មីក្រូបំពងសម្លេង |
លោកអ្នកនាងជាទីមេត្រី
ជំងឺរាតត្បាត COVID – 19 បន្តជាចំណាប់អារម្មណ៍របស់សាធារណៈមតិ ហើយក៏ជាខ្លឹមសារ ដែលមិត្តអ្នកស្ដាប់ធ្លាប់បានតាមដាន និងចែករំលែកព័ត៌មានក្នុងសំបុត្រនានា ដែលបានផ្ញើមកកម្មវិធី។ ពីរាជធានីភ្នំពេញ មិត្តអ្នកស្តាប់ ហេងវុទ្ធីបានផ្ញើសំបុត្រ ដោយកោតសរសើរចំពោះការឃោសនារបស់ប្រទេសវៀតណាមស្តីពីការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID – 19 ព្រមទាំងមានបំណងចង់ស្វែងយល់អំពីប្រព័ន្ធមីក្រូបំពងសម្លេងទប្រយុទ្ធប្រឆាំង COVID – 19 នៅទីក្រុងហាណូយ។
លោកហេងវុទ្ធីជាទីមេត្រី! នាពេលថ្មីៗនេះ ការឃោសនាស្តីពីការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID – 19 នៅតាមតំបន់ជាច្រើនត្រូវបានអនុវត្តដោយព្រមៗគ្នា ហើយទទួលបានប្រសិទ្ធិភាពជាមួយទម្រង់ជាច្រើន។ ជាពិសេសប្រព័ន្ធមីក្រូបំពងសម្លែងបានពង្រីកប្រសិទ្ធិភាពក្នុងការផ្តល់ព័ត៌មានទាន់ពេលវេលាអំពីជំងឺរាតត្បាត រួមចំណែកលើកកម្ពស់ការយល់ដឹងក្នុងការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ជូនប្រជាពលរដ្ឋ។ នៅទីក្រុងហាណូយ មីក្រូបំពងសម្លែងកំពុងពង្រីកប្រសិទ្ធភាព។ ជាទូទៅចាប់ពីម៉ោង ៦-៧; ១១-១២ និង ១៧-១៨ ជារៀងរាល់ថ្ងៃសំលេងនៃមីក្រូបំពងសម្លេងបានគ្របដណ្ដប់លើគ្រប់ច្រកល្ហក។
ក្រៅពីមុខងារផ្សាយព័ត៌មានអំពីជីវភាពរស់នៅប្រចាំថ្ងៃក្នុងទីប្រជុំជននោះ មីក្រូបំពងសម្លែងទាំងនេះនាពេលថ្មីៗនេះ មានមុខងារផ្សព្វផ្សាយព័ត៌មានស្តីពីការបង្ការ ប្រយុទ្ធប្រឆាំង COVID – 19 ទៀតផង។ នាបច្ចុប្បន្ននេះ ប្រជាជននៅទីប្រជុំជនជាច្រើនមានអារម្មណ៍សប្បាយរីយរាយចំពោះសម្លេងនៃមីក្រូបំពងសម្លែង។ ចំពោះពួកគេ ក្រៅពីប្រភពព័ត៌មានពីទូរទស្សន៍ កាសែត នោះ មីក្រូបំពងសម្លងនៅតាមសង្កាត់នានាមានលក្ខណៈជិតស្និទ្ធិផង និងប្រកបដោយប្រសិទ្ធភាពផងដែរ។
គំនូររបស់កុមារស្ដីពីការបង្ការ ប្រយុទ្ធប្រឆាំងជំងឺឆ្លង COVID – 19 |
ទាក់ទងនឹងជំងឺឆ្លង COVID – 19 មិត្តអ្នកស្ដាប់វ៉ាន់ពិសិដ្ឋ និស្សិតកម្ពុជានៅសាកលវិទ្យាល័យសេដ្ឋកិច្ចជាតិបានសួរព័ត៌មានអំពីការប្រឡងគូរគំនូឃោសនា
ក្នុងការបង្ការ ប្រយុទ្ធប្រឆាំងជំងឺឆ្លង COVID – 19 សម្រាប់កុមារនៅទីក្រុងហាណូយ។ ដើម្បីរួមដៃគ្នាជាមួយសង្គមទាំងមូលបង្ការ ប្រយុទ្ធប្រឆាំងជំងឺឆ្លង COVID – 19 ក្រុមប្រឹក្សាសម្ព័ន្ធកុមារទីក្រុងហាណូយក៏បានអនុវត្តន៍ការប្រឡងគូរគំនូរ ការពារសុខភាព បង្ការ ប្រយុទ្ធប្រឆាំងជំងឺឆ្លង COVID – 19 សម្រាប់កុមារនៅទីក្រុងហាណូយ។ ក្នុងនោះ ខ្លឹមសារបានផ្ដោតសំខាន់លើការ
ថែទាំសុខភាព រក្សាអនាម័យ ការងារជាក់លាក់របស់កុមារជាមួយក្រុមគ្រួសារ សាលារៀន និងសហគមន៍ក្នុងការបង្ការ ប្រយុទ្ធប្រឆាំងជំងឺឆ្លង COVID – 19។
ផ្ទាំងគំនូររបស់កុមារជាច្រើនបានបង្ហាញនូវការទទួលសុខត្រូវយ៉ាងម៉ឺងម៉ាត់ក្នុងការគោរពបទបញ្ញត្តិបង្ការ ប្រយុទ្ធប្រឆាំងជំងឺឆ្លង ដូចជាពាក់ម៉ាស់ លាងដៃជាដើម ហើយមានក្ដីសង្ឃឹមថា ជំងឺរាតត្បាតនឹងត្រូវបានកំចាត់ ដើម្បីបន្តទៅសាលារៀន ជួបលោកគ្រូ អ្នកគ្រូ មិត្តភក្តិ ដើម្បីសិក្សារៀនសូត្រ និងលេងកំសាន្តផងដែរ។
ដើម្បីបញ្ចប់នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់នាថ្ងៃនេះ ដោយមានការយកចិត្តទុកដាក់ដូចគ្នាពីជំងឺរាតត្បាត Covid 19 សូមអញ្ជើញប្រិយមិត្តកំសាន្ត និងគយគន់ទេសភាពមួយកន្លែងនៅវៀតណាម។ នេះក៏គឺជាគោលដៅ ដែលមិត្ត សុខ ដារេត មកពីកម្ពុជាមានបំណងចង់ស្វែងយល់ផងដែរ។
មិត្តអ្នកស្ដាប់ជាទីមេត្រី។
ភូមិ Co Thon ឬហៅថាភូមិ Ako Dhong |
ដោយមានទីតាំងស្ថិតនៅចុងផ្លូវ Tran Nhat Duat ហើយមានចម្ងាយពីទីក្រុង Buon Ma Thuot ខេត្ត Dat Lat ប្រហែល ២ គីឡូម៉ែត្រទៅទិសខាងជើង គឺជាភូមិ Co Thon ឬហៅថាភូមិ Ako Dhong ។ ភូមិ Co Thon បានចាត់ទុកជាភូមិស្តុកស្តម្ភ ស្អាតបំផុតតំបន់ Tay Nguyen ហើយប្រហែលជាភូមិតែមួយគត់ នៅរក្សាបានរូបភាព លក្ខណៈពិសេស នៃភូមិប្រពៃណីជនជាតិ E De។
ទូទាំងភូមិសព្វថ្ងៃមានផ្ទះវែងជិត៤០ខ្នង ដែលបានសាងសង់យ៉ាងរឹងមាំ មានលក្ខណៈ ស្ថាបត្យកម្មដ៏ពិសេសដោយឡែកនៃផ្ទះវែងជនជាតិE De។ ហើយកាន់តែភ្ញាក់ផ្អើលជាងទៀត នៅភូមិ Co Thon មិនឃើញគោ ក្របី ជ្រូក មាន់សម្បីតែមួយក្បាល នៅក្រោមផ្ទះដូចដែលធ្លាប់បានឃើញនៃជនជាតិ E De ប៉ុន្តែអ្នកភូមិបានចិញ្ចឹមដាច់ដោយឡែកឆ្ងាយពីទីកន្លែងរស់នៅ ហេតុនោះហើយ ភូមិតែងតែស្រស់់ស្អាត មិនកខ្វក់។
ផ្ទះវែងនៅភូមិ Co Thon បានសាងសង់ដោយវត្ថុធាតុធម្មជាតិ ពាំនាំស្ថាបត្យកម្មពិសេសដោយឡែកនៃជនជាតិ E De ។ នេះជាទីកន្លែងរស់នៅរួមគ្នាច្រើនជំនាន់ ក្រោមដំបូលតែមួយនៃរបបមាតាធិបតេយ្យ ម្លោះហើយគ្រួសារនីមួយៗ ដែលមានកូនក្រមុំទៅយកប្តី ផ្ទះវែងនឹងបានសង់បន្ថែមតភ្ជាប់លយចេញក្រៅមួយកម្រិត។
ភូមិ Co Thon ជាទីកន្លែងទាក់ទាញភ្ញៀវទេសចរ ពេលអញ្ជើញមកកាន់ទីក្រុង Buon Ma Thuot។ អ្នកភូមិក្រៅពីប្រកបមុខរបរធ្វើស្រែចម្ការ នៅចូលរួមធ្វើអេកូទេសចរណ៍សហគមន៍ ផ្អែកលើការធ្វើអាជីវកម្មចីរភាព នូវតម្លៃទេសភាពអេកូឡូស៊ី វប្បធម៌ ដែលមានស្រាប់នៃភូមិស្រុក តាមរយៈនោះអភិរក្សផង ពង្រឹកពង្រីកបាននូវតម្លៃវប្បធម៌នៃភូមិប្រពៃណីមួយផង ដែលពិសេសគ្មានពីរ កំពុងអត្ថិភាពនៅត្រង់កណ្តាលទីក្រុង Buon Ma Thuot សកម្ម និងអភិវឌ្ឍន៍។
មិត្តអ្នកស្តាប់ជាទីមេត្រី! នាទីប្រអប់សំបុត្ររបស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។ រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នក សូមផ្ញើរមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖ vov5khmer@gmail.com។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vn ផងដែរ។ នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។សូមជួបអស់លោកអ្នកនាងនាសប្ដាហ៍ខាងមុខ៕