ស្ថានីយ៍ទូរទស្សន៍ ទទក សរសេរជាបន្តចំណងមិត្តភាពវៀតណាម-កម្ពុជា

Chia sẻ

(VOVWORLD) - ចំណងមិត្តភាពជាភាតរៈរវាងវៀតណាម និងកម្ពុជាត្រូវបានបង្កើតឡើងក្នុងអំឡុងឆ្នាំសង្រ្គាមដ៏លំបាក ហើយក្រោយពីឆ្លងកាត់ការសាកល្បងក្នុងសម័យកាលសន្តិភាព មនោសញ្ចេតនាទាំងនោះកាន់តែរឹងមាំថែមទៀត។ លើវិស័យវិទ្យុនិងទូរទស្សន៍ វៀតណាមបានជួយឧបត្ថម្ភហើយប្រកៀកស្មារជាមួយស្ថានីយ៍ទូរទស្សន៍កម្ពុជាតាំងពីថ្ងៃបង្កើត។

ស្ថានីយ៍ទូរទស្សន៍ ទទក សរសេរជាបន្តចំណងមិត្តភាពវៀតណាម-កម្ពុជា - ảnh 1ទីស្នាក់ការទូរទស្សន៍ ទទក។ 

នៅឆ្នាំ១៩៧៥ ស្ថានីយ៍វិទ្យុ និងទូរទស្សន៍កម្ពុជាត្រូវបានរដ្ឋាភិបាលខ្មែរក្រហមបំផ្លាញចោល។ នៅឆ្នាំ១៩៨៣ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតស្ថានីយ៍ទូរទស្សន៍កម្ពុជាឡើងវិញ។ តាំងពីប៉ុន្មានថ្ងៃដំបូងនៃការបង្កើតឡើងវិញ ទូរទស្សន៍កម្ពុជា ទទក ដែលពីមុនជាស្ថានីយ៍ទូរទស្សន៍ព្រះរាជាណាចក្រកម្ពុជា TVRK ទទួលបានការជួយឧបត្ថម្ភយ៉ាងច្រើនសន្ធឹកសន្ធាប់ទាំងផ្នែកធនធានមនុស្ស និងសម្ភារៈពីរដ្ឋាភិបាលវៀតណាម។ ទាក់ទងនឹងធនធានមនុស្ស វៀតណាមបានបណ្តុះបណ្តាលកម្មាភិបាលរបស់ស្ថានីយ៍ ដែលត្រូវបញ្ជូនមកសិក្សា ហើយនាំអ្នកជំនាញការទៅជួយស្ថានីយមិត្តផងដែរ។ រំលឹកដល់សម័យនោះ លោក អ៊ុយ ប៊ុនមី ស្ថាបនិកទូរទស្សន៍ជាតិកម្ពុជា ទទក បានឲ្យដឹងថា៖


ស្ថានីយ៍ទូរទស្សន៍ ទទក សរសេរជាបន្តចំណងមិត្តភាពវៀតណាម-កម្ពុជា - ảnh 2លោក អ៊ុយ ប៊ុនមី ស្ថាបនិកទូរទស្សន៍ជាតិកម្ពុជា ទទក

បើនិយាយពីផ្នែកសម្ភារៈវិញ ហេដ្ឋារចនាសម្ព័ន្ធភាគច្រើនត្រូវបានបំផ្លាញឲ្យខូចខ្ទេចដោយកងទ័ព ប៉ុល ពត ដូច្នេះហើយ នៅថ្ងៃបង្កើតឡើងវិញ ស្ថានីយ ទទក ខ្វះទាំងហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារៈបរិក្ខារ។ នៅពេលនោះ កម្ពុជាស្ថិតនៅក្រោមការហ៊ុមព័ទ្ធ ដូច្នេះការទិញឧបករណ៍ថ្មីកាន់តែពិបាក។ ក្នុងស្ថានភាពលំបាកនោះ រដ្ឋាភិបាលវៀតណាមបានបន្តផ្តល់ជំនួយទាន់ពេលវេលាដល់ប្រទេសមិត្ត ដោយជួយកម្ពុជាក្នុងការបញ្ជាទិញឧបករណ៍ពីប្រទេសផ្សេងៗ។ លោក អ៊ុយ ប៊ុនមី បានចែករំលែកថា៖

 

បន្ទាប់ពីស្ថានីយបានចាក់ផ្សាយកម្មវិធីដំបូង អ្នកជំនាញការវៀតណាមនៅតែបន្តស្នាក់នៅ ដើម្បីណែនាំជំនាញវិជ្ជាជីវៈដល់កម្មាភិបាលរបស់ស្ថានីយ៍ផង  ព្រមទាំងចូលរួមដោយផ្ទាល់ក្នុងដំណើរការផលិតកម្មវិធីទៀតផង ព្រោះនៅពេលនោះ ធនធានមនុស្សនៃស្ថានីយ៍មានតិចតួចណាស់។ លោកប៊ុន មី បានរំលឹកឡើងវិញថា៖

 
ស្ថានីយ៍ទូរទស្សន៍ ទទក សរសេរជាបន្តចំណងមិត្តភាពវៀតណាម-កម្ពុជា - ảnh 3ទិដ្ឋភាពនៅជំនួបធ្វើការរវាង VTV និង ទទក។

មិនត្រឹមតែប្រកៀកស្មាជួយឧបត្ថម្ភវិទ្យុមិត្តតាំងពីថ្ងៃបង្កើតប៉ុណ្ណោះទេ ប៉ុន្តែក្រោយមក ប្រទេសទាំងពីរនៅតែបន្តមានសកម្មភាពជាច្រើនបង្កើនការផ្លាស់ប្តូរបទពិសោធន៍ និងជួយគ្នាទៅវិញទៅមក។ ចែករំលែកអំពីកិច្ចសហប្រតិបត្តិការរវាងទូរទស្សន៍វៀតណាម VTV និងទូរទស្សន៍កម្ពុជា ទទក លោក ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍កម្ពុជា (ទទក) បានឲ្យដឹងថា៖

 ជាមួយនឹងអ្វីៗដែលសម្រេចបាន ភាពជិតស្និទ្ធិរវាងប្រទេសទាំងពីរនិយាយរួម និងការជួយឧបត្ថម្ភនិងកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យុនិងទូរទស្សន៍និយាយដោយឡែកនឹងកាន់តែរឹងមាំនិងមានប្រសិទ្ធភាពនាពេលអនាគត។ ឆ្នាំ ២០២៣ គឺជាឆ្នាំពិសេសដោយមានព្រឹត្តិការណ៍សំខាន់ៗជាច្រើនរបស់ប្រទេសកម្ពុជាដូចជា៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម។ ក្នុងពេលជាមួយគ្នានោះ វៀតណាមធ្លាប់មានបទពិសោធន៍ជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេមចំនួន២លើក។ ដូច្នេះហើយ ក្នុងជំនួបធ្វើការរវាង VTV និង ទទក កាលពីពេលថ្មីៗនេះ ភាគីទាំងពីរបានឯកភាពគ្នាលើការបង្កើនកិច្ចសហប្រតិបត្តិការ ហើយជួយឧបត្ថម្ភ ទទក បន្ថែមទៀត ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ក៏ដូចជាឧបករណ៍សម្ភារៈ ដើម្បីជួយស្ថានីយ៍ ទទក និយាយដោយឡែក និងប្រទេសកម្ពុជានិយាយរួម សម្រេចការងារផ្សព្វផ្សាយប្រកបដោយជោគជ័យក្នុងអំឡុងពេលធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ៣២៕

ប្រតិកម្មទៅវិញ