ពានរង្វាន់​សៀវភៅថ្នាក់ជាតិលើកទី ២៖ រីកសុះសាយ​តម្លៃ​ដ៏​ល្អប្រពៃ​របស់​សៀវភៅ និងវប្បធម៌អាន

Chia sẻ
(VOVWORLD) - រដូវកាលទី ២ នៃពានរង្វាន់សៀវភៅថ្នាក់ជាតិទើបតែបានបញ្ចប់ដោយមានវណ្ណកម្មជាច្រើន ដែលសំបូរទៅដោយសិល្បៈ និងខ្លឹមសារគួរឲ្យទាក់ទាញ មានតម្លៃទាំងទ្រឹស្ដី វិទ្យាសាស្ត្រ និងជាក់ស្ដែងខ្ពស់ត្រូវបានលើកតម្កើង។ 
ពានរង្វាន់​សៀវភៅថ្នាក់ជាតិលើកទី ២៖ រីកសុះសាយ​តម្លៃ​ដ៏​ល្អប្រពៃ​របស់​សៀវភៅ និងវប្បធម៌អាន - ảnh 1ពិធីប្រគល់ ពានរង្វាន់សៀវភៅថ្នាក់ជាតិលើកទី ២ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

ពានរង្វាន់លើកនេះបានបន្តលើកតម្កើងអ្នកនិពន្ធ អ្នកបកប្រែ អ្នកវិទ្យាសាស្ត្រ និងអ្នកធ្វើការ បោះពុម្ព និងចេញផ្សាយនៅវៀតណាម ដែលបានផ្សព្វផ្សាយវណ្ណកម្មដែលមានតម្លៃដល់អ្នកអានយ៉ាងច្រើនកុះករ។ អាស្រ័យហេតុនេះ រួមចំណែកបង្កើត វប្បធម៌អាននៅក្នុងសហគមន៍។

ពានរង្វាន់សៀវភៅថ្នាក់ជាតិ ដែលត្រូវបានរៀបចំឡើងចាប់ពីឆ្នាំ២០១៨ បាន
អះអាងនូវតម្លៃរបស់សៀវភៅចំពោះជីវភាពរស់នៅសង្គម ព្រមទាំងលើកទឹកចិត្ត និងលើកតម្កើងអ្នកនិពន្ធ អ្នកបកប្រែ អ្នកស្រាវជ្រាវ អ្នកប្រមែប្រមូល និងអ្នកធ្វើការបោះពុម្ពផ្សាយ ។ ជាពិសេស ក្នុងពានរង្វាន់សៀវភៅថ្នាក់ជាតិលើកទី ២ ឆ្នាំ ២០១៩ នោះ ពានរង្វាន់នេះបន្តមានការផ្លាស់ប្ដូរថ្មី ដូចជាកែសម្រួលបទដ្ឋានផ្ដល់រង្វាន់ ដំណើរការដាក់ពិន្ទុ និងតម្លៃនៃពានរង្វាន់ ដើម្បីឆ្លើយតបនឹងតម្រូវការថ្មី។ ពានរង្វាន់ឆ្នាំនេះទាក់ទាញបានការចូលរួមរបស់រោងបោះពុម្ពផ្សាយចំនួន ៤១ ដោយមានសៀវភៅចំនួន ៣៥៥ ក្បាល ដែលមានចំណងជើងចំនួន ២៥៩ លើវិស័យចំនួន ៥ គឺ៖ នយោបាយ សេដ្ឋកិច្ច; វិទ្យាសាស្ត្រធម្មជាតិ និងបច្ចេកវិទ្យា; វិទ្យាសាស្ត្រសង្គមនិងមនុស្សសាស្ត្រ; វប្បធម៌ អក្សរសាស្ត្រ និងសិល្បៈ; កុមារ។

វាយតម្លៃអំពីពានរង្វាន់សៀភៅថ្នាក់ជាតិលើកទី ២ នេះ អនុរដ្ឋមន្រ្តីក្រសួងព័ត៌មាននិងទូគមនាគមន៍ និងជាប្រធានសមាគម បោះពុម្ពផ្សាយវៀតណាមលោក Hoang Vinh Bao បានឲ្យដឹងថា៖ ពានរង្វាន់ ឆ្នាំនេះ មានការ ផ្លាស់ប្ដូរ ថ្មី ជាច្រើន ពោលគឺរៀបចំយ៉ាងល្អិតល្អន់ និង ទាក់ទាញ បានការយកចិត្តទុក ដាក់ ពីសំណាក់អ្នកបោះពុម្ភ អង្គភាពក្នុងសង្គម និងអ្នកអាន។ លោកបានឲ្យដឹងថា៖

“ឆ្នាំនេះ យើងខ្ញុំបានផ្តោតសំខាន់លើគុណភាពនៃសៀវភៅ។ ទន្ទឹមនឹងនេះ យើងខ្ញុំក៏បានកាត់បន្ថយប្រភេទសៀវភៅពី ៧ ចុះមក ៥ ផងដែរ។ ហេតុដូច្នេះហើយ យើងខ្ញុំបានជ្រើសរើសសៀវភៅមួយក្បាល ដែលល្អបំផុត ដើម្បីប្រគល់ពានរង្វាន់សៀវភៅថ្នាក់ជាតិ“។

រង្វាន់ A ចំនួន ២ - រង្វាន់ជើងឯកនៃពានរង្វាន់ សៀវភៅថ្នាក់ជាតិលើកទី ២ បានទៅលើ៖ សៀវភៅសត្វលោកវៀតណាម (ពីភាគីទី ២៦ ដល់ភាគី ៣១) និងសៀវភៅរុក្ខជាតិវៀតណាម (ពីភាគី១២ ដល់ភាគីទី ២១)។ ទន្ទឹមនឹងនេះ គណមេប្រយោគក៏បានប្រគល់ រង្វាន់ B ចំនួន ១៣ រង្វាន់ផងដែរ។ វណ្ណកម្មនានា ដែលបានប្រគល់វង្វាន់លើកនេះ គឺសុទ្ធតែពោរពេញទៅដោយគំនិតច្នៃប្រឌិត ស្នារតីមនុស្សធម៌យ៉ាងជ្រាវជ្រៅ ការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រយ៉ាងម៉ត់ចត់។

សៀវភៅកុមារ "ភូមិកុមារ" របស់អ្នកនិពន្ធ Tran Duc Tien ទទួលបានរង្វាន់ B នៅក្នុងពិធីប្រគល់រង្វាន់សៀវភៅថ្នាក់ជាតិលើកទី ២។ សៀវភៅនេះមានរឿងដំណាលសម្រាប់កុមារចំនួន ២៥ រឿង។ តួអង្គសំខាន់នៅក្នុងរឿងគឺសត្វ វត្ថុដែលមានការត្រិះរិះ មនោសច្ចេតនា សកម្មភាពរស់រវើក។ អ្នកនិពន្ធ Tran Duc Tien បានសំណេះសំណាលថា៖

“រង្វាន់នេះគឺជាការលើកទឹកចិត្តដ៏ធំធេងចំពោះអ្នកនិពន្ធ ជាពិសេសគឺអ្នកនិពន្ធសៀវសៅសម្រាប់កុមារ។ នេះគឺជាលើកទី ៣ ហើយ ដែលខ្ញុំបានទទួលរង្វាន់ ប៉ន្តែខ្ញុំនៅតែចាត់ទុកថា នេះគឺជាក្ដីសប្បាយរីយរាយដ៏ក្រៃលែង ហើយខ្ញុំនឹងបន្តនិពន្ធសៀវសឿសម្រាប់កុមារដោយអស់ពីកម្លាំងកាយចិត្តផងដែរ“។

យោងតាម ប្រធានគណកម្មការឃោសនាអប់រំមជ្ឈឹម លោក Vo Van Thuong បានឲ្យដឹងថា៖ ដើម្បីនិពន្ធសៀវភៅដ៏ល្អមើល និងមានតម្លៃ គឺជាការខិតខំប្រឹងប្រែង កម្លាំងកាយចិត្តរបស់មនុស្សជាច្រើន។ លោកបានឲ្យដឹងថា៖“យើងត្រូវចាត់វិធានការដើម្បីបង្កើនតម្លៃនៃសៀវភៅ ដែលទទួលបានរង្វាន់ ឲ្យសមស្របនឹងក្ដីសង្ឃឹមរបស់មិត្តអ្នកអាន ហើយក្លាយទៅជាទ្រព្យសម្បត្តិខាងស្មារតីដ៏ថ្លៃថ្នូរក្នុងសហគមន៍។ ដើម្បីបំពេញល្អនូវការងារនោះ គឺ នារយៈពេលខាងមុខ យើងចាំបាច់ត្រូវធ្វើការផ្សព្វផ្សាយពានរង្វាន់នេះ សំដៅទាក់ទាញការចូលរួមរបស់រោងបោះពុម្ភផ្សាយ អ្នកនិពន្ធ ក៏ដូចជាការគាំទ្រជួយឧបត្ថម្ភរបស់សហគ្រាស ដើម្បីធ្វើឲ្យពានរង្វាន់នេះក្លាយទៅជារង្វាន់ថ្លៃថ្នូរ និងកិត្យានុភាពឈានមុខ។

ពានរង្វាន់សៀវភៅថ្នាក់ជាតិបានចូលរួមចំណែកលើកតម្កើងសៀវភៅ លើកទឹកចិត្ត ក៏ដូចជាលើកកម្កើងដល់អ្នកនិពន្ធ អ្នកបកប្រែ អ្នកស្រាវជ្រាវ អ្នកវិទ្យាសាស្ត្រ និងមនុស្ស ដែលធ្វើការក្នុងវិស័យបោះពុម្ពសៀវភៅវៀតណាម។លើសពីនេះទៅទៀត ពានរង្វាន់នេះបានបង្កើតបុព្វបទ ដើម្បីនិពន្ធសៀវភៅដែលមានគុណភាព រួមចំណែករកឃើញ រក្សាទុក ផ្សព្វផ្សាយនូវវណ្ណកម្ម ដែលលមានតម្លៃ ដល់មិត្តអ្នកអានយ៉ាងច្រើនកុះករ៕


ប្រតិកម្មទៅវិញ