សរទរដូវលើទីលាន Ba Dinhប្រវត្តិសាស្រ្ត។

LE PHUONG Theo VOVWORLD -
Chia sẻ

ប្រសិនបើចាត់ទុករដ្ឋធានីហាណូយជាបេះដូងរបស់ប្រទេស
ទាំងមូលនោះទីលានBa Dinh ជាបេះដូងរបស់រដ្ឋធានីហា
ណូយ។គិតតាំងពីសរទរដូវបដិវត្តន៍ឆ្នាំ១៩៤៥មក កន្លែងនេះ
បានឃើញព្រឹត្តិការណ៍យ៉ាងច្រើននិងដ៍សែនសំខាន់ជាច្រើន
ក្នុងប្រវត្តិសាស្រ្តវៀតណាម។

                        

​​​​​​​​​​​​​​​​​                        
សរទរដូវលើទីលាន Ba Dinhប្រវត្តិសាស្រ្ត។ - ảnh 1
លោកប្រធាន​ហូជីមិញបានថ្លែងសេចក្តីប្រកាសឯករាជ្យលើទីលាន Ba Dinh​
នាថ្ងៃទី២កញ្ញា១៩៤៥(Image: Internet)


Vovworld-ទីលាន Ba Dinh​គឺស្ថិតនៅប៉ែកខាងលិចនៃរាជវាំងបុរាណហាណូយ។
វេទិកាប្រវត្តិសាស្រ្ត១ដែលបានរៀបចំធ្វើឡើងនៅទីនេះនាប៉ុន្មានថ្ងៃដំណាច់ខែ
សីហាដើមខែកញ្ញា១៩៤៥បានគូសសម្គាល់ព្រឹត្តិការណ៍១ដ៍សេនសំខាន់របស់
ប្រទេសជាតិវៀតណាម។នៅវេលាម៉ោង១៤ថ្ងៃទី២កញ្ញា១៩៤៥រដ្ឋាភិបាលបដិវត្តន៍
បណ្តោះអាសន្ននៃវៀតណា ម ប្រជាធិបតេយ្យសាធារណរដ្ឋ បានប​ង្ហាញមុខ។
និងលោកប្រធាន​ហូជីមិញបានថ្លែងសេចក្តីប្រកាសឯករាជ្យបង្កើតវៀតណាមប្រជា-
ធិបតេយ្យសាធារណរដ្ឋជារដ្ឋប្រជាធិបតេយ្យដើមដំបូងនៅអាស៊ីអគ្នេយ៍។

មកទស្សនាទីលាន​  Ba Dinh ក្នុងប៉ុន្មានថ្ងៃនេះជនវៀតណាម​ម្នាក់ៗមានសេចក្តី
សប្បាយផងនិមោទនះផងដោយសាប្រទេសជាតិហៀបមឹងឈានចូលអាយុថ្មី
១៦៧ឆ្នាំបាន​កន្លងផុតទោហើយប៉ុន្តែបរិយាកាសអ៊ូរអរក្នុងថ្ងៃទី២កញ្ញាឆ្នាំ១៩៤៥
ប្រហែលជាថែរក្សារហូតដល់ថ្ងៃនេះ។

ឆ្នាំណាក៍ដូចជាឆ្នាំណាដែរសរទរដូវជាឱកាសសំរាប់ដំកលសពលោកប្រធាន​
ហូជិមិញនិង ទីលាន​  Ba Dinhទាក់ទាញជនវៀតណាមមកពីគ្រប់ទិសទីនៃមាតុ
ប្រទេសនិងភៀវបរទេសមកទស្សនា។ Nguyen Ngoc Phung  ជន១រូបនៅភាគខាង
ត្បូងវៀតណាមបានចែករំលែកក្រោយពីទៅទស្សនាប្រាំងដំកលសពលោកប្រធាន
ហូជីមិញថា “កាលនៅតូចជីដូនជានិច្ចកាលនិទានរឿងជមួយខ្ញុំអំពីទិវាទី២កញ្ញា
១៩៤៥។ពេលនោះជីដូននៅជាកុមារីជំទង់១នាក់ដែលមានវត្តមាននៅទីលាន​  Ba Dinhនាថ្ងៃដសែនសំខាន់ណាស់។ពេលមកទស្សនាទីនេះខ្ញុំមានអារម្មណ៍ដូចជា
ដូននៅពីកាលមុននោះដែរ”។

​​​​​​​​​​​​​​​​​​​​​​​​​​                      

សរទរដូវលើទីលាន Ba Dinhប្រវត្តិសាស្រ្ត។ - ảnh 2
ទងជាតិបក់រវីកលើទីលាន Ba Dinh​

(Image: Internet)

អ្នកណាដែលធ្លាប់ឈរនៅលើ ទីលាន​  Ba Dinhមើលឃើញទងើជាតិបក់រវីកសុទ្ឋតែ
មានមោទនភាពអំពីប្រទេសជាតិវៀតណាមវីរភាព។ពិធីបង្ហូតទង់ជាតិឡើងនិង​បង្ហូត
ចុះត្រូវបានប្រព្រឹត្តទៅជារៀងរាល់ថ្ងៃនៅទីលាន​  Ba Dinhនេះ។Nguyen Huy Binh
សិស្យ១នាក់នៃសាលាបថមសឹក្សាBa Dinhបានអោយដឹងថា” ក្មួយជានិច្ចកាលមក
មើលបង្ហូតទង់ជាតិឡើង និង​បង្ហូតចុះ  នៅទីនេះជាប្រចាំ។ពេលបទចម្រៀងជាតិ
រន្ទឺឡើងម្តងៗក្មួយសុទ្ឋតែច្រៀងតាម“។

មកដល់ទីនេះនៅឱកាសពិធីបុណ្យពិសេសលោក Robert Bowerman  ភ្ញៀវទេសចរ
អាមេរិក១រូបអោយដឹងថា “   រដូវរងារឆ្នាំទីម៉ិញខ្ញុំមានឱកាសមកទស្សនាទីលាននេះ។
ប៉ុន្តែបរិយាកាសនៅទីនេះនាសរទរដូវគឺអ៊ូអរណាស់។នេះ ជាបរិយាកាសនៃមហាពិធី
អបអខួបទិវាបូណ្យជាតិរបស់វៀតណាម “។

រួមជាមួយពេលវេលានិងការអភិវឌ្ឍន៍នៃជីវភាពរស់នៅសង្គមទិដ្ឋភាពនៅជំវិញទីលាន​
  Ba Dinhអាចមានការផ្លាសើប្តូរប៉ុន្តែទីនេះនៅជាមោទនភាពរបស់ប្រជាជនហាណូយ
និយាយដោយឡែកនិងប្រជាជនវវៀតណាមនិយាយរួមជារៀងរហូត៕

 

ប្រតិកម្មទៅវិញ