គម្រោងការណ៍គំនូលើជញ្ជាំងនៅវៀតណាម

Chia sẻ
(VOVWORLD) -ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជា ភាសាបរទេសវិទ្យុសម្លេងវៀតណាម ទទួលបានសំបុត្រនិងទូរស័ព្ទរបស់មិត្តអ្នកស្តាប់ចំនួន    មកពីប្រទេសនិងតំបន់ ជាច្រើន លើទូទាំងពិភពលោក។ ក្នុងនោះកម្មវិធីផ្សាយជាភាសារខ្មែរទទួលបាន សំបុត្រ និងទូរស័ព្ទចំនួន ៤ របស់មិត្ត រស្មី មិត្ត ដានី និងមិត្តសុភក្ត្រាមកពីកម្ពុជា។ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់ពេលនេះ កម្មវិធីផ្សាយជាភាសាខ្មែរ សូមឧទ្ទេសនាមអំពី គម្រោងការណ៍គំនូលើជញ្ជាំងនៅវៀតណាម តាមសំណើររបស់មិត្ត មិត្តសុភក្រ្តាមកពីកម្ពុជា។

មិត្ត សុភក្រ្តា និងលោកអ្នកនាងជាទីមេត្រី!

ផ្ទាំងគំនូនៅតាមជញ្ជាំងគឺជាលិល្យៈគូរគំនូរលើផ្ទៃជញ្ជាំង។ នាពេលថ្មីៗនេះ និន្នាការប្រើប្រាស់គំនូរលើជញ្ជាំងដើម្បីតុបតែងលំអមុខម៉ាត់ថ្មីសម្រាប់ទីប្រជុំជន សូម្បីតែនៅតាមភូមិក៏កាន់តែមានការអភិវឌ្ឍពីមួយថ្ងៃទីមួយថ្ងៃដែរ ដែលបង្កើតឡើងបរិយាកាសថ្មីថ្មោងសម្រាប់ប្រជាពលរដ្ឋរស់នៅទីនេះ។ លើសពីនេះទៅទៀត នៅលើជញ្ជាំងចាស់ៗ ដែលបានផ្ទុកដោយគំនូរដ៏រស់រវើកនោះ បានរំលឹកឡើងវិញនូវអនុស្សាវរីយ៍គួរឲ្យស្រឡាញ់ក្នុងជីវភាពរស់នៅរបស់ប្រជាជននៅតាមផ្ទះសមូហភាពចាស់ផងដែរ។

នៅផ្ទះសមូហភាពនារីមជ្ឈឹមនៅទីក្រុងហាណូយកំពុងមានការផ្លាស់ប្ដូរមុខមាត់ថ្មី ដោយមានផ្ទាំងគំនូរ 3D ជាច្រើន ដោយបានបង្ហាញឡើងវិញនូវទីក្រុងហាណូយតាំងពីរអតីតកាល ពោលគឺផ្ទាំងគំនូរលើជញ្ជាំងទាំងនេះបានតំណាលរឿងរ៉ាវអំពីភូមិ Lang  ពោរពេញទៅដោយប្រពៃណីប្រវត្តិសាស្ត្រដោយមានលក្ខណៈដោយឡែករបស់ខ្លួន។ ក្នុងនោះមានគំនូរនារីហាណូយក្នុងសំលៀកបំពាក់អាវផាយល្វិតល្វន់របស់ហាណូយ។

គម្រោងការណ៍គំនូលើជញ្ជាំងនៅវៀតណាម - ảnh 1គំនូលើជញ្ជាំងនៅវៀតណាម 

នេះគឺជាសមិទ្ធិផលនៃគម្រោងការណ៍ Arts Build Communities (ABC) គឺមានន័យថាសិល្យៈស្ថាបនាសហគមន៍។ គម្រោងការណ៍នេះជាស្នាដៃរបស់ក្រុមវិចិត្រករវ័យក្មេងនៅទីក្រុងហូជីមិញ។ នៅពេលអនុវត្តគម្រោងការណ៍នេះ ដោយសារអាកាសធាតុសំណើមនៅភាគខាងជើងដែលធ្វើឲ្យទឹកថ្នាំពិបាកស្ងួតជាង បើប្រៀបនឹងអាកាសធាតុនៅភាគខាងត្បូង។ គម្រោងការណ៍នេះបានអនុវត្តតាំងពីពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០១៧ ហើយមកដល់បច្ចុប្បន្ន គេបានសម្រេចរួចរាល់ផ្ទាំងគំនូរចំនួន ១០ ផ្ទាំង។ លោក Nguyen Thanh Tuyen នាយកក្រុមហ៊ុន រចនាក្រាហ្វិច បានឲ្យដឹងថា៖

        “សិល្បករគប្បីនាំមកនូវទឹកចិត្ត ការយោគយល់របស់ខ្លួនដើម្បីជួយដល់សង្គម ហើយនាំមកនូវបរិយាសកាសដ៏ល្អប្រសើរថែមទៀតជូនប្រជាជន និងសង្គម។ ជាពិសេសចង់បញ្ជាក់ថា វិចត្រករមិនត្រឹមតែចេះគូររូបប៉ុណ្ណោះទេថែមទាំងចេះរួមចំណែកសម្រាប់សង្គមទៀតផង”។

 ប្រជាជនរស់នៅផ្ទះសមូហភាពនារីមជ្ឈឹមបានគាំទ្រចំពោះគម្រោងការណ៍នេះរបស់ក្រុមវិចិត្រករវ័យក្មេង។ មនុស្សជាច្រើនបានសម្ដែងការចាប់អារម្មណ៍ថា គម្រោងការណ៍នេះមិនត្រឹមតែរួមចំណែកផ្លាស់ប្ដូរមុខមាត់ថ្មីនៅតំបន់ទីប្រជុំជនបណ្ណោះទេ ថែមទាំងរួមចំណែកតភ្ជាប់មនោសញ្ចេនា សហគមន៍នៅទីក្រុងទៀតផង។ តាមផែនការ ផ្ទាំងគំនូរចំនួន ២០ នឹងសម្រេចរួចរាល់មុនពេលចូលឆ្នាំថ្មីប្រពៃណីវៀតណាម ២០១៨។ មិត្ត Thuy Dung យុវនារីម្នាក់រស់នៅផ្ទះសមូហភាពនេះបានសំណេះសំណាលថា៖

“វិចត្រករបានគូរគំនូរគឺរស់រវើកណាស់។គំនូរទាំងអស់នេះពោរពេញទៅដោយភាពស្រស់បំព្រង។ ប្រជាជនជាច្រើននាក់មានក្ដីសប្បាយរីករាយចំពោះមុខមាត់ថ្មីនៅទីនេះណាស់”។

 ផ្ទះសមូហភាពដោយមានជញ្ជាំងចាស់ៗដុសស្លែនោះ នាបច្ចុប្បន្នត្រូវបានផ្លាស់ប្ដូរមុខមាត់ថ្មី ផ្ទាំងគំនូរទាំងនេះមិនត្រឹមតែផ្លាស់ប្ដូរនូវទិដ្ឋភាពសាមញ្ញធម្មតាប៉ុណ្ណោះទេ ថែមទាំងជាស្ពានតភ្ជាប់រវាងបច្ចុប្បន្នកាល និងអតីតកាលនៃការចងចាំ និងអនុស្សាវរីយ៍គួរឲ្យស្រឡាញ់ផងដែរ។

លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថាលោកអ្នកនាងនឹងពេញចិត្តនូវព័តមានដែល យើងខ្ញុំទើបផ្តល់ជូន។ ប្រសិនបើមិត្តមានចម្ងល់អាចផ្ញើមកសំបុត្រនិង comment មកយើងខ្ញុំតាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ ឬ email៖ vov5khmer@gmail.com។លោកអ្នកនាងអាចស្តាប់និងអានឡើងវិញរាល់ខ្លឹមសារ
របស់កម្មវិធីផ្សាយជាភាសាខ្មែរលើគេហទំព័រ www.vovworld.vn.។ កម្មវិធីប្រអប់សំបុត្រយើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។សូមជួបអស់លោកអ្នកនាងនាសប្តាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ