អាស៊ាន-សហរដ្ឋអាមេរិកកសាងចក្ខុវិស័យថ្មី

Chia sẻ

(VOVWORLD) - កិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិកបានប្រព្រឹត្តទៅនៅទីក្រុងវ៉ាស៊ីនតោន (សហរដ្ឋអាមេរិក) ក្នុងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី១២ដល់ទី១៣ ខែឧសភា ជាមួយនឹងសកម្មភាពជាច្រើន។ កិច្ចប្រជុំកំពូលពិសេសអាស៊ាន- អាមេរិកលើកនេះ បានធ្វើឡើងក្នុងបរិបទគម្រប់ខួបលើកទី ៤៥ឆ្នាំនៃកិច្ចសហប្រតិបត្តិការ (១៩៧៧- ២០២២) ដែលជាឱកាសដើម្បីឲ្យភាគីទាំងពីរកសាងទំនាក់ទំនងដ៏ល្អប្រសើរ ប្រកបដោយផលប្រយោជន៍ទៅវិញទៅមក បង្កើតសន្ទុះសម្រាប់ការកសាងចក្ខុវិស័យថ្មី ហើយជំរុញខ្លាំងថែមទៀតនូវសកម្មភាពសហប្រតិបត្តិការនាពេលខាងមុខ។

សញ្ញាសម្គាល់ក្នុងរយៈពេល ៤៥ ឆ្នាំ

ក្នុងរយៈពេល៤៥ឆ្នាំកន្លងមក ទំនាក់ទំនងអាស៊ាន-អាមេរិកបានអភិវឌ្ឍជាបន្តបន្ទាប់ ហើយពង្រីកកិច្ចសហប្រតិបត្តិការចាប់ពីវិស័យមួយចំនួនដូចជា សន្តិសុខ សន្តិភាព ដល់វិស័យវិនិយោគ សេដ្ឋកិច្ច ពាណិជ្ជកម្មពហុភាគី។

អាស៊ាន-សហរដ្ឋអាមេរិកកសាងចក្ខុវិស័យថ្មី - ảnh 1អតីតឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិកលោក Pham Quang Vinh។
(រូបថត៖ baoquocte.vn)

យោងតាមអតីតឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិកលោក Pham Quang Vinh ទំនាក់ទំនងពហុភាគីអាស៊ាន-អាមេរិក បានរួមវិភាគទានប្រកបដោយអត្ថន័យដល់តំបន់អាស៊ី-
ប៉ាស៊ីហ្វិក។ សហរដ្ឋអាមេរិកយកចិត្តទុកដាក់យ៉ាងខ្លាំងដល់តំបន់អាស៊ីប៉ាស៊ីហ្វិក។ ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាស៊ានក៏ដូចជាតំបន់អាស៊ី-ប៉ាស៊ីហ្វិក នឹងផ្តល់ផលប្រយោជន៍ដល់សហរដ្ឋអាមេរិក ទាំងផ្នែកភូមិសាស្ត្រនយោបាយ និងផ្នែកសេដ្ឋកិច្ច។ ដំបូងបង្អស់ ទាក់ទងនឹងសន្តិភាព និងសន្តិសុខ អាស៊ានមានតួនាទីជាមជ្ឈភាពក្នុងតំបន់ ដោយមានឋានៈយ៉ាងសំខាន់ក្នុងដំណើរការពហុភាគី ហើយក្នុងការសម្របសម្រួលដំណើរការនានារបស់អាស៊ាន សំដៅបង្កើតឡើងបរិយាកាសសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការមិនត្រឹមតែរវាងប្រទេសអាស៊ីអាគ្នេយ៍ជាមួយគ្នាប៉ុណ្ណោះទេ ថែមទាំងជាមួយប្រទេសដៃគូសំខាន់ៗផ្សេងទៀត ដោយឈរលើមូលដ្ឋាននៃការគោរពតាមច្បាប់អន្តរជាតិ។

កិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃតំបន់ទាំងមូល ក៏មានសារៈសំខាន់ផងដែរ។ សហរដ្ឋអាមេរិកកំពុងវិនិយោគច្រើនបំផុតនៅតំបន់អាស៊ីប៉ាស៊ីហ្វិកបើធៀបនឹងទីកន្លែងដទៃទៀត។ ចុងក្រោយគឺកិច្ចសហប្រតិបត្តិការដើម្បីឆ្លើយតបទៅនឹងបញ្ហានានាដែលតំបន់កំពុងប្រឈម ទាំងសន្តិសុខប្រពៃណី និងក្រៅប្រពៃណីផងដែរ។

អាស៊ានសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក ក៏ដូចជាដៃគូផ្សេងទៀតគឺពិតជាមានប្រយោជន៍ជាក់ស្ដែងណាស់ សម្រាប់អាស៊ានផ្ទាល់ ដែលជួយអាស៊ានទាញយកអត្ថប្រយោជន៍ពីប្រភពធនធាន ព្រមទាំងនាំមកនូវផលប្រយោជន៍ដល់សហរដ្ឋអាមេរិកទៀតផង។ ជាឧទាហរណ៍ នាពេលកន្លងទៅ សហរដ្ឋអាមេរិកគឺជាប្រទេសដ៏សំខាន់មួយ ដែលបានជួយឧបត្ថម្ភនូវវ៉ាក់សាំង និងសម្ភារៈបរិក្ខារពេទ្យសម្រាប់ទាំងអាស៊ាន និងប្រទេសសមាជិកនីមួយៗ។

ទំនាក់ទំនងអាស៊ាន-អាមេរិកនឹងត្រូវបានលើកកម្ពស់ឡើងកម្រិតថ្មី

នាបច្ចុប្បន្ននេះ តំបន់ និងពិភពលោកកំពុងជួបប្រទះនឹងការវិវឌ្ឍន៍ធំៗ ដែលទាមទារឲ្យអាស៊ានត្រូវពង្រីកតួនាទីជាមជ្ឈភាពរបស់ខ្លួន។ សហរដ្ឋអាមេរិកគួរតែគាំទ្រមជ្ឈភាពរបស់អាស៊ានឲ្យកាន់តែខ្លាំងក្លា ជួយឧបត្ថម្ភអាស៊ានកសាងសហគមន៍ឲ្យកាន់តែរឹងមាំ ហើយសហការគ្នាប្រកបដោយប្រសិទ្ធភាព។ ភារកិច្ចស្នូលគឺធ្វើយ៉ាងម៉េចធានាបាននូវបរិយាកាសស្ថិរភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ ប៉ុន្តែត្រូវគោរពច្បាប់ គោរពកិច្ចសហប្រតិបត្តិការ
អន្តរជាតិ ក៏ដូចជាគោរពផលប្រយោជន៍ស្របច្បាប់របស់ភាគីនាន។

បម្រែបម្រួលភូមិសាស្ត្រនយោបាយ ភូមិសាស្ត្រសេដ្ឋកិច្ចលើពិភពលោក បាននាំឲ្យភាគីទាំងអស់ ត្រូវលើកត្រដែតតម្រូវការសន្តិភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍន៍ ពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ការអភិវឌ្ឍន៍ទំនាក់ទំនងអាស៊ាន-អាមេរិក នឹងរួមចំណែកជាវិជ្ជមានដល់សតិអារម្មណ៍រួមនេះ។ ដោយឈរលើមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនាពេលកន្លងមក ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងអាស៊ាន និងសហរដ្ឋ អាមេរិក នឹងត្រូវបានលើកកម្ពស់ឡើងកម្រិតថ្មីមួយទៀត នៅកិច្ចប្រជុំកំពូលនេះ។ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍ស្ដីពីស្សនៈវិស័យសម្រាប់ទំនាក់ទំនងនាពេលអនាគតអាស៊ាន-សហរដ្ឋអាមេរិក ប្រកបដោយលក្ខណៈទូលំទូលាយផង និងលក្ខណៈយុទ្ធសាស្ត្រផងនៃទំនាក់ទំនងនេះ។

ឋានៈថ្មីរបស់វៀតណាម

សម្រាប់ភាគីវៀតណាម ដំណើរចូលរួមរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក លើកនេះ គឺជាឱកាសសម្រាប់វៀតណាមអនុវត្តន៍យ៉ាងខ្លាំងក្លានូវគោលមាគ៌ាកិច្ចការបរទេសដែលបានគូសបញ្ជាក់នៅក្នុងមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៣។

វៀតណាមបានដាក់ចេញគោលដៅនាំប្រទេសជាតិអភិវឌ្ឍន៍ឡើងដល់កម្ពស់ថ្មី ដែលយើងហៅថា សេចក្តីប្រាថ្នាអភិវឌ្ឍន៍ដល់ឆ្នាំ២០៣០ និងឆ្នាំ២០៤៥។ វៀតណាមបានបង្កើតឡើងឋានៈថ្មី អាស្រ័យដោយមានការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាពនាពេលកន្លងមក មានការគ្រប់គ្រងយ៉ាងសមស្របចំពោះជំងឺរាតត្បាត ធ្វើសមាហរណកម្មយ៉ាងទូលំទូលាយ ហើយទទួលបានការវាយតម្លៃខ្ពស់ពីប្រទេសនានាជុំវិញពិភពលោក។ វៀតណាមបានចូលរួមក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រួមចំណែកទៅក្នុងស្ថិរភាព និងការអភិវឌ្ឍន៍របស់អាស៊ាន ហើយចូលរួមក្នុងដំណើរការនៃសន្និសីទអន្តរជាតិផងដែរ។ ប្រការទាំងនោះបានបង្កើតឡើងឋានៈរបស់វៀតណាម។

ដើម្បីសម្រេចបានសេចក្តីប្រាថ្នាឆ្នាំ ២០៣០ ឆ្នាំ២០៤៥ ទន្ទឹមនឹងការបន្តគ្រប់គ្រងជំងឺរាតត្បាត ស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចឡើងវិញ អាទិភាពស្នូលមួយរបស់វៀតណាមនោះគឺទាញយកអត្ថប្រយោជន៍ពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។

ក្នុងន័យនិមិត្តរូប ដំណើរទស្សនកិច្ចជាថ្មីម្តងទៀត បានបញ្ជាក់នូវការសន្យារបស់វៀតណាមចំពោះតួនាទីនៃការទូតពហុភាគី និងប្រព័ន្ធពហុភាគី ជាពិសេសអង្គការសហប្រជាជាតិ ក្នុងបរិបទដែលអង្គការនេះកំពុងប្រឈមមុខនឹងបញ្ហាស្មុគស្មាញដែលមិនធ្លាប់មានពីមុនមក; ព្រមទាំងបញ្ជាក់នូវគោលនយោបាយដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមដែលជាជាដៃគូគួរឲ្យទុកចិត្ត និងជាសមាជិកដែលមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ