ស្ត្រីនៅ Thap Muoi ខេត្ត Dong Thap ចាប់ផ្តើមអាជីវកម្មដោយអនុវត្តន៍បច្ចេកវិទ្យា

PHAM HAI
Chia sẻ

(VOVWORLD) - ក្លឹបស្ត្រីចាប់ផ្តើមអាជីវកម្ម  (ក្លឹបសហ គ្រិនស្ត្រី) នៅ Thap Muoi ខេត្ត Dong Thap ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៩ ហើយបានជួយស្ត្រីជាច្រើនក្នុងការចាប់ផ្តើមអាជីវកម្មជាមួយផលិតផលប្រចាំតំបន់ ។ នៅចំពោះមុខនឹងនិន្នាការនៃការទិញទំនិញតាមអ៊ីនធឺណិត និងពាណិជ្ជកម្មអេឡិចត្រូនិក ក្លឹបបានណែនាំសមាជិកឱ្យផ្លាស់ប្តូរវិធីសាស្រ្តអាជីវកម្ម ដើម្បីវប្រដេញតាមតម្រូវការទីផ្សារ។ ដោយសារការអនុវត្តបច្ចេកវិទ្យា ការបញ្ជាទិញកើនឡើង និងការលក់ដូរកាន់តែងាយស្រួលដូច្នេះហើយ នាំមកនូវប្រាក់ចំណូលស្ថិរភាពដល់សមាជិកម្នាក់ៗក្នុងក្លឹប។

ស្ត្រីនៅ Thap Muoi ខេត្ត Dong Thap ចាប់ផ្តើមអាជីវកម្មដោយអនុវត្តន៍បច្ចេកវិទ្យា - ảnh 1បងប្អូនស្ត្រីកំពុងអនុវត្តន៍ការលក់បន្តផ្ទាល់ (រូបថត៖ Pham Hai)

តាំងពីពេលដែលពួកគេមិនទាន់ស្គាល់គ្នា ហើយថែមទាំងខ្មាស់អៀននៅពេលដែលពួកគេអង្គុយនៅមុខអេក្រង់ផ្សាយផ្ទាល់ដើម្បីណែនាំផលិតផលប្រចាំតំបន់នៅលើបណ្តាញសង្គម ឥឡូវនេះស្ត្រីជាច្រើនមានភាពស្ទាត់ជំនាញ និងមានជំនាញវិជ្ជាជីវៈ មានទំនុកចិត្តក្នុងការលក់ ដោយសារការណែនាំផ្ទាល់ និងការអនុវត្តលើវគ្គផ្សាយផ្ទាល់របស់ ក្លឹបសហគ្រិនស្ត្រី។

អ្នកស្រី Ho Thi Diem Thuy ប្រធានក្លឹបសហគ្រិនស្ត្រី នៅស្រុក Thap Muoi បានចែករំលែកថា៖ “យើងត្រូវរក្សាអតិថិជនអចិន្ត្រៃយ៍របស់ខ្លួន ហើយមានវិធីលក់មួយទៀតគឺការផ្សាយផ្ទាល់។ ដោយសារតម្រូវការទិញទំនិញតាមបណ្តាញសង្គមនាពេលបច្ចុប្បន្នមានការកើនឡើង ប្រជាជននៅតាមជនបទមិនដឹងពីការលក់ប្រភេទនេះទេ ដូច្នេះហើយក្លឹបនារីយើងបានបណ្តុះបណ្តាលសមាជិការឲ្យចេះលក់បន្តផ្ទាល់។ មកដល់ពេលនេះ បងប្អូនស្ត្រីជាច្រើនចេះធ្វើហើយលែងមានភាពអៀនខ្មាសដូចមុនទៀតហើយ។ បងប្អូននារីកំពុងចូលរួមក្នុងថ្នាក់បណ្តុះបណ្តាលកាន់តែច្រើន ព្រោះពួកគេឃើញយ៉ាងច្បាស់ថា ការលក់នៅលើវេទិកាបណ្តាញសង្គមមានប្រសិទ្ធភាពណាស់”។

ស្ត្រីនៅ Thap Muoi ខេត្ត Dong Thap ចាប់ផ្តើមអាជីវកម្មដោយអនុវត្តន៍បច្ចេកវិទ្យា - ảnh 2ការលក់នៅលើវេទិកាបណ្តាញទំនាក់ទំនងសង្គមបានជួយឱ្យក្លឹបចាប់ផ្តើមអាជីវកម្មស្ត្រីងាយស្រួលចូលទៅកាន់ទីផ្សារ (រូបថត៖ Pham Hai)

អ្នកស្រី Nguyen Thi Chi ម្ចាស់សិប្បកម្មគ្រឿងគ្រៀម Liem Chi ឃុំ Truong Xuan ស្រុក Thap Muoi បានចែករំលែកថា បច្ចុប្បន្នការផ្សាយបន្តផ្ទាល់នៅលើវេទិកាសង្គម ជាពិសេស tiktok គឺជាបណ្តាញលក់ដ៏សំខាន់របស់អ្នកស្រី ក្រៅពីលើវិធីសាស្រ្តលក់បែបប្រពៃណី។

“កាលពីមុន ខ្ញុំមិនចេះលក់តាមប្រព័ន្ធអនឡាញ ដូចជា Facebook , zalo... ព្រោះខ្ញុំមិនចេះបង្ហោះ និងមិនចេះថតវីដេអូ។ យូរៗម្តង ពេលខ្ញុំបង្ហោះវីដេអូ ខ្ញុំអត់ទទួលបានអតិថិជនទេ។ ប៉ុន្តែឥឡូវនេះ តាមរយៈថ្នាក់បណ្តុះបណ្តាល ខ្ញុំដឹងពីរបៀបលក់ផលិតផលនៅលើវេទិកាដូចជា Facebook, Zalo និងជាពិសេសនៅលើ Tiktok។ ខ្ញុំលក់ច្រើនជាងមុន។ ឥឡូវនេះ ទំនិញគ្រៀមរបស់ខ្ញុំត្រូវបានលក់គ្រប់ទីកន្លែងនៅឆ្ងាយដូចជា ហាណូយ Bac Kan, Bac Giang, Lang Son ជាដើម”។

ក្នុងពេលជាមួយគ្នានោះ អ្នកស្រី Tran Thi Trinh ម្ចាស់សិប្បកម្មនំស្ករគ្រាប់  Phat Huy នៅទីក្រុង My An ស្រុក Thap Muoi បានឲ្យដឹងថា បន្ទាប់ពីទទួលបានការណែនាំពីរបៀបលក់បន្តផ្ទាល់នៅលើបណ្តាញទំនាក់ទំនងសង្គមរួចមក អ្នកស្រីក៏បានធ្វើការ Live ផ្ទាល់ដើម្បីលក់ផងដែរ។ លក់ទំនិញនៅលើបណ្តាញជាច្រើនដូច្នេះទីផ្សារបានពង្រីក តម្រូវការទិន្នផលកើនឡើងជិត ១០ ដង ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីដែរ។ តាមនោះ នាងបានវិនិយោគលើម៉ាស៊ីនផលិតដោយស្វ័យប្រវត្តិ ដូចជាម៉ាស៊ីនកាត់ស្ករគ្រាប់ និងម៉ាស៊ីនវេចខ្ចប់ ជំនួសឱ្យការផលិតធ្វើដោយដៃពីមុន។ ការផ្លាស់ប្តូរពីការផលិតដោយដៃទៅជាការផលិតដោយស្វ័យប្រវត្តិជួយកាត់បន្ថយកម្លាំងពលកម្ម កាត់បន្ថយការចំណាយ និងបង្កើនទិន្នផល។

“ការវិនិយោគលើគ្រឿងម៉ាស៊ីនធ្វើឱ្យតម្លៃប្រកួតប្រជែងជាង មានការបញ្ជាទិញច្រើន  ដូច្នេះការងារដោយដៃតិចតួច មិនបំពេញតម្រូវការទីផ្សារ បង្ខំឱ្យប្តូរទៅជាប្រើម៉ាស៊ីនទំនើប។ ផលិតផលក្នុងស្រុកណាមួយរបស់យើងកំពុងកំណត់គោលដៅ ណានឹងចុះឈ្មោះ  OCOP (តំបន់មួយមានផលិតផលប្រចាំមួយ)”។

ក្រៅពីការណែនាំអំពីអាជីវកម្មពហុបណ្តាញ សម្ព័ន្ធនារីស្រុក និងក្លឹបសហគ្រិនស្ត្រី Thap Muoi តែងតែយកចិត្តទុកដាក់ និងសម្របសម្រួលជាមួយផ្នែកពាក់ព័ន្ធក្នុងស្រុក ដើម្បីគាំទ្រ និងណែនាំសមាជិកក្នុងការបំពេញឯកសារ និងនីតិវិធីបន្ត បញ្ជាក់ផលិតផលដែលបំពេញតាមស្តង់ដារសុវត្ថិភាពចំណីអាហារ និងអនាម័យ ចុះបញ្ជីផលិតផល OCOP  ដើម្បីផលិតផលពាណិជ្ជកម្ម កាន់តែប្រសើរឡើង ជាពិសេសការទាញយកបណ្តាញចែកចាយថ្មីសម្រាប់ផលិតផលដែលទើបបង្កើតថ្មីរបស់សមាជិកដើម្បីឈានដល់ទីផ្សារប្រកបដោយប្រសិទ្ធភាព។ កាលពីឆ្នាំមុន មានផលិតផលចំនួន ២០ ដែលបានចុះឈ្មោះសម្រាប់ការចាប់ផ្តើមអាជីវកម្ម។ បច្ចុប្បន្ននេះ ស្រុក Thap Muoi មានផលិតផលចាប់ផ្តើមអាជីវកម្មចំនួន ៤៧ ដែលភាគច្រើនត្រូវបានលក់នៅលើប្រព័ន្ធផ្សព្វផ្សាយដែលនាំមកនូវប្រាក់ចំណូលស្ថិរភាពដល់ស្ត្រី ជាពិសេសស្ត្រីដែលកំពុងផ្លាស់ប្តូរវិធីសាស្រ្តធ្វើអាជីវកម្មដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ និងទីផ្សារ៕

ប្រតិកម្មទៅវិញ