មនោសញ្ជេតនារបស់ជនរួមជាតិជនជាតិភាគតិចចំពោះលោកប្រធានហូជីមិញ

Chia sẻ

(VOVWORLD) - កាលនៅរស់ លោកប្រធាន ហូជីមិញតែងតែផ្តោតការយកចិត្តទុក ដាក់ ពិសេសលើបញ្ហាជនជាតិ កិច្ចការជនជាតិ និងជនជាតិភាគតិច។ ដើម្បីឆ្លើយតបនឹងមនោសញ្ជេតនានោះ ជនរួមជាតិនៃបណ្តាជន ជាតិវៀតណាមទាំងអស់ ជាពិសេសជនជាតិភាគតិច តែងតែសម្តែងនូវការគោរព និងសេចក្តីស្រឡាញ់ចំពោះលោកប្រធាន ដោយខិតខំព្យាយាមអនុវត្តន៍តាមបណ្តាំ សិក្សានិងធ្វើតាម សតិអារម្មណ៍ សីលធម៌ និងរចនាបថរបស់លោកប្រធានហូជីមិញ។

មនោសញ្ជេតនារបស់ជនរួមជាតិជនជាតិភាគតិចចំពោះលោកប្រធានហូជីមិញ - ảnh 1រៀងរាល់ខែឧសភា ស្រុកកំណើតរបស់លោកប្រធានហូជីមិញនៅឃុំ Kim Lien ស្រុក Nam Dan ខេត្ត Nghe An មានភ្ញៀវមកពីទូទាំងប្រទេសមកទស្សនាផងដែរ (រូបថត៖ VOV)

ដើម្បីបង្ហាញពីការគោរព ការដឹងគុណ និងសេចក្តីស្រឡាញ់ចំពោះលោកប្រធានហូជីមិញ ជនរួមជាតិជនជាតិ Xo Dang, Cor, Ca Dong, Pa Ko, Bh'noong... ដែលរស់នៅខេត្ត Nghe An, Thua Thien Hue, Quang Nam, Quang Ngai ទាំងអស់សុទ្ធតែស្ម័គ្រចិត្តដាក់តាមនាមត្រកូលហូ (Ho)។ ប្រជាជនបានយកឈ្មោះត្រកូល Ho ជានាមរបស់វង្សត្រកូលខ្លួន ហើយចាត់ទុកវាជាវិធីបង្ហាញការដឹងគុណ និងចងចាំនូវគុណូបការៈរបស់លោកប្រធានហូជីមិញ។ លោក Ho Van Huan ជនជាតិ Xo Dang នៅឃុំ Tra Mai ស្រុក Nam Tra My ខេត្ត Quang Nam បានឲ្យដឹងថា៖ “បើគ្មានលោកប្រធានហូជីមិញទេ នឹងគ្មានប្រទេសវៀតណាមឯករាជ្យ មានសន្តិភាពប្រជាជនរស់នៅដោយសេចក្តីសុខ ចម្រុងចម្រើន និងមានសុភមង្គលដូចបច្ចេប្បន្នឡើយ។ ជាកូនចៅរបស់លោកប្រធានហូជីមិញ អ្នកត្រូវតែខិតខំសិក្សា និងធ្វើតាមគំរូរបស់លោកប្រធានហូជីមិញ។ កាលពីមុន ជីដូនជីតា និងឪពុកម្ដាយរបស់ខ្ញុំដែលដើរតាមបដិវត្តន៍ក៏មានឈ្មោះត្រកូល Ho ដែរ។ ខ្ញុំសប្បាយចិត្តណាស់ដែលនាមត្រកូលរបស់ខ្ញុំគឺ Ho។ ការមានឈ្មោះត្រកូល Ho ហើយកូនចៅរបស់ខ្ញុំក៏នឹងមានឈ្មោះត្រកូល Ho នៅថ្ងៃអនាគតដែរ គឺជាមោទនភាពណាស់”។

ក្នុងគ្រប់រឿងរ៉ាវនិងការងារទាំងអស់ ជនរួមជាតិជនជាតិភាគតិចសុទ្ធតែលើកឡើងអំពីលោកប្រធានហូជីមិញដោយការគោរព និងកោតសរសើរជាអនេក។ នៅទីស្នាក់ការស្ថាប័នរដ្ឋ បដា និងពាក្យស្លោកត្រូវបានព្យួរដូចជា “ដឹងគុណអស់កល្បជានិច្ចចំពោះលោកប្រធានហូជីមិញ” “លោកប្រធាន ហូជីមិញរស់នៅជារៀងរហូតក្នុងបុព្វហេតុរបស់យើង”...។ ហើយនៅតាមផ្ទះប្រជាជន អ្នកដែលមានលទ្ធភាពគឺបានដាក់រូបសំណាកលោកប្រធាន ហូជីមិញ ហើយអ្នកដែលមិនមានលទ្ធភាពគឺព្យួររូបលោកប្រធានហូជីមិញ នៅក្នុងទីតាំងដ៏ឧឡារិក ឬដាក់នៅលើអាសនៈគ្រួសារ។ លោក Ho Van De ជនជាតិ Bh'noong នៅឃុំ Tra Leng ស្រុក Nam Tra My ខេត្ត Quang Nam បានឲ្យដឹងថា៖ “តាំងពីបុរាណរហូតដល់បច្ចុប្បន្ន ប្រជាជនមានមោទនភាពដែលបានដាក់ឈ្មោះត្រកូល Ho។ ឪពុកខ្ញុំក៏ដាក់ឈ្មោះតាមត្រកូល Ho ដែរ ព្រោះគាត់ដឹងគុណចំពោះបក្ស ចំពោះលោកប្រធានហូជីមិញ។ លោកប្រធានហូជីមិញបានដឹកនាំកសាងប្រទេសជាតិ ធានាឲ្យប្រជាជនមានជីវភាពសម្បូរធូរធារ”។

មនោសញ្ជេតនារបស់ជនរួមជាតិជនជាតិភាគតិចចំពោះលោកប្រធានហូជីមិញ - ảnh 2ក្នុងចំណោមអ្នកដែលវិលត្រឡប់ទៅស្រុកកំណើតរបស់លោកប្រធានហូជីមិញក្នុងឱកាសនេះ មានទាំងក្រុមក្មេងៗ និងសិស្សានុសិស្សជាច្រើនក្រុមផងដែរ (រូបថត៖ VOV)

នៅក្នុងមរតកសាសន៍ លោកប្រធានហូជីមិញបានផ្តាំថា “ប្រជាជនវៀត ណាមទោះបីជានៅតំបន់ទំនាប ក៏ដូចជានៅលើភ្នំបានស៊ូទ្រាំនឹងទុក្ខលំបាកជាច្រើន រងការជិះជាន់ និងកេងប្រវ័ញ្ចពីរបបសក្តិភូមិ និងអាណានិគម ហើយបានឆ្លងកាត់ការលំបាកជាច្រើនឆ្នាំនៃសង្គ្រាម។ ថ្វីត្បិតដូច្នេះក៏ដោយ ក៏ប្រជាជនវៀតណាមនៅតែវីរភាព អង់អាចក្លាហាន ស្វាហាប់ និងឧស្សាហ៍ព្យាយាម”។ អនុវត្តន៍តាមពាក្យប្រៀនប្រដៅរបស់លោក ប្រជាជនគ្រប់ជនជាតិទាំងអស់សាមគ្គីគ្នា ខិតខំប្រឡងប្រណាំង ធ្វើពលកម្មប្រកបដោយផលិតភាព និងកសាងមាតុភូមិដ៏សម្បូរបែប និងស្រស់ស្អាត។ លោក Ho Van Hanh ជនជាតិ Pa Ko នៅស្រុក A Luoi ខេត្ត Thua Thien Hue បានសម្តែងថា៖ “យើងបានដាក់ឈ្មោះត្រកូល Ho មានន័យថា យើងត្រូវធ្វើយ៉ាងម៉េចដើម្បីសក្តិសមនឹងឈ្មោះត្រកូល Ho ដែរ។ ពោលគឺ យើងធ្វើអ្វីៗដែលល្អសម្រាប់អ្នកភូមិ។ ការងារអ្វីដែលមិនល្អ ប្រឆាំងនឹងក្រមសីលធម៌ និងច្បាប់ មិនអាចធ្វើបានឡើយ”។

ប្រជាជនវៀតណាមគ្រប់ជាតិសាសន៍ទាំងអស់ តែងតែផ្តោតអារម្មណ៍ឆ្ពោះទៅបក្សនិងលោកប្រធានហូជីមិញ។ សម្រាប់ប្រជាជនវិញ ការមានបក្ស និងមានលោកប្រធានហូជីមិញ ប្រទេសជាតិទើបនឹងមានសន្តិភាព ហើយប្រជាជននឹងមានជីវភាពធូរធារ និងសម្បូរសប្បាយ។ លោក Ho Van Ny អតីតប្រធានគណៈកម្មាធិការប្រជាជនស្រុក Nam Tra My ខេត្ត Quang Nam បានឲ្យដឹងថា៖ “មានលោកប្រធានហូជីមិញទេ ទើបអាចមានប្រទេសបច្ចុប្បន្ន។ ដូច្នេះហើយ កូនចៅយើងត្រូវសិក្សាឱ្យបានល្អ ហើយកសាងប្រទេសឱ្យសម្បូរសប្បាយ ស្រស់ស្អាត”។

មនោសញ្ជេតនារបស់ជនរួមជាតិជនជាតិភាគតិចចំពោះលោកប្រធានហូជីមិញ - ảnh 3ក្រោមដំបូលប្រក់ស្បូវដ៏សាមញ្ញ   គ្រប់គ្នាសុទ្ធតែមានមោទនភាពចំពោះមគ្គុទេសដ៏មហិមាររបស់វៀតណាម (រូបថត៖ VOV)

សម្រាប់ប្រជាជនវៀតណាមគ្រប់រូបនិយាយរួមនិងគ្រប់ជនជាតិភាគតិច វៀតណាមនិយាយដោយឡែក លោកប្រធានហូជីមិញ គឺជាអគ្គមគ្គុទេសដឹកនាំដ៏មហិមា។  លោកប្រធានហូជិមិញតែងទែចំណាយអស់ពីចិត្តពីថ្លើម ដើម្បីប្រទេសជាតិនិងដើម្បីប្រជាជន។ លោកបានចំណាយអស់មួយជីវិត ដើម្បីបុព្វហេតុរំដោះជាតិ។ ពេលនេះ លោកប្រធានហូជីមិញបានលាចាកលោកទៅហើយ ប៉ុន្តែលោកនៅតែស្ថិតក្នុងដួងចិត្តប្រជាជនវៀតណាមគ្រប់រូបជានិរន្តរ៍ និងក្នុងចិត្តរបស់ជនជាតិភាគតិចជានិច្ចកាល៕

ប្រតិកម្មទៅវិញ