(VOV)_ដោយមានឆ្នេរសមុទ្រប្រវែង ១៩០គីឡូម៉ែត្រ Phu Yen បានមានឆ្នេរ
ខ្សាច់សស្អាតនិង រូម៉ានទិចរាប់សិបកន្លែង។ ចំណុចស្រស់ស្អាតពិសេសនៅទីនេះ
គឺការគួបផ្សុំយ៉ាងស៊ីសង្វាក់រវាងភ្នំនិងសមុទ្រ។ ភ្ញៀវទេសចរជាច្រើនមកកាន់ទី
នេះជាលើកដំបូង មានការភ្ញាក់ផ្អើលជាខ្លាំងចំពោះទដ្ឋភាពដ៏ស្រស់ស្អាត មិនអាច
រកពាក្យអ្វីមកព័ណនាបាន។
|
ទិដ្ឋភាពល្អស្អាត និងគួរអោយចាប់អារម្មណ៍ជាច្រើន |
|
តំបន់ជួរថ្ម |
មិនគ្រាន់តែមានឆ្នេរសមុទ្រស្អាតប៉ុណ្ណោះទេ មកដល់ Phu Yen ភ្ញៀវទេសចរ
នឹងបានបណ្ដែតអារម្មណ៍ជាមួយទិដ្ឋភាពស្អាតឆើតឆាយដទៃទៀតផងដែរ។ ពីទី
ក្រុង Tuy Hoa តាមផ្លូវជាតិ១អាប៉ែកខាងជើងចំងាយ៤០គីឡូម៉ែត្រ គឺនឹងទៅដល់
តំបន់ជួរថ្ម។ នេះគឺជាជួរថ្មមួយក្នុងចំណោមជួរថ្មពិសេសបំផុតលើពិភពលោក
ហើយបានជ្រើសតាំងជាកេរ្តិ៍ដំណែលរមណីដ្ឋានថ្នាក់ជាតិ។ មកដល់ទីនេះ លោក
អ្នកនឹងឃើញនូវដំថ្មមានរូបរាងប្រលេពីប៉ែករៀបបន្តលើគ្នា មើលពីចម្ងាយដូចជា
សំបុកឃ្មុំលយទៅសមុទ្រ។
|
ប្រាសាទ Nhan |
មិនគ្រាន់តែមានឧត្តមភាពខាងទិដ្ឋភាពប៉ុណ្ណោះទេ Phu Yen ថែមទាំងជាតំបន់
ដីមានកម្រាស់ប្រវត្តិសាស្ត្រ និងវប្បធម៌ ច្របាច់បញ្ចូលគ្នារវាងជនជាតិ Kinhនិងចាម
ទៀតផង។ ពិសេសគឺប្រាសាទ Nhan ស្ថិតនៅក្នុងមណ្ឌលកេរ្តិ៍ដំណែលប្រាសាទចាម
ដែលបានកសាងពីសតវត្ស៍ទី១២ ដោយមានរចនាបទស្ថាបត្យកម្មជនជាតិចាម នៅ
តំបន់ដី Phu Yen នេះ។ រួមជាមួយនោះគឺបណ្ដាសកម្មភាពវប្បធម៌ប្រពៃណី ដូចជា៖
ពិធីបួងសួងទេពធីតាសមុទ្រ ច្រៀង Ba Trao …លៗ លោក Le Trung Cuong ភ្ញៀវ
ទេសចរមួយនាក់នៅរដ្ឋធានីហាណូយ បានអោយដឹងថា៖
“ Phu Yen មានតំបន់រមណីដ្ឋានជាច្រើន និងមុខម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ ដែល
មិនអាចបំភ្លេចបានឡើយ។ ចំពោះខ្ញុំ នេះមិនគ្រាន់តែជាដំណើរស្វែងរកព័ត៍មាន
ប៉ុណ្ណោះទេ ថែមទាំងជាការបណ្ដែតអារម្មណ៍ជាមួយជីវភាពរស់នៅនៅទីនេះផង
ដែរ។ ដំណើរទស្សនាលើកនេះបានបន្សល់ទុកនូវមនោសញ្ជេតនាដ៏ពិសេសប្លែក។”
មកដល់ Phu Yen ក្រៅពីដំណើរទស្សនារមណីដ្ឋាន ចូលរួមពិធីបុណ្យផ្សេងៗ
ភ្ញៀវទេសចរថែមទាំងបានទទួលទានមុខម្ហូបដ៏ឆ្ងាញ់ពិសេស ពោពេញទៅដោយ
លក្ខណះរបស់តំបន់សមុទ្រនេះ ដូចជា៖ ត្រីធូណាសមុទ្រ ងាវ O Loan អំបុក Phong
Hau នំត្រាង Hoa Da និង បង្កង Vung Ro ។
ដោយមានសក្ដានុភាពទេសចរណ៍សមុទ្រ និងមនុស្សរូសរាយរាក់ទាក់ ជិត
ស្និទ្ធិ Phu Yen នឹងក្លាយទៅជាមណ្ឌលវប្បធម៌ កីឡានិងទេសចរណ៍ថ្មីនាពេលឆាប់ៗ
នេះរបស់ប្រទេសជាតិនិងតំបន់។
លោកអ្នកនាងជាទីមេត្រី!
សង្ឃឹមថាអស់លោកអ្នកនាងពេញចិត្តចំពោះ ព័ត៌មានពោលខាងលើ
ហើយមកទីនេះទស្សនា កំសាន្ត។ បណ្ដាព័ត៍មាន និងអត្ថបទរបស់យើងខ្ញុំត្រូវ
បានចុះផ្សាយនៅលើគេហទំព័រ៖ http://vovworld.vn/។រាល់សំណួរនិងមតិរបស់
ប្រិយមិត្តសូមផ្ញើរមក អាស័យដ្ឋាន៖ កម្មវិធី ផ្សាយ ជាភាសាខ្មែរកាណាល់
ផ្សាយជាភាសាបរទេសវិទ្យុសម្លេង វៀតណាម លេខ៤៥ វិថី Ba Trieuខ័ណ្ឌ
Hoan Kiem រដ្ឋធានីហាណូយឬ email៖ vov5khmer@ yahoo. com.vn ៕