ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់

Chia sẻ

(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅ កម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រ អ៊ីម៉ែលចំនួន១២របស់មិត្តអ្នកស្ដាប់កម្ពុជា។ យើងខ្ញុំសូមថ្លែងអំណរគុណដ៏ស្មោះស្ម័គ្រដល់ការចូលរួមសម្ដែងមតិយោបល់និងផ្ដល់មនោសញ្ចេតនាដ៏កក់ក្ដៅជូនចំពោះកម្មវិធី។

ក្នុងសប្ដាហ៍កន្លងទៅ ព័ត៌មានពាក់ព័ន្ធដល់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris ទទួលបានការយកចិត្តទុកដាក់ជាច្រើនរបស់មិត្តអ្នកស្ដាប់។ មិត្ត ស៊ុន ផល នៅរាជធានីភ្នំពេញ បានផ្ញើរសំបុត្រមកកាន់កម្មវិធី ចែករំលែកថា៖ “វៀតណាមគឺជាគោលដៅមួយក្នុងចំណោមគោលដៅទាំង២នៃដំណើរទស្សនកិច្ចរបស់លោកស្រីអនុប្រធានាធិបតីអាមេរិក ដែលបង្ហាញឲ្យឃើញថា អាមេរិកវាយតម្លៃខ្ពស់ចំពោះតួនាទីនិងឋានៈរបស់វៀតណាមក្នុងតំបន់”។ ចំណែកឯមិត្ត គីម ដារ៉ែត អតីតនិស្សិតកម្ពុជានៅវិទ្យាស្ថានការទូតវៀតណាម បានលើកមតិថា៖ “ក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី Kamala Harris អាមេរិកនិងវៀតណាមមានសកម្មភាពជាច្រើនសំដៅរឹងបន្តឹងទំនាក់ទំនងសហប្រតិបត្តិការ ជាពិសេសក្នុងវិស័យបង្ការប្រឆាំងជម្ងឺរាតត្បាតដែលត្រូវបានគេយកចិត្តទុកដាក់ខ្លាំងបំផុតនាបច្ចុប្បន្នលើពិភពលោក។ ខ្ញុំគិថា ការដែលលោកស្រីអនុប្រធានាធិបតីដើមដំបូងក្នុងប្រវត្តិសាស្ត្រអាមេរិកអញ្ជើញមកវៀតណាមក្នុងដំណើរទស្សនកិច្ចនៅអាស៊ីជាលើកដំបូងរបស់លោកស្រី គឺជាព្រឹត្តិការណ៍ដ៏ពិសេសនិងគួរឲ្យចងចាំ”។

ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ - ảnh 1ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc និងអនុប្រធានាធិបតីអាមេរិក
លោកស្រី Kamala Harris។ (រូបថត៖ VOV)

លោកអ្នកនាងនិងប្រិយមិត្តទាំងអស់ជាទីមេត្រី! ដូចដែលយើងខ្ញុំបានជូនព័ត៌មានយ៉ាងដូច្នេះថា ចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦ សីហា កន្លងទៅ អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅអាស៊ីជាលើកដំបូងក្រោយពីចូលកាន់តំណែង។ ក្នុងរយៈពេលស្នាក់នៅវៀតណាម លោកស្រី Harris មានជំនួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម ដើម្បីពិភាក្សាអំពិបញ្ហានានាដែលជាក្ដីកង្វល់រួម ក្នុងនោះមានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សន្តិសុខតំបន់ សេរីភាពនាវាចរណ៍ ការប្រែប្រួលអាកាសធាតុ ជាពិសេសគឺកិច្ចសហប្រតិបត្តិការឆ្លើយតបនឹងជម្ងឺកូវីដ ១៩។ លោកស្រីអនុប្រធានាធិបតីបានថ្លែងអំណរគុណដល់ការជួយឧបត្ថម្ភពោរពេញទៅដោយអត្ថន័យរបស់វៀតណាមសម្រាប់ប្រជាជនអាមេរិកក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ ១៩ កាលពីដើមឆ្នាំ២០២០ ហើយប្រកាសឧបត្ថម្ភវ៉ាក់សាំងចំនួន១លានដូសបន្ថែមទៀតជូនចំពោះវៀតណាម ក្រៅពីចំនួនវ៉ាក់សាំង ៥ លានដូសដែលត្រូវបានសន្យាកាលពីមុនផងដែរ។ ជាពិសេស មិនដល់២៤ម៉ោងបន្ទាប់ពីសេចក្ដីប្រកាសរបស់លោកស្រី Harris នោះ ជិត៣០%នៃចំនួនវ៉ាក់សាំងឧបត្ថម្ភបំពេញបន្ថែម ត្រូវបានដឹកជញ្ជូនមកកាន់វៀតណាមរួចស្រេចទៅហើយ។ លើសពីនេះទៅទៀត ព្រឹត្តិការណ៍ដែលអាមេរិកបើកសម្ពោធការការិយាល័យ CDC អាស៊ីអាគ្នេយ៍នៅទីក្រុងហាណូយ ហើយប្រកាសផែនការកសាងទីស្នាក់ការថ្មីរបស់ស្ថានទូតអាមេរិកដោយមានថវិកាឡើងដល់ទៅ១,២ពាន់លានដុល្លារអាមេរិក ក៏ជាសក្ខីភាពដ៏ច្បាស់លាស់នៃការប្ដេជ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងការជំរុញទំនាក់ទំនងសហប្រតិបត្តិការផងដែរ។

ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ - ảnh 2កងទ័ពជួយជញ្ជូនអាហារ ទំនិញចាំបាច់ដល់ដៃប្រជាជននៅទីក្រុងហូជីមិញ។ (រូបថត៖ VOV)
ទន្ទឹមនឹងសកម្មភាពនយោបាយការទូតដ៏លេចធ្លោនោះ ព័ត៌មានស្ដីពីស្ថានភាពសេដ្ឋកិច្ចសង្គមនៅវៀតណាមក្នុងសប្ដាហ៍កន្លងទៅក៏ទាក់ទាញបានការតាមដានរបស់មិត្តអ្នកស្ដាប់ជាច្រើនផងដែរ។ មិត្ត សុភក្តិ នៅរាជធានីភ្នំពេញ បានចែករំលែកថា៖ “ខ្ញុំចាប់អារម្មណ៍ចំពោះរូបភាពកងទ័ពវៀតណាមដែលចូលរួមផ្ទាល់ក្នុងការជញ្ជូនស្បៀងអាហារ ទំនិញចាំបាច់ដល់ដៃប្រជាជននៅទីក្រុងហូជីមិញ ព្រមទាំងចូលរួមព្យាបាលអ្នកជម្ងឺ F0 ដែលមានអាការៈស្រាលនៅផ្ទះផងដែរ”។

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! សំដៅជួយប្រជាជននៅទីក្រុងហូជីមិញនឹងនរចិត្តអនុវត្តន៍ការរក្សាគម្លាតសង្គមតាមបាវចនា “អ្នកកំពុងនៅទីណា បន្តនៅទីនោះដដែល” ដើម្បីចូលរួមចំណែកគ្រប់គ្រងការរាតត្បាតនៃជម្ងឺកូវីដ ១៩ ក្នុងពេលកន្លងមក កងទ័ពវៀតណាមត្រូវបានដាក់ពង្រាយអនុវត្តន៍ភារកិច្ចថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ធានាសុខុមាលភាពសង្គមសម្រាប់ប្រជាជន ហើយថែទាំសុខភាពអ្នកជម្ងឺកូវីដ ១៩ ដែលកំពុងសម្រាកព្យាបាលនៅហ្នឹងផ្ទះ។ តាមនោះ ក្រៅពីការពង្រឹងសន្តិសុខនៅតាមប៉ុស្តិ៍ត្រួតពិនិត្យបង្ការប្រឆាំងជម្ងឺរាតត្បាត កងទ័ពថែមទាំងចូលរួមដោយផ្ទាល់ក្នុងការបែងចែក ដឹកជញ្ជូនថង់ទំនិញសុខុមាលភាពសង្គម ជំនួយឧបត្ថម្ភរបស់សប្បុរសជន ដល់ដៃប្រជាជនដែលកំពុងជួបការលំបាកដោយជម្ងឺរាតត្បាតទៀតផង។ យុទ្ធជនមួយចំនួនផ្សេងទៀតត្រូវបានប្រគល់ភារកិច្ច “ជួយប្រជាជនដើរផ្សារ” នៅតាមផ្សារទំនើបនិងហាងចាប់ហ៊ួយនានាលើភូមិសាស្ត្រ។ ក្រៅពីនោះ កម្លាំងពេទ្យយោធាទទួលភារកិច្ចចុះតាមផ្ទះប្រជាជនដើម្បីពិនិត្យព្យាបាល សួរសុខទុក្ខ អ្នកជម្ងឺកូវីដ ១៩ គ្មានអាការៈដែលកំពុងសម្រាកព្យាបាលនៅហ្នឹងផ្ទះផងដែរ។ រូបភាពយុទ្ធជននៃកងទ័ពប្រជាជនវៀតណាម មិនថាក្នុងថ្ងៃក្ដៅស្អុះស្អាប់ឬមានភ្លៀងធ្លាក់ខ្លាំង នៅតែខិតខំទៅតាមផ្ទះនីមួយៗដើម្បីប្រគល់ជំនួយឧបត្ថម្ភដល់ដៃប្រជាជនដែលកំពុងជួបការលំបាក ឬមិននឿយណាយពេលយប់ឬថ្ងៃ ចុះមកគ្រប់ច្រកល្ហកតូចៗលើភូមិសាស្ត្រទីក្រុងហូជីមិញដើម្បីពិនិត្យព្យាបាល លើកទឹកចិត្តអ្នកជម្ងឺកូវីដ ១៩ បានធ្វើឲ្យមនុស្សជាច្រើនរំភើបចិត្តយ៉ាងខ្លាំង ព្រមទាំងជួយប្រជាជននឹងនរចិត្ត មានជំនឿជឿជាក់ រួមដំណើរជាមួយរដ្ឋបាលទីក្រុងរុញថយជម្ងឺរាតត្បាត។

ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ - ảnh 3កីឡាករលើកដុំដែក Le Van Cong ដណ្ដើមបានមេដាយប្រាក់នៅកីឡាប៉ារ៉ាឡាំពិកតូក្យូ ២០២០។ 

ចាកចេញពីស្ថានភាពបង្ការប្រឆាំងជម្ងឺរាតត្បាត នាផ្នែកចុងក្រោយនៃកម្មវិធីថ្ងៃនេះ គឺព័ត៌មានមួយចំនួនពាក់ព័ន្ធដល់កីឡា។ មិត្ត សុខ សាលី និស្សិតកម្ពុជានៅសាកលវិទ្យាល័យសេដ្ឋកិច្ចជាតិហាណូយ បានផ្ញើរអត្ថាធិប្បាយថា៖ “សូមអបអរសាទរក្រុមកីឡាវៀតណាមដោយដណ្ដើមបានមេដាយនៅកីឡាប៉ារ៉ាឡាំពិក ២០២០។ ហើយប៉ុន្មានថ្ងៃទៀត ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម ក៏នឹងចូលរួមការប្រកួតដំបូងនៅវគ្គជម្រុះទី៣នៃ World Cup ២០២២ ផងដែរ។ ខ្ញុំនឹងចំណាយពេលទស្សនាការប្រកួតនេះ ហើយជូនពរឲ្យក្រុមវៀតណាមសម្រេចបានលទ្ធផលល្អប្រសើរ”។

លោកអ្នកនាងនិងប្រិយមិត្តជាទីស្រឡាញ់រាប់អាន ៥ឆ្នាំក្រោយពីឈ្នះមេដាយមាសមួយគ្រឿងនិងបំបែកកំណត់ត្រាពិភពលោកនៅកីឡាប៉ារ៉ាឡាំពិក Rio ២០១៦ មក កីឡាករលើកដុំដែក Le Van Cong បន្តដណ្ដើមបានមេដាយប្រាក់មួយគ្រឿងបន្ថែមទៀតសម្រាប់ក្រុមកីឡាករកីឡាការិនីជាជនពិការវៀតណាមនៅកីឡាប៉ារ៉ាឡាំពិកតូក្យូ ២០២០ នាពេលថ្មីៗនេះ។ ប្រការគួរឲ្យសោកស្ដាយគឺ កីឡាករ Le Van Cong មានស្នាដៃស្មើរនឹងកីឡាករដណ្ដើមមេដាយមាស ប៉ុន្តែរៀបចំណាត់ទាបជាងគេ ដោយសារមានទម្ងន់រាងកាយធ្ងន់ជាងគូប្រជែងតែ០,១គីឡូក្រាមប៉ុណ្ណោះ។ ទោះយ៉ាងណាក៏ដោយ នេះនៅតែជាស្នាដៃគួរឲ្យមោទនភាពរបស់កីឡាវៀតណាម។ ក្រៅពីនោះ នៅរាត្រីថ្ងៃទី២ កញ្ញា ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម នឹងចាប់ផ្ដើមយុទ្ធនាការនៅវគ្គជម្រុះទី៣នៃ World Cup ២០២២ ដោយមានប្រកួតជាមួយក្រុមម្ចាស់ផ្ទះអារ៉ាប់ប៊ីសាអូឌីត។ នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលកីឡាបាល់ទាត់វៀតណាមដណ្ដើមសិទ្ធិចូលវគ្គជម្រុះទី៣នេះ ព្រមទាំងក៏ជាលទ្ធផលដ៏សក្តិសមសម្រាប់កិច្ចខិតខំប្រឹងប្រែងនិងស្នាដៃគួរឲ្យចាប់អារម្មណ៍របស់ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមក្នុងអំឡុងពេលកន្លងមកផងដែរ។

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ខាងលើនេះគឺមតិ យោបល់ របស់មិត្តអ្នកស្ដាប់ដែលបានយើងខ្ញុំសម្រោគក្នុងសប្ដាហ៍កន្លងទៅ។ យើងខ្ញុំសង្ឃឹមថា នឹងបន្តទទួលបានមនោសញ្ចេតនាក៏ដូចជាមតិ យោបល់ជាច្រើនថែមទៀតពីមិត្តអ្នកស្ដាប់ទាំងអស់។ សំបុត្ររបស់ប្រិយមិត្ត សូមផ្ញើរជូនយើងខ្ញុំ តាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ៤៥វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ ឬអ៊ីម៉ែល៖ vov5khmer@gmail.com៕

ប្រតិកម្មទៅវិញ