ទិវាបុណ្យសៀវភៅសរទរដូវ២០១៥

Theo VOV -
Chia sẻ

(VOV)_ក្នុងប៉ុន្មានថ្ងៃនេះ មកដល់សារមន្ទីរនារីវៀត 
ណាម មហាជនរដ្ឋធានីហាណូយ នឹងបានសម្រប 
ខ្លួនចូល ក្នុងពិភពសៀវភៅមួយ​មានជាងប្រាំពាន់ 
ចំណងជើង​ត្រូវបានជ្រើស រើសពីគ្រឹះដ្ឋានបោះ 
ពុម្ភផ្សាយចំនួន៣គឺគ្រឹះដ្ឋានបោះពុម្ភផ្សាយ Tre គ្រឹះដ្ឋានបោះពុម្ភផ្សាយ 
 Kim Dong និងគ្រឹះដ្ឋានបោះពុម្ភផ្សាយនារី។ ទិវាបុណ្យសៀវភៅសរទរដូវ២០១៥ 
 ជាបរិយាកាសល្អដើម្បីអ្នកស្រឡាញ់ចូលចិត្តសៀវភៅអាចស្វែងរកសៀវភៅដែលខ្លួនពេញចិត្ត។

(VOV)_ក្នុងប៉ុន្មានថ្ងៃនេះ មកដល់សារមន្ទីរនារីវៀតណាម មហាជនរដ្ឋធានីហា
ណូយនឹងបានសម្របខ្លួនចូលក្នុងពិភពសៀវភៅមួយ​មានជាងប្រាំពាន់ចំណងជើង​
ត្រូវបានជ្រើសរើសពីគ្រឹះដ្ឋានបោះពុម្ភផ្សាយចំនួន៣គឺគ្រឹះដ្ឋានបោះពុម្ភផ្សាយ Tre
គ្រឹះដ្ឋានបោះពុម្ភផ្សាយ Kim Dong និងគ្រឹះដ្ឋានបោះពុម្ភផ្សាយនារី។ ទិវាបុណ្យ
សៀវភៅសរទរដូវ២០១៥ ជាបរិយាកាសល្អដើម្បីអ្នកស្រឡាញ់ចូលចិត្តសៀវភៅ
អាចស្វែងរកសៀវភៅដែលខ្លួនពេញចិត្ត។

ទិវាបុណ្យសៀវភៅសរទរដូវ២០១៥  - ảnh 1
ទិវាបុណ្យសៀវភៅសរទរដូវ២០១៥

ចាប់ពីឆ្នាំ២០១៣មកទិវាបុណ្យសៀវភៅសរទរដូវដោយមានការចូលរួមរបស់គ្រឹះដ្ឋានបោះពុម្ភផ្សាយទាំងបីពោលខាងលើបានក្លាយទៅជាទី
ណាត់ជួបជាប្រចាំឆ្នាំរបស់អ្នកអាន។ ប្រធានបទនៃទិវាបុណ្យសៀវភៅឆ្នាំនេះគឺកសាងទូសៀវភៅរបស់គ្រួសារនិងបណ្ណាល័យរបស់គ្រួសារ។ អធិប្បាយ
អំពីប្រធានបទនៃទិវាបុណ្យសៀវភៅឆ្នាំនេះ លោកស្រី Khuc Thi Hoa Phuong នាយិការង អគ្គនិពន្ធនាយកគ្រឹះដ្ឋានបោះពុម្ភផ្សាយ
នារីបានអោយដឹងថា៖

          “ យើងខ្ញុំបានឃើញតម្រូវការច្បាស់លាស់របស់អ្នកអាន។ នោះគឺប្រមូលផ្តុំទិញសៀវភៅល្អៗ បំពេញបន្ថែមចូលក្នុងទូសៀវភៅរបស់គ្រួសារ។
 ទន្ទឹមនឹងនោះ ក៏មានមនុស្សទិញសៀវភៅដើម្បីជូនកូនចៅ ឬមិត្តភក្តិ ប្រជាជននៅតំបន់ឆ្ងាយដាច់ស្រយាលផងដែរ។ ដូច្នេះ ខ្ញុំបានជ្រើសរើសប្រធាន
បទនៃទិវាបុណ្យសៀវភៅនេះគឺកសាងទូសៀវភៅគ្រួសារ។”

          ក្នុងទិវាបុណ្យនេះ មានសៀវភៅ​ច្រើនប្រភេទ ដូចជា៖ ប្រវត្តិសាស្ត្រ វិទ្យាសាស្ត្រ សេដ្ឋកិច្ច…លៗ គណៈចាត់តាងមានគោលបំណងថា៖ 
តាមរយៈទិវាបុណ្យនេះ គ្រួសារនិមួយៗនឹងបង្កើតបានប្រព័ន្ធផលិតផលបញ្ញាអោយសមស្របជាមួយវ័យអាយុ ចំណេះដឹងនិងចំណងចំណូលចិត្តរបស់
សមាជិកម្នាក់ៗក្នុងគ្រួសារហើយពីនោះវប្បធម៌អានត្រូវពង្រីកតទៅទៀតក្នុងសហគមន៍។ ចូលរួមទិវាបុណ្យសៀវភៅសរទរដូវ២០១៥ លោក 
Pham The Khang ប្រធានសមាគមបណ្ណាល័យវៀតណាមបានអោយដឹងថា៖

          “ ប្រធានបទនៃទិវាបុណ្យសៀវភៅសរទរដូវឆ្នាំនេះសមស្របជាមួយមហាជន។ នេះគឺ​សៀវភៅសំរាប់ប្រជាជនគ្រប់រូប។ ទិវាបុណ្យសៀវ
ភៅនេះបានរួមចំណែកលើកកំពស់វប្បធម៌អាន លើកដម្កើងតំលៃរបស់សៀវភៅនិងញើសឈាមរបស់បណ្ដអ្នកអក្សរសាស្ត្រ កវី អ្នកវិទ្យាសាស្ត្រដែលបាន
សរសេរសៀវភៅនិងលើកទឹកចិត្តអ្នកផ្សព្វផ្សាយ បញ្ចូនសៀវភៅដល់មិត្តអ្នកអាន។”

ក្រោយរយៈពេលរៀបចំ៨លើក ទិវាបុណ្យសៀវភៅសរទរដូវ២០១៥ជាព្រឹត្តិការណ៍មួយដែលបានប្រមូលផ្តុំបរិមាណសៀវភៅច្រើនបំផុតពីមុនមកដោយ
មានជាង៥០០០ចំណងជើងនិងជាងពីរហ្មឺនក្បាលមកពីគ្រប់ប្រភេទសៀវភៅ។ មិនគ្រាន់តែនាំមកនូវសៀវភៅល្អៗដែលអ្នកអានជាច្រើននិយមចូលចិត្ត
ប៉ុណ្ណោះទេ គ្រិះដ្ឋានបោះពុម្ភផ្សាយទាងនេះក៏នាំមកនូវសៀវភៅថ្មីៗផងដែរ។ លោក Nguyen Dinh Xuan នៅផ្លូវ Hoang Hoa
 Tham រដ្ឋធានីហាណូយបានអោយដឹងថា៖

          “ នៅទីនេះ មានសៀវភៅល្អ២ជាច្រើន ខ្ញុំអាចជ្រើសរើសបានសៀវភៅសំរាប់ខ្លួននិងកូនៗ។ ខ្ញុំឃើញថា៖ ការរៀបចំទិវាបុណ្យសៀវភៅនេះ
គឺល្អណាស់។ ពិសេសគឺកម្មវិធីបញ្ចុះតំលៃនឹងជួយគ្រួសារនិមួយៗតិញបានច្រើនសៀវភៅ។”

          មកដល់ទិវាបុណ្យសៀវភៅសរទរដូវ២០១៥នេះ អ្នកអានអាចទិញសៀវភៅក្នុងតំលៃអនុគ្រោះ បញ្ចុះតំលៃពី៣០ដល់៥០% ហើយសៀវ
ភៅមួយចំនួនមានតំលៃពី៥០០០ដល់មួយហ្មឺនដុង។ ប្អូន Nguyen Hoang Bao Tram នៅសាលាមធ្យមសិក្សា Trung Vung បានអោយដឹងថា៖

          “ ប្អូនៗជ្រើសរើសទិញបានសៀវភៅរបស់គ្រឹះស្ថានបោះពុម្ភផ្សាយ Kim Dong ។ ប្អូនទិញសៀវភៅអក្សរសាស្ត្រ ពិសេសគឺបណ្ដាសៀវភៅប្រលោមលោករបស់អ្នកអក្សរសាស្ត្រ Nguyen Nhat Anh ។ ចំពោះប្អូន សៀវភៅគឺសំខាន់ណាស់ពីព្រោះសៀវភៅជួយយើងស្វែងយល់ចំណេះដឹងជាច្រើន។ ប្អូនមានទូរសៀវភៅមួយរបស់ខ្លួនហើយ។”

ក្នុងក្របខ័ណ្ឌទិវាបុណ្យសៀវភៅនៅមានជំនួបសំណេះសំណាលជាមួយអ្នកនិពន្ធក្រោមប្រធានបទ៖ គ្រួសារទាំងមូលនាំគ្នាអានសៀវភៅ នាំគ្នាកសាងវប្បធម៌អាន សហគមន៍អានសៀវភៅ។ ពិសេសក្នុង២ថ្ងៃចុងសប្ដាហ៍ នៅមានព្រឹត្តិការណ៍៖ បរិយាកាស Quan Van - ទីកន្លែងចែករំលែកសេចក្ដីស្រឡាញ់សៀវភៅរបស៉អ្នកអាន ជាមួយអ្នកនិពន្ធ សួនកុមារ៖ លាបពណ៌ប្រវត្តិសាស្ត្រ ទីលានកំសាន្តដើម្បីកុមារស្វែងយល់អំពីប្រវត្តិសាស្ត្រវៀតណាម។ ទន្ទឹមនឹងនោះ គណៈចាត់តាំងក៏បានរៀបចំបណ្ដា  Minigames សំរាប់អ្នកមកទស្សនាផងនិងទិញសៀវភៅផងដែរ៕


ប្រតិកម្មទៅវិញ