរិយាកាសអ៊ូអរណាស់!
 អ្នកណាក៏ដោយសុទ្ធតែ ចង់ទិញផ្លែ man ប៉ុន្មានគីឡូទុកធ្វើកាដូដែរ។ អាកាស
ធាតុនៅទីនេះត្រជាក់ស្រួលហើយ ប្រជាជន Moc Chau មានចិត្តល្អរាក់ទាក់ណាស់។
 តំបន់នេះមានម្ហូបឆ្ងាញ់គឺទឹកដោះគោស្រស់និងយ៉ាអួរពពែ។»

        មានជនរួមជាតិភាគតិចទាំង ១២ រស់នៅនៅតំបន់ខ្ពង់រាប Moc Chau។
ជនរួម ជាតិនីមួយៗមានអត្តសញ្ញាណវប្បធម៌ដោយឡែករបស់ខ្លួន។ ប៉ុន្តែ អាច
និយាយបានថា៖ ទទួល ទានម្ហូបអាហាររបស់ជនរួមជាតិ Mong ហើយសំរាកនៅ
ផ្ទះរបស់ជនរួមជាតិ Thai។ ក្នុងពេល ទៅទស្សនាតំបន់នេះ លោកអ្នកនាងអាច
សំរាកនៅផ្ទះឈើនៅភូមិ Doi និងភូមិ Hoa របស់ ជនរួមជាតិ  Thai។ មួយយប់
មានតំលៃពី ៥ ម៉ឺនដល់ ៨ ម៉ឺនដុង (ស្នើរនឹង ១ ម៉ឺន ដល់ ១៥ ម៉ឺន រៀល) ។

        មកទស្សនានៅ Moc Chau មិនអាចមិនទទួលទានម្ហូបអាហារពិសេសនៅ
ទីនេះដូច ជា៖ សាច់កូនគោចាវ ត្រីសូម៉ុង ញាំស្បែកក្របី ឬ ខ្យងថ្មនៅភូមិ Suoi
 Bang និងខ្យងជ្រោះនៅភូមិ Chieng Yen នារដូវភ្លៀង។ លោកអ្នកនាងអាចពិ
សារយ៉ាអួរត្រជាក់ឆ្ងាញ់មួយកែវដែលត្រូវបានធ្វើពីទឹកដោះ​គោស្រស់ទៀតផង។
តែនិងទឹកដោះគោគឺជាកាដូអស្ចាសរ្យសំរាប់គ្រួសារនិងសាច់ញាតិបន្ទាប់ពីធ្វើ
ដំណើរទស្សនានៅ Moc Chau ។ ក្រៅពីទឹកដោះគោស្រស់នៅមានផលិតផលជា
ច្រើនពីទឹកដោះគោដូចជា៖ យ៉ាអួរ នុំទឹកដោះគោ ស្កគ្រាប់ទឹកដោះគោ​ ផងដែរ។

        លោកអ្នកនាងជាទីមេត្រី។ សង្ឃឹមថាលោកអ្នកនាងនឹងទៅទស្សនានៅ
តំបន់ខ្ពង់រាប Moc Chau នាពេលខាងមុខ។ សូមអស់លោកអ្នកនាងផ្ញើរសំបុត្រ
ចែករំលែកជាមួយ យើងខ្ញុំអំពីដំណើរទស្សនកិច្ចនេះតាមអាស័យដ្ឋាន៖ កម្មវិធី
ផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu ទីក្រុងហាណូយ
ឬ email: vov5khmer@yahoo.com.vn។ កម្មវិធីប្រអប់សំបុត្រយើងខ្ញុំសូមបញ្ចប់
នៅត្រឹមនេះ។ សូមជួបអស់លោកអ្នកនាងនាសប្តាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ