ទស្សនាប្រជុំផ្សារ Ha Lau មើលស្ត្រីស្លៀកសំពត់លេងបាល់ទាត់

Chia sẻ

(VOVWORLD) - Ha Lau គឺជាតំបន់ព្រៃភ្នំតែមួយគត់នៃស្រុក Tien Yen (ខេត្ត Quang Ninh) ដែលនៅរក្សាទំនៀមទម្លាប់បើកប្រជុំផ្សារ។ មកទីនេះ ក្រៅពីការស្វែងយល់បន្ថែមពីលក្ខណៈវប្បធម៌ពោរពេញទៅដោយអត្តសញ្ញាណជាតិ ហើយអ្នកទស្សនាក៏អាចសម្របខ្លួនក្នុងការប្រកួតដ៏សប្បាយរបស់ក្រុមបាល់ទាត់នារី Ha Lau ផងដែរ។

ប្រជុំផ្សារ Ha Lau ត្រូវបានរៀបចំឡើងជារៀងរាល់ថ្ងៃអាទិត្យទី ៤ នៅក្នុងខែ។ ផ្សារនេះមានផលិតផលប្រចាំតំបន់ជាច្រើនដូចជា៖ មាន់ Tien Yen, ទឹកឃ្មុំព្រៃ នំអន្សម សាច់ក្របី សំលៀកបំពាក់ប្រពៃណីជនជាតិ...។

ក្រៅពីសកម្មភាពទិញ លក់ដូរនៅឯផ្សារ អាជ្ញាធរឃុំក៏បានរៀបចំសកម្មភាពវប្បធម៌ សិល្បៈ និងកីឡាជាច្រើន ដោយសង្ឃឹមថា Ha Lau ក្លាយជាគោលដៅដែលបង្កប់ដោយអត្តសញ្ញាណវប្បធម៌របស់ជនជាតិ Dao, ជនជាតិ San Chi, ជនជាតិ Tay...។ ក្នុងចំណោមនោះ លេចធ្លោបំផុតគឺការប្រកួតបាល់ទាត់នារី។ អ្នកលេងគឺជាប្រជាជននិងកម្មាភិបាលដែលកំពុងរស់នៅក្នុងឃុំ។
ទស្សនាប្រជុំផ្សារ Ha Lau មើលស្ត្រីស្លៀកសំពត់លេងបាល់ទាត់  - ảnh 1កីឡាការិនីស្លៀកពាក់សំលៀកបំពាក់ប្រពៃណីរបស់ជនជាតិ San Chi (អាវខៀវ សំពត់ខ្មៅ) និងជនជាតិ Dao Thanh Y។ រូបភាព៖ Lan Anh

ឃុំ Ha Lau បច្ចុប្បន្នមានភូមិចំនួន ៦ ប៉ុន្តែមានភូមិចំនួន ៤ ដែលមានក្រុមបាល់ទាត់នារីចូលរួមប្រកួតក្នុងរយៈប្រជុំផ្សារ។ ការប្រកួតនីមួយៗមានកីឡាការិនីចំនួន ១៦នាក់ ចែកជា២ក្រុម។ កីឡាការិនី Ha Lau ស្លៀកសម្លៀកបំពាក់ជនជាតិ Dao Thanh Y និង San Chi ដើម្បីលេងបាល់ទាត់។ លោកស្រី Ha Thi Hoa សមាជិកក្រុមបាល់ទាត់នារីបាននិយាយថា៖ “ការស្លៀកសម្លៀកបំពាក់ជាតិរបស់ជនជាតិ San Chi គឺពិបាកបន្តិច។ ពេលចង់ទាត់បាល់បញ្ចូលទីគឺពិបាកណាស់ ដែលតម្រូវឱ្យអ្នកលេងត្រូវរហ័សរហួននិងប៉ិនប្រសប់។ ខ្ញុំទាត់ចេញក្រៅទី ចំនួន ២ លើកហើយ”។

ទស្សនាប្រជុំផ្សារ Ha Lau មើលស្ត្រីស្លៀកសំពត់លេងបាល់ទាត់  - ảnh 2សំលៀកបំពាក់របស់ជនជាតិ Dao Thanh Y គំនួសពណ៌នៅលើវាលបាល់ទាត់។ រូបថត៖ Lan Anh

យោងតាមលោក Nguyen Van Quang កម្មាភិបាលសុរិយោដីឃុំ និងជាអាជ្ញាកណ្តាលក្រុមបាល់ទាត់នារី Ha Lau ប្រការគួរឱ្យចាប់អារម្មណ៍បំផុតអំពីក្រុមបាល់ទាត់នារី Ha Lau គឺស្ត្រីស្លៀកសម្លៀកបំពាក់ប្រពៃណីចូលរួមការប្រកួត។

“បើនិយាយពីអត្តសញ្ញាណ តំបន់នីមួយៗមានសម្លៀកបំពាក់ខុសៗគ្នា។ នៅក្នុងបាល់ទាត់ សម្លៀកបំពាក់ប៉ះពាល់ដល់សកម្មភាពខ្លះរបស់កីឡាការិនី ប៉ុន្តែនោះគឺជាអត្តសញ្ញាណដោយឡែករបស់ក្រុម”។

ទស្សនាប្រជុំផ្សារ Ha Lau មើលស្ត្រីស្លៀកសំពត់លេងបាល់ទាត់  - ảnh 3ទោះជាស្លៀកពាក់សំពត់ក៏ដោយ ប៉ុន្តែកីឡាការិនីបានឡេងអស់ពីសមត្ថភាព ហើយសើចស្បាយរីករាយក្អាកក្អាយ។ រូបថត៖ Lan Anh

កីឡាការិនីបាល់ទាត់នៅ Ha Lau ជាធម្មតាតែងតែធ្លាប់បង្រៀននៅថ្នាក់រៀន ទៅព្រៃ ធ្វើស្រែចំការប៉ុណ្ណោះ តែឥឡូវពាក់ស្បែកជើងលេងបាល់ទាត់។ នារីៗ បង្កើនល្បឿន លួចបោះបាល់ និងស៊ុតឈម្ងាយបាល់ ទោះបីពេលខ្លះមិនគោរពច្បាប់ក៏ដោយ ប៉ុន្តែភាពសប្បាយរីករាយតែងតែពោរពេញលើទីលានជាមួយនឹងគ្រាប់បាល់មូល។ Be Thi Ly គ្រូបង្រៀនមត្តេយ្យ ជនជាតិ Tay នៅ Ha Lau បានចែករំលែកថា៖ “ខ្ញុំមានអារម្មណ៍រីករាយ និងមោទនភាពខ្លាំងណាស់។ ខ្ញុំសង្ឃឹមថា ប្រជុំផ្សារនៅតំបន់ព្រៃភ្នំនឹងរៀបចំសកម្មភាពបែបនេះជាច្រើនទៀត ដើម្បីប្រជាជនអាចចូលរួម ជួបប្រាស្រ័យជាមួយគ្នាទៅវិញទៅមក”។

ទស្សនាប្រជុំផ្សារ Ha Lau មើលស្ត្រីស្លៀកសំពត់លេងបាល់ទាត់  - ảnh 4កីឡាការិនីបានលេងប៉ាវដៃគ្នាដើម្បីជ្រើសរើសទីលាន។ រូបថត៖ Lan Anh

លោក Nguyen Thanh Tung ប្រធានស្តីទីឃុំ Ha Lau បានឲ្យដឹងថា ឃុំនៅរក្សាប្រជុំផ្សារ ដើម្បីឱ្យប្រជាជនមានកន្លែងលេងកីឡាដោយភ្ជាប់ទំនាក់ទំនងសាមគ្គីភាព ហើយភ្ញៀវទេសចរមានបទពិសោធន៍អ្វីមួយនៅពេលមកទស្សនា Tien Yen។

“ឃុំផ្តោតការយកចិត្តទុកដាក់វិនិយោគ និងបើកទូលាយសកម្មភាពវប្បធម៌ សិល្បៈ និងរៀបចំប្រជុំផ្សារ Ha Lau ចំនួន១ដងក្នុងមួយខែ។ ឃុំបានផ្សព្វផ្សាយដល់ប្រជាជន ឲ្យចូលរួមសកម្មភាពវប្បធម៌ សិល្បៈ និងទាក់ទាញភ្ញៀវទេសចរមកពីមូលដ្ឋានផ្សេងៗចូលរួមផងដែរ។ នេះក៏ជាឱកាសសម្រាប់ប្រជាជនតាមភូមិ ឃុំបានចូលរួមសកម្មភាពកម្សាន្ត វប្បធម៌ និងកីឡា ព្រមទាំងផ្លាស់ប្តូរផលិតផលកសិកម្មផងដែរ”។

ប្រជុំផ្សារ Ha Lau គឺជាកន្លែងដែលបង្ហាញយ៉ាងពេញលេញនូវជីវភាពខាងវប្បធម៌ និងស្មារតីរបស់ជនជាតិភាគតិច។ ការប្រកួតបាល់ទាត់នារីក្នុងក្របខណ្ឌប្រជុំផ្សារ ក៏ជាលក្ខណៈពិសេសទាក់ទាញភ្ញៀវទេសចរណ៍ពីទីជិត និងទីឆ្ងាយ និងជាឱកាសសម្រាប់តំបន់អភិវឌ្ឍន៍ទេសចរណ៍៕

ប្រតិកម្មទៅវិញ