សាលាជាន់ខ្ពស់ Thai Nguyen - កន្លែងបណ្តុះបណ្តាលនិស្សិតអន្តរជាតិជាច្រើនជំនាន់

Chia sẻ

(VOVWORLD) - មានចម្ងាយប្រហែល ៧០ គីឡូម៉ែត្រពីភាគខាងជើងរដ្ឋធានីហាណូយ សាលាជាន់ខ្ពស់ Thai Nguyen គឺជាសាលានៃចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងមិត្តភាពជាប្រពៃណីនៃប្រទេសបងប្អូនទាំងបីនៅលើឧបទ្វីបឥណ្ឌូចិន។ សាលានេះត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៧៨ ដែលជាអង្គភាពមួយស្ថិតនៅក្រោមឱវាទគណៈកម្មាធិការប្រជាជនខេត្ត Thai Nguyen។ បេសកកម្មរបស់សាលាគឺបណ្តុះបណ្តាល និងបំប៉ន់ធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ក្នុងវិស័យសេដ្ឋកិច្ច-ហិរញ្ញវត្ថុ សេវាកម្ម និងបច្ចេកវិទ្យាសម្រាប់និស្សិតវៀតណាម កម្ពុជា និងឡាវ។ កម្លាំងនេះមានការរួមចំណែកយ៉ាងធំធេងក្នុងបុព្វហេតុកសាងមាតុភូមិនៃប្រទេសនីមួយៗ។

សាលាជាន់ខ្ពស់ Thai Nguyen - កន្លែងបណ្តុះបណ្តាលនិស្សិតអន្តរជាតិជាច្រើនជំនាន់ - ảnh 1និស្សិតកម្ពុជានៅសាលាជាន់ខ្ពស់ Thai Nguyen។

សាលាជាន់ខ្ពស់ Thai Nguyen បានឆ្លងកាត់រយៈពេល ៤៥ ឆ្នាំនៃការសាងសង់ និងរីកចម្រើន។ បច្ចុប្បន្ននេះ សាលាកំពុងរៀបចំការបណ្តុះបណ្តាលមុខវិជ្ជា ជំនាញចំនួន ២៦ ដែលមានសិស្សជាង ២៨០០ នាក់ ដែលក្នុងនោះ និស្សិតកម្ពុជា និងឡាវមានចំនួន ៣៨៤ នាក់។ លោកសាស្ត្រាចារ្យរង បណ្ឌិត លោក Tran Van Quyet នាយកសាលាជាន់ខ្ពស់ Thai Nguyen បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ ២០១៦ មក សាលាបានចាក់គ្រឹះលើកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ និងបណ្តុះបណ្តាលជាមួយព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្ននេះ សាលាបានតភ្ជាប់បណ្តុះបណ្តាលវិជ្ជាជីវៈដល់និស្សិតមកពីខេត្តចំនួន ១៦ នៅព្រះរាជាណាចក្រកម្ពុជា៖

“នៅឆ្នាំ២០០៤ កម្ពុជាបានបង្កើតក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដែលផ្តោតសំខាន់លើការបណ្តុះបណ្តាលវិជ្ជាជីវៈ ស្របតាមនិន្នាការនៃតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។ នេះជាឱកាសសម្រាប់សាលាជាន់ខ្ពស់ Thai Nguyen បង្កើនការបណ្តុះបណ្តាលវិជ្ជាជីវៈដែលសាលាមានប្រៀបខ្លាំង ហើយកម្ពុជាមានតម្រូវការដូចជា បច្ចេកវិទ្យាព័ត៌មាន ការគ្រប់គ្រងសណ្ឋាគារ ទេសចរណ៍ ហិរញ្ញវត្ថុ និងធនាគារ ជាដើម។ តាមនោះ រួមចំណែកក្នុងការរក្សាចំណងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរវៀតណាម និងកម្ពុជា”។

ដោយមានបំណងចង់ជួយនិស្សិតអន្តរជាតិនឹងនរចិត្តសិក្សារៀនសូត្រឲ្យបានឆាប់រហ័ស សាលាជានិច្ចកាលផ្តោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈបរិក្ខារ ហើយយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការរស់នៅ និងការហូបចុករបស់និស្សិតអន្តរជាតិ។ សាលាក៏រៀបចំឱ្យនិស្សិតកម្ពុជា និងឡាវស្នាក់នៅក្បែរបន្ទប់របស់និស្សិតនិងគ្រូបង្រៀនវៀតណាម ដើម្បីងាយស្រួលសំណេះសំណាល និងចែករំលែក។ ប្អូន គឹម សំណាង និស្សិតកម្ពុជាម្នាក់បានចែករំលែកថា៖

សាលាជាន់ខ្ពស់ Thai Nguyen - កន្លែងបណ្តុះបណ្តាលនិស្សិតអន្តរជាតិជាច្រើនជំនាន់ - ảnh 2លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជាថ្លែងក្នុងឱកាសមកបំពេញទស្សនកិច្ចការងារនៅសាលាជាន់ខ្ពស់ Thai Nguyen។
 ក្រោយរយៈពេល ៨ ឆ្នាំសហប្រតិបត្តិការបណ្តុះបណ្តាលជាមួយកម្ពុជា មាននិស្សិតចំនួន ៧៣ នាក់នៃនីតិកាលដំបូងចំនួន ៣ បានបញ្ចប់ការសិក្សា ហើយវិលត្រឡប់ទៅប្រទេសវិញ។ និស្សិត ១០០% បន្ទាប់ពីការបណ្តុះបណ្តាល មានការងារធ្វើដោយមានប្រាក់ចំណូលស្ថិរភាព ព្រមទាំងរួមចំណែកយ៉ាងសកម្មដល់ការកសាងនិងអភិវឌ្ឍប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ នីតិកាលទី ៤ ៥ និង ៦ ដោយមាននិស្សិត ១០៨ នាក់កំពុងបន្តការសិក្សានៅសាលា។ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា បានសម្តែងការជឿជាក់ចំពោះលទ្ធផលនានាដែលសាលាជាន់ខ្ពស់ Thai Nguyen សម្រេចបាន៖ 
 ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ជាមួយនឹងសម្ភារៈបរិក្ខារ និងជួរគ្រូបង្រៀនកាន់តែរីកចម្រើនទាំងបរិមាណ និងគុណភាព ថ្នាក់ដឹកនាំសាលាជាន់ខ្ពស់ Thai Nguyen ជឿជាក់ថា បេសកកម្មរបស់សាលាកាន់តែមានស្ថេរភាព និងអភិវឌ្ឍន៍។ ការបណ្តុះបណ្តាលធនធានមនុស្សរបស់សាលាមិនត្រឹមតែសម្រាប់និស្សិតកម្ពុជា និងឡាវប៉ុណ្ណោះទេ ថែមទាំងជាអាសយដ្ឋានបណ្តុះបណ្តាលដ៏គួរឲ្យទុកចិត្តសម្រាប់និស្សិតអន្តរជាតិមកពីប្រទេសនានាក្នុងតំបន់ និងជុំវិញពិភពលោកទៀតផង៕

ប្រតិកម្មទៅវិញ