Moc Chau ឆ្ពោះទៅរកទីក្រុងបៃតង ដែលជាគោលដៅទេសចរណ៍ជាតិ

Chia sẻ

(VOVWORLD) - ស្រុក Moc Chau (ខេត្ត Son La) កំពុងផ្តោតការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងលក្ខខណ្ឌផ្សេងៗទៀត ដោយខិតខំប្រែក្លាយជាទីរួមខេត្តនៅឆ្នាំ ២០២៥។ ទន្ទឹមនឹងនោះ ស្រុកក៏ជំរុញការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព; កសាងទីក្រុងទេសចរណ៍ឆ្លាតវៃ  បន្តដាក់ពង្រាយខ្លឹមសារឆ្ពោះទៅគោលដៅក្លាយជាទីក្រុងទេសចរណ៍ដ៏សំខាន់មួយរបស់ប្រទេសជាតិ។

Moc Chau ឆ្ពោះទៅរកទីក្រុងបៃតង ដែលជាគោលដៅទេសចរណ៍ជាតិ - ảnh 1Moc Chau ត្រូវបានផ្តល់កិត្តិយសជាគោលដៅធម្មជាតិឈានមុខគេរបស់ពិភពលោក (រូបថត៖ VOV)

“គោលដៅធម្មជាតិឈានមុខក្នុងតំបន់អាស៊ី” និងជា “គោលដៅធម្មជាតិឈានមុខរបស់ពិភពលោក” គឺជាកិត្តិយស និងជាពានរង្វាន់ដ៏មានកិត្យានុភាពដែលស្រុក Moc Chau ខេត្ត Son La ទទួលបានកាលពីឆ្នាំមុន។ ពីសញ្ញាសម្គាល់ដ៍សំខាន់នេះ ស្រុក Moc Chau បន្តផ្សព្វផ្សាយ ធ្វើអាជីវកម្ម និងលើកតម្កើងតម្លៃនៃធម្មជាតិ វប្បធម៌ និងទេសចរណ៍ ដោយបានប្តេជ្ញាចិត្តនាំតំបន់ព្រៃភ្នំដ៏ស្រស់ស្អាតនេះឡើងទៅកាន់កម្ពស់ថ្មីមួយក្នុងប៉ុន្មានឆ្នាំខាងមុខ។ អនុប្រធានគណៈកម្មាធិការប្រជា ជនស្រុកលោកស្រី Nguyen Thi Hoa បានឲ្យដឹងថា៖ “យើងខ្ញុំគិតថា ការព្យាយាមសម្រេចបានកិត្តនាមនេះគឺជាការលំបាករួចជាស្រេចហើយ ប៉ុន្តែវាក៏កាន់តែពិបាកក្នុងការរក្សាបានកិត្តនាមទាមងនេះ។ ដូច្នេះក្នុងពេលខាងមុខ Moc Chau កំណត់ ថា នឹងផ្តោតលើការគ្រប់គ្រងល្អនៃផែនការដែលបានអនុម័ត; បន្តទាក់ទាញវិនិយោគិនសក្តានុពលក្នុងវិស័យទេសចរណ៍; ទន្ទឹមនឹងនោះ ជំរុញការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីធានាថា ទេសចរណ៍ Moc Chau ពិតជាប្រកបដោយវិជ្ជាជីវៈ បៃតងជារៀងរហូត ជាគោលដៅដ៏មានតម្លៃសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ”។

តំបន់ទេសចរណ៍ Moc Chau Island ដែលមានចំណុចលេចធ្លោគឺស្ពានកញ្ចក់ Bach Long ត្រូវបានអង្គការ Guinness ពិភពលោក ទទួលស្គាល់ថាជាស្ពានថ្មើរជើងក្រោមកញ្ចក់វែងជាងគេលើពិភពលោក បានដំណើរការជាផ្លូវការអស់រយៈពេលជាង ១ ឆ្នាំហើយ ប៉ុន្តែត្រូវបានក្លាយជាអាស័យដ្ឋានទេសចរណ៍  មិនគួររំលងសម្រាប់ភ្ញៀវគ្រប់រូបពេលមានឱកាសមកខ្ពង់រាប Moc Chau។ លោក Mai Tri Tue អគ្គនាយករងនៃក្រុមហ៊ុនភាគហ៊ុនទេសចរណ៍ ២៦ Moc Chau   បានឱ្យដឹងថា ក្នុង រយៈពេល ៦ ខែនៃឆ្នាំនេះ ភ្ញៀវទេសចរសរុបជាង ១០០ពាន់នាក់បានមកទស្សនា និងទទួលយកបទពិសោធន៍នៅឯរមណីយដ្ឋាននេះ។ ដើម្បីឆ្លើយតបនឹងតម្រូវការ កើនឡើងរបស់ប្រជាជន និងភ្ញៀវទេសចរណ៍ អង្គភាពនឹងបន្តពង្រីកទំហំវិនិយោគ ១៥ ហិចតា ដោយមានបាវចនាប្រកាន់ខ្ជាប់ខ្ជួន គឺទេសចរណ៍បៃតង សុវត្ថិភាព និងនិរន្តរភាព។ លោក Mai Tri Tue បានឲ្យដឹងថា៖ “បច្ចុប្បន្ន យើងកំពុងបំពេញនីតិវិធីសម្រាប់ការកែសម្រួលគោលនយោបាយវិនិយោគ។ បន្ទាប់មក និងអនុវត្តន៍ការវិនិយោគ  ដោយនាំមកនូវផលិតផលទេសចរណ៍ថ្មីៗ   និងទាក់ ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ”។

Moc Chau ឆ្ពោះទៅរកទីក្រុងបៃតង ដែលជាគោលដៅទេសចរណ៍ជាតិ - ảnh 2ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៣ តំបន់ទេសចរណ៍កោះ Moc Chau ដែលជាកន្លែងដែលមានស្ពានកញ្ចក់ Bach Long បានទទួលស្វាគមន៍ភ្ញៀវទេសចរជាង ១០ ម៉ឺននាក់ (រូបថត៖ VOV)

ដើម្បីបង្កើតកម្លាំងជំរុញសម្រាប់ទាក់ទាញការវិនិយោគ ស្រុក Moc Chau បានពិនិត្យ បង្កើត និងស្នើបញ្ជីការងារ និងគម្រោងអាទិភាពវិនិយោគក្នុងអំឡុងពេលរហូតដល់ឆ្នាំ ២០២៥។ ដែលក្នុងនោះ គម្រោងសំខាន់ៗពិសេសនៅក្នុងតំបន់រហូតមកដល់ពេលនេះសម្រេចបានគម្រោង ៧/១៦ ដូចជា៖ គម្រោងជួសជុល និងកែលម្អផ្លូវធំទៅកាន់តំបន់ទេសចរណ៍ព្រៃស្រល់ ភូមិ Ang ឃុំ Dong Sang; ផ្លូវជាតិលេខ ៤៣ ដល់ទីប្រជុំជនចំការ Moc Chau; ផ្លូវទៅកាន់តំបន់ទេសចរណ៍ភូមិ Lun ឃុំ Muong Sang និងខ្សែផ្លូវ Hoa Ban…។ លោក Nguyen The Nghia ប្រធានគណៈកម្មការគ្រប់គ្រងគម្រោងវិនិយោគ និងសាងសង់ ស្រុក Moc Chau បានឲ្យដឹងថា ឆ្នាំនេះ ស្រុក Moc Chau នឹងផ្តោតការអនុវត្តលើគម្រោងផ្ទេរបន្តរ  ជាង ៧០ និងគម្រោងសាងសង់ថ្មីចំនួន ៤០គម្រោង។ ក្នុងនោះ គម្រោងសាងសង់ថ្មីភាគច្រើនចំណុះកម្មវិធីគោលដៅជាតិ សំណង់សំខាន់ៗបម្រើដល់ការបញ្ចប់លក្ខណៈ វិនិច្ឆ័យសម្រាប់ការសាងសង់ Moc Chau ទៅជាទីរួមខេត្តមួយនៅឆ្នាំ ២០២៥។

“គម្រោងផ្លូវធំក្នុងទីក្រុង- ក្នុងទីរួមខេត្ត Moc Chau គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំបំផុតដែលកំពុងត្រូវបានអនុវត្តនៅក្នុងតំបន់។ ស្រុកកំពុងខិតខំបង្ហើយរួចរាល់ការត្រៀមរំដោះផ្ទៃដីនៅឆ្នាំ២០២៣ និងបញ្ចប់ការងារសាងសង់នៅឆ្នាំ២០២៤ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច កែលម្អហេដ្ឋារចនាសម្ព័ន្ធជាបណ្តើរៗ ក៏ដូចជាឆ្លើយតបតាមលក្ខណៈវិនិច្ឆ័យ នៅពេលបានទទួលស្គាល់ជាទីរួមខេត្ត”។

ក្រៅពីតំបន់ទីក្រុង និងក្នុងទីរួមខេត្ត Moc Chau ក៏ផ្តោតការយកចិត្តទុកដាក់វិនិយោគលើតំបន់ជនបទ តំបន់ព្រំដែន និងតំបន់ជនជាតិភាគតិចផងដែរ។ ស្រុកបានបង្កើតសេចក្តីសម្រេចចិត្តផ្ទាល់ខ្លួនស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅភូមិព្រំដែនលំបាកចំនួន១០ក្នុងតំបន់។ ក្រោយពីការអនុវត្តជិត២ឆ្នាំមក លទ្ធផលដែលទទួលបានគឺគួរឲ្យគត់សម្គាល់ខ្លាំងណាស់។ លោក Le Trong Binh ប្រធានគណៈកម្មាធិការប្រជាជនស្រុក Moc Chau បានឲ្យដឹងថា៖ “សេចក្តីសម្រេចចិត្តសម្រាប់អភិវឌ្ឍន៍ភូមិព្រំដែនចំនួន ១០ របស់ស្រុក Moc Chau ដែលជួបការលំបាក  ត្រូវបានកំណត់តាមរយៈលក្ខណៈវិនិច្ឆ័យចំនួន ២១ ដែលគ្របដណ្តប់លើគ្រប់វិស័យសេដ្ឋកិច្ច សង្គមកិច្ច ការពារជាតិ-សន្តិសុខ និងការកសាងប្រព័ន្ធនយោបាយ។ រហូតមកដល់ពេលនេះ តាមរយៈការវាយតម្លៃ ក្នុងចំណោមគោដៅចំនួន ២១នោះ មានគោលដៅចំនួន ១២ បានបំពេញ ឬលើសពីគោលដៅដែលបានកំណត់។ ហើយគោលដៅដែលមិនបានសម្រេចនឹងត្រូវបានបង្វែរ និងបញ្ចប់នៅឆ្នាំ ២០២៥ គឺគោលដៅទាំងនេះ ក៏នឹងបំពេញតាមតម្រូវការដែលបានកំណត់ផងដែរ”។

Moc Chau ឆ្ពោះទៅរកទីក្រុងបៃតង ដែលជាគោលដៅទេសចរណ៍ជាតិ - ảnh 3Moc Chau ជាតំបន់ដី នៅតែរក្សាបាននូវអត្តសញ្ញាណវប្បធម៌ជាតិពិសេស ជាច្រើន (រូបថត៖ VOV)

គោលដៅរបស់ Moc Chau នឹងសម្រេចបានគោដៅនៃស្រុកជនបទថ្មីនៅឆ្នាំ ២០២៥ និងក្លាយជាទីរួមខេត្ត; មានគោលបំណងក្លាយជាទីក្រុងបៃតង និងជាទីក្រុងទេសចរណ៍ដ៏សំខាន់មួយរបស់ប្រទេសនៅឆ្នាំ ២០៤០។ ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ បច្ចុប្បន្ន Moc Chau កំពុងផ្តោតសំខាន់លើការបង្កើតផែនការមេទីក្រុង Moc Chau ខេត្ត Son La រហូតដល់ឆ្នាំ ២០៤០។ ស្រុកកំពុងពន្លឿនដំណើរការអនុវត្តយ៉ាងសកម្ម និងកំពុងធ្វើការជាមួយអង្គភាពប្រឹក្សាដើម្បីរៀបចំគម្រោងផែនការ ហើយជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់នឹងបញ្ចប់ និងបញ្ជូនគម្រោងសម្រាប់ការអនុម័តនៅឆ្នាំនេះ៕

ប្រតិកម្មទៅវិញ