លក្ខណៈស្រស់ស្អាតរបស់ស៊ីក្លូនៅអតីតរាជធានី Hue

Chia sẻ
(VOVWORLD) - ស៊ីក្លូនៅទីក្រុងហ្វេ (Hue) មានលក្ខណៈដាច់ដោយឡែក ហើយក៏ជាមធ្យោបាយ ដែលភ្ញៀវទេសចរនិយមចូលចិត្ត។ អ្នកធាក់ស៊ីក្លូជាង ៧០០ នាក់នៅទីក្រុងហ្វេបានជូនភ្ញៀវទេសចរទៅទស្សនាវិមានតំកល់សប វត្តអារាម និងរមណីយដ្ឋានដ៏ល្បីល្បាញនានាជារៀងរាល់ថ្ងៃ។
លក្ខណៈស្រស់ស្អាតរបស់ស៊ីក្លូនៅអតីតរាជធានី Hue - ảnh 1 ស៊ីក្លូនៅអតីតរាជធានី Hue

អស់រយៈពេលជាង ២០ ឆ្នាំកន្លងមក ជារៀងរាល់ថ្ងៃ នៅពេលព្រឹកព្រលឹម លោក Huynh Van An បានធាក់ស៊ីក្លូពីសង្កាត់ Phu Binh ទីក្រុងហ្វេ ទៅកាន់ Dai Noi ហ្វេ (ព្រះបរមរាជវាំងហ្វេ) ដើម្បីដឹកភ្ញៀវទេសចរ។ លោកបានធាក់ស៊ីក្លូជូនភ្ញៀវទេសចរយ៉ាងច្រើនកុះករទៅទស្សនាវត្តអារាម កេរ្តិ៍ដំណែល និងរមណីយដ្ឋាននៅសង្ខាងទន្លេ Huong ដ៏រ៉ូម៉ង់ទិក។ ក្នុងដំណើរជូនភ្ញៀវទេសចរទៅវិញទៅមកនៅតាមដងវិថីនានា លោក Huynh Van An បានក្លាយទៅជាមិត្តរួមដំណើរផង និងជា មគ្គុទេសក៏ឧទ្ទេសនាមដល់ភ្ញៀវទេសចរអំពីជីភាពរស់នៅ និងមនុស្សហ្វេ។ លោកបានសំណេះសំណាលថា៖ នៅពេលមកដល់ទីក្រុងហ្វេ ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិសុទ្ធតែចូលចិត្តជិះស៊ីក្លូទៅទស្សនាទីក្រុង គយគន់ព្រះបរមរាជវាំង វិមានតំកល់សពបុរាណ ទន្លេ Huong ភ្នំ Ngu និងជីវភាពរស់នៅរបស់ប្រជាជននៅអតីតរាជធានី។ លោកបានឲ្យដឹងថា៖

“ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរនៅទីក្រុងហ្វេនោះ គឺដំបូងឡើយ អ្នកធាក់ស៊ីក្លូត្រូវមានសុជីវធម៌ខាងវប្បធម៌ក្នុងការ ប្រាស្រ័យទាក់ទងគ្នា។ ក្រោយមក គឺឧទ្ទេសនាមដល់ភ្ញៀវទេសរអំពីគោលដៅទេសចរ វប្បធម៌របស់ប្រជាជនហ្វេ។ អាស្រ័យហេតុនេះ យើងខ្ញុំក៏មានការងារធ្វើផងដែរ”។

បុណ្យតេតគឺជាពេលវេលារវល់បំផុតរបស់អ្នកធាក់ស៊ីក្លូ។ ក្នុងអំឡុងពេលបុណ្យតេត អ្នកធាក់ស៊ីក្លូបានធ្វើការអស់ពីសមត្ថភាព ហើយថែមទាំងគ្មានពេលសម្រាកឡើយ ដោយសារភ្ញៀវទេសចរមកកាន់ទីក្រុងហ្វេយ៉ាងច្រើនកុះករ។ លោក Nguyen Tan Xuyen ប្រធានសម្ព័ន្ធសមាគមស៊ីក្លូទេសចរទីក្រុងហ្វេបានចែករំលែកថា៖ អស់រយៈពេលជាង ១០ ឆ្នាំកន្លងមក សាជីវកម្មស៊ីក្លូបានរៀបចំវគ្គបណ្តុះបណ្តាលជំនាញប្រាស្រ័យទាក់ទងគ្នាខាងវប្បធម៌ដល់អ្នកធាក់ស៊ីក្លូជា
ប្រចាំ។ លោក Xuyen បានឲ្យដឹងថា៖

“យើងខ្ញុំបានខិតខំប្រឹងប្រែងកសាងរូបភាពស៊ីក្លូ ជាពិសេសគឺនៅពេលដែលយើងខ្ញុំធ្វើការអប់រំអ្នកធាក់ស៊ីក្លូអំពីរបៀបប្រស្រ័យទាក់ទងគ្នាដើម្បីធ្វើឲ្យអតិថិជនពេញចិត្តផងដែរ”។

នៅទីក្រុងហ្វេ មានសាជីវកម្មស៊ីក្លូចំនួន ៥។ ក្នុងនោះ សាជីវកម្មស៊ីក្លូទេសចរ មានស៊ីក្លូចំនួន ២៥០ គ្រឿង ដើម្បីដឹកភ្ញៀវទេសចរ ហើយក្រុមអ្នកធាក់ស៊ីក្លូទាំងនេះត្រូវបានដាក់ឈ្មោះតាមគោលដៅចំណត់រថយន្តដូចជា៖ Morin  Huong Giang  Festival  Dai Noi ជាដើម។

នាពេលថ្មីៗនេះ នៅក្នុងជំនួបសំណេះសំណាលជាមួយមជ្ឈដ្ឋានអ្នកធាក់ស៊ីក្លូ លោក Phan Ngoc Tho ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Thua Thien Hue បានលើកទឹកចិត្តដល់អ្នកធាក់ស៊ីក្លូចូលរួមជាសមាជិកសាជីវកម្មស៊ីក្លូទេសចរណ៍ទីក្រុងហ្វេ ដើម្បីទទួលបានសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ ក៏ដូចជាទទួលបានការជួយឧបត្ថម្ភក្នុងការប្រកបមុខរបរ។ លោក Phan Ngoc Tho បានឲ្យដឹងថា៖ ខេត្ត កំពុងកសាងគម្រោង “វប្បធម៌ស៊ីក្លូ ទីក្រុងហ្វេ” ។ អាស្រ័យហេតុនេះ សមាជិកនៃសាជីវកម្មស៊ីក្លូទេសចរណ៍ហ្វេ នឹងទទួលបាន ការបណ្តុះបណ្តាល ភាសាបរទេស នឹងការហ្វឺនហ្វឹនជំនាញវិជ្ជាជីវៈ និងការប្រាស្រ័យទាក់ទងគ្នា។ ទន្ទឹមនឹងនេះកសាងពាណិជ្ជសញ្ញាស៊ីក្លូទីក្រុងហ្វេរួសរាយរាក់ទាក់ ស្រឡាញ់ភ្លៀវ និងគួរឲ្យជឿទុកចិត្ត។ លោក Phan Ngoc Tho បានសំណេះសំណាលថា៖

“យើងខ្ញុំមានបំណងចង់កសាងរូបភាពស៊ីល្លូនៅទីក្រុងហ្វេ ពោលគឺ អ្នកធាក់ ស៊ីក្លួ ប្រកបរបរយ៉ាងត្រឹមត្រូវ ហើយថែមទាំងធ្វើជា មគ្គុទេសក៏ទេសចរណ៍ ក្នុងដំណើរជូនភ្ញៀវទេសចរទៅទស្សនាទីក្រុងហ្វេ”។

ស៊ីក្លូបានក្លាយទៅជាមធ្យោបាយធ្វើដំណើរដ៏ពេញនិយម ហើយជាពាណិជ្ជសញ្ញាដាច់ដោយឡែកចំពោះភ្ញៀវទេសចរ និងនៅអតីតរាជធានីហ្វេ។ក្បួនស៊ីក្លូពណ៌ខៀវ ពណ៌ស្វាយគ្រប់ប្រភេទ បានធ្វើដំណើរយ៉ាងយឺតៗ នៅក្រោមម្លប់ឈើបាននាំមកនូវលក្ខណៈ ល្វាស់ល្វន់គួរអោយចាប់ចិត្តនៅទឹកដីអតីតរាជធានីហ្វេ៕

ប្រតិកម្មទៅវិញ