ផ្សព្វផ្សាយផលិតផលរបស់ភូមិសិប្បកម្មប្រពៃណីហាណូយនៅមហោស្រពអភិរក្ស និងអភិវឌ្ឍន៍ភូមិសិប្បកម្មវៀតណាម ឆ្នាំ ២០២៣

Chia sẻ

(VOVWORLD) - សកម្មភាពជាច្រើនបានប្រព្រឹត្តទៅនៅបរមរាជវាំងថាំងឡុង ហាណូយ ក្នុងក្របខ័ណ្ឌនៃមហោស្រពអភិរក្ស និងអភិវឌ្ឍន៍ភូមិសិប្បកម្មវៀតណាមឆ្នាំ ២០២៣។ ព្រឹត្តិការណ៍នេះត្រូវបានក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ រៀបចំឡើងជាលើកដំបូង។  នេះជាឱកាសសម្រាប់ភូមិសិប្បកម្មប្រពៃណីរបស់រដ្ឋធានី ផ្សព្វ ផ្សាយ និងនាំយកផលិតផលសិប្បកម្មកាន់តែខិតជិតអ្នកប្រើប្រាស់ទាំងជាតិនិងអន្តរជាតិ។

 
 
ផ្សព្វផ្សាយផលិតផលរបស់ភូមិសិប្បកម្មប្រពៃណីហាណូយនៅមហោស្រពអភិរក្ស និងអភិវឌ្ឍន៍ភូមិសិប្បកម្មវៀតណាម ឆ្នាំ ២០២៣ - ảnh 1ស្តង់តាំងបង្ហាញសេរ៉ាមិច Bat Trang (រូបថត៖ Le Phuong)

មានខេត្ត ក្រុងចំនួន ៤២ នៅទូទាំងប្រទេសចូលរួមតាំងបង្ហាញ និងណែនាំផលិតផលក្នុងមហោស្រពអភិរក្ស និងអភិវឌ្ឍន៍ភូមិសិប្បកម្មប្រពៃណីវៀតណាមឆ្នាំ ២០២៣។ ក្នុងនោះ ទីតាំងតាំងបង្ហាញផលិតផលភូមិសិប្បកម្មហាណូយ មានផ្ទៃក្រឡាជាង ២.០០០ ម៉ែត្រការ៉េ រួមទាំងស្តង់ស្តង់ដារចំនួន ៨០ ដែលត្រូវបានរចនាយ៉ាងពិសេស បង្កប់ដោយលក្ខណៈប្រពៃណី។ 

ផ្សព្វផ្សាយផលិតផលរបស់ភូមិសិប្បកម្មប្រពៃណីហាណូយនៅមហោស្រពអភិរក្ស និងអភិវឌ្ឍន៍ភូមិសិប្បកម្មវៀតណាម ឆ្នាំ ២០២៣ - ảnh 2ស្តង់តាំងបង្ហាញដួន Chuong (រូបថត៖ Le Phuong)

ផលិតផលសិប្បកម្មប្រពៃណីរបស់ភូមិសិប្បកម្មហាណូយដែលបានដាក់បង្ហាញក្នុងពិធីបុណ្យរួមមានៈ សេរ៉ាមិច Bat Trang, សូត្រ My Duc, ប៉ាក់ Thuong Tin, គ្រឿងសង្ហារិមឈើ Canh Nau, ឫស្សី ម្រ័ក្សណ៍ Ha Thai ជាដើម។ ក្នុងស្តង់នីមួយៗ ផលិតផលសិប្បកម្មវិចិត្រសិល្បៈប្រពៃណី  ត្រូវបានដាក់តាំងបង្ហាញយ៉ាងរស់រវើក ជាមួយនឹងការរចនាដ៏សម្បូរបែប។ លោកស្រី Ta Thu Huong ម្ចាស់ស្តង់ដួន  ភូមិ Chuong ឃុំ Phuong Trung ស្រុក Thanh Oai ទីក្រុងហាណូយ បានឲ្យដឹងថា៖ “យើងខ្ញុំបានឧទ្ទេសនាមនូវផលិតផលដួនភូមិ Chuong ជាផលិតផលសកម្មប្រពៃណីនៃភូមិកំណើតរបស់យើង។ មានគំរូផលិតផលប្រហែល ៣០ប្រភេទ ដូចជា៖ ដួនសូត្រ (ប្រភេទដួនពេញនិយមបំផុតនាពេលបច្ចុប្បន្ន) ដួនប្រពៃណី ឬផលិតផលប្លែកៗដូចជា៖ ដួនធ្វើពីស្លឹកឈូក ដួនធ្វើពីស្លឹកពោធិ និងគំរូដួនផ្សេងៗទៀត សម្រាប់ប្អូនៗកុមារជាដើម”។

ផ្សព្វផ្សាយផលិតផលរបស់ភូមិសិប្បកម្មប្រពៃណីហាណូយនៅមហោស្រពអភិរក្ស និងអភិវឌ្ឍន៍ភូមិសិប្បកម្មវៀតណាម ឆ្នាំ ២០២៣ - ảnh 3រូបថត៖ Le Phuong

ក្រៅពីលើសកម្មភាពតាំងបង្ហាញនិងណែនាំផលិតផលមក ក្នុងអំឡុងពេលនៃមហោស្រព  សិប្បករមកពីភូមិសិប្បកម្មប្រពៃណីហាណូយមានវគ្គឧទ្ទេសនាម និងបង្ហាញអំពីដំណើរការនៃផលិតផលិតផលប្រចាំមូលដ្ឋានរបស់ខ្លួន។

ជាលើកដំបូងដែលចូលរួមក្នុងមហោស្រពអភិរក្ស និងអភិវឌ្ឍន៍ភូមិសិប្បកម្មវៀតណាមឆ្នាំ ២០២៣ សិប្បករឆ្នើម Phan Thi Thuan ភូមិសូត្រ Phung Xa ក្រុង My Duc ទីក្រុងហាណូយ បានចូលរួមក្នុងការបង្ហាញពីការគូររូបសូត្រ និងតម្បាញសូត្រ។  សិល្បករ Phan Thi Thuan បានចែករំលែកថា៖ “មានមនុស្សជាច្រើនមកទស្សនា និងទិញផលិតផល។ នោះហើយជាកម្លាំងចិត្តសម្រាប់អ្នកជំនាញ និងសិប្បករដូចពួកយើង ដើម្បីបន្តផ្លំដង្ហើមចូលផលិតផលប្រពៃណី។ យើងមានសេចក្តីសោមនស្សរីករាយណាស់ដែលបានណែនាំ និងផ្សព្វផ្សាយវិជ្ជាជីវៈរបស់ស្រុកកំណើតដល់អ្នករាល់គ្នា។ ភូមិសិប្បកម្មនីមួយៗមានផលិតផលផ្សេងៗគ្នា នៅពេលដែលយើងមកទីនេះ ជាឱកាសមួយសម្រាប់ពួកយើងដើម្បីប្រកួតប្រជែង និងរៀនសូត្រពីគ្នាទៅវិញទៅមក ដើម្បីធ្វើផលិតផលឱ្យកាន់តែល្អ បង្កប់នូវតម្លៃវប្បធម៌ក្នុងស្រុក សិប្បកម្ម វប្បធម៌ភូមិ និងជាពិសេសណែនាំផលិតផលធម្មជាតិទាំងស្រុង ដូចជាសូត្រផ្កាឈូកអញ្ជឹង”។

ផ្សព្វផ្សាយផលិតផលរបស់ភូមិសិប្បកម្មប្រពៃណីហាណូយនៅមហោស្រពអភិរក្ស និងអភិវឌ្ឍន៍ភូមិសិប្បកម្មវៀតណាម ឆ្នាំ ២០២៣ - ảnh 4រូបថត៖ Le Phuong

សកម្មភាពសម្តែងនៅមហោស្រពបានទាក់ទាញការចាប់អារម្មណ៍ ពីសាធារណជនយ៉ាងច្រើន។ លោកស្រី Do Thu Lien នៅទីក្រុងហាណូយ បានឲ្យដឹងថា៖ “ខ្ញុំឃើញមានផលិតផលសម្បូរបែប និងចម្រុះជាច្រើន។ ខ្ញុំបានទិញសិប្បកម្មប្រពៃណីជាច្រើន ហើយក៏បានស្វែងយល់បន្ថែមអំពីភូមិសិប្បកម្មរបស់វៀតណាមផងដែរ។ តាមរយៈសកម្មភាពសម្តែង ខ្ញុំឃើញថា សិប្បករមានការយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការអភិរក្សភូមិសិប្បកម្ម”។

កាលពីមុននេះ ផលិតផលភូមិសិប្បកម្មត្រូវបានណែនាំតែនៅក្នុងការតាំងពិព័រណ៍ ផលិតផលខ្នាតតូច និងមធ្យមប៉ុណ្ណោះ។ នៅមហោស្រពអភិរក្ស និងអភិវឌ្ឍន៍ភូមិសិប្បកម្មវៀតណាមឆ្នាំ ២០២៣ ការផ្សព្វផ្សាយផលិតផលសិប្បកម្មត្រូវបានរៀបចំឡើងក្នុងទ្រង់ទ្រាយធំជាង មានវិធីសាស្ត្រសមរម្យ នាំមកភាពទាក់ទាញខ្លាំង។ លោក Nguyen Manh Quyen អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ បានឲ្យដឹងថា៖“តាមរយៈមហោស្រពនេះ យើងមានប្រធានបទដើម្បីផ្លាស់ប្តូរ ពិភាក្សា និងចុះកិច្ចព្រមព្រៀងជាមួយអង្គភាពអន្តរជាតិ ជំរុញការស្រាវជ្រាវ និងអភិរក្សភូមិសិប្បកម្មប្រពៃណីនៃរដ្ឋធានីហាណូយ។ ខ្ញុំសង្ឃឹមថា មហោស្រពនេះនឹងក្លាយទៅជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដើម្បីលើកស្ទួយភូមិសិប្បកម្ម និងសិប្បករអភិវឌ្ឍន៍មុខរបរប្រពៃណីនៅស្រុកកំណើតរបស់ខ្លួន”។

ផ្សព្វផ្សាយផលិតផលរបស់ភូមិសិប្បកម្មប្រពៃណីហាណូយនៅមហោស្រពអភិរក្ស និងអភិវឌ្ឍន៍ភូមិសិប្បកម្មវៀតណាម ឆ្នាំ ២០២៣ - ảnh 5រូបថត៖ Le Phuong

មហោស្រពអភិរក្ស និងអភិវឌ្ឍន៍ភូមិសិប្បកម្មវៀតណាមឆ្នាំ ២០២៣ គឺជាឱកាសសម្រាប់ភូមិសិប្បកម្មក្នុងទីក្រុងហាណូយ និយាយរួម និងភូមិសិប្បកម្មនៅទូទាំងប្រទេសនិយាយរួម ផ្លាស់ប្តូរបទពិសោធន៍ផលិតកម្ម និងអាជីវកម្ម ព្រមទាំងជួយផ្សព្វផ្សាយផលិតផលរបស់សិប្បករ ភូមិសិប្បកម្មឱ្យកាន់តែជិតស្និទ្ធជាមួយអតិថិជនទាំងក្នុងនិងក្រៅប្រទេស។ តាមនោះ បន្តលើកកំពស់តម្លៃនៃវប្បធម៌ សេដ្ឋកិច្ច និងសង្គមរបស់ភូមិសិប្បកម្ម និងសិប្បកម្មប្រពៃណីក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសទាំងមូល៕

ប្រតិកម្មទៅវិញ