អង្គភាពអាជីវកម្មឥណ្ឌូនេស៊ីមុនពេលចូលរួម AEC

Trung Cuong Theo VOV 5 -
Chia sẻ

(VOV)_ដំណើរធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន  
កំពុងខិតជិតមកដល់​ទិសដៅ។ ដើម្បីឆ្លៀតយកឱ 
កាសល្អ នៃដំណើរធ្វើសមាហរណកម្មនេះ បណ្ដា ​
ប្រទេសអាស៊ានកំពុងតែពិនិត្យមើលនិងវាយតំលៃ 
ឡើងវិញនូវសមត្ថភាពប្រកួតប្រជែង​របស់អង្គភាពអាជីវកម្មនៅក្នុងប្រទេស ​ដែលក្នុងនោះគឺសមត្ថភាពរបស់ពលករ។ ​ប្រការនេះត្រូវបានប្រទេសអាស៊ានទាំងឡាយ ដែលក្នុងនោះមានឥណ្ឌូនេស៊ីយកចិត្តទុកដាក់ជាច្រើន ពីព្រោះ ឥណ្ឌូនេស៊ីជាប្រទេសមានចំនួនប្រជាជនច្រើន ​ហើយជាប្រទេសនាំចេញពលករទៅធ្វើការនៅឯបរទេសច្រើនជាងគេក្នុងតំបន់។

(VOV)_ដំណើរធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន កំពុងខិតជិតមកដល់​ទិស
ដៅ។ ដើម្បីឆ្លៀតយកឱកាសល្អ នៃដំណើរធ្វើសមាហរណកម្មនេះ បណ្ដា​ប្រទេសអា
ស៊ានកំពុងតែពិនិត្យមើលនិងវាយតំលៃឡើងវិញនូវសមត្ថភាពប្រកួតប្រជែង​របស់
អង្គភាពអាជីវកម្មនៅក្នុងប្រទេស ​ដែលក្នុងនោះគឺសមត្ថភាពរបស់ពលករ។ ​ប្រការ
នេះត្រូវបានប្រទេសអាស៊ានទាំងឡាយ ដែលក្នុងនោះមានឥណ្ឌូនេស៊ីយកចិត្ត
ទុកដាក់ជាច្រើន ពីព្រោះ ឥណ្ឌូនេស៊ីជាប្រទេសមានចំនួនប្រជាជនច្រើន ​ហើយ
ជាប្រទេសនាំចេញពលករទៅធ្វើការនៅឯបរទេសច្រើនជាងគេក្នុងតំបន់។

អង្គភាពអាជីវកម្មឥណ្ឌូនេស៊ីមុនពេលចូលរួម AEC - ảnh 1
អង្គភាពអាជីវកម្មឥណ្ឌូនេស៊ីមុនពេលចូលរួម AEC

ឥណ្ឌូនេស៊ីជាប្រទេសមានចំនួនប្រជាជនច្រើនបំផុតនៅអាស៊ាន ដោយមាន
មនុស្សចំនួនជាង២៥០លាននាក់ និងជាប្រទេសមានបរិមាណអង្គភាពអាជីវកម្ម
ច្រើនបំផុត គឺជាង៥លានអង្គភាព។ ដូច្នេះ ពេលសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC)
ត្រូវបានបង្កើននាចុងឆ្នាំនេះ បណ្ដាអង្គភាពអាជីវកម្មប្រទេសនេះនឹងបើក​ទូលាយ​ទី
ផ្សាររបស់ខ្លួននៅក្នុងតំបន់ ហើយបង្កើតឡើងរលកវិនិយោគ ពាណិជ្ជ​កម្ម​ធំនៅក្នុង
តំបន់។ 

          ​ដើម្បីអនុវត្តដោយប្រសិទ្ធិភាព រាល់យុទ្ធសាស្ត្រអភិវឌ្ឍន៍ ឆ្លៀតយក​គ្រប់​ឱ
កាស ដែលបាន​ AEC នាំមកនេះ បណ្ដាអង្គភាពអាជីវកម្មឥណ្ឌូនេស៊ីត្រូវខំ​ប្រឹង
​ប្រែងជាច្រើនថែមទៀត។ ក៏ដូច​ជាប្រទេសអាស៊ានផ្សេងៗទៀត កក្តាមនុស្ស និង
កំរិតស្ទាត់​ជំ​នាញ ​នៅ​ជារបងធំ១ ចំពោះឥណ្ឌូនេស៊ី ក្នុងពេលបើកទូលាយកិច្ចស
ហ​ប្រតិបត្តិការ​ពាណិជ្ជកម្ម ជាមួយប្រទេសអាស៊ាន។នេះមិនគ្រាន់តែជាការលំ
បាក​សាកល្បងចំពោះអង្គភាពអាជីវកម្មប៉ុណ្ណោះទេ ថែមទាំងជាការព្រួយបារម្ភពី
​រដ្ឋាភិបាលឥណ្ឌូនេស៊ីទៀតផង។ លោកស្រី Wendy Ariyani ប្រធាន​នាយក​ដ្ឋាន
ទំនាក់ទំនងអាស៊ាន (ក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ី) បានអោយដឹងថា៖ 

          “ ប្រសិនបើយើងចេះមុខជំនាញ ដូចជា៖ ជំនាញខាងគណនេយ្យហើយ​ 
ប៉ុន្តែមិនចេះភាសាបរទេស គឺយើងក៏មិនអាចធ្វើអ្វីទៀតបានទេដែរ។ ដូច្នេះ ត្រូវ
យកចិត្តទុកដាក់ដល់បញ្ហាមនុស្ស ដើម្បីបំពេញតម្រូវការនានា នៅប្រទេសដែល
មានអង្គភាពអាជីវកម្មឆ្ពោះទៅដែរ។”

          នេះក៏គឺជាការគិតគូរ ព្រួយបារណ៍ របស់លោកស្រី Emma នាយិការប្រតិ
បត្តិ​ក្រុមហ៊ុន Franchise ។ លោកស្រីបានអោយដឹងថា៖ នាបច្ចុប្បន្ន ក្រុមហ៊ុនកំ
ពុង​កសាងយុទ្ធសាស្ត្រ បើកទូលាយសកម្មភាពទៅប្រទេសផ្សេងៗក្នុងតំបន់ ដូចជា៖ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម។ 

          “ បញ្ហាដើមដំបូងនៅជាបញ្ហាប្រភពធនធាន​មនុស្ស នោះគឺបណ្ដាបុគ្គលិក
ត្រូវបាន​បណ្តុះ​បណ្ដាលជំនាញ។ ក្នុងវិស័យធ្វើសកម្មភាពរបស់ក្រុមហ៊ុន យើង
ខ្ញុំត្រូវអនុវត្តតាមកិច្ចសន្យា មិនអាចបែងចែកជាផ្នែកនិមួយៗបានទេ។ ក្រៅពីការ
ផ្គត់ផ្គង់ផលិតផលពិសេស​ដោយឡែកនេះ ក្រុមហ៊ុនយើងខ្ញុំនៅតែយកចិត្តទុក
ដាក់ដល់គុណភាព និង​ពាណិជ្ជសញ្ញារបស់ផលិតផលទៀតផង។”

          មុននេះ ឥណ្ឌូនេស៊ីបាននាំចេញពលករចំនួនជាង ៥០ហ្មឺននាក់ទៅធ្វើការ
នៅឯបរទេស ក្នុងផ្នែកមួយចំនួន ដូចជា៖ អ្នកបំរើតាមផ្ទះ កម្មករ ហើយពលករ
មាន​កំរិតស្ទាត់​ជំនាញមិនដល់១%ទេ។ ប៉ុន្តែ នាបច្ចុប្បន្ន ឥណ្ឌូនេស៊ីកំពុងដាក់
គោលដៅនាំ​ចេញពលករ មានស្ទាត់ជំនាញខ្ពស់ចំនួន១០%ក្នុងឆ្នាំ ២០១៦ និង
២០% ក្នុងឆ្នាំ ២០២០។ លោក Bachrul Chairi ប្រធាននាយកដ្ឋាន សហប្រតិបត្តិ
ការពាណិជ្ជកម្ម​អន្តរជាតិ ​ក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ីបានអោយដឹងថា៖

          “ឥណ្ឌូនេស៊ីចូលរួម EAC នឹងមានផលប្រយោជន៍ជាច្រើន ពីព្រោះអាច​នាំ
ចេញ​ពលករ​ជាច្រើនទៅប្រទេសអាស៊ាននានា។ ដើម្បីធានាអោយគោល​ដៅនេះ​
 យើងខ្ញុំបានកំណត់មុខរបរសំខាន់ចំនួន៨ ដើម្បីអនុវត្ត នោះគឺ៖​វេជ្ជបណ្ឌិត
 វិស្វករ អ្នកជំនាញការធនាគារ និងអ្នកជំនាញការទេសចរណ៍។​ ក្រោយពីពេល
បានបណ្ដុះបណ្ដាល បំពេញគ្រប់បទដ្ឋានរបស់អាស៊ាន ពលករ​ទាំងនេះនឹងបាន
ទៅធ្វើការនៅឯបរទេស។”

          ដោយមានការផ្លាស់ប្តូរពលកររវាងប្រទេសអាស៊ានទាំងឡាយ បន្ទាប់ពីការ
ធ្វើសមាហរណកម្ម នាចុងឆ្នាំ ២០១៥នេះ ឥណ្ឌូនេស៊ីមានគោលបំណងក្លាយទៅ
ជាមជ្ឈមណ្ឌលផ្គត់ផ្គង់ពលករជួរមុខ សំរាប់សហគមន៍សេដ្ឋកិច្ចអាស៊ាន ក្រោយ
ឆ្នាំ ២០១៥៕ 

ប្រតិកម្មទៅវិញ