មុខរបរធ្វើខ្លែងប្រពៃណីនៅតំបន់ដីបរមរាជវាំងហ្វេ

LE PHUONG Theo VOV -
Chia sẻ
(VOV)_ពីជាងនេះ៣០០ឆ្នាំមុននេះ ការលេងខ្លែងនៅ
ក្នុងបរមរាជវាំង រាជកាល Nguyen ត្រូវបានរៀបចំឡើង
ដ៏មហោឡារឹកក្នុងពិធីបុណ្យធំៗ។ ​រហូត​មក​ដល់ពេល
នេះ ការលេងខ្លែងនៅ Hue ត្រូវបានអភិរក្ស និងអភិវឌ្ឍន៍ទៅជា​

(VOV)_ពីជាងនេះ៣០០ឆ្នាំមុននេះ ការលេងខ្លែងនៅក្នុងបរមរាជវាំង រាជកាល
 Nguyen ត្រូវបានរៀបចំឡើងដ៏មហោឡារឹកក្នុងពិធីបុណ្យធំៗ។ ​រហូត​មក​ដល់ពេលនេះ  ការលេងខ្លែងនៅ Hue ត្រូវបានអភិរក្ស និងអភិវឌ្ឍន៍ទៅជា​ការលេងកំសាន្តមាន ចរិត លក្ខណះវិចិត្រសិល្បះមួយ ពោរពេញទៅដោយ​អត្តសញ្ញាណវប្បធម៏នៃប្រជាជន នៅ អតីតបរមរាជវាំង។ ដើម្បីធ្វើបានខ្លែងមួយដ៏អស្ចារ្យ ពិសេសដោយឡែក​ អាចហោះ
ហើរលើផ្ទៃ មេឃបានគឺ​មិនងាយ​ស្រួលទេ វាទាមទាត្រូវមានបាតដៃប៉ិន ប្រសប់របស់ សិប្បករទៀតផង។

មុខរបរធ្វើខ្លែងប្រពៃណីនៅតំបន់ដីបរមរាជវាំងហ្វេ - ảnh 1
មុខរបរធ្វើខ្លែងប្រពៃណីនៅតំបន់ដីបរមរាជវាំងហ្វេ(VOV)

          មកដល់ Hue យើងខ្ញុំបានជួបសំណេះសំណាលជាមួយ​លោក ​Nguyen Van
Hoang ជាមនុស្សមួយនាក់ក្នុងចំណោមមនុស្ស២នាក់​ត្រូវ​បាន​រដ្ឋអំណាចខេត្តThua
Thien Hue ទទួលស្គាល់ជាសិប្បករធ្វើខ្លែង​ប្រពៃណី Hue ដើម្បីស្ដាប់លោកឧទ្ទេស នាមអំពីរបៀបធ្វើខ្លែងរបស់គ្រួសារ​។

          លោក Hoang បានអោយដឹងថា÷ ខ្លែង Hue ត្រូវបានចែកជា​៣​ប្រភេទ÷ ​ខ្លែង ធម្មតា ខ្លែងប្រពៃណី និងខ្លែងទំនើប។ ​ក្នុងនោះ ​ខ្លែង​ប្រពៃណី Hue ត្រូវបានធ្វើចេញ​ពីបាតដៃរបស់សិប្បករ Hue ទើបមានអត្តសញ្ញាញ​ដ៏វិសេសវិសាលនៃខ្លែង Hue ។ ដោយការស្រឡាញ់​មុខរបរ ​និងការ​ប៉ិន​ប្រសបរបស់ខ្លួន បណ្ដាជំនាន់សិប្បករខ្លែង 
Hue បាន​ប្រមូល​ផ្តុំខ្លែងគំរូរដ៏ធំមួយមានរាប់ថពាន់ប្រភេទ​ ដូចជា÷រូបនាគ ​ ក្ងោក
មេអំបៅ…ល។ សិប្បករ Nguyen Van Hoang បានអោយដឹងថា÷​

          “ នេះគឺជាតំបន់បរមរាជវាំង ដូច្នេះមានប្រធានបទជាច្រើន ​ស្ដីពីនាគ​ក្ងោក
មេអំបៅ…ជាដើម។ ខ្លែង Hue មានប្រធានបទស្ដីពីសត្វជាច្រើន។”

          ខ្លែងមេអំបៅ ខ្លែងក្ងោកទោះបីមានរូបរាងធំយ៉ាងណាក្តី ប៉ុន្តែវាក៏ងាយហោះ
​ហើរ​ឡើងតាមខ្យល់ដែរ។ ខ្លែងនិមួយៗនោះជាវណ្ណកម្មសិល្បះមួយ។ នេះគឺជាការរួម ផ្សុំរាល់បទពិសោធន៍ ចំណេះដឹង សតិអារម្មណ៍ និងទេពកោសល្យខាងគំនូរទៀត
ផង។ ដើម្បីធ្វើបានខ្លែង Hue ប្រពៃណីមួយនោះ ​ត្រូវចំ​ណាយពេលវេលាជាច្រើន  ដោយមានដំណាក់ដំនាក់កាលជាច្រើនទៀត។ ដំបូងគឺត្រូវជ្រើសរើសឬស្សី ហាល អោយស្ងួត ហើយជ្រៀកជាជំរៀក។ លោក Hoang បាន​អោយ​ដឹងដែមទៀតថា÷

          “ ប្រការសំខាន់បំផុតគឺការបង្កើតរូបរាងអោយខ្លែង។ តុល្យភាព ការធំ​តូច
របស់ ផ្នែកនិមួយៗ សុទ្ធតែជះឥទ្ធិពលដល់គុណភាពហោះហើររបស់​ខ្លែង។ ក្រៅពី នោះគឺការបង្កើតរូបរាង ឬតុបតែងអោយខ្លែងទៀតផង។”

មុខរបរធ្វើខ្លែងប្រពៃណីនៅតំបន់ដីបរមរាជវាំងហ្វេ - ảnh 2
មុខរបរធ្វើខ្លែងប្រពៃណីនៅតំបន់ដីបរមរាជវាំងហ្វេ(VOV)

          ខ្លែង Hue ត្រូវបានធ្វើឡើងដោយសិប្បកម្ម ដូច្នេះតំលៃខ្ពស់​ ខ្លែងដែល​ថោកបំ ផុត ក៏មានតំលៃពី៥០០ដល់៦០ម៉ឹនដុងដែរ។ 

ក្នុងសិល្បះធ្វើ​ខ្លែង Hue គឺខ្លែងនាគ និងខ្លែង​ក្ងោកគឺវណ្ណកម្មឆ្នើម​បំផុតក្នុងការ
ធ្វើខ្លែង របស់វៀតណាមនិងលើពិភពលោក។ ខ្លែងនាគមាន​ប្រវែងជិត១៥០ម៉ែត្រ ខ្លែងក្ងោកមានប្រវែងជាង២៤០ម៉ែត្រ ​ទម្ងន់ជាង​៧គី​ឡូ​ក្រាម ត្រូវបានបណ្ដាសិប្បករ ធ្វើក្នុងរយៈពេល២ខែ។ ខ្លែងនាគ និងខ្លែងក្ងោកត្រូវ​​មានវត្តមាននៅក្នុងបណ្ដាមហោ ស្របខ្លែងអន្តរជាតិ និង​ទទួល​បានការចាប់អារម្មន៍និងស្ងើចសរសើរពីមិត្ត ភក្តិអន្តរ
ជាតិ ជាច្រើនកុះករទៀតផង។ ខ្លែង Hue ក៏បានមានវត្តមាននៅក្នុងមហោស្រព​ខ្លែង
ជាតិ​និង​អន្តរជាតិ ដូចជា÷ មហោស្រពខ្លែងទ្វីបអាស៊ីនៅថៃ មហោស្រពខ្លែងកោះ
 ​Reunion (ទ្វីបអាហ្រ្វីក) មហោស្រពខ្លែងអន្តរជាតិនៅបារាំង…។ល។

នៅទីលាន Ngo Mon នារសៀលនានាក្នុងរដូវក្តៅ ​ភ្ញៀវទេសចរណ៍​នឹងឃើញ បណ្ដាខ្លែងរូបក្ងោកខ្លែងរូបនាគ …គ្រប់ប្រភេទ គ្រប់ពណ៌​ ហោះហើរពោពេញ​ទៅ
លើផ្ទៃមេឃ។ លោក Nguyen Duc Mau ជន Hue មួយ​នាក់​បានអោយដឹងថា÷

“ ប្រជាជន Hue ផ្សាភ្ជាប់ជាមួយខ្លែងនិមួយៗតាំងពី​រកុមារភាព​។ ​ចាប់ពីប្រសូ
ត្រ ឡើងគេបានឃើញខ្លែងហើយ។ គេបានតុបតែងខ្លែងដ៏ស្អាត ហើយពេល បណ្ដាខ្លែងនោះហោះហើរលើផ្ទៃមេឃ បង្កើតឡើងគំនូរដ៏​ពិសេស ស្រស់ស្អាត។”

ប្រជាជន Hue តាំងពីកុមារ យុវជន ដល់បណ្ដាលោកតា លោក​យាយអ្នក
ណាក៏ ស្រឡាញ់ ចូលចិត្តការបង្ហោះខ្លែងដែរ។ វាបានក្លាយទៅជា​អត្តសញ្ញាណ
វប្បធម៌ ដ៏វិសេសវិសាលនៅតំបន់ដីបរមរាជវាំងនេះ៕

ប្រតិកម្មទៅវិញ