យុវជន Can Tho មានភាពស្វាហាប់ជាមួយនឹងគំរូចាប់ផ្តើមអាជីវកម្ម

Chia sẻ

(VOVWORLD) - ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ គំរូជាច្រើនរបស់សមាជិកសហជីព និងយុវជនដែលប្រកបអាជីវកម្មល្អបានលេចឡើងនៅទីក្រុង Can Tho។ ប្រការនេះរួមចំណែកបង្កើតការងារមានស្ថេរភាពដល់កម្មករ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។

យុវជន Can Tho មានភាពស្វាហាប់ជាមួយនឹងគំរូចាប់ផ្តើមអាជីវកម្ម - ảnh 1លោក Ngo Van Minh Thanh (អាយុ ២៤ ឆ្នាំ) នៅសង្កាត់ Truong Lac ខ័ណ្ឌ O Mon បានចាប់ផ្តើមអាជីវកម្មយ៉ាងក្លាហានជាមួយនឹងគំរូចិញ្ចឹមត្រីលម្អ (រូបថត៖ VOV)

នៅសង្កាត់ Thoi Hoa ស្រុក O Mon ទីក្រុង Can Tho ខ្យងខ្មៅកំពុងក្លាយជាសត្វចិញ្ចឹមដែលត្រូវបានកសិករជាច្រើនជ្រើសរើសដើម្បីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ក្នុងគោលបំណងរួចផុតពីភាពក្រីក្រ។ អ្នកត្រួសត្រាយផ្លូវសម្រាប់គំរូនេះគឺលោក Nguyen Hong Khuong លេខាសាខាតំបន់ Hoa Thanh B សង្កាត់ Thoi Hoa ខ័ណ្ឌ O Mon។

កាលពី ៧ ឆ្នាំមុន លោក Nguyen Hong Khuong បានចាប់ផ្តើមជ្រើសរើសខ្យងខ្មៅ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ ដោយឆ្លងកាត់ការលំបាកជាច្រើន ទាក់ទងនឹងដើមទុន និងបច្ចេកទេសធ្វើកសិកម្ម លោកបានរៀនពីបទពិសោធន៍ និងពង្រីកទ្រង់ទ្រាយចិញ្ចឹមខ្យងពីទំហំផ្ទៃទឹក៣កុងគ្រាដំបូងកើនឡើង១២កុង។

លោក Khuong  បន្តថា ដំបូងឡើយ លោកបានទិញខ្យង ខ្មៅចំនួន ៣០០គីឡូក្រាម ដើម្បីសាកល្បងស្តុកទុកចិញ្ចឹមក្នុងស្រះទឹកដែលមានផ្កាព្រលិត។ យ៉ាងណាមិញ ដោយសារតែខ្យងត្រឹមតែលូតលាស់នៅពេលដែលអាកាសធាតុក្តៅ រដូវរងាខ្យង់ស្ទើរតែមិនលូតលាស់ ឬងាប់។ ដូច្នេះហើយ ដើម្បីថែរក្សា និងការពារខ្យងក្នុងរដូវរងា លោកត្រូវយកចិត្តទុកដាក់លើការរក្សាខ្យងឱ្យមានភាពកក់ក្តៅ ដោយរក្សាកម្រិតទឹកឱ្យជ្រៅជានិច្ច គ្របដណ្ដប់លើទឹកនៅក្នុងស្រះ។ មិនត្រឹមតែប៉ុណ្ណោះ លោកថែមទាំងលាតផ្លាស្ទិច ក្រណាត់ជ័រ ឬបំភ្លឺអគ្គិសនីដើម្បីរក្សាកំដៅ។ លោកក៏បានរៀនបច្ចេកទេសពីគំរូនៃការចិញ្ចឹមខ្យងនៅលើអ៊ីនធឺណិត ហើយបានរៀនបន្តិចម្តងៗ។ បច្ចុប្បន្ននេះ ជារៀងរាល់ខែ លោក Khuong លក់ខ្យងបានជាង ២ តោន ខ្យងពូជ និងពងខ្យងជាង ១០០.០០០ ក្បាល ដោយទទួលបានប្រាក់ចំណេញពី ២០ លានដុង ឬច្រើនជាងនេះ (ប្រហែល ៨៦០ ដុល្លារ)។ គំរូចិញ្ចឹមខ្យង ខ្មៅរបស់លោក Nguyen Hong Khuong បានក្លាយជាទិសដៅថ្មី និងប្រកបដោយប្រសិទ្ធភាព ដែលត្រូវបានមូលដ្ឋានលើកទឹកចិត្តឱ្យផ្សព្វផ្សាយ និងពង្រីកតាម។

“ខ្ញុំទាញយកអត្ថប្រយោជន៍ពីការដាំផ្លែត្របែក និងល្ហុង។ ផ្លែឈើណាដែលទំល្អនឹងត្រូវលក់នៅលើទីផ្សារ។ បើមិនល្អ ត្រូវបានប្រើជាប្រភពអាហារសម្រាប់ខ្យង”។

មិនត្រឹមតែចាប់ផ្តើមមុខរបរកសិកម្មចាប់យកតម្រូវការទីផ្សាររបស់អតិថិជនដែលមានទំនោរលេងអាងចិញ្ចឹមត្រីនិងត្រីលម្អនោះ លោក Ngo Van Minh Thanh (អាយុ ២៤ ឆ្នាំ) នៅសង្កាត់ Truong Lac ខ័ណ្ឌ O Mon បានចាប់ផ្តើមអាជីវកម្មយ៉ាងក្លាហានជាមួយនឹងមុខរបរនេះ។

យុវជន Can Tho មានភាពស្វាហាប់ជាមួយនឹងគំរូចាប់ផ្តើមអាជីវកម្ម - ảnh 2 ក្លឹបកីឡាបាញ់ធ្នូ Ranger វៀតណាម មានវត្តមានជាផ្លូវការនៅទីក្រុង Can Tho ក្នុងខែមករា ឆ្នាំ ២០២៣ (រូបថត៖ VOV)

បច្ចុប្បន្នលោកមានកសិដ្ឋានចិញ្ចឹមត្រីលម្អទំហំ ៣.៥០០ម៉ែត្រក្រឡា បែងចែកជា ៤ តំបន់ ដោយមានបឹងស៊ីម៉ងត៍ជាង ៦០០កន្លែង និងកែវដបចំនួន ៥.០០០ សម្រាប់បង្ហាត់ត្រី Betta ដែលជាខ្សែត្រីមួយប្រភេទ។ ត្រូវបានដឹងថា លោក Thanh ចាប់ផ្តើម ដំបូងដោយមានធុង Xop ចំនួន ១០ សម្រាប់ចិញ្ចឹមត្រី ៧ ព័ណ៌។ បន្ទាប់មកជារៀងរាល់ខែ លោកបានចិញ្ចឹម និងលក់ត្រីបានតែ ១០០ គូដែរ។ ដោយតស៊ូនឹងចំណង់ចំណូលចិត្តរបស់ខ្លួន លោក Thanh បានសិក្សានិងផលិតពូជសុទ្ធមានគុណភាព។

យោងតាមលោក Minh Thanh បន្ទាប់ពីរយៈពេល ៤ ឆ្នាំ ជាមួយនឹងការច្នៃប្រឌិតដោយឥតឈប់ឈរ គំរូនេះបានក្លាយទៅជាកសិដ្ឋានចិញ្ចឹមត្រីលម្អដ៏ធំបំផុតមួយនៅ Can Tho ហើយលោកក៏ជាអ្នកត្រួសត្រាយផ្លូវមួយក្នុងការវិនិយោគកសិដ្ឋាន សម្រាប់ការចិញ្ចឹមត្រីទ្រង់ទ្រាយធំ។ ជារៀងរាល់ខែ សម្រាប់ត្រី ៧ពណ៌ប៉ុណ្ណោះ លោកបានផ្គត់ផ្គង់សម្រាប់កសិដ្ឋានចិញ្ចឹមត្រីលម្អនៅទីក្រុង Can Tho និងឈ្មួញនៅទីក្រុងហូជីមិញត្រី ប្រហែល ២ ម៉ឺន  ដែលមានតម្លៃចាប់ពី ៣.០០០ ទៅ ម៉ឺន ដុង/គូ។ ជាលទ្ធផល លោករកចំណូលបានរាប់រយលានដុងក្នុងមួយឆ្នាំផងដែរ។

ក៏ជាការចាប់ផ្តើមអាជីវកម្មផងដែរ ប៉ុន្តែយុវជនមួយក្រុមមានគ្នា ៩ នាក់នៅទីក្រុង Can Tho បានបង្កើតក្លឹបកីឡាបាញ់ធ្នូ Ranger វៀតណាម។ ទោះបីជាទើបបានលេចឡើងនៅទីក្រុង Can Tho កាលពីដើមឆ្នាំនេះក៏ដោយ ប៉ុន្តែកីឡាបាញ់ធ្នូបានទាក់ទាញយុវជនមួយចំនួនធំឱ្យមកទទួលយកបទពិសោធន៍។ យោងតាមលោកស្រី Duong Nguyen Doan Thuy អ្នកគ្រប់គ្រងក្លឹបហើយសព្វថ្ងៃក្លឹបបានក្លាយជាកន្លែងប្រចាំសម្រាប់មនុស្សជាច្រើនមកកម្សាន្តចុងសប្តាហ៍ និងសម្រាប់ក្រុមហ៊ុនរៀបចំព្រឹត្តិការណ៍ team building។

“សម្រាប់ភ្ញៀវដែលមិនធ្លាប់ឆ្លងកាត់វិញ្ញាណសារនេះ ក្លឹបនឹងមានអ្នកមើលការខុសត្រូវ និងមគ្គុទ្ទេសក៍ដឹកនាំក្បួនបាញ់ធ្នូប្រកបដោយសុវត្ថិភាព ចាប់ពីជំហានដំបូង ជំហានមូលដ្ឋាន ហើយបន្ទាប់មកអាចធ្វើការបាញ់ធ្នូដោយខ្លួនឯងភ្លាម។ ខ្ញុំសង្ឃឹមថា ក្លឹបនឹងខិតមកជិតនឹងមនុស្សកាន់តែច្រើន និងធ្វើបច្ចុប្បន្នភាពកីឡាដែលកំពុងអភិវឌ្ឍន៍នៅលើពិភពលោក”។

ដើម្បីជួយឧបត្ថម្ភដល់ការចាប់ផ្តើមអាជីវកម្មរបស់យុវជន ក្នុងខែមីនាឆ្នាំមុន សហភាពយុវជនទីក្រុង Can Tho បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្ត្រជាមួយមូលនិធិវិនិយោគចាប់ផ្តើមអាជីវកម្មច្នៃប្រឌិត FUNDGO ។ តាមនោះ ភាគីទាំងពីរសម្របសម្រួលដើម្បីភ្ជាប់គំនិត និងគម្រោងដោយផ្តល់អាទិភាពដល់គំរូចាប់ផ្តើមកម្មវិធីបច្ចេកវិទ្យាខ្ពស់។ លោក Tran Viet Tuan លេខាធិការរងនៃសម្ព័ន្ធយុវជន Can Tho ចែករំលែកថា៖ “នាពេលខាងមុខ សម្ព័ន្ធយុវជនទីក្រុង Can Tho នឹងធ្វើពិពិធកម្មវិធីនៃការប្រាស្រ័យទាក់ទងគ្នាអំពីសហគ្រិនភាព និងការច្នៃប្រឌិតក្នុងគោលបំណងឲ្យសមាជិកសហជីព យុវជន និងនិស្សិតអាចទទួលបានយ៉ាងសកម្ម និងទាន់ពេលវេលានូវប្រភពទុនអនុគ្រោះ យន្តការផ្ទេរវិទ្យាសាស្ត្រ តាមនោះអាចមានទិសដៅត្រឹមត្រូវ ដើម្បីចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត”។

ទីក្រុង Can Tho បច្ចុប្បន្នមានគំរូសេដ្ឋកិច្ចជាង ២០០ ដោយយុវជនជាម្ចាស់ បង្កើតប្រាក់ចំណេញជាង ១០០ លានដុង/ឆ្នាំ/គំរូ (ប្រហែល ៤.៣០០ ដុល្លារ)។ ជាមួយនឹងកម្លាំងយុវជន និងការប្តេជ្ញាចិត្តក្នុងវិស័យថ្មីៗជាច្រើន គំរូនៃការចាប់ផ្ដើមអាជីវកម្មរបស់យុវជន Can Tho កំពុងរួមចំណែកយ៉ាងមានប្រសិទ្ធភាពក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ទីក្រុង៕

ប្រតិកម្មទៅវិញ