(VOVWorld)-ក្នុងខែមេសាឆ្នាំ ២០១៦កាណាល់ផ្សាយជាភាសារបរទេស នៃវិទ្យុ
សំលេងវៀតណាមទទួលបានសំបុត្រនឹងទូរស័ព្ទចំនួនជាងមួយពាន់ របស់មិត្តអ្នក
ស្តាប់ពីប្រទេសនិងដំបន់ដែនដីចំនួន 43 លើសកលលោក។ ក្នុងនាទីប្រអប់សំបុត្រ
មិត្តអ្នកស្ដាប់នាពេលនេះ តាមសំណូមពររបស់មិត្តហេងចាន់ណា យើងខ្ញុំសូមឧទ្ទេស
នាមអំពីកំពែងបុរាណ Son Tay ទីរួមខេត្ត Son Tay ។
|
កំពែងបុរាណ Son Tay |
មានទីតាំងស្ថិតនៅភាគខាងលិចរដ្ឋធានីហាណូយ កំពែងបុរាណ Son Tay ដោយ
បានសង់នាឆ្នាំ១៨២២ នៅសម័យ ស្តេច Minh Mang រជ្ជកាលបណ្តាស្តេច Nguyen។
កំពែងបុរាណSon Tay មានរាងជាការេ ទំហំ៤០០ម៉ែត្រx៤០០ម៉ែត្រ កំពស់៥ម៉ែត្រ
ជើងកំពែងមានទទឹង៦ ម៉ែត្រ មុខកំពែងមានទទឹង៤ម៉ែត្រ។កំពែងមានរន្ធកាំ
ភ្លើងជាច្រើន មានក្លោងទ្វាចំនួន៤នៅទឹសទាំង៤ដែលបានកសាងដោយថ្មបាយ
គ្រាមបុរាណ។នៅខាងលើក្លោងទ្វានិមួយៗមានដំបូលប្រក( Vong Lau)។ នៅព័ទ្ធ
ជំវិញកំពែងគឺគូរទឹកទទឹង២០ ម៉ែត្រជំរៅ៣ម៉ែត្រ បរិមាតេនៃកំពែងគឺប្រមាណ
២០០០ម៉ែត្រ។ក្នុងបរិវេណនៃកំពែងមានដាក់ កាំភ្លើងធំ ( កាំភ្លើង Than cong)
នៅ៤ជ្រុង។នៅមុខមណ្ឌលប្រារព្វពិធីការឬបុណ្យទានធ្វើពិធីកិច្ចមានដងទង់ខ្ពស់
១៨ម៉ែត្រដោយមានអង្តូងទឹកមានរាងជាការេនៅខាងស្តាំនឹងខាងឆ្វេងដែល
ហៅថា Gieng Ta Gieng Huu។នៅលើផ្ទៃកំពែងនៅមានវិមាន Kinh Thien គេហ
ដ្ឋាន បន្ទាយទាហាននឹងឃ្លាំងស្តុកទុកស្បៀងអាហារទៀតផង។
ព័ទ្ធជុំវិញកំពែងនៅវង់ក្រៅគឺ La Thanh។ La Thanhមានរាងបញ្ជកោណ សង់
ដោយដីនឹងមានកំពស់៣,៥ម៉ែត្រ។ La Thanh ក៏មានក្លោងទ្វាចំនួន៤ ដែលបែ
ទៅរកទិសទាំង៤កើតលិចជើងត្បូង។
|
កំពែងបុរាណ Son Tay |
នាបច្ចុប្បន្ន កំពែងបុរាណ Son Tay បានក្លាយទៅជាមណ្ឌលរំណីយដ្ឋានទាក់ទាញ
ភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនា និងស្រាវជ្រាវ។ បងបញ្ញា និស្សិតកម្ពុ
ជា ដែលកំពុងសិក្សានៅមហាវិទ្យាល័យពហុវិទ្យាហាណូយ បានអោយដឹងថា៖
“ មកដល់ទីនេះ ខ្ញុំបានយល់ដឹងបន្ថែមជាច្រើនអំពីវប្បធម៌វៀតណាម។ ក្រៅ
ពីពេលបានទៅទស្សនាសំណង់ស្ថាប័ត្យកម្មនានានេះ ខ្ញុំនៅបានគយគន់ទេស
ភាពធម្មជាតិស្អាតៗ មានដើមឈើធំៗរាប់រយឆ្នាំ រូបរាងចំឡែក ។”
|
កំពែងបុរាណ Son Tay |
លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថា៖អស់លោកអ្នកនាងពេញចិត្តចំពោះការ
ឧទ្ទេសនាមពោលខាងលើរបស់យើងខ្ញុំ ហើយអាចមានដំណើរទស្សនាកំពែងបុរាណ
Son Tay នាពេលឆាប់ៗនេះ។ បណ្ដាព័ត៍មាននិងអត្ថបទរបស់យើងខ្ញុំត្រូវបានចុះ
ផ្សាយនៅលើគេហទំព័រ៖ http://vovworld.vn/។រាល់សំណួរនិងមតិរបស់ប្រិយមិត្តសូម
ផ្ញើរមក អាស័យដ្ឋាន៖កម្មវិធីផ្សាយជាភាសាខ្មែរកាណាល់ផ្សាយជាភាសាបរទេសវិ
ទ្យុសម្លេងវៀតណាម លេខ៤៥វិថី Ba Trieuខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយឬ e
mail៖ vov5khmer@ yahoo. com.vn ៕