Xom Lao TV- ស្ពានតភ្ជាប់ទំនាក់ទំនងមិត្តភាពតាមរយៈវេទិកាឌីជីថល

VOV5
Chia sẻ
(VOVWORLD) - 

ប្រិយមិត្តជាទីមេត្រី!

ជាមួយនឹងការត្រិះរិះទាញយកប្រភពធនធានពីYouTube ដែលជាវេទិកាចែករំលែកវីដេអូអនឡាញទៅកាន់មនុស្សរាប់សែននាក់នៅលើពិភពលោកយុវជនឡាវម្នាក់បានបង្កើតឆានែល"Xom Lao TV " ជួយប្រជាជនវៀតណាមយល់ដឹងយ៉ាងច្បាស់លាស់អំពីមនុស្សនិងទឹកដីឡាវរួមចំណែកជាកម្លាំងកាយចិត្តរបស់ខ្លួន ពូនជ្រុំថែរក្សាទំនាក់ទំនងរវាងប្រទេសទាំងពីរវៀតណាម-ឡាវនិងឡាវ-វៀតណាម។ 

Xom Lao TV- ស្ពានតភ្ជាប់ទំនាក់ទំនងមិត្តភាពតាមរយៈវេទិកាឌីជីថល - ảnh 1Xom Lao TV- ស្ពានតភ្ជាប់ទំនាក់ទំនងមិត្តភាពតាមរយៈវេទិកាឌីជីថល

Phoumphithath Oupaseuth ជាយុវជនឡាវម្នាក់ (ឈ្មោះវៀតណាមគឺ Phuc) ហើយបច្ចុប្បន្នកំពុងប្រកបរបរជាលោកគ្រូមុខវិជ្ជាភាសា និងវប្បធម៌អាស៊ីអាគ្នេយ៍នៃមហាវិទ្យាល័យភាសាបរទេស-សកលវិទ្យាល័យជាតិហាណូយបានចែករំលែកថា៖ ដោយមានការលើកទឹកចិត្ត និងគាំទ្ររបស់អ្នកទស្សនាក្រោយពីបានចូលរួមកម្មវិធី YouTube និងកម្មវិធីទូរទស្សន៍ជាច្រើនលោកបានសម្រេចចិត្តបង្កើតឆានែល Youtube ដែលមានឈ្មោះថា "Xom Lao TV" (ភូមិឡាវទូរទស្សន៍)“ក្រោយពីអានcommentខ្ញុំក៏បានស្វែងយល់ថា តើនាបច្ចុប្បនមានឆានែលYouTube ណាដែលឧទ្ទេសនាមអំពីវប្បធម៌ម្ហូបអាហារនិងទំនៀមទម្លាប់របស់ឡាវទៅកាន់វៀតណាមដែរឬអត់ហើយខ្ញុំបានដឹងថាមិនមានឆានែលណាទាល់តែសោះ ពោលគឺមានត្រឹមតែវីដេអូមួយចំនួនរបស់ YouTuber បានreview តិចតូចអំពីឡាវតែប៉ុណ្ណោះឬមានសិស្សពីរបីនាក់បានធ្វើ ហើយឈប់ទៅវិញ។ ពិតណាស់ថា មិនសូវមានមនុស្សច្រើនធ្វើឡើយ ដូច្នេះហើយ ខ្ញុំបានសម្រេចចិត្តបង្កើតឆានែល Youtube Xom Lao TV ផងដែរ”។

នាពេលបង្កើតដំបូង "Xom Lao TV" ទទួលបានការគាំទ្រច្រើនរបស់អ្នកទស្សនា ពោលគឺក្នុងរយៈពេលដ៏ខ្លីចំនួនអ្នកចូលមើលបានកើនឡើងរហូតដល់រាប់លានដង់ ហើយអ្នកចុះឈ្មោះតាមដានឆានែលបានកើនឡើងរាប់ពាន់នាក់។ មិនត្រឹមតែប៉ុណ្ណោះទេឆានែលនេះក៏ទទួលបានcomment វិជ្ជមានជាច្រើនដែលធ្វើឲ្យ Phuc កាន់តែមានទំនុកចិត្តលើការសម្រេចចិត្តបង្កើតប៉ុស្តិ "Xom Lao TV"របស់ខ្លួន៖ “តាំងពីកុមារភាពយើងខ្ញុំត្រូវបានបង្រៀនថាប្រជាជនឡាវគឺជាបងប្អូនប្រជាជនវៀតណាមស្ទើរតែទាំងអស់គ្នាសុទ្ធតែស្រឡាញ់ប្រជាជនឡាវ។ដូច្នេះខ្ញុំក៏ស្រឡាញ់ប្រជាជនឡាវភាតរៈអស់ពីដួងចិត្ត”។

“ក្មួយនិយាយភាសាវៀតណាមបានល្អណាស់។ឆានែលXom Lao TV បានបង្ហាញឲ្យអ្នកទស្សនាមើលឃើញថា យុវជនជំនាន់វ័យក្មេងតែងតែចេះគោរព ថែរក្សា និងពូនជ្រុំទំនាក់ទំនងមិត្តភាព និងស្មោះស្មគ្ររវាងប្រជាជាតិទាំងពីរវៀតណាម ឡាវឲ្យកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។ សូមអរគុណហើយជូនពរឆាណែលនេះកាន់តែរីកចម្រើនយ៉ាងខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃផងដែរ”។

ពេលបានអានcomment ទាំងនោះ Phuc ពិតជាមានអារម្មណ៍សប្បាយរីករាយនិង សុភមង្គល ដោយសារឆានែលរបស់ខ្លួនត្រូវបានមនុស្សជាច្រើនគាំទ្រ ប្រជាជនវៀតណាមជាច្រើនបានស្គាល់ដល់ប្រទេសឡាវ ហើយមនុស្សជាច្រើនគោរពទំនាក់ទំនងរវាងប្រទេសទាំងពីរវៀតណាម-ឡាវឡាវ-វៀតណាម។ Phuc បានចែករំលែកថា៖ “ខ្ញុំឧស្សាហ៍អានយោបល់គេណាស់ហើយខ្ញុំបានអានទាំងអស់។ជាពិសេសមានមតិរបស់អ៊ុំចាស់ៗ។ពួកគេបានចែករំលែកច្រើនណាស់អ៊ុំខ្លះបានចែករំលែករឿងរ៉ាវដ៏ពិរោះៗអំពីវៀតណាមហើយអ៊ុំខ្លះទៀតបានចែករំលែកអនុស្សាវរីយ៍យុវភាពរបស់ខ្លួននៅឡាវផងដែរ”។

មិនត្រឹមតែផ្ដាំផ្ញើដល់អ្នកទស្សនានូវរូបភាពអំពីទឹកដី ព័ត៌មានអំពីវប្បធម៌និងទំនៀមទម្លាប់របស់ប្រជាជនឡាវទៅកាន់អ្នកទស្សនាប៉ុណ្ណោះទេពេលបង្កើតឆាណែល Phuc ក៏មានបំណងចង់ជួយយុវជននៃប្រទេសទាំងពីរឱ្យយល់ដឹងយ៉ាងច្បាស់លាស់បន្ថែមទៀតអំពីទំនាក់ទំនងប្រពៃណីដ៏ល្អប្រសើរដែលដូនតាបានលះបង់ទាំងសាច់ស្រស់ និងឈានស្រស់ដើម្បីថែរក្សា។ ដោយមានឱកាសចូលរួមសកម្មភាពសហប្រតិបត្តិការរវាងប្រទេសទាំងពីរ Phuc បានសង្កេតឃើញថាការឃោសនាដល់យុវជននៃប្រទេសទាំងពីរត្រូវបានយកចិត្តទុកដាក់ច្រើនប៉ុន្តែមិនទាន់នាំមកនូវប្រសិទ្ធភាពឡើយ។ “ខ្ញុំមានឱកាសទៅបកប្រែជូនថ្នាក់ដឹកនាំច្រើនដងណាស់ ដូច្នេះហើយខ្ញុំបានដឹងថា ប្រទេសទាំង ២ បានរៀបចំជំនួបសំណេះសំណាលជាច្រើន ដើម្បីឃោសនាដល់យុវជនជំនាក់វ័យក្មេងឲ្យយល់ដឹងយ៉ាងច្បាស់លាស់ថែមទៀត អំពីទំនាក់ទំនងវៀតណាម -ឡាវ។ទោះជាយ៉ាងណាក៏ដោយបច្ចុប្បន្ននេះយុវជនមិនសូវយល់ដឹងច្រើនពីទំនាក់ទំនងឡាវនិងវៀតណាមដូចមនុស្សជំនាន់មុនឡើយ។ក្នុងនាមជាយុវជនជំនាន់វ័យក្មេង ខ្ញុំមានបំណងចង់រួមកម្លាំងកាយចិត្ត ដើម្បិរឹតបន្តឹងទំនាក់ទំនងទ្វេភាគី ពោលគឺបច្ចុប្បន្ន យុវជនមិនសូវអានកាសែត និងមើលទូរទស្សន៍ណាស់ហើយភាគច្រើនគឺលេងyoutube, tiktok, facebookដូច្នេះខ្ញុំកាន់តែតាំងចិត្តនៅពេលបង្កើតឆានែល YouTube នេះ ផងដែរ”។ 

តាមរយៈវីដេអូនិងរូបភាពផ្សព្វផ្សាយអំពីជីវភាព ទេសចរណ៍ និងម្ហូបអាហារ។ Phuc មានគោលបំណងថា ប្រជាជនវៀតណាមកាន់តែស្រឡាញ់ប្រជាជនឡាវថែមទៀត ហើយប្រជាជនឡាវក៏ស្រឡាញ់វៀតណាមច្រើនថែមទៀត។ Phuc ក៏ មានគោលបំណងថា ប្រជាជនវៀតណាមយ៉ាងច្រើនកុះករនឹងទៅទស្សនាទឹកដីឡាវដ៏ស្រស់បំព្រងរបស់ខ្លួន។ លើសពីនេះទៅទៀតគឺជាទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរវៀតណាម និងឡាវនឹងកាន់តែត្រូវបានពូនជ្រុំស្រស់បំព្រង ប្រកបដោយចីរភាពសម្រាប់ជំនាក់ក្រោយៗ៕

ប្រតិកម្មទៅវិញ