អនុស្សាវរីយ៍រប​ស់វីវៈបុរសអន្តរជាតិ

Chia sẻ
(VOVWORLD) -នាប៉ុន្មានថ្ងៃចុងខែតុលា ខេត្ត ក្រុងជាច្រើននៅទូទាំងប្រទេសវៀតណាមបានរៀបចំពីធីរំលឹកខួងលើកទី ៧០ នៃទិវាប្រពៃណីកងទ័ពស្មាគ្រចិត្ត និងជំនាញការយោធាវៀតណាម ជួយបដិវត្តឡាវ (ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ១៩៤៩ - ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១៩)។ នេះគឺជាឱកាសសម្រាប់កងទ័ពស្ម័គ្រចិត្តវៀតណាមរំលឹកអំពី អនុស្សាវរីយ៍ដ៏ស្រស់ស្អាតរវាង សម្ព័ន្ធភាពប្រយុទ្ធវៀតណាម - ឡាវ ក្នុងការតស៊ូប្រឆាំងសត្រូវរួម ដណ្ដើមឯករាជ្យជាតិ។
អនុស្សាវរីយ៍រប​ស់វីវៈបុរសអន្តរជាតិ - ảnh 1 អនុស្សាវរីយ៍របស់វីវៈបុរសអន្តរជាតិ

នាពេលថ្មីៗនេះ កម្មវិធីសិល្បៈរំលឹកខួបលើកទី ៧០ នៃការបង្កើត សម្ព័ន្ធភាពប្រយុទ្ធវៀតណាម - ឡាវ បានប្រព្រឹត្តិទៅនៅរោងមហោស្រពធំហាណូយ ដោយប្រធានបទ ការចងចាំដីពិសិដ្ឋ។ កម្មវិធីនេះបានបង្កើតឡើងបរិយាកាសគួរឲ្យទាក់ទាញ និងពោរពេញទៅដោយ
មនោសញ្ចេតនា ដោយឆ្លាក់ឡើងវិញនូវរឿងរ៉ាវពិតក្នុងសម័យតស៊ូប្រឆាំងនឹងសត្រូវរួម តាមរយៈការចាចាំរវាងកងទ័ពស្ម័គ្រចិត្តវៀតណាមជាមួយកងទ័ព និងប្រជាជនឡាវ។

លោក Huynh Dac Huong ប្រធានគណៈទាក់ទងអតីតកងទ័ពស្ម័គ្រចិត្តវៀតណាមជួយឡាវ ដែលមានអាយុ ១០០ ឆ្នាំ បានឲ្យដឹងថា៖ អនុវត្តន៍ភារកិច្ចជួយភាគីមិត្តតាមការទូន្មានរបស់លោកប្រធានហូជីមិញ ជួយប្រជាជនភាគីមិត្ត គឺជាជួយខ្លួនឯង នោះ យុទ្ធជន និងកងទ័ពស្ម័គ្រចិត្តវៀតណាមជាច្រើនជំនាន់បានប្រកៀកស្មាជាមួយកម្លាំងតស៊ូបដិវត្តឡាវ។ លោកបានឲ្យដឹងថា៖

“លោកប្រធានហូជីមិញបានផ្ដែផ្ដាំថា ឡាវគឺជាផ្នែកយុទ្ធសាស្ត្រមួយនៅឥណ្ឌូចិន ហើយថែមទាំងពាក់ព័ន្ធនឹងទាំងជោគវាសនារបស់ឡាវ និងវៀតណាម។ ហេតុដូច្នេះហើយ ភារកិច្ចរបស់ កងទ័ពស្ម័គ្រចិត្ត មិនត្រឹមតែប្រយុទ្ធនឹងសត្រូវប៉ុណ្ណោះទេ ថែមទាំងលើកទឹកចិត្ត និងធ្វើចលនាតស៊ូប្រដាប់អាវុធទៀតផង”។

ចំណែកឯលោក Ha Minh Tan ជាកម្មភិបាលមួយរូប និងជាប្រធានគណៈទាក់ទងសមាគមប្រពៃណី នៃក្រុមទីប្រឹក្សាយោធា លេខ ១០០ ដែលត្រូវបានបញ្ជូនទៅជួយប្រទេសឡាវនាឆ្នាំ ១៩៥៤ កំពុងសញ្ចឹងនឹករលឹកអនុស្សាវរីយ៍នៅពេលធ្វើជាទីប្រឹក្សាយោធាជូនថ្នាក់ដឹកនាំឡាវ បានសំណេះសំណាលថា៖

“សមមិត្ត Kaysone Phomvihan បានបន្សល់ទុកនូវអនុស្សាវរីយ៍យ៉ាងជ្រាលជ្រៅ ជាច្រើន។ ខ្ញុំបាននិពន្ធសៀវភៅមួយក្បាលដែលមានចំណងជើងថា មេរៀនមួយចំនួន និងទិសដៅថ្មីរបស់បដិវត្តន៍ឡាវ។ លោក Kaysone Phomvihan បានសរសើរស្នាដៃនេះរបស់ខ្ញុំ ហើយជូនសៀវភៅ ឲ្យខ្ញុំវិញ ដោយចារថា “ជូនសមមិត្ត Ha Minh Tan ទុកជាអនុស្សាវរីយ៍”។ នេះគឺជាអនុស្សាវរីយ៍ដ៏ជ្រាលជ្រៅសម្រាប់រូបខ្ញុំ។

នៅជ្រុងមួយនៃរៀងមហោស្រពធំនេះ លោកអ៊ុំ Tran Van Cat កំពុងសញ្ចឹងនឹករលឹកដល់សមិត្តដែលបានពលីជីវិត។ លោកបានដំណាលអំពីការបាត់បង់ ដែលលោក និងយុទ្ធមិត្តត្រូវឆ្លងកាត់ នៅពេលជាទាហានវិសវកម្ម កងវរៈសេនាតូចលេខ ២៥ នៃភូមិភាគី Tay Bac ។ លោកបានសំណេះសំណាលថា៖

“សមមិត្តមួយរូបដែលមានឈ្មោះថា  Di។ លោកបានទទួលភារកិច្ចទៅយក ថ្នាំរំសែវ និងឧបករណ៍នានា ដើម្បីបម្រើការងារបើកផ្លូវ ធ្វើក្រោមដី ប៉ុន្តែ ខ្ញុំបាន ធ្វើជំនួសលោក។ នាគ្រានោះអាមេរិកបានទំនាក់គ្រាប់បែកនៅកន្លែងលោក Di ឈរជើងយ៉ាងសាហាវណាស់។នៅពេលខ្ញុំធ្វើដំណើរមកដល់កមូលដ្ឋាន ទើបដឹងថាលោក Di ត្រូវបានពលីជីវិត ដោយសារពួកអាមេរិកវាយឆក់។ ខ្ញុំពិតជាមានអារម្មណ៍ សោកស្ដាយណាស់”។

ក្នុងរយៈពេល ៧០ ឆ្នាំកន្លងទៅកងទ័ពស្ម័គចិត្តវៀតណា មបានខិតខំ ប្រឹងប្រែង អស់ ពីចិត្ត ថ្លើមដើម្បីបដិវត្តឡាវ។ ដោយទទួលបាន សមិទ្ធិផលដ៏ត្រចះត្រចង់ទាំង នេះ នាថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០១៩ ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានប្រគល់កិត្តិនាម វីវៈជនកងកម្លាំងប្រដាប់អាវុធប្រជាជនជូនកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលជួយបដិវត្តឡាវ ផងដែរ៕

ប្រតិកម្មទៅវិញ