ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ

Chia sẻ
(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅ គណៈកម្មការផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រនិងអ៊ីម៉ែលចំនួន ៣៨៦ ដែលក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន១១។ យើងក៏ទទួលបានរបាយការណ៍របស់មិត្តអ្នកស្តាប់ដែលឆ្លុះបញ្ចាំងពីគុណភាពរលកវិទ្យុល្អ ការរំខានតិចតួច និងសំឡេងច្បាស់។ តាងនាមកម្មវិធី យើងខ្ញុំសូមថ្លែងអំណរគុណចំពោះមិត្តអ្នកស្តាប់ទាំងអស់ ដែលបានបញ្ចេញមតិ និងចែករំលែកអារម្មណ៍ចំពោះព័ត៌មាននិងព្រឹត្តិការណ៍អំពីប្រទេសនិងប្រជាជនវៀតណាម។

ក្នុងសប្តាហ៍កន្លងទៅ ប្រធានបទមួយដែលទាក់ទាញការយកចិត្តទុកដាក់យ៉ាងច្រើនបំផុតពីមិត្តអ្នកស្តាប់ គឺនាយកដ្ឋានអាកាសចរណ៍វៀតណាមបានអនុញ្ញាតឱ្យអ្នកដំណើរប្រើប្រាស់គណនីកំណត់អត្តសញ្ញាណអេឡិចត្រូនិកកម្រិត ២ នៅលើកម្មវិធី VneID ដើម្បីបំពេញបែបបទធ្វើដំណើរ។ មិត្តអ្នកស្ដាប់ ផល ផានិត មកពីខេត្តសៀមរាបបានសួរថា៖ តើជនបរទេសអាចប្រើ ប្រាស់ VNeID ដើម្បីជំនួសលិខិតឆ្លងដែននៅពេលធ្វើនីតិវិធីហោះហើរនៅវៀតណាមបានទេ? ប្រសិនបើគ្មានគណនីកំណត់អត្តសញ្ញាណអេឡិចត្រូនិក អាចប្រើឯកសារប្រពៃណីបានទេ?“។

ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ - ảnh 1រូបថត៖ baochinhphu.vn

មិត្តអ្នកស្ដាប់ ផល ផានិត និងប្រិយមិត្តជាទីមេត្រី!  ចាប់ពីថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២៣ នាយកដ្ឋានអាកាសចរណ៍វៀតណាមបានអនុញ្ញាតជាផ្លូវការឱ្យអ្នកដំណើរប្រើប្រាស់គណនីកំណត់អត្តសញ្ញាណអេឡិចត្រូនិក(VNeID) កម្រិត ២ ដើម្បីជំនួសអត្តសញ្ញាណប័ណ្ណពលរដ្ឋ នៅពេលធ្វើដំណើរហោះហើរក្នុងស្រុក នៅគ្រប់អាកាសយានដ្ឋានទូទាំងប្រទេសវៀតណាម។ ដូច្នោះហើយ គណនី VNeID កម្រិតទី ២ នឹងត្រូវបានទទួលស្គាល់ឲ្យប្រើប្រាស់នៅអាកាសយានដ្ឋានដូចនឹងឯកសារប្រពៃណីដែរ ដូចជាអត្តសញ្ញាណប័ណ្ណពលរដ្ឋ ឫលិខិតឆ្លងដែន សម្រាប់បំពេញបែបបទហោះហើរ។

ចំពោះជនបរទេសដែលកំពុងរស់នៅនិងធ្វើការនៅវៀតណាម គេអាចទៅកាន់ប៉ុស្តិ៍នគរបាលនៃខេត្ត-ក្រុងចំណុះមជ្ឈិម ដើម្បីចុះឈ្មោះគណនីកំណត់អត្តសញ្ញាណអេឡិចត្រូនិកកម្រិត ២ ដោយប្រើប្រាស់លិខិតឆ្លងដែនឬឯកសារធ្វើដំណើរអន្តរជាតិដែលនៅមានសុពលភាព។ បន្ទាប់ពីកំណត់អត្តសញ្ញាណនិងដំឡើងកម្មវិធី VNeID នៅលើស្មាតហ្វូនរួចហើយ ជនបរទេសអាចប្រើប្រាស់គណនីកំណត់អត្តសញ្ញាណអេឡិចត្រូនិចកម្រិត ២ ជំនួសឲ្យលិខិតឆ្លងដែន-Passport ដើម្បីបំពេញបែបបទហោះហើរ ក៏ដូចជាប្រតិបត្តិការផ្សេងៗទៀតដែលត្រូវការលិខិតឆ្លងដែន។

ក្នុងសប្ដាហ៍កន្លងទៅ យើងខ្ញុំក៏បានទទួលសំបុត្ររបស់មិត្តអ្នកស្ដាប់ អូន ចន្ធី មកពីទីក្រុងភ្នំពេញ កម្ពុជា ដែលបច្ចុប្បន្នកំពុងធ្វើការនៅទីក្រុងហាណូយ បានចែករំលែកអំពីសកម្មភាព “ប្តូរសំរាមយកដើមឈើ” នៅវិថីសៀវភៅ Ly Thuong Kiet (ខណ្ឌ Hoan Kiem ទីក្រុងហាណូយ)។ នៅក្នុងសំបុត្រមិត្តបានសរសេរថា "ខ្ញុំមានអារម្មណ៍រំភើបនិងសប្បាយរីករាយខ្លាំងណាស់ នៅពេលដែលក្រដាសត្រូវបោះចោលអាចប្តូរយកដើមឈើមកថែរក្សា និងរួមចំណែកការពារបរិស្ថាន"។

ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ - ảnh 2សកម្មភាពនេះបានទាក់ទាញមនុស្សចូលរួមយ៉ាងច្រើនកុះករ។ រូបថត៖ VOV

មិត្តអ្នកស្ដាប់ អូន ចន្ធី  និងប្រិយមិត្តជាទីមេត្រី! សកម្មភាព “ប្តូរសំរាមយកដើមឈើ” ត្រូវបានរៀបចំឡើងដោយអង្គការការពារបរិស្ថាន Greenlife ចាប់តាំងពីឆ្នាំ ២០១៨មក ហើយបានប្រព្រឹត្តិទៅជារៀងរាល់ថ្ងៃសៅរ៍ចុងខែ។ សកម្មភាពនេះទទួលបានការគាំទ្រនិងការចូលរួមពីមនុស្សគ្រប់អាយុវ័យ។ ដោយឡែកក្នុងខែកក្កដា ឆ្នាំ ២០២៣ Greenlife បានប្រមូលនិងកែច្នៃកាកសំណល់ជាង ៣ តោន។ គិតចាប់ពីឆ្នាំ ២០១៨ រហូតមកដល់ពេលនេះ អង្គការនេះបានប្រមូលសំរាមបានប្រមាណ ៦០០តោន។ ជាមួយនឹងក្រដាស់គ្រប់ប្រភេទ ផ្លាស្ទិច ៣ គីឡូក្រាម ឫដែក ១ គីឡូក្រាមនឹងត្រូវប្តូរជូនផ្កាយ ១ ហើយ

អ្នកចូលរួមអាចជ្រើសរើស និងប្រើប្រាស់ផ្កាយដើម្បីប្តូរយកដើមឈើជាច្រើនប្រភេទពីកម្មវិធី។ សកម្មភាព “ប្តូរសំរាមយកដើមឈើ” បានរួមចំណែកផ្សព្វផ្សាយសារនៃការចាត់ថ្នាក់កាកសំណល់តាំងពីដើម លើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីការការពារបរិស្ថាន។

ជាបន្តកម្មវិធី គឺសំណួររបស់មិត្តអ្នកស្តាប់ ហេង សុគីម ដែលមានបំណងចង់ស្វែងយល់ពីសកម្មភាពឆ្លងបទពិសោធន៍នៃការជិះឡានក្រុងលើទន្លេ Sai Gon ដើម្បីគយគន់ទេសភាពនាពេលរាត្រីនៅតាមដងទន្លេ។

ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ - ảnh 3ឡានក្រុងលើទន្លេ Sai Gon នាពេលយប់ ។ រូបថត៖ baotintuc.vn

មិត្ត ហេង សុគីម និងប្រិយមិត្តជាទីមាត្រី! Water Bus ឫឡានក្រុងលើទន្លេ តាមពិតជាសាឡាងមួយដែលត្រូវបានបំពាក់បរិក្ខាទំនើប ហើយកៅអីត្រូវបានរចនាឡើងស្រដៀងនឹងឡានក្រុងដែរ។ នេះត្រូវបានចាត់ទុកថាជាចំណុចថ្មីក្នុងប្រព័ន្ធដឹកជញ្ជូនផ្លូវទឹកនៃទីក្រុងហូជីមិញដែលមនុស្សជាច្រើនចង់ទទួលបទពិសោធន៍។ ជាមួយនឹងតម្លៃសំបុត្រ ១០.០០០ដុង ឡានក្រុងលើទន្លេ Saigon នឹងធ្វើដំណើរឆ្លងកាត់ស្ថានីយចំនួន ៤ ដែលជាស្ថានីយធំជាងគេគឺ Bach Dang នៅខណ្ឌទី១ ; ស្ថានីយ៍ Binh An ខណ្ឌទី២; ស្ថានីយ៍ Thanh Da នៅខណ្ឌ Binh Thanh និងស្ថានីយ៍ Linh Dong នៅទីក្រុង Thu Duc។ ពេលវេលាដ៏ល្អបំផុត ដើម្បីឆ្លងបទពិសោធន៍ជះឡានក្រុងទឹកគឺនៅម៉ោង ១៧៖០០ - ១៧៖៣០ នៅពេលដែលព្រះអាទិត្យលិច។ អ្នកអាចគយគន់ទេសភាពទិនាវសាននៅលើទន្លេ Saigon ហើយក៏នាំមកនូវរូបថត Check-in ស្អាតៗផងដែរ។ ក្រៅពីនោនេះ ប្រសិនបើអ្នកទៅពេលយប់ អ្នកនឹងរីករាយជាមួយទេសភាពនៃទីក្រុងហូជីមិញនៅពេលយប់ជាមួយនឹងពន្លឺចែងចាំងដែលលាតសន្ធឹងតាមដងទន្លេទាំងសងខាង។

មិត្តអ្នកស្តាប់ជាទីមេត្រី! រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នក សូមផ្ញើមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖vov5khmer@gmail.com ។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vn ផងដែរ។ នាទីប្រអប់ សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោក អ្នកនាងនាសប្ដាហ៍ខាងមុខ។ សូមជំរាបលា៕

ប្រតិកម្មទៅវិញ