ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់

Chia sẻ
(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅគណៈកម្មការផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រ  អ៊ីម៉ែល ចំនួន 357 ដែលក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន 11។ តទៅនេះ យើងខ្ញុំនឹងធ្វើការចែករំលែកខ្លឹមសារនៃសំបុត្ររបស់មិត្តអ្នកស្ដាប់ ដែលបានផ្ញើមកកម្មវិធីក្នុងសប្ដាហ៍កន្លងទៅ។ 

មិត្តអ្នកស្តាប់ Diego Echeverri មកពីប្រទេសកូឡុំប៊ីបានចែករំលែកថា “ ខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយណាស់ នៅពេលដែលបានស្តាប់វិទ្យុសម្លេងវៀតណាមតាមអនឡាញ។ ខ្ញុំពិតជាចូលចិត្តប្រទេសវៀតណាមណាស់ ហើយខ្ញុំសង្ឃឹមថា នឹងមានឱកាសទៅកាន់ប្រទេសវៀតណាមដ៏ស្រស់បំព្រងនៅថ្ងៃណាមួយផងដែរ។ ចំណែកមិត្តអ្នកស្ដាប់ Guatemala Jose Saquimux បានសរសេរថា៖“ ខ្ញុំបាន ស្ដាប់ព័ត៌មានអំពីការដែលវៀតណាមកំពុងផ្ដោតការយកចិត្តទុកដាក់ជួយឧបត្ថម្ភលើការពង្រីកទេពកោសល្យសម្រាប់យុវជន វ័យក្មេងខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ក្នុងការអភិវឌ្ឍន៍វិទ្យាសាស្ត្រពិភពលោក នាពេលបច្ចុប្បន្ននេះ គោលនយោបាយដូច្នេះគឺមានលក្ខណៈស្លាប់រស់ និងចាំបាច់ណាស់។ ខ្ញុំសូមអបអរសាទរមិត្តទាំងអស់គ្នា។ ការជំរុញសមត្ថភាពច្នៃប្រឌិតវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាចំពោះយុវជនវៀតណាមបាននាំមកនូវផលប្រយោជន៍ដល់ប្រជាជនវៀតណាមនិងមនុស្សជាតិទាំងមូល ពោលគឺមិនត្រឹមតែក្នុងពេលបច្ចុប្បន្នប៉ុណ្ណោះទេ ថែមទាំងនាពេលអនាគតទៀតផង”។

ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 1 វិថីដើរថ្មើរជើងរាត្រីនៅបរិវេណស្ដូបស្ដេច Quang Trung

មិត្តអ្នកស្ដាប់ជាទីមេត្រី ក្នុងសប្ដាហ៍កន្លងទៅ យើងខ្ញុំក៏ទទួលបានសំបុត្ររបស់មិត្ត គីមសំនៀង មកពីកម្ពុជា។ មិត្តមានគោលបំណងចង់ស្វែងយល់ព័ត៌មានបន្ថែមអំពី  វិថីដើរថ្មើរជើងរាត្រីនៅបរិវេណស្ដូបស្ដេច Quang Trung។ មិត្ត គីមសំនៀង និងប្រិយមិត្តជាទីមេត្រី។ វិថីដើរថ្មើរជើងរាត្រីនៅបរិវេណស្ដូបស្ដេច Quang Trung នៅខ័ណ្ឌទី ១០ ទីក្រុងហូជីមិញគឺជាវិថីថ្មើរជើងទី ៣ នៅទីក្រុងហូជីមិញ ដែលបានដាក់ឲ្យដំណើរការចាប់ពីថ្ងៃទី ២៨ ខែវិច្ឆិកាឆ្នាំ ២០២០ ។ វិថីនេះមានប្រវែងជាង ១០០ ម៉ែត្រ ពីផ្លូវបំបែកជាបីពី Nguyen Lam – Ba Hat រហូតដល់ Nguyen Lam – Nhat Tao ហើយមានទំហំ ១២០០ ម៉ែត្រការ៉េ ជាមួយនឹងស្ដងលក់ម្ហូបអាហារ និងវត្ថុអនុស្សវរីយ៍ប្រមាណ ៥០ ព្រមទាំងមានសកម្មភាពវប្បធម៌ តន្ត្រីតាមដងវិថី និងល្បែងកំសាន្តនានា ដែលបានបើកលក់ចាប់ពីម៉ោង ១៨ ដល់ ម៉ោង ២៣ ជារៀងរាល់ថ្ងៃ។

ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 2 រមណីយដ្ឋាន Alma Resort

មិត្តអ្នកស្ដាប់ជាទីមេត្រី។ ជាបន្តទៅនេះ សូមអញ្ជើញប្រិយមិត្តទៅទស្សនាគោលដៅមួយនៅវៀតណាម នោះគឺ រមណីយដ្ឋាន Alma Resort ។ នេះគឺជាគោលដៅទេសចរណ៍ដែលមិត្តអ្នកស្ដាប់ គីន សែនសុខ មកកម្ពុជា មានបំណងចង់ស្វែងយល់ផងដែរ។ លោកអ្នកនាងជាទីមេត្រី។ មានទីតាំងស្ថិតនៅ Bai Dai ដ៏ស្រស់ស្អាត នៅលើឧបទ្វីប Cam Ranh នៃខេត្ត Khanh Hoa  រមណីយដ្ឋានឋានសួគ៍ Alma Resort ជាទិសដៅដ៏ល្អសម្រាប់ភ្ញៀវទេសចរ នៅថ្ងៃវិស្សមកាលឬចុងសប្តាហ៍។ ដោយមានភាពទំនើបនិងជានិមិត្តរូបសម្រាប់ការអភិវឌ្ឍរបស់វៀតណាម Alma Resort នឹងបង្កើតឯកទគ្គកម្មថ្មី នៅលើឧបទ្វីប Cam Ranh ដ៏រហោស្ថាន ដែលជាគោលដៅទេសចរណ៍ធម្មជាតិដ៏លេចធ្លោ។ ដោយត្រូវបានសាងសង់ឡើងស្របនឹងទេសភាពធម្មជាតិនៃឈូងសមុទ្រ Cam Ranh នោះ Alma Resort មានផ្ទៃដី ៣០ ហិកតា មានស្ថាបត្យកម្មបែបទំនើបជាមួយនឹង ពណ៌អព្យាក្រឹត ដូចជា ពណ៌ស ពណ៌លឿង ពណ៌ខៀវ។ ជញ្ជាំងកញ្ចក់ថ្លាពីខឿនដល់ពិដានអាចយកពន្លឺធម្មជាតិ ហើយភ្ញៀវអាចមើលឃើញទេសភាពសមុទ្រពីវីឡានិងផ្ទះល្វែងប្រណីតទាំង ៥៨០ នៅក្នុងរមណីយដ្ឋាន Alma Resort ។ ពីបន្ទប់  ភ្ញៀវអាចគយគន់ទេសភាពស្រស់ស្អាតនៅ Bai Dai ។ ប្រព័ន្ធអាងហែលទឹកទាំង ១២ ត្រូវបានរៀបចំយ៉ាងប្លែកពីខ្ពស់ទៅទាបលាតសន្ធឹងដល់ឆ្នេរសមុទ្រនឹងនាំមកនូវជំរើសជាច្រើនសម្រាប់ភ្ញៀវដែលចូលចិត្តសកម្មភាពនៅខាងក្រៅ។ ទន្ទឹមនឹងនេះ មានឧទ្យានទឹក Splash ដែលមានទំហំ ៦០០០ ម៉ែត្រការ៉េជាកន្លែងដែលអ្នកទេសចរអាចលេងហ្គេមទឹក ដោយសេរីជាមួយរលកសិប្បនិម្មិត អាងហែលទឹកសម្រាប់កុមារ បំពង់រអិលទឹក និងតូបលក់អាហារចល័តតាមបែបអាមេរិក។ ជាមួយនឹងភាពសំបូរបែបនិងសេវាកម្មដ៏អស្ចារ្យដែលទាក់ទាញភ្ញៀវទេសចរណ៍ Alma Resort គឺជានិមិត្តរូបនៃប្រទេសវៀតណាមដែលកំពុងអភិវឌ្ឍ - ជាទិសដៅមិនត្រឹមតែសម្រាប់ភ្ញៀវទេសចរដើម្បីស្វែងយល់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងសម្រាប់អ្នកទេសចរដែលបានសម្រាកលំហែកាយក្នុងរយៈពេលយូរផងដែរ។

មិត្តអ្នកស្តាប់ជាទីមេត្រី! នាទីប្រអប់សំបុត្ររបស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។ រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នក សូមផ្ញើរមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖ vov5khmer@gmail.com។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vn ផងដែរ។ នាទីប្រអប់ សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោក អ្នកនាងនាសប្ដាហ៍ខាងមុខ។ សូមជំរាបលា៕

ប្រតិកម្មទៅវិញ