សាលាវប្បធម៌បាលីកម្រិតមធ្យមសិក្សាណាមបូ - កន្លែងបណ្តុះបណ្តាលព្រះសង្ឃនៅតាមខេត្តភាគខាងត្បូង

Chia sẻ

(VOVWORLD) - សាលាបំប៉នវប្បធម៌បាលីកម្រិតមធ្យមសិក្សាណាមបូ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៤ នៅខេត្ត Soc Trang។ នេះជាកន្លែងបណ្តុះបណ្តាលព្រះសង្ឃខ្មែរមកពីខេត្តភាគខាងត្បូង។ តោះសូមអញ្ជើញទស្សនាសាលានេះតាមរយៈអត្ថបទរបស់ អ្នកយកព័ត៌មាន Ngoc Anh។

សាលាវប្បធម៌បាលីកម្រិតមធ្យមសិក្សាណាមបូ - កន្លែងបណ្តុះបណ្តាលព្រះសង្ឃនៅតាមខេត្តភាគខាងត្បូង - ảnh 1ថ្នាក់រៀននៅសាលាបំប៉នវប្បធម៌បាលីកម្រិតមធ្យមសិក្សាណាមបូ

សាលាបំប៉នវប្បធម៌បាលីកម្រិតមធ្យមសិក្សាណាមបូ ត្រូវបានបង្កើតនិងបើកធំទូលាយ ដោយឈរលើមូលដ្ឋានសាលាចាស់ក្នុងបរិវេណវត្ត Kh'Leang ផ្លូវ Ton Duc Thang ទីក្រុង Soc Trang។ សាលាមានផ្ទៃដីជិត ១០.០០០ម៉ែត្រក្រឡា រួមមានៈ ទីធ្លាសាលា ថ្នាក់រៀន-ថ្នាក់ពិសោធន៍ អន្តេវាសិកដ្ឋាន អាហារដ្ឋាន បណ្ណាល័យ...។ បច្ចុប្បន្នសាលាមាន  ថ្នាក់រៀនចំនួន ៧ ចាប់ពីថ្នាក់ទី ៦ ដល់ថ្នាក់ទី ១២ ដែលកម្រិតនីមួយៗមាន ១ ថ្នាក់..។ មានកម្មាភិបាល គ្រូបង្រៀន និងបុគ្គលិកនៃសាកលវិទ្យាល័យចំនួន ៤៥ នាក់ ក្នុងនោះ ២១ នាក់កំពុងបង្រៀន។

សាលាអនុវត្តការបង្រៀនក្រោមកម្មវិធីចំនួន ៣៖ កម្មវិធីអប់រំបន្តនៅកម្រិតមធ្យមសិក្សាបឋមភូមិ និងកម្រិតវិទ្យាល័យ។ កម្មវិធីវេយ្យាករណ៍បាលី; កម្មវិធីសិក្សាអក្សរសាស្ត្រខ្មែរ និងភាសាខ្មែរកម្រិតវិទ្យាល័យ។ លោកគ្រូ ឡាំ ញឹម នាយកសាលាបំប៉នវប្បធម៌បាលីកម្រិតមធ្យមសិក្សាបានឲ្យដឹងថា៖ “ព្រះសង្ឃសិក្សានៅទីនេះ ចាប់ពីមធ្យមសិក្សាដល់វិទ្យាល័យពីថ្នាក់ទី៦ដល់ទី១២។ ការបង្ហាត់នៅសាលាគឺអស់រយៈពេល៥ឆ្នាំ។ យើងអនុវត្តកម្មវិធីអប់រំបន្ត ការអប់រំទូទៅ និងប្រើប្រាស់សៀវភៅសិក្សាបន្តរបស់ក្រសួងអប់រំ និងបណ្តុះបណ្តាល។ កម្មវិធីជាភាសាខ្មែរ ភាសាបាលី ក៏ជាកម្មវិធីរបស់ក្រសួងអប់រំ និងបណ្តុះបណ្តាលផងដែរ។ សាលាក៏ទទួលបន្ទុកអនុវត្តគម្រោងបណ្តុះបណ្តាលភាសាខ្មែរដល់មន្ត្រីរដ្ឋការ និងបុគ្គលិកនៅខេត្តសុកត្រាំងក្នុងរយៈពេលឆ្នាំ២០១៩ដល់ឆ្នាំ២០២៣។ លើសពីនេះ សាលាបានសហការជាមួយស្ថានីយ៍វិទ្យុ និងទូរទស្សន៍ខេត្តសុកត្រាំង ដើម្បីបង្រៀនភាសាខ្មែរតាមរយៈកញ្ចក់ទូរទស្សន៍”។

ឆ្នាំសិក្សា  ២០២២ - ២០២៣ សាលាមានសិស្សសរុប ១៩២នាក់។ ជាលទ្ធផល នៅចុងឆ្នាំសិក្សា មានសិស្សចំនួន ២១នាក់ ជាសិស្សពូកែ សិស្ស ៦៩នាក់ ទទួលបានងារជាសិស្សឆ្នើម។ ព្រះសង្ឃ Danh Tien មកពីខេត្ត Kien Giang មានពុទ្ធដីការថា៖

“ការសិក្សានៅទីនេះគឺដូចជាកម្មវិធីសិក្សាចំណេះទូទៅ ហើយបន្ថែមភាសាខ្មែរ បាលី និងភាសាអង់គ្លេសផងដែរ។ ព្រះសង្ឃគង់នៅក្នុងសាលា មានការជួយជ្រោមជ្រែងពីសាលា បង្កើតលក្ខខណ្ឌសិក្សាល្អបំផុត ផ្តល់គ្រឿងបរិក្ខារសម្រាប់បំពេញតម្រូវការក្នុងការរស់នៅ ផ្គត់ផ្គង់អាហារ មានអាហារដ្ឋានដាច់ដោយឡែកសម្រាប់ព្រះសង្ឃ។ អាត្មាកំពុងសិក្សាថ្នាក់ទី ១២។ គ្រូបង្រៀនអាជីពដល់អាត្មា ហើយអាត្មានឹងបន្តការសិក្សារនៅទីនេះ សិក្សាបន្តដើម្បីអនាគតដ៏ល្អបវរ”។

ចំណុចពិសេសរបស់សាលាបំប៉នវប្បធម៌បាលីកម្រិតមធ្យមសិក្សាណាមបូ គឺស្របនឹងការបង្រៀន សាលាអនុវត្តកិច្ចការនយោបាយ លើកកម្ពស់ការយល់ដឹង ចាប់យកគោលការណ៍ណែនាំ និងគោលនយោបាយរបស់រដ្ឋសម្រាប់សិស្សានុសិស្ស។ សមូហភាពជាកម្មភិបាល លោកគ្រូ អ្នកគ្រូ បុគ្គលិក និងសិស្សានុសិស្សរបស់សាលា តែងតែខិតខំបំពេញនូវគោលដៅ និងភារកិច្ចដែលកំណត់ដោយវិស័យអប់រំ និងបណ្តុះបណ្តាល។ អ្នកគ្រូ Le Trang Xuan Mong គ្រូបង្រៀនភាសាអង់គ្លេស ទទួលបន្ទុកថ្នាក់ទី១២ សាលាបំប៉នវប្បធម៌បាលីកម្រិតមធ្យមសិក្សាណាមបូបានឲ្យដឹងថា៖ “សិស្សមានគ្រប់វ័យ ខ្លះមានកម្រិតក្នុងការប្រើភាសាវៀតណាម ដូច្នេះវិធីបង្រៀនពិបាក។ ដើម្បីជំនះលើមុខវិជ្ជាអក្សរសិល្ប៍ គ្រូរៀបចំវគ្គបង្រៀនលក្រៅម៉ោង អនុញ្ញាតឱ្យសិស្សអានកាសែត និងមានលំហាត់ជាច្រើនទៀត ដើម្បីអនុវត្តការសរសេរដោយដៃ។ ចំណែកគណិតវិទ្យា គ្រូប្រើ zalo និង facebook ដើម្បីបង្រៀនបន្ថែមក្រៅម៉ោង”។

ក្រៅពីមុខវិជ្ជាដូចជាសិស្សវិទ្យាល័យ មុខវិជ្ជាបច្ចេកវិទ្យា អប់រំកាយ តន្ត្រី   គឺសិស្សមិនសិក្សាទេ ជំនួសវិញគឺសិក្សាមុខវិជ្ជាដូចជា អក្សរសាស្ត្រខ្មែរ និងបាលី។ លោក Danh Men អនុប្រធាននាយកដ្ឋានអប់រំ សាលាបំប៉នវប្បធម៌បាលីកម្រិតមធ្យមសិក្សាណាមបូ បានឲ្យដឹងថា៖ “កម្មវិធីសិក្សារបស់ព្រះសង្ឃមានលក្ខណៈពិសេសបើធៀបនឹងវិទ្យាល័យដទៃ។ កម្មវិធីសរុបរបស់សាលាចែកចេញជាពីរផ្នែក គឺ ៧៥% សម្រាប់កម្មវិធីវិទ្យាល័យ និង ២៥% សម្រាប់ភាសាបាលី និងភាសាខ្មែរ។ បន្ទាប់ពីបញ្ចប់ថ្នាក់ទី ១២ ព្រះសង្ឃបានចូលរួមប្រឡងជាមួយសិស្សនៅវិទ្យាល័យ។ រៀននៅទីនេះបើធៀបនឹងសាលាផ្សេងៗ ក្រៅពីសញ្ញាបត្រទី៩ ដល់ទី១២ ព្រះសង្ឃមានសញ្ញាបត្រខ្មែរថ្នាក់ទី១២ ទៀតផង”។

ចាប់តាំងពីបង្កើតឡើងមក សាលាបំប៉នវប្បធម៌បាលីកម្រិតមធ្យមសិក្សាណាមបូ បានបណ្តុះបណ្តាលព្រះសង្ឃជាង ១.២០០ អង្គ។ បន្ទាប់ពីបញ្ចប់ការសិក្សា ព្រះសង្ឃខ្លះអាចបន្តការសិក្សានៅវិទ្យាស្ថានពុទ្ធិកបណ្ឌិត្យក្នុង និងក្រៅប្រទេស៕

ប្រតិកម្មទៅវិញ